ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ?

ហាង ខួរចំហុយបាត់ដំបង

0
3451

គ្រាន់តែលឺ ខួរចំហុយ អ្នកដែលនិយមចូលចិត្តញ៉ាំច្បាស់ជានឹកឃើញដល់ខេត្តបាត់ដំបងមុនគេហ្មង ព្រោះថាមុខម្ហូបមួយនេះជាប់ជាមុខម្ហូបល្បីប្រចាំទឹកដីមួយនេះហើយ ព្រោះថាអ្នករសជាតិស៊ុបខួរនៅទីនេះមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដង និយាយមែន?។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហើយបើបានមកដល់ បាត់ដំបង ចង់ទៅញ៉ាំតែមិនដឹងថាទៅញ៉ាំណា ម៉ោះមកនេះចាំAdmin នាំអ្នកទាំងអស់គ្នាអោយស្គាល់ហាងមួយកន្លែងនេះ និយាយពីថាលក់ជាង ៩ឆ្នាំហើយម៉ូយពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច រសជាតិវិញញាក់ហ្មង គឺនៅហាង ខួរចំហុយបាត់ដំបង អាចនិយាយបានថាមិនហើយដឹងតែមិនខកបំណងហ្មង។ ពេលបានមកដល់ហើយ ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថានៅទីនេះមិនមែនមានតែស៊ុបខួរ ដែលល្បីនេះទេ ហើយក៏មានជាមួយនឹង ប្រហិតអាំងអំបិលម្ទេស,​ ត្រចៀកជ្រូកចំហុយ, ត្រចៀកជ្រូកអាំងអំបិលម្ទេស, តៅហ៊ូអាំងអំបិលម្ទេស, សង្វាក់អាំង, ផ្សិតបំពង និងពងមាន់ដុត រសជាតិក៏ពិសេសៗមិនធម្មតា។

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

បែបនេះពេលបានមកលេង រឺក៏ឆ្លងកាត់ទឹកដីបាត់ដំបង ចង់ឆ្ងាញ់មាត់ជាមួយមុខម្ហូបទាំងអស់នេះ កុំភ្លេចមកកាន់ ហាង ខួរចំហុយបាត់ដំបង ច្បាស់ជាឆ្ងាញ់មាត់ជាប់ចិត្ត។ សម្រាប់ទីតាំងហាង គឺស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង៕

ហាង ខួរចំហុយបាត់ដំបង
ហាង ខួរចំហុយបាត់ដំបង

ហាង ខួរចំហុយបាត់ដំបង
លេខទូរសព្ទ៖ 089​ 89​ 93 99
ទីតាំង៖ ស្ថិតលើផ្លូវ207 ស្រុកបាត់ដំបង ខេត្តបាត់ដំបង
ផែនទី៖ https://goo.gl/maps/xD5iwrNSRuoTcG486

វីដេអូ៖