ចាំឆ្អែតចាំឈប់ថ្ងៃនេះ! លេងម៉ាអស់ដៃសិន ប៊ូហ្វេ ពី​Big C BBQ Buffet and soup ម្នាក់ត្រឹម 7.20$?

0

លេងមួយចម្អែតសិន ? រឿងគីឡូអីបាច់និយាយទេ លើកពេលសម្រក ពេលក្រោយសិនហើយ ប៊ូហ្វេគ្រប់មុខ ស៊ុបសាច់អាំង ដែលមានម្ហូបជាង​ ១០០មុខ មានគ្រឿងសមុទ្រ មានសាច់ មានអាហារឆ្អិនស្រាប់ និងបង្អែមជាច្រើនមុខទៀត ម្នាក់ត្រឹមតែ 7.20$? ចង់ញុាំអាចមករកបាននៅ ហាង Big C BBQ Buffet and soup ។

ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup

នៅចាំអីទៀត​ ប៊ូហ្វេជាង100មុខ មានទាំងសាច់គោ មានទាំងគ្រឿងសមុទ្រ ចង់បានស៊ុប ឬសាច់អាំង យកទាំង២ក៏បាន ញុាំមួយចម្អែត ចាំឈប់ ចាយម្នាក់ 7.20$ លើកលែងតែភេសជ្ជៈទេ ដែលគេគិតលុយក្រៅពីហ្នឹងហូបម៉ាសេរី ។

ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup

មានគ្នីគ្នាមកជុំគ្នាម្តង ហើយហាមនិយាយរឿងសម្រកគីឡូ និយាយតែរឿងញុាំសិនបានហើយ ចឹងល្ងាចនេះ សារ៉េពេលចេញម្តងមើល។

ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup
ភោជនីយដ្ឋាន Big C BBQ Buffet and soup

ភោជនីយដ្ឋាន Big C BBQ Buffet and soup
លេខទូរស័ព្ទ៖ 077 270 650 / 015 322 987
ទីតាំង៖ ផ្ទះលេខ 77 , ផ្លូវ 99 សង្កាត់បឹងត្របែក ខ័ណ្ឌចំការមន
ចាប់បើកពីម៉ោង 4 រសៀលដល់ម៉ោង 10 យប់

វីដេអូ៖

អាហាររសជាតិឆ្ងាញ់ៗ បរិយាកាសរីករាយជាមួយបទភ្លេងកំដរអារម្មណ៍ បាត់អស់ទុក្ខកង្វល់ ពី CIPASS BISTRO & BAR

0

ទៅណាឆ្ងាយទៀត នៅម្តុំទួលគោកនេះឯង ពី CIPASS BISTRO & BAR ជាភោជនីយដ្ឋានដែលបើកបំរើអាហារពេលល្ងាច រសជាតិបែបអាស៊ី បែបអុឺរ៉ុប ជាច្រើនមុខ អមជាមួយបទភ្លេងស្តាប់កំដរអារម្មណ៍រំសាយអស់ទុក្ខកង្វល់ កន្លែងក៏មានផាសុកភាពទៀត ពិតជាអ៉េមមែនទែន ។

CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR

ស្ថិតនៅក្នុងភោជនីយដ្ឋាន CIPASS BISTRO & BAR គឺមានមុខម្ហូបដ៏ច្រើនសម្បូរបែបទាំងម្ហូបបែបអ៉ឺរ៉ុប និងម្ហូបបែបអាស៊ីដែរលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ លោកអ្នកពិតជាទទួលបាននៅរសជាតិមុខម្ហូបឆ្ងាញ់ជាក់ជាពុំខាន ។

CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR

CIPASS BISTRO & BAR នៅខាងក្រៅក៏មានចំណតធំទូលាយ រីឯខាងក្នុងវិញមានរៀបចំស្អាតប្លែក មានកន្លែងចាក់តន្រ្តីចាក់កំដរអារម្មណ៍ មានបន្ទប់VIP មានអាហារឆ្ងាញ់ៗ មានភេសជ្ជៈច្រើនមុខ ស្រាក្រហម ជាច្រើនមុខផងដែរ។

CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR
CIPASS BISTRO & BAR

ភោជនីយដ្ឋាន CIPASS BISTRO & BAR
ម៉ោងបើក៖ 4:00pm – 12:00am
ទីតាំង៖ ផ្លូវ 337, សង្កាត់បឹងកក់១ , ខណ្ឌទួលគោក , រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 099 995 300 / 010 299 888

វីដេអូ៖

លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់

0

អ្នកដែលរស់នៅទីរួមខេត្តបាត់ដំបង ជាពិសេសម្តុំផ្សារណាត់ ស្គាល់ច្បាស់ដូចថ្ងៃ មីគាវបីល្វែង ល្បីប្រចាំខេត្តបាត់ដំបង មិនថាតែអ្នកនៅហ្នឹងទេ អ្នកភ្នំពេញ ឬជិះកាត់ខេត្តបាត់ដំបង ភាគច្រើនគឺចូលញុាំកន្លែងគាត់មិនដែលខានឡើយ គេហៅថាម្ហូបល្បីប្រចាំតំបន់ លក់រាប់ឆ្នាំមកហើយ ។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

មីគាវបីល្វែង បើកដំណើរការលក់ តាំងពីឆ្នាំ 1983 បើគិតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល ៣៩ឆ្នាំមកហើយ តែបើនិយាយពីរសជាតិនៅតែអាចផ្គាប់ចិត្តអតិថិជន មកពីទីជិត ទីឆ្ងាយចូលមកសាក មិនដែលខកខានម្តងណាឡើយ បច្ចុប្បន្ននេះ ម្ហូបដែលល្បីប្រចាំហាងមាន មីគាវ គុយទាវ បាយ មីឆា មីកន្តាំង ហើយក្នុងនោះក៏មានបាយសម្លកម្មង់គ្រប់មុខផងដែរ ហើយសម្រាប់តម្លៃចាប់ពី ១មុឺនរៀល ឡើងទៅ ..។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

ចឹងបើមានពេល ឬបានទៅលេងខេត្តបាត់ដំបងអាចឆ្លៀតសាកបានណា ចង់ដឹងដូចពាក្យគេនិយាយថា ខេត្តបាត់ដំបងសម្បូររបស់ញុាំមែនអត់ តែនិយាយទៅសម្រាប់អេតមីនទៅរួចហើយ គឺដូចពាក្យគេថាចឹង ម្ហូបច្រើនមុខណាស់ ដើរសាក មួយអាទិត្យក៏មិនអស់កន្លែងសាកដែរ ។

ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង
ហាង មីគាវបីល្វែង

ហាង មីគាវបីល្វែង
ទីតាំង៖ ខាងត្បូងផ្សាណាត់ចំងាយ300 ម៉ែត្រ
លេខទូរសព្ទ៖ 012530695/012988880
លក់ចាប់ពីម៉ោង ៖ ម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច

វីដេអូ៖


ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ?

0

គ្រាន់តែលឺ ខួរចំហុយ អ្នកដែលនិយមចូលចិត្តញ៉ាំច្បាស់ជានឹកឃើញដល់ខេត្តបាត់ដំបងមុនគេហ្មង ព្រោះថាមុខម្ហូបមួយនេះជាប់ជាមុខម្ហូបល្បីប្រចាំទឹកដីមួយនេះហើយ ព្រោះថាអ្នករសជាតិស៊ុបខួរនៅទីនេះមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដង និយាយមែន?។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហើយបើបានមកដល់ បាត់ដំបង ចង់ទៅញ៉ាំតែមិនដឹងថាទៅញ៉ាំណា ម៉ោះមកនេះចាំAdmin នាំអ្នកទាំងអស់គ្នាអោយស្គាល់ហាងមួយកន្លែងនេះ និយាយពីថាលក់ជាង ៩ឆ្នាំហើយម៉ូយពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច រសជាតិវិញញាក់ហ្មង គឺនៅហាង ខួរចំហុយបាត់ដំបង អាចនិយាយបានថាមិនហើយដឹងតែមិនខកបំណងហ្មង។ ពេលបានមកដល់ហើយ ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថានៅទីនេះមិនមែនមានតែស៊ុបខួរ ដែលល្បីនេះទេ ហើយក៏មានជាមួយនឹង ប្រហិតអាំងអំបិលម្ទេស,​ ត្រចៀកជ្រូកចំហុយ, ត្រចៀកជ្រូកអាំងអំបិលម្ទេស, តៅហ៊ូអាំងអំបិលម្ទេស, សង្វាក់អាំង, ផ្សិតបំពង និងពងមាន់ដុត រសជាតិក៏ពិសេសៗមិនធម្មតា។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

បែបនេះពេលបានមកលេង រឺក៏ឆ្លងកាត់ទឹកដីបាត់ដំបង ចង់ឆ្ងាញ់មាត់ជាមួយមុខម្ហូបទាំងអស់នេះ កុំភ្លេចមកកាន់ ហាង ខួរចំហុយបាត់ដំបង ច្បាស់ជាឆ្ងាញ់មាត់ជាប់ចិត្ត។ សម្រាប់ទីតាំងហាង គឺស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង៕

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហាង ខួរចំហុយបាត់ដំបង
លេខទូរសព្ទ៖ 089​ 89​ 93 99
ទីតាំង៖ ស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង
ផែនទី៖ https://goo.gl/maps/xD5iwrNSRuoTcG486

វីដេអូ៖

ឆ្លងកាត់ បាត់ដំបង ពោធិ៍សាត់ ចង់ទទួលទាន ភេសជ្ជៈ និងអាហារឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អគឺមាននៅ Zara Coffee

0

មិនថាអ្នកបាត់ដំបង រឺអ្នកពោធិ៍សាត់ទេ គឺប្រហែលជាបានស្គាល់រួចមកហើយនូវ ហាង Zara Coffee ដែលមានទីតាំងនៅទីរួមខេត្តបាត់ដំបង និងទីរួមខេត្តពោធិ៍សាត់ ព្រោះថា Zara Coffee មាននូវកាហ្វេដ៏ឈ្ងុយ ភេសជ្ជៈអាហារឆ្ងាញ់ៗ ជាពិសេសគឺមានបរិយាកាសល្អ ដែលគ្រប់គ្នាមកដល់នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ។

ZARA COFFEE
ZARA COFFEE
ZARA COFFEE

ជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរឆ្លងកាត់ខេត្តទាំងពីរនេះ ដែលគិតចង់ញ៉ាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗលែងលំបាកហើយ ចូលមកកាន់ ហាង Zara Coffee អាចរីករាយសប្បាយមាត់ញ៉ាំម៉ាឆ្ងាញ់ដោយមានបម្រើជូននូវអាហារទាំងបីពេល ដែលមានទាំងមុខម្ហូបបែបខ្មែរ និងបែបអ៊ឺរ៉ុប ជាពិសេសសម្រាប់កាហ្វេ រួមទាំងភេសជ្ជៈផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ ត្រឹមត្រូវតាមស្ដង់ដា អនាម័យខ្ពស់។

ZARA COFFEE
ZARA COFFEE
ZARA COFFEE

បានស្គាល់ ហាង Zara Coffee ប៉ុណ្ណេះហើយចាំអីទៀតអ្នកបាត់ដំបង អ្នកពោធិ៍សាត់ និងអ្នកដែលធ្វើដំណើរឆ្លងកាត់ខេត្តទាំងពីរនេះ ចង់ទទួលទាន ភេសជ្ជៈ និងអាហារឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ មកទីនេះមកណា ពិតជាមិនខកបំណង៕

ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE
ZARA COFFEE

ZARA COFFEE
ទីតាំងខេត្តបាត់ដំបង៖ តាមបណ្តោយផ្លូវជាតិលេខ៥ ដល់រង្វង់មូលអ្នកតាដំបង់គ្រញូង បត់ស្តាំ ៥០ម
លេខទូរសព្ទ៖ 070 500 999
ទីតាំងខេត្តពោធិសាត់៖ តាមបណ្តោយផ្លូវជាតិលេខ៥ ជាប់សារមន្ទីខេត្តពោធិសាត់
លេខទូរសព្ទ៖ 015 796 000

វីដេអូ៖

ថ្មីហើយ ប្លែកទៀត! ពី The Pizza Company រសជាតិឆ្ងាញ់គ្រប់ម៉ាត់ ?

0

The Pizza Company តែងតែនាំមកនូវរសជាតិថ្មីរហូត ជាពិសេសក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ដឹ ភីហ្សា ខមផេនី សូមណែនាំភីហ្សាដែលមានរសជាតិឆ្ងាញ់ ប្លែក ធានាថាឆ្ងាញ់ជក់ចិត្តតែម្តង Crunchy Chicken Korean Sauce & Cheese crust Pizza ដែលមានមាន់បំពងស្រួយ បែបកូរ៉េ និងឈីស ព័ទ្ធជុំវិញ សំបក ធ្វើអោយសំបកមានលក្ខណៈស្រួយស្រឹប ខាំមួយម៉ាត់ណាក៏ស្រួយ មួយម៉ាត់ណាក៏ស្រួយ ស្រួយឆ្ងាញ់គ្រប់ម៉ាត់តែម្តង អមជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ជម្រើសទាំង 3 Seafood Cocktail , Hawaiian and BBQ Chicken ។

The Pizza Company
The Pizza Company
The Pizza Company

និយាយទៅអ្នកដែលនិយមចូលចិត្ត ភីហ្សា មិនគួររំលងជាមួយរសជាតិថ្មីពី The Pizza Company ទាំងថ្មី ទាំងឆ្ងាញ់ ញុាំទៅស្រួយៗ បែបកូរ៉េ មានទាំងឈីស សំបកស្រួយស្រឹបហ្មង ពេលខាំមួយម៉ាត់ណាក៏ពេញចិត្តដែរ ឆ្ងាញ់តែម្តង ។

The Pizza Company
The Pizza Company
The Pizza Company
The Pizza Company

លោកអ្នកអាចកុម្ម៉ង់ទទួលទានក្នុងហាង កុម្ម៉ង់ខ្ចប់ទុកជាមុនក៏បាន រឺ សេវាដឹកជូនតាមរយៈលេខទូរស័ព្ទ 023 880 880 រឺក៏ Mobile App: The Pizza Company KH រឺ HungryApp។

The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company

The Pizza Company-Cambodia 
ទីតាំង៖​ មានគ្រប់សាខាទាំងអស់

វីដេអូ៖

ឈុតបាយថ្ងៃ សាច់ចង្កាក់ក្រវី 3.25$ មានមួយកំប្លេ បាយ សាច់ និងភេសជ្ជៈ ញ៉ាំបានម៉ាឆ្អែត?

0

ជារឿងល្អហ្មងពេលនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងរសជាតិបែបចិន ព្រោះថាពេលនេះសាច់ចង្កាក់ក្រវី ហាង ជឹងស៊ីន មាន់ស្តេក បានបញ្ចេញមីនុយថ្មីឈុតបានថ្ងៃ ដែលមានតម្លៃ 3.25$ មានមួយកំប្លេ បាយ សាច់ និងភេសជ្ជៈ ញ៉ាំបានម៉ាឆ្អែតជាពិសេស គឺរសជាតិពិតជាមិនខកបំណងចំពោះអ្នកចូលចិត្តរសជាតិបែបចិន?។

ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក

ឈុតដ៏ពិសេសនេះផងដែរ គឺមានចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល ដោយគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏កម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន។ សក់វែង សក់ខ្លីដែលចូលចិត្តសាច់អាំងរសជាតិបែបចិន កម្ម៉ង់ទៅដឹងតែត្រូវចិត្តហើយព្រោះថាគេល្បីនៅប្រទេសចិនសឹងអី ដែលមានរហូតដល់ទៅ 23000សាខា នៅប្រទេសចិន និងនេះជាសាខាដំបូងនៅកម្ពុជា សម្រាប់សាខាទី២ បើកក្នុងពេលឆាប់ៗនេះ។ ក្រៅពីឈុតអាហារថ្ងៃត្រង់នេះ ជឹងស៊ីន មាន់ស្តេក ក៏មានមីនុយថ្មីមួយទៀតនោះគឺ មាន់បំពងមូល ដែលមានស្បែកខាងក្រៅស្រួយ សាច់មាន់ខាងក្នុងទន់មានសំណើម ញ៉ាំទៅទទួលបានរសជាតិឆ្ងាញ់ជាមួយគ្រឿងរោយពីលើដែលមានរសជាតិបែបចិន ញ៉ាំមិនទ្រលាន់។

ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក

តែប៉ុណ្ណេះ អ្នកដែលចូលចិត្តសាច់អាំងរសជាតិបែបចិន មាន់បំពងរសជាតិបែបចិន អីហ្នឹងបបួលគ្នាមក ជឹងស៊ីន មាន់ស្តេក ដឹងតែសប្បាយមាត់ញ៉ាំហើយ។ ហើយមួយវិញទៀត កុំរំលងជាមួយឈុតបាយថ្ងៃដែលជាមីនុយថ្មីនេះណា 3.25$ ញ៉ាំបានទាំង បាយ សាច់ និងភេសជ្ជៈចឹងអី៕

ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក
ហាង ជឹងស៊ីន មាន់ស្តេក

ហាង ជឹងស៊ីន មាន់ស្តេក
លេខទូរសព្ទ៖ 092 893 168 /098 893 168 / 066 893 168
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងវត្តទទួលទំពូង

វីដេអូ៖

ខាំមួយម៉ាត់ណាក៏ស្រួយ ស្រួយៗញ៉ាំជក់មាត់ដំឡូងបំពង ស៊ុបពើវែង ទឹកស៊ុះ 5រសជាតិ?

0

ប្លែកមាត់ទៀតហើយសម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំនូវប្រភេទអាហារបែប Street food ពេលនេះ Angle food បាននាំយកមកនូវផលិតផលថ្មី ដែលមានឈ្មោះថា«ស៊ុបពើវែង» ដែលជាដំឡូងបំពងវែង ស្រួយៗញ៉ាំជក់មាត់។

Angle food
Angle food
Angle food

«ស៊ុបពើវែង» មួយប្រអប់តម្លៃត្រឹមតែ1$ប៉ុណ្ណោះ ដែលមានប្រវែងដំឡូងវែង និងមានទឹកស៊ុះ 5រសជាតិឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែមានដូចជា ទឹកស៊ុះពណ៌លឿងរសជាតិដើមលាយជាមួយនិងសារាយសមុទ្រ, ទឹកស៊ុះពណ៌ក្រហមរសជាតិផ្អែមហិល, ទឹកស៊ុះពណ៌ខ្មៅរសជាតិម្រេចខ្មៅ, ទឹកស៊ុះពណ៌ទឹកក្រូចរសជាតិគីមបួយ និងទឹកស៊ុះពណ៌បៃតងរសជាតិវ៉ាសាប៊ិកផ្អែម។ សម្រាប់រសជាតិទាំងអស់ គឺសុទ្ធតែប្លែក រសជាតិពុំធ្លាប់មានពីមុនមក។

Angle food
Angle food
Angle food

បែបនេះសម្រាប់គ្រប់គ្នាដែលចង់ញ្ញាំអាហារបែប Street food ដែលមានអនាម័យខ្ពស់ គុណភាពល្អ គឺមាននៅ Angle food។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទិញហ្រ្វ៊េនឆាយអាចទាក់ទងតាមរយៈលេខទូរសព្ទ 099 589 400 / 069 616 300 Angel Food ជំនាញ-ស្ដង់ដា-ប្រេនធំ ដែលជាទីទំនុកចិត្តសម្រាប់លោកអ្នក៕

Angle food
Angle food

Angle food
លេខទូរសព្ទ 099 589 400 / 069 616 300
ទីតាំង៖ ស្ថិតនៅមុខបណ្ណាគារបាក់ទូក(ផ្លូវ១៦១)
ផែនទី៖ https://goo.gl/maps/jPo5ovfkHrih9eEr5

វីដេអូ៖

ល្បីពេញក្រុងបាត់ដំបង ចែម៉ី ប្រហិតសាលាចិន រសជាតិពិសេសអស់ទាស់ ញ៉ាំឆ្ងាញ់ដល់លិឍមាត់?

0

អ្នកបាត់ដំបង គ្រាន់តែលឺ ចែម៉ី ប្រហិតសាលាចិន អ្នកដែលនិយមចូលចិត្តញ៉ាំប្រហិតគេស្គាល់ច្បាស់ដូចថ្ងៃហ្មង ព្រោះថាហាងប្រហិតមួយនេះល្បីជាង ២០ឆ្នាំហើយលើដីក្រុងបាត់ដំបង។ សម្រាប់អ្នកដែលមិនទាន់បានមកសាក ជាពិសេសអ្នកដែលបានទៅលេងបាត់ដំបង ហើយចង់ញ៉ាំប្រហិតឆ្ងាញ់កុំភ្លេចមកសាកភ្លក្ស រសជាតិដឹងតែជាប់ចិត្តហ្មង។

ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន

ប្រហិតនៅទីនេះល្បីក៏ដោយសារតែ សាច់ប្រហិតឆ្ងាញ់ដោយម្ចាស់ហាងបានធ្វើដោយខ្លួនឯង ដែលធ្វើអោយទាំងគុណភាព និងរសជាតិគ្រប់គ្នាញ៉ាំហើយទទួលបាននូវរសជាតិឆ្ងាញ់ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគឺទឹកសៀងក៏ម្ចាស់ហាងធ្វើដោយខ្លួនឯងដែរ គឺត្រូវរសជាតិគ្នាខ្លាំងជាមួយប្រហិតរបស់គាត់។ សម្រាប់ប្រហិតនៅទីនេះគឺមានដូចជាប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតបន្លែ ប្រហិតផ្សិតខ្មៅ និងប្រហិតការី ហើយឥលូវនេះក៏មានមីនុយថ្មីយ៉ាងពិសេសបន្ថែមទៀតដូចជាស៊ុបកំភួនស្រួយ ស៊ុបផាក់ឡូវ និងស៊ុបប្រហិតពិសេសគ្រប់មុខ រសជាតិវិញនិយាយពីថាមិនធម្មតាហ្មង?។

ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន

បែបនេះមិនថាម៉ូយចាស់ម៉ូយថ្មី នឹករសជាតិប្រហិតឆ្ងាញ់ នឹងចង់សាកជាមួយមីនុយថ្មីនេះ ណាត់គ្នាមកវឺតៗមកណារបស់ឆ្ងាញ់រងចាំលោកអ្នក៕

ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន
ចែម៉ី ប្រហិតសាលាចិន

ចែម៉ី ប្រហិតសាលាចិន
លេខទូរសព្ទ៖ 012 69 39 69 / 016 27 27 06
ទីតាំង៖ ក្រោយសាលាចិន ផ្លូវលេខ ២កន្លះ(ក្រុងបាត់ដំបង)

វីដេអូ៖

រកណាទៀត ម្ហូបឆ្ងាញ់ កាហ្វេ ភេសជ្ជៈស្តង់ដា អនាម័យខ្ពស់មាននៅ GWCafe ហ្នឹងហើយ?

0

ពិសេសពិតៗគ្រប់មុខម្ហូប កាហ្វេ ភេសជ្ជៈ ពីហាង GWCafe ដែលជាហាងដែលប្រកបដោយស្តង់ដា អនាម័យខ្ពស់ ដែលគ្រប់គ្នាបានមកហើយពិតជាមិនខកបំណងជាមួយនឹង រសជាតិ សេវាកម្ម អនាម័យខ្ពស់ និងបរិយាកាសនៅទីនេះ។

ហាង GWCafe
ហាង GWCafe
ហាង GWCafe

ពេលបានមកដល់ ហាង GWCafe ត្រៀមតែឆ្ងាញ់មានទៅជាពិសេសជាមួយនឹងហ្វឺ ដែលជាមីនុយល្បីប្រចាំហាង មានរសជាតិពិសេសដែលធ្វើឡើងដោយចុងភៅជំនាញប្រចាំហាងប្រើជាមួយនឹងរូបមន្តពិសេស ដែលអាចអោយគ្រប់គ្នាទទួលបាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់។ សម្រាប់អាហារក្រៅពីហ្វឺនេះ ក៏មានមីនុយជាច្រើនមុខទៀតផងដែរ ដែលអាចអោយគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ បើនិយាយពីកាហ្វេ និងភេសជ្ជៈវិញក៏កាន់តែពិសេស បន្ថែមពីនេះគ្រប់គ្នាអាចអង្គុយញ៉ាំបានយ៉ាងរីករាយស្រស់ស្រាយអារម្មណ៍ជាមួយ នឹងបរិយាកាសដ៏ល្អ។

ហាង GWCafe
ហាង GWCafe
ហាង GWCafe

បែបនេះគ្រប់គ្នាដែលចង់ទទួលទានអាហារ កាហ្វេ និងភេសជ្ជៈដែលមានស្តង់ដា អនាម័យខ្ពស់ កុំភ្លេចមកកាន់ ហាង GWCafe ដែលមានទីតាំងស្ថិតនៅលើផ្លូវ 60ម៉ែត្រ (ក្រោយFactory Phnom penh)៕

ហាង GWCafe
ហាង GWCafe
ហាង GWCafe
ហាង GWCafe
ហាង GWCafe

ហាង GWCafe
លេខទូរសព្ទ៖ 017 930 505
ទីតាំង៖ ផ្លូវ 60ម៉ែត្រ (ក្រោយFactory Phnom penh)

វីដេអូ៖