អ្នកបាត់ដំបង គ្រាន់តែលឺ ចែម៉ី ប្រហិតសាលាចិន អ្នកដែលនិយមចូលចិត្តញ៉ាំប្រហិតគេស្គាល់ច្បាស់ដូចថ្ងៃហ្មង ព្រោះថាហាងប្រហិតមួយនេះល្បីជាង ២០ឆ្នាំហើយលើដីក្រុងបាត់ដំបង។ សម្រាប់អ្នកដែលមិនទាន់បានមកសាក ជាពិសេសអ្នកដែលបានទៅលេងបាត់ដំបង ហើយចង់ញ៉ាំប្រហិតឆ្ងាញ់កុំភ្លេចមកសាកភ្លក្ស រសជាតិដឹងតែជាប់ចិត្តហ្មង។



ប្រហិតនៅទីនេះល្បីក៏ដោយសារតែ សាច់ប្រហិតឆ្ងាញ់ដោយម្ចាស់ហាងបានធ្វើដោយខ្លួនឯង ដែលធ្វើអោយទាំងគុណភាព និងរសជាតិគ្រប់គ្នាញ៉ាំហើយទទួលបាននូវរសជាតិឆ្ងាញ់ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគឺទឹកសៀងក៏ម្ចាស់ហាងធ្វើដោយខ្លួនឯងដែរ គឺត្រូវរសជាតិគ្នាខ្លាំងជាមួយប្រហិតរបស់គាត់។ សម្រាប់ប្រហិតនៅទីនេះគឺមានដូចជាប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតបន្លែ ប្រហិតផ្សិតខ្មៅ និងប្រហិតការី ហើយឥលូវនេះក៏មានមីនុយថ្មីយ៉ាងពិសេសបន្ថែមទៀតដូចជាស៊ុបកំភួនស្រួយ ស៊ុបផាក់ឡូវ និងស៊ុបប្រហិតពិសេសគ្រប់មុខ រសជាតិវិញនិយាយពីថាមិនធម្មតាហ្មង?។



បែបនេះមិនថាម៉ូយចាស់ម៉ូយថ្មី នឹករសជាតិប្រហិតឆ្ងាញ់ នឹងចង់សាកជាមួយមីនុយថ្មីនេះ ណាត់គ្នាមកវឺតៗមកណារបស់ឆ្ងាញ់រងចាំលោកអ្នក៕




ចែម៉ី ប្រហិតសាលាចិន
លេខទូរសព្ទ៖ 012 69 39 69 / 016 27 27 06
ទីតាំង៖ ក្រោយសាលាចិន ផ្លូវលេខ ២កន្លះ(ក្រុងបាត់ដំបង)
វីដេអូ៖