មិនប្លែកមាត់មិនយកលុយហ្មង ជាមួយមីដុតស្តេកសាច់គោអូស្ត្រាលី ១ចាន ២ម៉ឺនរៀល ពីហាង មីដុត ដុតហុយៗជះក្លិនឈ្ងុយភាយៗអ្នកជិះកាត់ហើយ ទប់អារម្មណ៍មិនចូលមិនបានជាមួយក្លិនស្តេកសាច់គោអូស្ត្រាលី ស្រោចទឹក Sauce ដ៏ពិសេសនៅទីនេះ។



មុខម្ហូបថ្មីនេះនិយាយពីថាបើបានញ៉ាំហើយ មិនសសើរមិនបានហ្មងព្រោះថាជាតិខ្លាំងពេក អ្វីដែលសំខាន់បើអ្នកទាំងអស់គ្នាបានមកញ៉ាំហើយ គឺគួរតែញ៉ាំក្ដៅៗពេលដែលគេលើកមកដល់ភ្លាមនោះរសជាតិកាន់តែឆ្ងាញ់ និងមិនទ្រលាន់។ អ្វីដែលមិនអាចខ្វះបានទៀតនោះ គឺទឹកជ្រលក់ទឹកម្រេចដែលត្រូវជាតិគ្នាខ្លាំងណាស់ជាមួយមីដុតនេះជ្រលក់ជាមួយស្តេកសាច់គោដុតក្ដៅៗសាច់ផុយៗ ញ៉ាំជក់មាត់សាហាវ។



តែប៉ុណ្ណេះបានស្គាល់កន្លែងឆ្ងាញ់ពិសេស បើមិនបានមកញ៉ាំដូចជាមិនសមណ៎ ជាពិសេសបើថាមកតែឯងក៏មិនកើត បែបនេះកុំភ្លេចណាត់ក្រាស់ ណាត់សង្សារម្ចាស់ចិត្តម្ចាស់បេះដូង មិត្តភក្តិ ក្រុមគ្រួសារមកណា គឺញ៉ាំឆ្ងាញ់ជុំគ្នាបានយ៉ាងរីករាយ៕




ហាង មីដុត
លេខទូរសព្ទ៖ 093 309 500 / 089 38 48 98
ទីតាំង៖ ផ្លូវ 259 កែង 118 ក្រោយសាលាស៊ីតិក
ផែនទីៈ https://goo.gl/maps/HgqQsh1Bkg1zHmgJ9
វីដេអូ៖