សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី??

0

ឆ្ងាញ់ពិសេសប្លែកមាត់សាហាវហ្មង អ្នកដែលចូលចិត្តញ៉ាំសាច់បាក់សៀក ខគោ ចង់ទទួលបានរសជាតិប្លែក មកនេះមកអាហារដ្ឋាន មណ្ឌលគិរី ច្បាស់ជាទទួលបាននូវរសជាតិយ៉ាងពិសេសមិនឲ្យខកបំណងហ្មង អាចនិយាយបានថាញ៉ាំហើយជាប់ចិត្ត?។

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

សម្រាប់នៅ អាហារដ្ឋាន មណ្ឌលគិរី នេះមិនមែនមានអីពិសេសតែ សាច់បាក់សៀក និងខគោ នេះទេគឺមានច្រើនមុខទៀតមានទាំងអាហារពេលព្រឹក​ ថ្ងៃត្រង់​ និងភេសជ្ជៈច្រេីនមុខ​ ជាពិសេសក៏មានជាមួយប្រភេទភេសជ្ជៈផ្លែឈើស្រស់ៗថែមទៀត។ ចំពោះអាហារពេលព្រឹក មានដូចជា គុយទាវ (សាច់ចិញ្រ្ចាំ, ពិសេស, ប្រហិតបាក់សៀក, គ្រឿងសមុទ្រ), មីគាវ, ខគោនំបុ័ង, បាយមាន់ចៀន, បាយសាច់ជ្រូកចៀន។ រីឯអាហារថ្ងៃត្រង់មានដូចជា បាយឆាឡុកឡាក់ បាយឆាកាពិ បាយឆាម្រះព្រៅ បាយឆាគ្រឿងសមុទ្រ លតឆា មីឆា និងមានជាច្រើនមុខទៀត។ បើនិយាយពីភេសជ្ជៈវិញមានដូចជា កាហ្វេមណ្ឌលគិរី, Espresso, Americano, Latte, Cappucino, តែក្រូចឆ្មារ, ទឹកអំពៅ, ក្រូចច្របាច់ និងទឹកផ្លែឈើស្រស់ៗ។

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

ម៉េចដែរពិសេសៗប៉ុណ្ណឹងហើយ រំលងម៉េចបានកុំភ្លេចអញ្ជើញមកញ៉ាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗទាំងអស់នេះ ជាមួយបរិកាស​ត្រជាក់ល្អ ខ្យល់មាត់ទន្លេដែលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ៕

អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី
អាហារដ្ឋាន មណ្ឌលគិរី

អាហារដ្ឋាន មណ្ឌលគិរី
លេខទូរសព្ទ៖ 077 209 990 / 070 209 990
ទីតាំង៖ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ2, ក្នុងផ្សារWB Arena ទល់មុសាលាសង្កាត់ចាក់អង្រែក្រោម​, ចំងាយ 2Km ពីស្ពានអាកាសក្បាលថ្នល់
(បើកលក់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល)

វីដេអូ៖

Your Coffee ផ្ដល់ជូនលោកអ្នកនូវកាហ្វេឈ្ងុយឆ្ងាញ់ អាហារទាំងបីពេល អមជាមួយបរិយាកាសបែបធម្មជាតិ

0

អ្នកប្លុកឃ្មួញ ពេលនេះ Admin ចង់សួរថាបានស្គាល់ Your Coffee ហើយរឺនៅ? Your Coffee មានទីតាំងស្ថិតនៅក្រោយវត្តឃ្មួញ អ្នកដែលនិយមចូលចិត្តញ៉ាំកាហ្វេ គួរតែមកសាកព្រោះថានៅទីនេះមាននូវកាហ្វេឈ្ងុយឆ្ងាញ់ ហើយបន្ថែមពីនេះក៏មាននូវអាហារទាំងបីពេលផងដែរ។

Your Coffee
Your Coffee
Your Coffee

អ្វីដែលពិសេសសម្រាប់កាហ្វេនៅទីនេះ ឈ្ងុយឆ្ងាញ់ក៏ព្រោះតែគ្រាប់កាហ្វេដែលបានមកប្រើប្រាស់គឺជាប្រភេទគ្រាប់កាហ្វេខ្មែរកាហ្វេមណ្ឌលគិរី និងរួមបញ្ចូលជាមួយគ្រាប់កាហ្វេកាឡំប៊ី ដែលធ្វើអោយកាហ្វេមួយកែវរបស់លោកអ្នកមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ប្រកបដោយគុណភាព។ ក្រៅពីកាហ្វេនៅទីនេះក៏មានអាហារទាំងបីពេលដែលគ្រប់គ្នាអាចកម្ម៉ង់ញ៉ាំ បានយ៉ាងរីករាយអមជាមួយបរិយាកាសបែបធម្មជាតិដែលមានទាំងសួនផ្កា និងសួនបន្លែនៅទីនេះ។

Your Coffee
Your Coffee
Your Coffee

បែបនេះអ្នកប្លុកឃ្មួញ និងអ្នកដែលធ្វើដំណើរឆ្លងកាត់ទីនេះកុំភ្លេចមកសាកទាំងអស់គ្នាណា អ្វីដែលកាន់តែពិសេសលោកអ្នកមានឱកាសទទួលបានកាដូជាទីគាប់ចិត្តថែមទៀត ដោគ្រាន់តែធ្វើកាសន្សំវិក័យប័ត្របានចាប់ពី20$ ឡើងទៅនឹងទទួលបានដូចជា កាបូប ខ្សែក្រវាត់ និងនាឡិកាដៃ។ Your Coffee មានទីតាំងស្ថិតនៅក្នុងការ៉ាស់សាំង Tela កណ្ណិកា (ក្រោយវត្តឃ្មួញ)៕

Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee
Your Coffee

Your Coffee
លេខទូរសព្ទ៖ 096 752 55​​ 36
ទីតាំង៖ ស្ថិតនៅក្នុងការ៉ាស់សាំង Tela កណ្ណិកា (ក្រោយវត្តឃ្មួញ)

វីដេអូ៖

ហាង គ្រួសារ លតឆា នំគួឆាយ ដែលល្បីនៅខេត្តសៀមរាប​ ពេលនេះបានបន្ថែមសាខានៅភ្នំពេញយើងហើយ!

0

សម្រាប់ហាង គ្រួសារ លតឆា នំគួឆាយ គឺលក់យូរឆ្នាំមកហើយ ហើយក៏ល្បីល្បាញយូរឆ្នាំមកដែរ បើតាមបងស្រីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា ហាង គ្រួសារ លតឆា នំគួឆាយ គឺម្តាយគាត់លក់តាំងពីឆ្នាំ 1987 លក់តាំងពីនៅតូបតូចៗ នៅមុខផ្សារលើ(ខេត្តសៀមរាប) ដោយមានការគាំទ្រពីរសជាតិនៃនំគួឆាយ ក៏ដូចជាលតឆារបស់ម្តាយគាត់ បានធ្វើអោយគាត់អាចពង្រីកពីតូបតូចមកជាះរូបរាងហាងធំបាន ហើយរហូតមកដល់បច្ចុប្បន្ននេះវិញ គឺមានសាខាជាបន្តបន្ទាប់ ។

ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ

ហើយអ្វីមិនត្រឹមតែប៉ុណ្ណោះទេ បងស្រីបានបន្ថែមសាខាថ្មីមួយទៀត នៅក្រុងភ្នំពេញរបស់យើង គឺសាខា បុរីពិភពថ្មីផ្សារឈូកមាស ដែលអាចអោយបងប្អូនអាចសាករសជាតិ គ្រួសារ លតឆា នំគួឆាយ ប្រចាំត្រកូលគាត់បាន។ សម្រាប់រសជាតិ នំគួឆាយ លតឆា ដែលជារសជាតិ តជំនាន់នេះ គឺ នៅតែមានអតិថិជន ជាម៉ូយចាស់ៗ ឬម៉ូយថ្មី នៅតែបន្តគាំទ្រជាហូហែ មិនថាសាខាខេត្តសៀមរាប ឬក៏សាខានៅរាជធានីភ្នំពេញយើងទេ ភ្ញៀវពេញៗតែម្តង ។

ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ

ហាង គ្រួសារ លតឆា នំគួឆាយ គឺមានលក់ដូចជា៖

នំគូឆាយមូល&ជ្រុង
-លតឆាកញ្ចប់(ឈុតគ្រួសារ យកចំអិនខ្លួនឯង)
-លតឆា ( មានសាច់គោ ប៉ាតតេ ពងមាន )
-សាច់គោត្រនួច
-សាច់ក្រកគោ
-ពងទាកូនខេត្តតាកែវ
-ពងមាន់អាំងរស់ជាតិដើម

ហើយ ហាង គ្រួសារ លតឆា នំគួឆាយ មានសាខា គឺនៅខេត្តសៀមរាប និងនៅភ្នំពេញ

ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ
ហាង គ្រួសារ លតឆា នំគួឆាយ

ហាង គ្រួសារ លតឆា នំគួឆាយ
សាខា គ្រួសារលតឆា នំគូឆាយ ផ្លូវវត្តបូព៌ សៀមរាប
សាខាភ្នំពេញ បុរីពិភពថ្មី ផ្សារឈូកមាស ផ្លូវA ផ្ទះលេខ84
☎️៖ 077 528 882
? ៖ https://goo.gl/maps/7bG7ow8WgETinzqXA

☎️៖ 012 535 216
? ៖ https://goo.gl/maps/dc9iayJVqJu2cKBu9

គ្រួសារលតឆា នំគូឆាយ សាខាផ្លូវស៊ីវត្ថា ជាប់ក្រោយអាគារកាណាឌីយ៉ា សៀមរាប
☎️៖ 012 535 720
? ៖ https://goo.gl/maps/jeyukEenehYQPiQb9

សាខាខាងមុខ ផ្សារលើធំថ្មីសៀមរាប នៅជាមួយ ចំណតម៉ូតូខាងលិចផ្សារ។
☎️៖ 012 53 50 69
? ៖ https://goo.gl/maps/E4eKjTUerokj3Rxi8

វីដេអូ៖


ស្វែងរកម្ហូបគ្រឿងក្លែមពិសេសៗ បរិយាកាសល្អសម្រាប់ការជួបជុំភោជនីយដ្ឋាន ជួប Crush ជាទីសាកសមបំផុត

0

ដើមខែ ដើមឆ្នាំចង់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារតែមិនដឹងថាគួរតែទៅណាមែនទេ? មិនជាបញ្ហា មកនេះ ភោជនីយដ្ឋាន ជួប Crush ជាទីសាកសមបំផុតសម្រាប់លោកអ្នក ដែលមានទាំងម្ហូបគ្រឿងក្លែមច្រើនមុខច្រើនជម្រើស បរិយាកាសល្អ មានBand ប្រគុំកំដរអារម្មណ៍ និងបន្ទប់VIP ថែមទៀតជាជម្រើសសម្រាប់លោកអ្នក។

ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush

និយាយពីថាម្ហូបនៅទីនេះដែលពេញនិយមមានដូចជា បង្គាជួបCrush បង្គារស្រុះទឹកដូង កន្ធាយចំហុយស៊ីឈ័ន ស៊ុបត្រីក្រហមស៊ីឈ័ន ប្រហិតត្រីជួបCrush ក្ដាមថ្មអប់មីសួរ មាន់លីងចេកខ្ចី សាច់គោលើជ្រុញ អយស្ទ័រអាំង ជើងមាន់បំពងខ្ទឹមស កង្កែបលីងអំបិលម្ទេស និងមានជាច្រើនរាប់សិបមុខទៀត គឺថាមិនចេះខ្វះហ្មងចង់អីក៏មាន។

ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush

ហើយចាំអីទៀតនៀក ម្ហូបក៏ពិសេសៗបរិយាកាសក៏ល្អបែបនេះចង់មានកម្មវិធីជួបជុំ ជប់លៀង ខួបកំណើតគឺពិតជាមិនអាចរំលងបានហ្មង ជាមួយ ភោជនីយដ្ឋាន ជួប Crush ដែលមានទីតាំងស្ថិតនៅផ្លូវ ១០៥ កែងផ្លូវ ២៧៦ សង្កាត់បឹងកេងកង ក្រោយសាលាព្រះយុគន្ធរ៕

ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush
ភោជនីយដ្ឋាន ជួប Crush

ភោជនីយដ្ឋាន ជួប Crush
លេខទូរសព្ទ៖ 015 3333 69 / 017 576 578
ទីតាំង៖ ស្ថិតនៅផ្លូវ ១០៥ កែងផ្លូវ ២៧៦ សង្កាត់បឹងកេងកង ក្រោយសាលាព្រះយុគន្ធរ

វីដេអូ៖

រកកន្លែងជួបជុំមិត្តភក្តិកាត់ស្ត្រេស?ញ៉ាំម្ហូបឆ្ងាញ់ៗ ស្តាប់ភ្លេងរំសាយទុកកង្វល់ អាចមករក Chilling House – ឆៀលលីង ហោស៍ បាន?

0

ស្ថិតក្នុងជម្រើសម្ហូបអាហារ និងគ្រឿងក្លែមច្រើនមុខ រួមជាមួយបរិយាកាសបែបឆៀល? អាចកាត់ស្រ្តេសហើយមានភ្លេងស្តាប់កំដរអារម្មណ៍ រំសាយទុកកង្វល់ អ្នកទាំងអស់គ្នាអាចរក Chilling House – ឆៀលលីង ហោស៍ បាន? មានជូនមួយកំប្លេរ។

 បាយឆា3រសជាតិ
បាយឆា3រសជាតិ
បាយឆា3រសជាតិ

និយាយមែន ល្ងាចនេះ ក្រែងចង់ស្វែងរកកន្លែងជួបជុំមិត្តភក្តិ ញុាំអាហារ ឬស្រាបៀរត្រជាក់ៗ ស្តាប់ភ្លេងបណ្តើរ ជជែកគ្នាលេងបណ្តើរ អាចមករក Chilling House – ឆៀលលី ហោស៍ ហើយមុខម្ហូបមានឈ្មោះប្លែកៗច្រើនមុខទៀតផងដូចជា៖ សាម៉ូនញាំស្វាយ កង្កែបស្រវឹង ដៃមឹកឆាម្រេចខ្ចី ភ្លាក្រមុំជនជាតិ កន្ធាយចំហុយខ្ទឹមសរ ដៃមឹកតូក្យូ បាយឆា3រសជាតិ ។

បាយឆា3រសជាតិ
បាយឆា3រសជាតិ
បាយឆា3រសជាតិ

អ្វីដែលកាន់តែពិសេសនោះ Chilling House – ឆៀលលីង ហោស៍ ក៏មានទទួលរៀបចំនូវកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ ដែលមានទីតាំងធំទូលាយ និងតន្ត្រីកំដរអារម្មណ៍យ៉ាងពិសេស ធានាថាមិនអោយខកបំណងតែម្ដង។​ សម្រាប់ទីតាំងChilling House – ឆៀលលីង ហោស៍ គឺស្ថិតនៅផ្លូវលេខ95 កែងផ្លូវ466 សង្កាត់បឹងត្របែក ផែនទីចុចទីនេះ

បាយឆា3រសជាតិ
បាយឆា3រសជាតិ
បាយឆា3រសជាតិ
បាយឆា3រសជាតិ
បាយឆា3រសជាតិ

ហាង Chilling House – ឆៀលលីងហោស៍
លេខទូរសព្ទ៖ 099 92 75 77 / 098 86 00 09
ទីតាំង៖ ស្ថិតនៅផ្លូវលេខ95 កែងផ្លូវ466 សង្កាត់បឹងត្របែក

វីដេអូ៖

ហូរទឹកមាត់ច្រោកៗ? មីដុតស្តេកសាច់គោអូស្ត្រាលី ដុតក្ដៅៗជះក្លិនឈ្ងុយភាយៗ ជាតិសន្លប់?

0

មិនប្លែកមាត់មិនយកលុយហ្មង ជាមួយមីដុតស្តេកសាច់គោអូស្ត្រាលី ១ចាន ២ម៉ឺនរៀល ពីហាង មីដុត ដុតហុយៗជះក្លិនឈ្ងុយភាយៗអ្នកជិះកាត់ហើយ ទប់អារម្មណ៍មិនចូលមិនបានជាមួយក្លិនស្តេកសាច់គោអូស្ត្រាលី ស្រោចទឹក Sauce ដ៏ពិសេសនៅទីនេះ។

ហាង មីដុត
ហាង មីដុត
ហាង មីដុត

មុខម្ហូបថ្មីនេះនិយាយពីថាបើបានញ៉ាំហើយ មិនសសើរមិនបានហ្មងព្រោះថាជាតិខ្លាំងពេក អ្វីដែលសំខាន់បើអ្នកទាំងអស់គ្នាបានមកញ៉ាំហើយ គឺគួរតែញ៉ាំក្ដៅៗពេលដែលគេលើកមកដល់ភ្លាមនោះរសជាតិកាន់តែឆ្ងាញ់ និងមិនទ្រលាន់។ អ្វីដែលមិនអាចខ្វះបានទៀតនោះ គឺទឹកជ្រលក់ទឹកម្រេចដែលត្រូវជាតិគ្នាខ្លាំងណាស់ជាមួយមីដុតនេះជ្រលក់ជាមួយស្តេកសាច់គោដុតក្ដៅៗសាច់ផុយៗ ញ៉ាំជក់មាត់សាហាវ។

ហាង មីដុត
ហាង មីដុត
ហាង មីដុត

តែប៉ុណ្ណេះបានស្គាល់កន្លែងឆ្ងាញ់ពិសេស បើមិនបានមកញ៉ាំដូចជាមិនសមណ៎ ជាពិសេសបើថាមកតែឯងក៏មិនកើត បែបនេះកុំភ្លេចណាត់ក្រាស់ ណាត់សង្សារម្ចាស់ចិត្តម្ចាស់បេះដូង មិត្តភក្តិ ក្រុមគ្រួសារមកណា គឺញ៉ាំឆ្ងាញ់ជុំគ្នាបានយ៉ាងរីករាយ៕

ហាង មីដុត
ហាង មីដុត
ហាង មីដុត
ហាង មីដុត

ហាង មីដុត
លេខទូរសព្ទ៖ 093 309 500 / 089 38 48 98
ទីតាំង៖ ផ្លូវ 259 កែង 118 ក្រោយសាលាស៊ីតិក
ផែនទីៈ https://goo.gl/maps/HgqQsh1Bkg1zHmgJ9

វីដេអូ៖

ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត?

0

នឹកឃ្លាន ចង់ញ៉ាំម្ហូបខ្មែររសជាតិដើមអ្នកកំពត តែកន្លងមកអត់ដឹងថាគួរទៅញ៉ាំនៅណាមែនអត់ពីមុន មកនេះពេលនេះលែងជាបញ្ហាឲ្យតែបានមក ភោជនីយដ្ឋានម៉ែកាហ្វេ ដឹងតែសប្បាយកម្ម៉ង់ញ៉ាំហ្មងជាមួយមុខម្ហូបជាង ១០០មុខរសជាតិពិសេសៗមិនឲ្យទាស់ចិត្តហ្មង។

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

ភោជនីយដ្ឋានម៉ែកាហ្វេ គឺមានបម្រើជូននូវអាហារទាំងបីពេល សម្រាប់អាហារពេលព្រឹកគឺមានបាយស្រូប បាយមាន់ និងគុយទាវ។ ចំពោះអាហារថ្ងៃត្រង់គឺមានម្ហូបកម្ម៉ង់ដូចជាទឹកគ្រឿងកំពត ទឹកអន្លក់ ពងទានចៀនស្អំ ទឹកគ្រឿងបាត់ដំបង ទឹកគ្រឿងសៀមរាប ម្ហូបបែបឆា និងសម្លរជាច្រើនមុខទៀត។ រីឯអាហារពេលល្ងាចមានដូចជាម្ហូបកម្ម៉ង់ បាយឆា និងបបរសរ ដោយគ្រប់មុខម្ហូបនៃអាហារទាំងបីពេលនេះអ្នកទាំងអស់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់​។

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

តែប៉ុណ្ណេះនឹកឃ្លានម្ហូបខ្មែរ ណាត់គ្នាមកតែ ភោជនីយដ្ឋានម៉ែកាហ្វេ ញ៉ាំបានម៉ាឆ្ងាញ់មាត់ហ្មង ហើយបន្ថែមពីនេះក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខទៀត?៕

ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ
ភោជនីយដ្ឋាន ម៉ែកាហ្វេ

ភោជនីយដ្ឋាន ម៉ែកាហ្វេ
លេខទូរសព្ទ៖ 087 38 73 18
ទីតាំង៖ ខាងលិចវិទ្យាល័យជាស៊ីមសន្ធរម៉ុក ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក

វីដេអូ៖

បានសាករសជាតិថ្មីពី Angel Food ហើយឬនៅ? ?ញុាំមួយម៉ាត់ មួយដុំ គ្មានឆ្អឹងរបស់សាច់មាន់បំពង​?

0

អ្នកណាខ្លះជាម៉ូយប្រចាំ Angel Food ពេលថ្មីៗនេះ មាន់ចោរសមុទ្រ របស់ Angel Food បានបន្ថែមមុខម្ហូបថ្មី ដែលពេញនិយមខ្លាំងនៅក្រៅប្រទេស​ គឺញុាំមួយម៉ាត់ មួយដុំ គ្មានឆ្អឹងរបស់សាច់មាន់បំពង​? ហើយមាន៣រសជាតិ ៖ រសជាតិដើម រសជាតិជូរអែម និងរសជាតិទឹកជ្រលក់ម្រេចខ្មៅ ។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

សម្រាប់រសជាតិដើមវិញ មានស្លឹកក្រូចសើច ម្ទេស ពេលញុាំទៅធំក្លិនឈ្ងុយ ស្រួយៗ រសជាតិប្លែកមាត់តែម្តង បើរសជាតិជូរអែមវិញ​ រសជាតិនេះក្មេងៗ ក៏ដូចជាមនុស្សធំចូលចិត្តញុាំណាស់ រីឯ រសជាតិទឹកជ្រលក់ម្រេចខ្មៅ មានខ្ទឹមបារាំងបំពង ពេលដែលញុាំជាមួយទឹកម្រេច និងសាច់មាន់ទៅ ចូលជាតិគ្នាណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់មាន់ចោរសមុទ្រ ក្រៅពីសាច់មាន់ដុំៗគ្មានឆ្អឹងហើយនោះ ពីហាងផ្ទាល់ ក៏បានបន្ថែមជាមួយ ប្រហិតបំពង ជាច្រើនមុខ ជាជម្រើសច្រើនជូនដល់អតិថិជន ដែលមកដល់កន្លែងហើយមានជម្រើសច្រើនក្នុងការជ្រើសរើសផងដែរ ។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

ចឹងម៉ូយៗ ក៏ដូចជាអ្នកដែលនិយមចូលចិត្ត ញុាំជាប្រភេទសាច់មាន់ ដែលងាយស្រួលញុាំ គ្មានឆ្អឹង ញុាំបែបស្រួយៗ តោះអាចមករកសាកបានណា៎ នៅ មាន់ចោរសមុទ្រ របស់ Angel Food ។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

មាន់ចោរសមុទ្រ
លេខទូរសព្ទ៖ 099 589 400 / 069 616 300
ទីតាំង៖ ស្ថិតនៅមុខបណ្ណាគារបាក់ទូក(ផ្លូវ១៦១)

វីដេអូ៖

https://youtu.be/7kBfVMyYGy4

មីអ៊ុដុង គុយទាវអ៊ុដុង ទឹកស៊ុបរសជាតិពិសេសកូនកាត់ ខ្មែរជប៉ុន ឆ្ងាញ់ប្លែកមាត់ តម្លៃសមរម្យបំផុត

0

ចូលចិត្តញ៉ាំប្រភេទគុយទាវ ប្រភេទមី តែចង់ទទួលបានរសជាតិមួយដែលឆ្ងាញ់ និងប្លែកមាត់មែនអត់? មិនមានអ្វីជាបញ្ហា មកតែ Marugame Udon មកដឹងតែមិនខកបំណងហ្មងជាមួយ គុយទាវ និងមី ដែលមានទឹកស៊ុប រសជាតិពិសេសកូនកាត់ ខ្មែរជប៉ុន ឆ្ងាញ់ប្លែកមាត់ និងតម្លៃសមរម្យបំផុត។

Marugame Udon
Marugame Udon
Marugame Udon

កាន់លុយមកត្រឹមតែ 5$ 6$ អ្នកទាំងអស់គ្នាអាចកម្ម៉ង់ញ៉ាំជាមួយ Deluxe Set ដែលមាន ៦ជម្រើសសម្រាប់អ្នកទាំងគ្នាធ្វើការជ្រើសរើស ដោយ Set A, B, C មានតម្លៃ 5$ និង Set D, E, F តម្លៃ 6$ ដែលគេមានជាមួយមីអ៊ុដុង មួយចាន ហើយសម្រាប់តម្លៃទាំងអស់នេះគឺ ខុសគ្នាទៅតាមប្រភេទសាច់ដែរ។ ហើយអ្វីដែលសំខាន់សម្រាប់ មីអ៊ុដុង គឺគេបានធ្វើវាឡើងយ៉ាងយកចិត្តទុកដាក់ និងមានកាលកំណត់ត្រឹមត្រូវ ដោយត្រូវយកមកប្រើប្រាស់ភ្លាមៗបន្ទាប់ពីចម្អិនភ្លាមៗ ក្នុងករណីដែលទុកលើស ២០នាទីនោះគេមិនយកមកប្រើប្រាស់ទៀតនោះទេ ការធ្វើបែបនេះគឺដើម្បីអោយអតិថិជនទទួលបានរសជាតិសសៃមី​ ដែលឆ្ងាញ់និងប្រកបដោយគុណភាព ល្អសម្រាប់សុខភាព។ សម្រាប់ទឹកស៊ុបដែលប្រើប្រាស់ជាមួយមីអ៊ុដុង គឺជាទឹកស៊ុបរសជាតិដើមជប៉ុនពិតៗ។

Marugame Udon
Marugame Udon
Marugame Udon

រីឯគុយទាវអ៊ុដុង វិញគឺថាទឹកស៊ុបដែលប្រើប្រាស់ជាមួយមានលក្ខណៈពិសេសប្លែក រសជាតិកូនកាត់ខ្មែរកាត់ជប៉ុន ដែលអ្នកចូលចិត្តរសជាតិបែបខ្មែរក៏ញ៉ាំបាន អ្នកចូលចិត្តរសជាតិបែបជប៉ុនក៏ញ៉ាំបានធានាថាឆ្ងាញ់ប្លែកមាត់យ៉ាងពិសេស។ ដូចនេះចង់ញ៉ាំ មីអ៊ុដុង គុយទាវអ៊ុដុង បបួលគ្នាមក Marugame Udon មកពិតជាមិនខកបំណង ដោយអ្នកទាំងអស់គ្នាអាចមករកបាននៅសាខាមាត់ទន្លេ និងសាខាទួលទំពូង៕

Marugame Udon
Marugame Udon
Marugame Udon
Marugame Udon
Marugame Udon
Marugame Udon
Marugame Udon

Marugame Udon
សាខាទូលទំពូង៖ ស្ថិតលើផ្លូវ១៥៥ កែងផ្លូវ៤៧២
លេខទូរសព្ទ៖ 081 888 342
សាខាមាត់ទន្លេ៖ ស្ថិតនៅជាន់ផ្ទាល់ដីអាគារ៣១៣ Quayside ទល់មុខវត្តឧណ្ណាលោម
លេខទូរសព្ទ៖ 081 888 352

វីដេអូ៖

អ្នកចំការដូង នឹកឃ្លានស៊ុបចាំបាច់ទៅណាឆ្ងាយ ស៊ុបចង្កាក់ Volcano មកក្បែរខ្លួនហើយតើ?

0

សាខាថ្មីមកទៀតហើយ ស៊ុបចង្កាក់ Volcano សាខាថ្មីបុរីពិភពថ្មីចំការដូង ជាមួយការរៀបចំយ៉ាងស្រស់ស្អាត ដែលអាចអោយបងប្អូនអ្នកខាងចំការដូង អាចមកញ៉ាំស៊ុបដ៏ឈ្ងុយឆ្ងាញ់ហើយរីករាយជាមួយបរិយាកាសដ៏ស្រស់ស្រាយនៅទីនេះ។

សាខាថ្មីនេះ គឺធំទូលាយដែលមានរហូតដល់ទៅបីជាន់ឯណោះ ដោយអាចអោយបងប្អូនមកញ៉ាំ និងរៀបចំកម្ម​វិធីជប់លៀង ខួបកំណើតបានយ៉ាងរីករាយ ជាពិសេសគឺនៅជាន់ខាងលើដែលមានខ្យល់អាកាសត្រជាក់ស្រួល សាកសមជាមួយនិងការញ៉ាំស៊ុបក្ដៅៗធ្វើអោយទទួលបានអារម្មណ៍ល្អ។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកចឹង គឺថាមកដល់ ស៊ុបចង្កាក់ Volcano គ្រប់គ្នាគឺមិនដែលរំលងជាមួយឈុតតម្លៃ ៣ម៉ឺនរៀលនោះទេ ព្រោះថាឈុតនេះគឺមានសាច់រហូតដល់ទៅ ២០ចង្កាក់ និងហ្វ្រីទឹកស៊ុបទាំងពីររសជាតិថែមទៀត ដែលអាចអោយយើងញ៉ាំឆ្អែតបាន ៣ ទៅ ៤នាក់ឯណោះ។

សម្រាប់តម្លៃសាច់ និងបន្លែគឺនៅតែរក្សាដដែលដោយ ១ចាន តម្លៃ ១៥០០៛ គ្រប់គ្នាអាចធ្វើការរើសបានតាមចិត្ត។ បើនិយាយពីទឹកស៊ុបវិញគឺហ្វ្រី អស់ហៅថែមៗដោយមិនគិតថ្លៃ និងមានពីររសជាតិសម្រាប់ធ្វើការជ្រើសរើស គឺរសជាតិធម្មតា​ និងរសជាតិតុងយ៉ាំ។ ណ្ហើយ អ្នកចំការដូងបែបនេះនៅចាំអីទៀត ចង់ញ៉ាំស៊ុបដែលឆ្ងាញ់ តម្លៃធូរថ្លៃ និងបរិយាកាសល្អនោះ កុំភ្លេចមកកាន់ ស៊ុបចង្កាក់ Volcano សាខាថ្មីបុរីពិភពថ្មីចំការដូង៕

ហាង ស៊ុបចង្កាក់ Volcano (សាខាបុរីពិភពថ្មីចំការដូង)
លេខទូរសព្ទ៖ 010 2222 26 / 090 2222 26
ទីតាំង៖ ចូលតាមក្លោងទ្វារ បុរីពិភពថ្មីចំការដូង ទៅត្រង់ដល់ស្ពាន ឆ្លងស្ពានបត់ស្ដាំប្រហែល ៥០ម៉ែត្រ

វីដេអូ៖