ជារឿងល្អហ្មងពេលនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងរសជាតិបែបចិន ព្រោះថាពេលនេះសាច់ចង្កាក់ក្រវី ហាង ជឹងស៊ីន មាន់ស្តេក បានបញ្ចេញមីនុយថ្មីឈុតបានថ្ងៃ ដែលមានតម្លៃ 3.25$ មានមួយកំប្លេ បាយ សាច់ និងភេសជ្ជៈ ញ៉ាំបានម៉ាឆ្អែតជាពិសេស គឺរសជាតិពិតជាមិនខកបំណងចំពោះអ្នកចូលចិត្តរសជាតិបែបចិន?។



ឈុតដ៏ពិសេសនេះផងដែរ គឺមានចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល ដោយគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏កម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន។ សក់វែង សក់ខ្លីដែលចូលចិត្តសាច់អាំងរសជាតិបែបចិន កម្ម៉ង់ទៅដឹងតែត្រូវចិត្តហើយព្រោះថាគេល្បីនៅប្រទេសចិនសឹងអី ដែលមានរហូតដល់ទៅ 23000សាខា នៅប្រទេសចិន និងនេះជាសាខាដំបូងនៅកម្ពុជា សម្រាប់សាខាទី២ បើកក្នុងពេលឆាប់ៗនេះ។ ក្រៅពីឈុតអាហារថ្ងៃត្រង់នេះ ជឹងស៊ីន មាន់ស្តេក ក៏មានមីនុយថ្មីមួយទៀតនោះគឺ មាន់បំពងមូល ដែលមានស្បែកខាងក្រៅស្រួយ សាច់មាន់ខាងក្នុងទន់មានសំណើម ញ៉ាំទៅទទួលបានរសជាតិឆ្ងាញ់ជាមួយគ្រឿងរោយពីលើដែលមានរសជាតិបែបចិន ញ៉ាំមិនទ្រលាន់។



តែប៉ុណ្ណេះ អ្នកដែលចូលចិត្តសាច់អាំងរសជាតិបែបចិន មាន់បំពងរសជាតិបែបចិន អីហ្នឹងបបួលគ្នាមក ជឹងស៊ីន មាន់ស្តេក ដឹងតែសប្បាយមាត់ញ៉ាំហើយ។ ហើយមួយវិញទៀត កុំរំលងជាមួយឈុតបាយថ្ងៃដែលជាមីនុយថ្មីនេះណា 3.25$ ញ៉ាំបានទាំង បាយ សាច់ និងភេសជ្ជៈចឹងអី៕






ហាង ជឹងស៊ីន មាន់ស្តេក
លេខទូរសព្ទ៖ 092 893 168 /098 893 168 / 066 893 168
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងវត្តទទួលទំពូង
វីដេអូ៖