សម្រាប់ហាង គ្រួសារ លតឆា នំគួឆាយ គឺលក់យូរឆ្នាំមកហើយ ហើយក៏ល្បីល្បាញយូរឆ្នាំមកដែរ បើតាមបងស្រីម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា ហាង គ្រួសារ លតឆា នំគួឆាយ គឺម្តាយគាត់លក់តាំងពីឆ្នាំ 1987 លក់តាំងពីនៅតូបតូចៗ នៅមុខផ្សារលើ(ខេត្តសៀមរាប) ដោយមានការគាំទ្រពីរសជាតិនៃនំគួឆាយ ក៏ដូចជាលតឆារបស់ម្តាយគាត់ បានធ្វើអោយគាត់អាចពង្រីកពីតូបតូចមកជាះរូបរាងហាងធំបាន ហើយរហូតមកដល់បច្ចុប្បន្ននេះវិញ គឺមានសាខាជាបន្តបន្ទាប់ ។



ហើយអ្វីមិនត្រឹមតែប៉ុណ្ណោះទេ បងស្រីបានបន្ថែមសាខាថ្មីមួយទៀត នៅក្រុងភ្នំពេញរបស់យើង គឺសាខា បុរីពិភពថ្មីផ្សារឈូកមាស ដែលអាចអោយបងប្អូនអាចសាករសជាតិ គ្រួសារ លតឆា នំគួឆាយ ប្រចាំត្រកូលគាត់បាន។ សម្រាប់រសជាតិ នំគួឆាយ លតឆា ដែលជារសជាតិ តជំនាន់នេះ គឺ នៅតែមានអតិថិជន ជាម៉ូយចាស់ៗ ឬម៉ូយថ្មី នៅតែបន្តគាំទ្រជាហូហែ មិនថាសាខាខេត្តសៀមរាប ឬក៏សាខានៅរាជធានីភ្នំពេញយើងទេ ភ្ញៀវពេញៗតែម្តង ។



ហាង គ្រួសារ លតឆា នំគួឆាយ គឺមានលក់ដូចជា៖
នំគូឆាយមូល&ជ្រុង
-លតឆាកញ្ចប់(ឈុតគ្រួសារ យកចំអិនខ្លួនឯង)
-លតឆា ( មានសាច់គោ ប៉ាតតេ ពងមាន )
-សាច់គោត្រនួច
-សាច់ក្រកគោ
-ពងទាកូនខេត្តតាកែវ
-ពងមាន់អាំងរស់ជាតិដើម
ហើយ ហាង គ្រួសារ លតឆា នំគួឆាយ មានសាខា គឺនៅខេត្តសៀមរាប និងនៅភ្នំពេញ




ហាង គ្រួសារ លតឆា នំគួឆាយ
សាខា គ្រួសារលតឆា នំគូឆាយ ផ្លូវវត្តបូព៌ សៀមរាប
សាខាភ្នំពេញ បុរីពិភពថ្មី ផ្សារឈូកមាស ផ្លូវA ផ្ទះលេខ84
☎️៖ 077 528 882
? ៖ https://goo.gl/maps/7bG7ow8WgETinzqXA
☎️៖ 012 535 216
? ៖ https://goo.gl/maps/dc9iayJVqJu2cKBu9
គ្រួសារលតឆា នំគូឆាយ សាខាផ្លូវស៊ីវត្ថា ជាប់ក្រោយអាគារកាណាឌីយ៉ា សៀមរាប
☎️៖ 012 535 720
? ៖ https://goo.gl/maps/jeyukEenehYQPiQb9
សាខាខាងមុខ ផ្សារលើធំថ្មីសៀមរាប នៅជាមួយ ចំណតម៉ូតូខាងលិចផ្សារ។
☎️៖ 012 53 50 69
? ៖ https://goo.gl/maps/E4eKjTUerokj3Rxi8
វីដេអូ៖