ភ្លក្សនៅ! មិនមែនលំៗ ទេណាជើងមាន់ភ្នំភ្លើងនេះ

0
សម្រាប់ពេលល្ងាចគឺជាពេលដែលក្រពះរករឿងឃ្លាន ហើយក៏ជាពេលដែលយើងគ្រប់គ្នាតែងតែនឹករកកន្លែងញាុំអី ជួបជុំក្រុមការងារ ឬក្រុមគ្រួសារហើយមែនអត់? និយាយលេងតិចហើយ តែវាជាការពិតសម្រាប់អ្នកដែលចូលចិត្តញាុំអាហារប្លែកៗ ដូចនេះយើងសូមបង្ហាញហាងមួយកន្លែងដែលលក់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង ពិតជាសាកសមសម្រាប់ការជួបជុំគ្នារបស់លោកអ្នក បានភ្លក្សនៅចុះ មិនមែនលំៗទេណា និយាយមែនរសជាតិម៉ាអ៊ែម។
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
Admin និយាយមែនណាមិនបាច់ភ្លក្សទេគ្រាន់ឃើញជើងមាន់ ដាក់បង្ហាញគឺទាក់ចិត្តបាត់ហើយ ចូលភ្លាមហៅកុំម៉្មងភ្លេតជើងមាន់តុងយ៉ាំភ្នំភ្លើង និងជើងមាន់ក្រឡុក ហើយបើនិយាយពីអាក្រឡុក១កែវនេះវិញ អ្នកណាចូលចិត្តហឹរនោះគឺកប់ហ្មង កប់ចិត្តស្តូកមិនខាន ព្រោះថាពេលក្រឡុករួច ចាក់ចេញពីកែវធុំក្លិនឡើងឈ្ងុយ ឈ្ងុយក្លិនខ្ទឹមបំពង និងស្លឹកកន្ធុំថេត លាយគ្នាជាមួយទឹកជ្រលក់ម្ទេស និយាយថាសរសេរប្រាប់នឹងហៀរទឹកមាត់បាត់ហើយ។ “និយាយពីថា និយាយពីថា រហូតហើយបងអ្នកសរសេរ” ហេហេ! ធ្វើលេងទេ តែឆ្ងាញ់មែន ហើយតម្លៃសមរម្យទៀត បើល្ងាចនឹងមិនទាន់ដឹងថាទៅញ៉ាំអីនៅណាទេ យើងសូមណែនាំ និងនិយាយបានថាមិនខកចិត្តទេ។
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
អូ៎ភ្លេចប្រាប់ មួយទៀត មួយនោះគឺម្ហូបប្រចាំត្រកូល ប្រចាំហាងផ្ទះយ៉ាំមីម៉ាម៉ា តែម្តងហើយ “គុយទាវតុងយ៉ាំ” តែឥឡូវមុខម្ហូបនេះមានអាបងហើយ គឺម្ចាស់ហាងអោយឈ្មោះថា “គុយទាវតុងយ៉ាំចានយក្ស” ពេលហៅមកញ៉ាំកុំភ្លេចណាចាំពោះទទេ ចាំហៅព្រោះមិនចឹងទេញ៉ាំមិនអស់ទេ ធានាម៉ាហល់ហ្មងម៉ាចាននេះ។ ដូច្នឹងផង!
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ហាង ផ្ទះយ៉ាំមីម៉ាម៉ា ទូរស័ព្ទ៖ 015 999 299 / 070 870 800 ទីតាំង៖ នៅជិត Pizza Company ផ្លូវកម្ពុជាក្រោម វីដេអូ

គ្រឿងផ្សំដប់មុខលប់ បាយឆ្នាំងដី រសជាតិម៉ាអ៊ែមហ្មង

0
បាយមួយឆ្នាំងដូចតែគ្នា តែសម្រាប់បាយមួយឆ្នាំងនេះ Admin សុំនិយាយថាកប់ហើយ កប់ព្រោះតែរសជាតិ និងគ្រឿងផ្សំដ៏ច្រើន ជាមួយចុងភៅដែលធ្វើដោយយកចិត្តទុកដាក់ មានរង្វាស់រង្វាលច្បាស់លាស់ដើម្បីបង្កើតបានបាយឆ្នាំងដីមួយដ៏ឆ្ងាញ់។
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
បាយឆ្នាំងដីដ៏ពិសេសនេះ ជាម្ហូបថ្មីរបស់ហាង Street Kitchen Cambodia ដែលបង្កើតថ្មីដើម្បីកុំអោយអតិថិជនរបស់ខ្លួនខកចិត្ត ព្រោះអីកាលពីប៉ុន្មានសប្តាហ៍មុន ហាងនេះមានការគាំទ្រច្រើនពីអតិថិជនចំពោះស៊ុប៤ជម្រើស ដោយសារតែតម្លៃ និងរសជាតិរបស់វា។
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
ហើយដើម្បីផ្គាប់ចិត្តអតិថិជនបន្ថែមពីលើរសជាតិម្ហូបទៀតនោះ គឺមានការផ្តល់ជូនដូចខាងក្រោម៖ 1. ប្រូមូសិនសម្រាប់អាហារថ្ងៃត្រង់ Street Kitchen បានរៀបចំអាហារថ្ងៃត្រង់៣ជម្រើស ដែលមានតម្លៃចាប់ពី១០ ០០០៛ ឡើងទៅ 2. ប្រូមូសិនក្រោយអាហារថ្ងៃត្រង់ ចាប់ពីម៉ោង២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច អតិថិជនទាំងអស់រីករាយជាមួយការបញ្ចុះតម្លៃ ៥០% ជាមួយអាហារជាង១០ប្រភេទ 3. ប្រូមូសិនទិញស្រាបៀរ១ដប ថែម១ដបដោយឥតគិតថ្លៃ អតិថិជនទាំងអស់រីករាយជាមួយស្រាបៀរត្រជាក់ៗពីភោជនីយដ្ឋាន Street Kitchen ដោយការញ៉ាំ១ដប ថែមជូន១ដបទៀតដោយឥតគិតថ្លៃ ចាប់ពីម៉ោង៥ល្ងាចរហូតដល់យប់ 4. ប្រូមូសិនសម្រាប់កម្មវិធីខួបកំណើត អតិថិជនទាំងអស់រីករាយជាមួយការបញ្ចុះតម្លៃ១៥% ភ្លាមៗក្នុងការប្រារពពិធីខួបកំណើតនៅភោជនីយដ្ឋាន Street Kitchen
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
Street Kitchen Cambodia
ហាង Street Kitchen Cambodia លេខទំនាក់ទំនង៖ 023​ 966​ 969 ទីតាំង ៖ #19, ផ្លូវ 57, សង្កាត់បឹងកេងកង​១​ ភ្នំពេញ វីដេអូ

វីវរ​ហើយ ! ព្រោះតែ Neymar ម្នាក់​ធ្វើ​ឱ្យ​កីឡាករ​ក្រុម PSG ខឹងសម្បា​ជា​ខ្លាំង

0
តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា មិត្ត​រួម​ក្រុម PSG ជាមួយនឹង Neymar មួយ​ចំនួន​មិន​ពេញចិត្ត ចំពោះ​ការ​ផ្តល់​អាទិភាព និង​ប្រយោជន៍​ដល់ Neymar ច្រើន​ពេក ដែល​ពួក​គេ​មិន​ដែល​អាច​ទទួល​បាន​សោះ ។ តាម​សារព័ត៌មាន La Parisien ប្រទេស​បារាំង​បាន​ប្រាប់​ថា កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ក្លឹ​ប​អ្នកមាន​បារាំង PSG ហាក់បីដូចជា​មិន​សប្បាយចិត្ត ដោយសារ​តែ​ក្លឹ​ប​បាន​យល់ព្រម​នឹង​ការ​ទាមទារ​របស់ Neymar ច្រើន​ពេក​ដើម្បី​យក​ចូល​ក្នុង​ក្រុម​ជាមួយ ។ ការ​ផ្តល់​ជូន​នោះ​មាន​ដូច​ជា ការ​ផ្តល់​ជូន​នូវ​អ្នក​ធ្វើ​សរសៃ​២​នាក់​សម្រាប់​មើលថែ Neymar តែ​ម្នាក់​គត់ ។ ក្រៅពី​នេះ​កីឡាករ​ផ្សេង​ទៀត​មិន​អនុញ្ញាត​ឲ្យ​ដណ្តើម​បាល់​ពី​រូបគេ​ខ្លាំង​ៗ​ពេក​ឡើយ​នៅ​ពេល​ហ្វឹកហាត់ ។ ចំណែកឯ​ពេល​ប្រកួត​វិញ Neymar មិន​ចាំបាច់​ចុះ​មក​ជួយ​ការពារ​ក៏​បាន ។ និយាយ​ពី​រឿង​លុយ​វិញ​ក៏ Neymar មាន​អាទិភាព​ជាងគេ​ដែរ ដោយសារ​តែ​រូបគេ​អាច​ប្រើប្រាស់​កាបូប​គ្រប់​ម៉ាក ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កាបូប​មាន​អក្សរ PSG ដូច​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ឡើយ ។ នេះ​ទើប​ធ្វើ​ឲ្យ​គេ​អាច​រក​លុយ​ពី​ក្រុមហ៊ុន​លក់​កាបូប​បាន ។ លើស​ជាង​ហ្នឹង​ទៅ​ទៀត នៅ​រដូវ​កាល​ក្រោយ Neymar នឹង​ត្រូវ​បាន​គេ​ផ្តល់​អាទិភាព​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដោយ​មិន​ចាំបាច់​ចែករំលែក​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ឡើយ ៕

ហែល​ឆ្លង​ការ​លំបាក​ច្រើន​ទម្រាំ​រឿ​ន ស៊ី​ណា ក្លាយជា ​«​កញ្ញាឯក​កម្ពុជា​»

0
រាជធានី​ភ្នំពេញ ​៖ មុន​ពេល​ក្លាយជា​កញ្ញាឯក​កម្ពុជា (Miss Cambodia) កញ្ញា​រឿ​ន ស៊ី​ណាត ធ្លាប់​ឆ្លងកាត់​ជីវិត​តស៊ូ​មិន​ចាញ់​បុគ្គល​តស៊ូ​ក្នុង​វិ​ថី​ជីវិត​ផ្សេង​ទៀត​ទេ ។ កញ្ញា​ស៊ី​ណាត​បាន​ព្យាយាម​តស៊ូ​រស់នៅ​ជាមួយ​ភាព​លំបាក​ជា​ច្រើន​ទម្រាំ​មាន​ពេល​នេះ ។ កញ្ញាឯក​កម្ពុជា​រឿង ស៊ី​ណាត មាន​កម្ពស់​១,៦៨​ម៉ែត្រ ជា​អ្នកស្រុក​ព្រែក​ពោធិ៍ ខេត្តកំពង់​ចាម ។ សព្វថ្ងៃ​នាង​កំពុង​សិក្សា​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ទួល​ទំពូង​។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រឿ​ន ស៊ី​ណាត​ឱ្យ​ដឹង​ថា តាំងពី​ជាប់​កញ្ញាឯក​មក​នាង​ប្លែក​ខុស​ពី​មុន ដោយសារ​តែ​នាង​ជា​ក្មេង​ស្រី​ស្រុកស្រែ​ម្នាក់ ហើយ​បែរជា​មាន​គេ​ស្គាល់​ច្រើន ។ កញ្ញា​រឿង ស៊ី​ណាត ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រឡង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ នា​ពេល ឆាប់ ឆាប់​ៗ​ខាង​មុខ ។ នាង​នឹង​ធ្វើខ្លួន​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​បញ្ចេញ​ភាព​ក្លាហាន​នៅ​លើ​ឆាក​​ពិភពលោក ។ «​អ្វី​ដែល​នាង​ខ្ញុំ​ប្រាថ្នា គឺ​ចង់​គ្រង​ឈុត​«​អប្សរា​»​នៅ​លើ​ឆាក​ធំ​លំដាប់​ពិភពលោក ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទន់​ល្លន់ តែ​រឹង​មាំ​មិន​ចុះ​ញ៉ម​របស់​នារី​ខ្មែរ និង​ជា​ដួង​ព្រលឹង​របស់​នារី​ខ្មែរ​» ។ កញ្ញា​រឿ​ន ស៊ី​ណាត ចង់​ធ្វើ​ជា​ពិធី​ការិនី​ជា​ជំហាន​ដំបូង​ក្រោយ​ពេល​ជាប់​កញ្ញាឯក​កម្ពុជា ដោយ​នាង​មាន​ប្រវត្តិ​ធ្លាប់​គ្រង​ការងារ​ជា​ពិធី​ការិនី​នៅ​វិទ្យុ​ABC​កាលពី​២​ឆ្នាំ​មុន ។ នាង​និយាយ​ថា​ពី​មុន​នាង​ជា​ពិធី​ការិនី​នៅ​វិទ្យុ​អេ​ប៊ី​ស៊ី​ដូច្នេះ​ហើយ​ទើប​ចង់​ក្លាយជា​ពិធី​ការិនី​ល្បីឈ្មោះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ម្តង ។ ក្រៅពី​នេះ​នាង​ចង់​សម្តែង​ភាពយន្ត នៅ​ពេល​នាង​ផុត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​នាង​ក្លាយជា​កញ្ញាឯក ។ បើ​ទោះជា​នាង​ជាប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មែន តែ​ជឿជាក់​ថា​នាង​មិន​បាក់​ប្រជាប្រិយភាព​ទេ ព្រោះ​ក្រុមហ៊ុន​បាន​បំពេញ​បំណង​នាង​ជា​ច្រើន ដោយ​បើកផ្លូវ​ឲ្យ​នាង​ក្នុង​វិ​ថី​សិល្បៈ ។ ចាប់តាំងពី​កញ្ញា​រឿ​ន ស៊ី​ណាត ជាប់​ជា​កញ្ញាឯក​កម្ពុជា​មក នាង​បាន​បង្ហាញ​វត្តមាន​ក្នុង​សង្គម​ជា​ច្រើន ដូច​ជា​ការ​ដាំ​ដើមឈើ ការ​សួរសុខទុក្ខ​កុមារ​រស់នៅ​តាម​អង្គការ​មួយ​ចំនួន ​ដើម្បី​ជា​គំរូ​មុន​នឹង​ទៅ​ចូលរួម​ប្រឡង​សម្រស់​លំដាប់ថ្នាក់​ពិភពលោក ៕

តារាសម្តែងបទ «ជីដូនកាកី» ​សម្រស់នាងពេលនេះ ក្រមុំ​សុំខ្មាស់

0
រាជធានី​ភ្នំពេញ ​៖ អតីត​តារា​សម្តែង ​និង​ជាតា​រា​ម៉ូ​ដែលម្នាក់ គឺអ្នក​នាង​ស្រី​ម៉ុ​ច ដែល ​ប្រិ​​យ​​មិត្ត​ភាគច្រើន​ចាប់ផ្តើម​ស្គាល់​​នាង​ដំបូង តាម​រយៈ​ការ​សម្តែង​បទ​​ចម្រៀង កាលពី​ជិត​​១០​ឆ្នាំ​មុន ដែលមាន​ចំណងជើង​ថា «​ជីដូន​កាកី​»​ ។ ពិតណាស់ បើ​ទោះបីជា​​វ័យ​រាងជ្រេ​របន្តិច​មែន ប៉ុន្តែ​ស្រី​​ម៉ុ​ច​មិន​​ព្រមឱ្យ​​សម្រស់​​របស់​នាង​បណ្តោយ​​ទៅ​តាម​អាយុ​របស់​នាង​នោះ​​ទេ ។ ហើយ​ពេល​នេះ​ នាង​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ដោយ​កាលពីមុន​នាង​គ្រាន់តែ​ធ្វើការ​កិប​ត្របកភ្នែក​ប៉ុណ្ណោះ តែ​​ពេល​នេះ​ នាង​មាន​ទាំង​ចាក់​​ចង្ការ​អក្សរ​វី​ និង​កែ​ច្រមុះ​ថែម​ទៀត​ផង​ ។ ក្រោយ​ពី​ការ​កែ​ស​ម្ភ​ស្ស ភាព​ផ្តាស់​ប្តូរ​ពិត​ជា​មាន​​មែន ស្ទើ​រ​តែ​មិន​គួរឱ្យ​ជឿ ដែល​ស្ត្រី​ដែល​មានកូន​​ មក​ដូច​ជា​​ក្មេង​ជាង​វ័យ ដែល​​​ធ្វើ​​ស្រី្ត​គ្រ​ប់​គ្នា ស្ងើច​​សរសើ​​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​ផ្លាស់​ប្តូរ​របស់​​នាង ​។ ​​សូម​បញ្ជាក់ថា ​ក្រោយ​ពី​ការ​កែស​ម្ភ​ស្សហើយ តារា​សិច​ស៊ី ដែល​មាន​នាម​ថា ​ជីដូន​កា​​កី​រូប​នេះ ​ក៏​ត្រៀម​ប្រឡូក​​ចូល​សិ​ល្បះ​វិញ​ផង​ដែរ ក្រោយ​ពី​បោះបង់​អាជិ​ព​របស់​នាង​ជិត​១០​ឆ្នាំ​មកនេះ​ ។ តោះមើលសម្រស់នាងទាំងអស់ ៖

នារី​កំពូល​សម្រស់​កម្ពុជា​ម្នាក់​ទៀត​ចូលរួម​ដណ្តើម​មកុដ​នៅ​ជប៉ុន

0
រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ «​បវរ​កញ្ញាឯក​អន្តរជាតិ​» ឬ​ Miss International​ជា​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​ថ្នាក់​អន្តរជាតិ​ជា​ច្រើន​ប្រភេទ ។ កម្មវិធី​ប្រកួត​បវរ​កញ្ញាឯក​អន្តរជាតិ Miss International 2017 នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទីកន្លែង​ដែល​នឹង​មាន​នារី​កំពូល​សម្រស់​ពី​ជាង​៧០​ប្រទេស​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មកុដ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ព្រឹត្តិការណ៍ Miss International 2017 នេះ​គឺជា​ព្រឹត្តិការណ៍​ប្រកួតប្រជែង​កំពូល​សម្រស់​លក្ខណៈ​អន្តរជាតិ​លើក​ទី​៥៧ របស់ Miss International (57th Miss International Beauty Pageant 2017) ។ កំពូល​សម្រស់​ដែល​គ្រង​មកុដ Miss International 2016 ជា​បវរកញ្ញា​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន គឺ​កញ្ញា Kylie Verzosa អាយុ​២៤​ឆ្នាំ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ព្រឹត្តិការណ៍ Miss International 2017 នេះ​គឺ​វត្តមាន​ជា​លើក​ដំបូង​របស់​បវរកញ្ញា​កម្ពុជា​លើ​ឆាក​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​នេះ ។ ធីតា​កំពូល​សម្រស់​ដែល​តំណាង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ប្រកួត Miss International 2017 គឺ​កញ្ញា​ញ៉ា​ត សុភា (Sophea Nhat) មាន​វ័យ​ត្រឹម​១៩​ឆ្នាំ និង​កម្ពស់​១៧០​សង្ទីម៉ែត្រ​។ កញ្ញា​ញ៉ា​ត សុភា គឺជា​សិស្ស ហើយ​នាង​គឺជា​បវរកញ្ញា​រង​ទី​១​ក្នុង​កម្មវិធី Miss Grand Cambodia ឆ្នាំ​២០១៧ ជា​តំណាង ។ ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​យុវតី​កំពូល​សម្រស់​កម្ពុជា​៥​នាក់​ចូលរួម​ប្រកួតប្រជែង​សម្រស់​លើ​ឆាក​អន្តរជាតិ ៖ ១- Miss Grand Cambodia 2017 គឺ​បវរកញ្ញា​កម្ពុជា កញ្ញា​ខ្លឹម ស្រី​គា កំពុង​ប្រកួត​នៅ​ប្រទេស​វៀតណាម ។ ២- Miss Earth Cambodia 2017, (​បវរកញ្ញា​ភព​ផែនដី​) គឺ​កញ្ញា​អែម គុន​ថង អាយុ​១៨​ឆ្នាំ ។ ៣- Miss Global Cambodia 2017 គឺ កញ្ញា​យស ប៉ូ​លី​ណា (Paulina Yos) ជា Miss Global International 2017 តំណាង​ប្រទេស​កម្ពុជា ។ ៤- Miss Universe Cambodia 2017 គឺ​កញ្ញា​ប៊ី សុធា​រី តំណាង​បវរកញ្ញា​កម្ពុជា​ចូល​រូ​ម​ប្រកួត​នៅ​សហរដ្ឋអាមេរិក ៕

ឡើង​គេហដ្ឋាន​ថ្មី​របស់​កូនលោក​អ៊ិត សេដ្ឋា អ្នកសិល្បៈ​អត់​សំបុត្រ​​ក៏​ទៅ​ចូលរួម​ដែរ

0
រាជធានី​ភ្នំពេញ ៖ ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់ កូន​ៗ​លោក​អ៊ិត សេដ្ឋា មាន​អ្នកចូលរួម​ច្រើន ធ្វើ​ឲ្យ កូន​ៗ និង​ម្តាយ​របស់​លោក​រំភើប​រីករាយ ។ ពិធី​ឡើង​គេហដ្ឋាន​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៧ ស្តែង​ឲ្យ​ឃើញ​ថា​ ពិធីករ​ដែល​ពោរពេញ​ដោយ​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន​លោក​អ៊ិត សេដ្ឋា ទោះបី​បាត់បង់​ជីវិត​ទៅ​ហើយ​ក្តី នៅ​តែ​បន្សល់​សេចក្តី​ស្រឡាញ់​រាប់អាន​ចំពោះ​រូប​លោក ។ ផ្ទះ​ថ្មី​របស់ កូន​ៗ​លោក​អ៊ិត សេដ្ឋា ទទួល​បាន​តាម​រយៈ​មូលនិធិ​ស៊ី​ធី​អិន ។ ការ​ទិញ​ផ្តល់​ជូន​នោះ​ជា​ការ​បំពេញ​តាម​បំណង​របស់​លោក​សេដ្ឋា ដែល​ចង់បាន​ផ្ទះ​សមរម្យ​មួយ​ទុក​ឲ្យ​ម្តាយ និង កូន​ៗ​រស់នៅ ចៀស​ផុត​ពី​ការ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ។ ឥឡូវ​បំណង​របស់​លោក​សេដ្ឋា​បាន​សម្រេច ដូច្នេះ​អ្នក​ស្រលាញ់ រាប់អាន​លោក​យល់​ថា​ដួងវិញ្ញាណ​ក្ខ​ន្ឋ​លោក​ពិត​បាន​ស្ងប់ ។ ទោះជា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ តែ​នៅ​តែ​មានការ​ចូលរួម​ពី​សិល្បករ​ជា​ច្រើន ជា​ការ​បង្ហាញ​ទឹកចិត្ត​ស្រឡាញ់ រាប់អាន​របស់​ពួក​គេ​ចំពោះ​លោក​អ៊ិត សេដ្ឋា ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ពិធី​ឡើងផ្ទះ​នេះ គឺ​សិល្បករ​ខ្លះ​មិន​បាន​ទទួល​លិខិត​អញ្ជើញ​ទេ តែ​នៅ​តែ​មិន​ប្រកាន់ ហើយ​ទៅ​ចូលរួម ។ អ្នក​នាង​យុគ ចិន្តា ជា​អ្នក​ខ្នះខ្នែង​ចេញ​មុខ​អញ្ជើញ តាម​រយៈ​ឆាត​ហ្វេ​ស​ប៊ុ​ក​ផង និង​ហៅ​ទូរស័ព្ទ​ផង ។ ក្នុង​ពិធី​ឡើង​គេហដ្ឋាន​នោះ អ្នក​នាង​យុគ ចិន្តា រីករាយ​ណាស់​ចំពោះ​វត្តមាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ព្រោះ​លោក​អ៊ិ​ត សេដ្ឋា ជា​ដៃគូ​ពិធីករ​ស្និទ្ធស្នាល​យូរ​ឆ្នាំ​របស់​នាង ។ ទឹកមុខ​សប្បាយ​រីករាយ​របស់​អ្នក​នាង​ចិន្តា បង្ហាញ​ពី​ការ​បាន​បំពេញ​បំណង​ជូន​មិត្ត​រួម​អាជីព ក្រោម​ការ​អាណិត​ស្រឡាញ់​ពី​មហាជន ។ អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហាញ​ក្តី​អាឡោះអាល័យ​ចំពោះ​លោក​អ៊ិ​ត សេដ្ឋា ដែល​បាន​បាត់បង់​ជីវិត​ទៅ​ដោយ​ជំងឺ ។ លោក​អ៊ិត សេដ្ឋា ស្លាប់​ទៅ​បន្សល់ កូន​ៗ​កំព្រា និង​ម្តាយ​ចាស់​គ្មាន​ទីពឹង ។ ទោះជា​យ៉ាងណា​ក្តី​ក្រោម​ក្តី​អាណិតអាសូរ​របស់​មហាជន ម្តាយ និង កូន​ៗ​របស់​លោក​ទទួល​បាន​ផ្ទះ​ថ្មី​មួយ​ល្វែង​សម្រាប់​ជ្រកកោន ៕

តោះសាកគ្រឿងសមុទ្រតំលៃ ជាង១ម៉ឺនរៀលនៅ ហាង ស្រ្តីតហ្វូត ម្តងមើល៎

0
សព្វថ្ងៃសម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ដោយឡែក អាហារគ្រឿងសមុទ្រ យើងសង្កេតឃើញថាវត្តមាននៅតាមបណ្តាហាងនានាក្នុងរាជធានីភ្នំពេញ យ៉ាងសំបូរបែបផងដែរ។ ដូច្នេះថ្ងៃនេះ​ KSPG.TV សូមណែនាំលោកអ្នក នៅកន្លែងមួយ គឺ ហាង ស្រ្តីតហ្វូត402។
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402 គឺមានលក់គ្រឿងសមុទ្រអាំងជាច្រើនមុខដូចជា៖ អ័យស្ទ័រអាំង បង្កងអាំង មឹកអាំង និងអាហារសមុទ្រគ្រឿងជាច្រើនមុខទៀតដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ហើយមានតំលៃធូរថ្លៃ ១ចានត្រឹមតែ2.75$ប៉ុណ្ណោះ។
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ក្នុងនោះដែរហាងស្រ្តីតហ្វូត402 ក៏មានអាហារនិងភេសជ្ជៈផ្សេងទៀតដែលផ្តល់ជាជម្រើសសម្រាប់លោកអ្នក រួមផ្សំទាំងមានបរិយាកាសល្អ កន្លែងធំទូលាយ ងាយស្រួលសម្រាប់កម្មវិធីផ្សេងៗ ជប់លៀង ខួបកំណើត ជឿជាក់ថាលោកអ្នកមិនខកបំណង។
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402 ចាប់បើកលក់ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង១១យប់​ មានទីតាំង ស្ថិតនៅ​ ផ្លូវ 402 ក្រោយវិទ្យាស្ថាន​ Vanda​ ជិតទូត​ចិន​ចំងាយ​ពី​វិទ្យាស្ថាន​ Vanda​ 500ម។
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត
ហាង ស្រ្តីតហ្វូត402
ហាង ស្រ្តីតហ្វូត402 ទីតាំង៖ ​ស្ថិតនៅ​ ផ្លូវ 402 ក្រោយវិទ្យាស្ថាន​ Vanda​ ជិតទូត​ចិន​ ចំងាយ​ពី​វិទ្យាស្ថាន​ Vanda​ 500ម ទូរស័ព្ទ៖    010 429 296 វីដេអូ

ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់?

0
ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់? សម្រាប់ថ្ងៃនេះដែរ ក្រុមការងារ kspg.tv សូមនាំឈុតប្រ៉ូម៉ូសិនថ្មីរបស់ឃីញផត | King Pot ចេញលក់ថ្ងៃទី១វិច្ឆិកា ដែលមានរសជាតិកាន់តែឆ្ងាញ់ជាមួយ នឹងបន្លែសាច់ toppingថ្មី និងបាយឆាប័របង្កង បាយឆាតៃវ៉ាន់ ចៃយរឈីសប្រហិតក្តាម និងអាហារសម្រន់ថ្មីច្រើនមុខទៀត។
King Pot
King Pot
King Pot
King Pot
កុំភ្លេចណាញាុំជុំគ្នាម្នាក់អស់មិនដល់20,000រៀលទេ បានទាំងរសជាតិ សេវាកម្ម អនាម័យល្អ រីឯរសសៃមីកូរ៉េធ្វើផ្ទាល់នៅហាងរាល់ថ្ងៃតែម្តង ។ អូ!ភ្លេចមានបញ្ចុះតំលៃ20%លើភេសជ្ជៈទៀត (សូមទាក់ទងលេខ 069 22 70 55 ដើម្បីទទួលព័ត៌មានលំអិតបន្ថែម)។
King Pot
King Pot
King Pot
King Pot
King Pot
King Pot
King Pot
King Pot
ហាង ឃីងផត | King Pot Facebook: KingPotCambodia Call: 069 227 055 ទីតាំង៖ ផ្ទះលេខ 4A, ផ្លូវលេខ257, ខណ្ឌ ទួលគោក (ជិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងសាលា ជា ស៊ីមសន្ធរម៉ុក) វីដេអូ

ដឹង​ច្បាស់​គូស្នេហ៍​របស់​កញ្ញា​តូ​តា​ហើយ

0
រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ជុំវិញ​រឿង​បណ្តើរគ្នា​រវាង​កញ្ញា​តូ​តា និង​លោក​ប៉ុ​ល វិ​បូ ថៅកែ​ផលិតកម្ម​ល្បីឈ្មោះ​មក ពេល​នេះ​នាង​បាន​សារភាព​ថា​វា​ជា​រឿង​ស្នេហ៍ ។ គេ​មិន​នឹក​ស្មានថា តូ​តា ប៉ះ​ស្នេហ៍​ជា​មួ​យ​មេ​កើយ​របស់​ខ្លួន​សោះ ។ រឹតតែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដោយសារ​នាង​មាន​បុរស​ច្រើន​ទាក់ទង​សុំ​ស្នេហ៍​ហើយ​ខ្លះ​ចរចា​សុំ​ចូល​ចែចូវ​ដល់​ចាស់ទុំ តែ​នាង​ច្រានចោល​មិន​ទទួល​ទេ ។ ដូចនេះ​មាន​ន័យ​ថា​បុរស​ដែល​នាង​ទទួលយក​មក​ដាក់​ក្នុង​បេះដូង​ពេល​នេះ​ពិតជា​បុរស​ត្រូវចិត្ត និង​មានគុណ​សម្បត្តិ​សម្រាប់​នាង​ហើយ ។ ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា និយាយ​ថា ចំណង​ស្នេហ៍​របស់​នាង និង​លោក​ប៉ុ​ល វិ​បូ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ទូរទស្សន៍​ថោ​ន មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​សិល្បៈ​របស់​នាង​ទេ តែ​មាន​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទៅ​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ កញ្ញា​តូ​តា​អះអាង​ដូច្នេះ ខណៈ​ដែល​នាង និង​លោក​ប៉ុ​ល វិ​បូ បាន​បង្ហាញ​ជា​សាធារណៈ​ថា​ពួក​គេ​ស្រឡាញ់​គ្នា ដោយ​មិន​លាក់បាំង​ដូច​មុន​ទេ ។ តូ​តា​បញ្ជាក់​ថា​«​រឿង​ខ្ញុំ និង​គាត់​ដូច​ដឹង​ស្រាប់​ហើយ ដូច​ជា​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទៀត​ទេ ហើយ​រវាង​ខ្ញុំ និង​គាត់​ដូច​ជា​មិន​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាប្រិយភាព​សិល្បៈ​ផង ។ ខ្ញុំ​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដូច​មុន​អុ​ី​ចឹ​ង​ទាំង​ដើរ​ម៉ូ​ដ និង​ថត​រឿង​» ។ តូ​តា​មិន​ទាន់​គិតគូរ​រឿង​ចូល​រោងការ​នៅឡើយ​ទេ​ជាមួយ​គូស្នេហ៍​លោក​ប៉ុ​ល វិ​បូ ។ នាង​និយាយ​ថា​«​រឿង​នៅ​វែង​ឆ្ងាយ​ទៀត ដូច្នេះ​ខ្ញុំ​មិន​ចង់​បរិយាយ​អ្វី​ច្រើន​ទេ ។ ខ្ញុំ​ផ្តោត​អារម្មណ៍ តែ​លើ​សិល្បៈ​មួយ​មុខ​ប៉ុណ្ណោះ ដោយ​មិន​ខ្វល់​ចំពោះ​មតិ​មហាជន ឬ​មិត្ត​សិល្បៈ​​​ដែល​តែង​និយាយ​ពី​នាង​ខ្ញុំ​ពីក្រោយ​ខ្នង​ឡើយ ។ ការ​ផ្ដោត​លើ​សិល្បៈ​អាច​ឱ្យ​ខ្ញុំ​ឈរ​នឹង​លើ​វិ​ថី​មួយ​នេះ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ឈ្នានីស និង​ការ​ប្រកួតប្រជែង​»។ ស្នេហា​រវាង​កញ្ញា​ម៉ាក សែន​សូ​នី​តា និង​លោក​ប៉ុ​ល វិ​បូ ដែល​ជា​អ្នកចាត់ការ​ទូទៅ​ទូរទស្សន៍​​ថោ​ន កើតឡើង​អំឡុង​ពេល​តូ​តា​សម្ដែង​ក្នុង​រឿង​«​ច​ន្ទ្រា​»​ឱ្យ​ផលិតកម្ម Angkor Picture របស់​លោក​ប៉ុ​ល វិ​បូ ។ ចំណងស្នេហា​របស់​អ្នក​ទាំង​ពីរ​ទើបតែ​បង្ហាញ​ជា​សាធា​រណៈ​នា​ពេល ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ៕