អ្នកដែលចូលចិត្តញ៉ាំជាមួយម្ហូបរសជាតិចិន(ហុងកុង) ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយជាមួយភោជនីយដ្ឋាន សាមតូដែលមានកេរ្តិ៍ឈ្មោះល្បីជាង ២០ឆ្នាំ រសជាតិនៅតែជាប់ចិត្តអតិថិជន។ ចំពោះអ្នកដែលចាប់អារម្មណ៍ចង់សាក ម្ហូបរសជាតិដើមបែបចិន គួរតែមកទីនេះព្រោះថាឆ្ងាញ់ហើយថែមទាំងមានច្រើនជម្រើសថែមទៀត។



មុខម្ហូបដែលល្បីៗខ្លាំងប្រចាំ ភោជនីយដ្ឋាន សាមតូ មានដូចជា មីគាវសាច់ទា, មីវ៉ាន់ថាន់ទាខ្វៃ, មីឆាសាច់គោបំពងស្រួយ និងមានមុខម្ហូបពិសេសៗជាច្រើនមុខទៀតមាន បបរសាមចូក, ចគោ, បបរកង្កែប, ម្ហូប បាយ អាហារបែបគ្រួសារ ឬ ពិភាក្សាជប់លៀង គ្រឿងក្លែម និងស៊ុបត្រី បន្ថែមពិនេះក៏មានឌីមសាំ ដែលហាងធ្វើដោយផ្ទាល់ និងលក់បោះដុំសម្រាប់អ្នកដែលចង់យក់ទៅលក់បន្តផងដែរ។ រាល់គ្រឿងផ្សំដែលបានប្រើប្រាស់ គឺសុទ្ធតែគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដែលធ្វើឲ្យរាល់មុខម្ហូបទាំងអស់មានរសជាតិឆ្ងាញ់ និងរសជាតិដើមបែបចិនពិតៗ។



ភោជនីយដ្ឋាន សាមតូ មានទីតាំងស្ថិតនៅលើផ្លូវកម្ពុជាក្រោម ផ្ទះលេខ៤២-៤៤ ខាងលិចផ្សារធំថ្មី ប្រហែល ១៥០ម៉ែត្រ
និងចាប បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២យប់។ ចង់ញ៉ាំម្ហូបចិនរសជាតិដើមឆ្ងាញ់ៗ កុំភ្លេចអញ្ជើញមកកាន់ ភោជនីយដ្ឋាន សាមតូ ៕








ភោជនីយដ្ឋាន សាមតូ
លេខទូរសព្ទ៖ 017 427 688
ទីតាំង៖ ស្ថិតនៅលើផ្លូវកម្ពុជាក្រោម ផ្ទះលេខ៤២-៤៤ ខាងលិចផ្សារធំថ្មី ប្រហែល ១៥០ម៉ែត្រ
ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២យប់
វីដេអូ៖