មិនមែន​ក្នុង​ភាព​ជា​តារាចម្រៀង ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​វិញហើយ

0
រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ហើយ​បាន​បួស​ជា​ព្រះសង្ឃ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ចេញ​ទៅ​ប្រទេស​បារាំង​អស់​រយៈពេល​១​ឆ្នាំ​មកនេះ ។ លោក ​សុះ ម៉ាច ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​បញ្ជាក់​ថា ​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង ដែល​បាន​និមន្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះ​នឹង​វិល​មក​កាន់​មាតុប្រទេស​វិញ​នៅ​ចុងខែ​នេះ ។ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​និមន្ត​ទៅ​កាន់​ប្រទេស​បារាំង​តាម​ការ​និមន្ត​ឲ្យ​ទៅ​សូត្រ​មន្ត​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទៅ​នោះ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ហើយ​ព្រះ​អង្គ​បន្ត​ស្នាក់​នៅ​ទីនោះ ដើម្បី​ព្យាបាល​របួស​ដៃ​ដែល​បាក់ ។ អតីត​តារាចម្រៀង​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​សម្រេច​ចាក​ចេញពី​វិ​ថី​សិល្បៈ​ទៅ​សាង​ផ្នួស​​នៅ​វត្ត​ព្រះ​ធម្ម​លង្កា ស្ថិត​ក្នុង​ខេត្តកំពង់ចាម បន្ទាប់​ពី​បាន​ជួប​រឿងប្រេះឆា​ស្នេហា​ម្តង​ជា​ពីរ​ដង ។ ភិក្ខុ ​ឆោម ប៊ុ​ន​យ៉ុ​ង សម្រេចចិត្ត​សាង​ផ្នួស​ចំនួន​ពីរ​លើក ដោយ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្តាច់​ចេញពី​ពិភព​សិល្បៈ​ទាំងស្រុង ។ លោក ​សុះ ម៉ាច ធ្លាប់​អះអាង​ថា​ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​ច្បាស់​ពី​ការ​លាចាក​សិក្ខាបទ​នៅ​ក្នុងអំឡុងពេល​ណាមួយ​ទេ ដោយសារ​ព្រះ​អង្គ​បាន​ស្ងប់​ជាមួយ​ព្រះធម៌ លុះ​នឹង​ព្រះធម៌ មាន​និស្ស័យ​ខ្លាំង​ជាមួយ​ព្រះធម៌​ទៅ​ហើយ ម្យ៉ាងទៀត​ព្រះ​អង្គ​ចង់​រៀន​ព្រះធម៌​យក​សញ្ញាបត្រ ។ លោក ​សុះ ម៉ាច បញ្ជាក់​ថា​មូលហេតុ​ដែល​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង សម្រេចចិត្ត​សាង​ផ្នួស​ដោយ​សារ​មាន​វិបត្តិ​ផ្លូវចិត្ត ។ ពី​ដំបូង​លោក​គ្រាន់តែ​ជូន​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង ទៅ​វត្ត​ដែល​ធ្លាប់​បួស​ពី​មុន ​ដើម្បី​ស្រោច​ទឹក​រំដោះគ្រោះ ប៉ុន្តែ​ស្រាប់តែ​ព្រះ​អង្គ​សម្រេចចិត្ត​សាង​ផ្នួស​តែ​ម្តង ។ អតីត​តារាចម្រៀង​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង មុន​សាង​ផ្នួស​ធ្លាប់​សាង​ស្នេហា​ជាមួយ​តារា​សម្តែង​​ជើង​ចាស់​អ្នក​នាង ​ប៉ែន សុ​ផា​នី ហើយ​បន្ទាប់​ពី​ប្រេះឆា​គ្នា លោក​ក៏​ទៅ​សាង​ផ្នួស​រយៈ​ពេល​២​ឆ្នាំ ។ ក្រោយ​លាចាក​សិក្ខាបទ​វិញ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង និង​អ្នក​នាង ​ប៉ែន សុ​ផា​នី ផ្សះផ្សា​ចំណង​ស្នេហ៍​ជា​ថ្មី តែ​រហូត​ដល់​ចុងឆ្នាំ​២០១០ ​ក៏​ដាច់ដោច​ទៅ​វិញ​ទៀត។ ក្រោយមក​លោក​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​សាង​ស្នេហ៍​ជាមួយ​អ្នក​ម្នាង ​កែវ សោ​ម៉ា វ័យ​៣៧​ឆ្នាំ និង​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី​នៅ​ថ្ងៃ​ទី​១៨ សីហា ២០១១ ។ គូ​ស្នេហ៍​នេះ​គ្រោង​រៀប​ការ​នៅ​ខែមេសា ឆ្នាំ​២០១២ ប៉ុន្តែ​ភ្លើង​ស្នេហ៍​រលត់ មុន​ពេល​ពិធី​រៀប​​អាពាហ៍ពិពាហ៍​មក​ដល់ ។ បន្ទាប់​ពី​ជួប​ស្នេហ៍​មិន​សមប្រកប​ជា​លើក​ទី​ពីរ​នោះ ស្រាប់តែ​លេចមុខ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​សភាព​គ្រង​ស្បង់​ចីពរ​ជា​ព្រះសង្ឃ​នៅ​​ក្បែរ​រូបសំណាក​លោកយាយ​ពេញ ។ ចាប់តាំងពី​ពេល​នោះ​មក គេ​មិន​បានឃើញ​មុខ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង លើ​ឆាក​តន្ត្រី​នានា​ទៀត​ទេ ៕

អតីត​តារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ​អង្គុយ​លុត​ជង្គង់​​សំពះ

0
រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ដ៏​ក្រីក្រ​កម្សត់​កន្លង​មក​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ខណៈពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ទីតាំងល្បែង​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ លើ​លូ​ទឹក​ស្អុយ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ក្រៅពី​នាង អ៊ុំ គ​ន្ធា នៅ​មាន​មនុស្ស​២​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ។ ប្រតិបត្តិការ​បង្ក្រាប​ទូ​ហ្គេ​ម​នេះ​ដឹកនាំ​ដោយ​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌ ឫស្សី កែវ និង​មានការ​ចូលរួម​សម្របសម្រួល​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ មនុស្ស​ចំនួន ៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្រី​២​នាក់​និង​ប្រុស​ម្នាក់ គិត​ទាំង​អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​រួម​ជាមួយ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ត្រូវ​បាន​ដកហូត ។ ម្ចាស់ផ្ទះ​បើក​​ហ្គេ​ម​ឈ្មោះ ទិន យូ​ឡុ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ផ្ទះ​បើក​ហ្គេ​ម​នេះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​មាន​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ប​ង្ហ្រា​ប គេ​ឃើញ​អតីត​តារាចម្រៀង​រូប​នោះ​គឺ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​រត់​ចុះ​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ក្រោមដី ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​អាវុធហត្ថ​ចុះ​ទៅ​នាំ​ខ្លួន​រួម​ជាមួយ​មនុស្ស​២​នាក់​ទៀត ។ រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ពេល​សមត្ថកិច្ច​នាំ​ចេញ​មក​ក្រៅ គេ​ឃើញ​នាង​អង្គុយ​លុតជង្គង់​សំពះ​ដ៏​គួរ​ឱ្យ​អាណិត​ក្រៃ​លែង មិន​គួរ​ធ្លាក់ខ្លួន​ទៅ​ប្រឡូក​ក្នុង​វង់ល្បែង​ហ្គេ​ម​បែប​នេះ​ទេ ។ ទោះបីជា​យ៉ាងណា គេ​មិនដឹង​ថា​អតីត​តារាចម្រៀង​រូប​នេះ នៅផ្ទះ​ហ្គេ​ម​នោះ​ធ្វើ​អ្វី​ឡើយ តែ​អ្នកខ្លះ​ថា​គាត់​ទៅ​លេង​ហ្គេ​ម ។ ទោះបី​បែប​នេះ​ក្តី តាម​គេហទំព័រ​ខ្លះ​បាន​ផ្សាយ​ថា នាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ទាក់ទិន​នឹង​ករណី​នេះ​អាជ្ញាធរ​ខណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ថា អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា តាម​មើលទៅ​បាន​ក្លាយទៅជា​មនុស្ស​ដែល​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ និង​ហាក់​មាន​ស្មារតី​មិនល្អ​ឡើយ ឆាប់​ភ័យ តក់ស្លុត និង​ស្រែកយំ ដែល​សម​នឹង​អាណិត​មែន ។តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អតីត​តារាចម្រៀង​ដែល​ធ្លាក់ខ្លួន​លំបាក​វេទនា​រូប​នោះ​បាន​ប្រាប់​ថា គាត់​បាន​មក​រក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្បែរ​នោះ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយសារ​គាត់​ភ័យ​ក៏​រត់​ទៅ​ពួន​នឹង​គេ​ទៅ ។ អតីត​តារាចម្រៀង​រូប​នេះ​រួម​ទាំង​អ្នកលេង​ហ្គេ​ម​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ ។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា ព្រមទាំង​បាន​ជួយ​អប់រំ​និង​ដោះ​បាន​លែង​នាង​វិញ​ហើយ ៕

នារី​កំពូល​សម្រស់​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ

0
រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ នេះ​យុវតី​ស្រស់​ស្អាត​របស់​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចាក​​ចេញពី​ប្រទេស​ជា​បន្តបន្ទាប់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ ។ សម្រាប់​នារី​កំពូល​សម្រស់​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ​កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ជា​បវរ​កញ្ញា​កម្ពុជា ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ​មួយទៀត គឺ​ប្រកួត ​«​បវរកញ្ញា​ចក្ក​វា​ទ្ប (Miss Universe International) ២០១៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាត្រី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។ យោង​តាម​គេហទំព័រ (Website) របស់ Miss Universe ឲ្យ​ដឹង​ថា ការ​ប្រកួត​សម្រស់ Miss Universe 2017 គឺជា​ការ​រៀបចំ​ឡើង​លើក​ទី​៦៦ នៃ​ការ​ប្រកួតប្រជែង​សម្រស់​អន្តរជាតិ ហើយ​ពិធីករ​ក្នុង​កម្មវិធី​នេះ​គឺ​លោក Steve Harvey ។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ កម្មវិធី​ដែល​មាន​នារី​កំពូល​សម្រស់​ពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​នោះ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Fox ។ បវរ​ញ្ញា Iris Mittenaere ដែល​ជា​ម្ចាស់​មកុដ​ឆ្នាំ​២០១៦ កន្លង​ទៅ​នឹង​បំពាក់​មកុដ​កំពូល​សម្រស់​ឯក​ជូន​ទៅ​អ្នក​ស្នង​តំណែង​ថ្មី​ដែល​នឹង​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។ ចំពោះ​នារី​កំពូល​សម្រស់​កម្ពុជា Miss Universe Cambodia វិញ គឺ​កញ្ញា​ប៊ី សុធា​រី ។ កញ្ញា​ប៊ី សុធា​រី ដែល​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា​៖ «​នាង​ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​ជាទី​ស្រឡាញ់​របស់​នាង​ខ្ញុំ​ទៅ​ចូលរួម​ប្រឡង​​បវរកញ្ញា​ចក្កវាឡ ។ នាង​ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ពិត​របស់​នារី​កម្ពុជា ហើយ​ពិភពលោក​នឹង​ដឹង​បន្ថែម​អំពី​ប្រទេស​របស់​យើង​» ។ កញ្ញាឯក​កម្ពុជា​ប៊ី សុធា​រី នឹង​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី «​កញ្ញាឯក​ចក្កវាឡ ២០១៧» ឬ «Miss Universe Internal ២០១៧» ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់ Miss Universe International. សេចក្តី​ប្រកាស​របស់ Miss Universe International អម​នឹង​រូបថត​របស់​បវរ​កញ្ញាឯក​កម្ពុជា​ផង​នោះ​បាន​សរសេរ​ថា​៖ «​កញ្ញា​ប៊ី សុធា​រី មាន​កិត្តិយស​ជា​អ្នកតំណាង​ដំបូង​គេ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​បវរកញ្ញា Miss Universe​។ នាង​មាន​បំណង​ចង់​តំណាង​ឱ្យ​ប្រទេស​កំណើត​របស់​នាង​នៅ​លើ​ឆាក​អន្តរជាតិ ក៏​ដូច​ជា​ធ្វើ​ជា​គំរូ​សម្រាប់​នារី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​របស់​នាង ។ នៅ​ពេល​នាង​មាន​អាយុ​ទើបតែ​១៤ ឆ្នាំ បាន​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ក្នុង​អាជីព​ជាតា​រា​ម៉ូ​ដែល​អាជីព ៕

​​អតីត​តារា​ដ៏សិចស៊ី​ម្នាក់ បាន​ស្លាប់​ទៀត​ហើយ

0
រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ករណី​ទៀត បន្ទាប់​ពី​កើត​មាន​អតីត​តារា​សម្ដែង​​ស្រី​សិច​ស៊ី​ម្នាក់ ឈ្មោះ​កែវ សូ​រិ​យា បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​នឹង​ប្រមា​សម្លាប់​ខ្លួន​ឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ តុលា ស្ថិត​ចំណុច​ផ្ទះ​ជួល​​លេខ​ក្នុង​បុរី ដោយ​កំពុង​សង្ស័យ​ថា នាង​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ ។ គួរ​បញ្ជាក់​ថា អ្នក​នាង​កែវ សុរិយា ជា​អតីត​តារា​សម្តែង​ល្បី​ខាង​សិច​ស៊ី​អស់ទាស់​ម្នាក់ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នៅ​បណ្តា​ទស្សនាវដ្តី​កាសែត​ល្បី​ៗ​ចុះ​ផ្សាយ​យ៉ាង​ពេញ​ទឹក​ពេញ​ដី កាលពី​សម័យ​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក​ទូលំទូលាយ ។ អ្នក​នាង​មានឈ្មោះ​ពិត​វ៉ា នួន​សុភាព អាយុ​២៩​ឆ្នាំ​។ មុន​ពេល​កើតហេតុ អ្នក​នាង​ធ្លាប់​មាន​ភាព​រកាំរកូស​ជាមួយ​ស្វាមី ហើយ​បច្ចុប្បន្ន​ស្វាមី​នាង​បាន​លែងលះ​គ្នា​កន្លះ​ឆ្នាំ​មាន​សាលក្រម​ត្រឹមត្រូវ ។ តាម​ប្រភព​អ្នក​នាង កែវ សុរិយា​ប៉ុ ន​ប៉ង​សម្លាប់​ខ្លួន​ដោយ​ការ​លេបថ្នាំ​ម្តង​រួច​មក​ហើយ ។ នេះ​ជា​ដំណឹង​មិន​នឹក​ស្មាន ដែល​បាន​កើតឡើង​ក្នុង​សង្គម​សិល្បៈ ។

រកណាបានភីហ្សាដុតអុស​តម្លៃត្រឹម​៦០០០រៀល!

0
ចូលចិត្តញ៉ាំភីហ្សាដែរទេ? កន្លងមកពេលដែលនឹកឃើញដល់ភីហ្សាយើងតែងតែគិតលើតម្លៃរបស់វា ព្រោះអីវាមានក៏មានតម្លៃថ្លៃគួសមដែរ ហើយប្រសិនបើចង់ញាុំវិញទាល់តែបបួលគ្នាច្រើន អ្វីដែលយើងលើកមកបង្ហាញលោកអ្នកនៅថ្ងៃនេះ គឺចង់ណែនាំអោយលោកអ្នកស្គាល់ហាងមួយកន្លែង គឺ KAIFUN ដែលមានលក់នៅភីហ្សាតម្លៃត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ។
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
សម្រាប់ភីហ្សាដែលមានលក់ក្នុងហាង KAIFUN នេះ​ប្លែកពីហាងផ្សេងៗ គឺភីហ្សាដុតក្នុងឡចម្អិនដែលដុតដោយអុសផ្ទាល់ ធ្វើអោយឈីស និងសំបកភីហ្សាស្រួល ហើយឈ្ងុយឆ្ងាញ់តែម្តង។ ហាង KAIFUN ក៏មានម៉ោងរីករាយ ដោយលោកអ្នកអាចកម្មង់ភេសជ្ជៈមួយនឹងទទួលបានមួយទៀតដោយឥតគិតថ្លៃ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង ៣ ដល់​ ៦ ល្ងាច ហើយក៏មានទទួលរៀបចំកម្មវិធីជប់លៀងខួបកំណើត និងពិធីផ្សេងៗទៀតផងដែរ ។ ហាង KAIFUN មិនថាតែភីហ្សានោះទេ ដែលមានតម្លៃ ៦០០០រៀល គឺអាហារផ្សេងទៀតក៏មានតម្លៃដូចគ្នាដែរ។
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN
ហាង KAIFUN ទីតាំង៖ ផ្លូវ 334 ផ្ទះលេខ 25 សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ ទូរស័ព្ទ៖    023 900 545 សេវាកម្មដឹកជញ្ចូន​៖​ 023 430 606 វីដេអូ

១ចាន៦០០០៛ទេ ទិញ១ថែម១ទៀតចាំកាល! ទាន់គេ​នៅប្រូម៉ូសិន

0
យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ហើយអ្វីដែលកាន់តែខុសនោះគឺ ប្រម៉ូសិន!និងតែម្តង ហើយសម្រាប់ចុងសប្តាហ៍នេះក្រុមការងារ KSPG.TV សូមណែនាំលោកអ្នកអោយស្គាល់ហាងទើបតែបើកថ្មីមួយកន្លែង គឺ សាច់អាំង បារកា។
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា មានបំរើជូននូវសាច់គោខ្មែរ-អូស្រ្តាសលី​ និងមានបន្លែស្រស់ៗ ដែលមានការថែមជូនយ៉ាងពិសេស ១ថែម១ នៅប្រភេទសាច់អាំង ហើយទឹកជ្រលក់ច្រើនសំបូរបែប​មានទៅដល់ ៧​ មុខ​ សម្រាប់ជ្រើសរើស រីឯចង្រ្កានអគ្គិសនី​​វិញ ទំនើបទាន់សម័យឆ្នាំងស្ពា​ន់​ ១០០% ញាំុមិនបាច់ប្តូរចង្រ្កានមិនខ្លោចសាច់ ។ មានទាំងប្រូម៉ូសិនកន្លែងក៏មានផាសុកភាព​ បរិយាកាសស្រស់ស្រាយ​ បុគ្គលិករួសរាយរាក់ទាក់​ សេវាកម្មល្អ​ ម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់​ ចាំទទួលលោកអ្នកជានិច្ច ជឿជាក់ថាលោកអ្នកមិនខកបំណងឡើយ។
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
កម្មវិធីពិសេស 1 ថែម 1​ សាច់គោ​ 1 ចាន​ ថែម​ 1 ចាន = 6000៛ សាច់ជ្រូក​ 1 ចាន​ ថែម​ 1 ចាន = 6000៛ ក្រលៀន​ 1 ចាន​ ថែម​ 1 ចាន = 6000៛ បេះដូង​ 1 ចាន​ ថែម​ 1 ចាន = 6000៛ អានឆ័រ​ កំប៉ុង​ 1 កេះ​ ថែម​ ម្ហូប 1 ចាន 20$ អង្គរ​ ដប​ 1 កេះ​ ថែម​ ម្ហូប 1 ចាន​ 23$ ក្នុងនោះដែរ ហាង សាច់អាំង បារកា ក៏មានលក់អាហារជាច្រើនមុខទៀត រួមទាំងភេសជ្ជៈផងដែរ! ប្រញាប់ឡើង​ប្រូម៉ូសិននេះចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ!
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា
ហាង សាច់អាំង បារកា ទូរស័ព្ទ៖ 016 929 919 / 016 589 579 ទីតាំង៖ ផ្ទះលេខ​ ០៨​ ផ្លូវ​ ២២១​ កែង​ ១២២​ សង្កាត់ផ្សារដេប៉ូ០៣​ ខណ័្ឌទួលគោក​ ទល់មុខសណ្ឋាគារ​អឹមអេច​ (សណ្ឋាគារមានហួរ) វីដេអូ

Bar B Q Plaza បែងភាគសាខាថ្មី មានទាំងខារ៉ាអូខេ មានទាំងតម្លៃពិសេស

0
សម្រាប់បរិយាកាសនៃការទទួលទានអាហារ ជាការពិតយើងតែងតែចង់បានកន្លែងដែលមានសេវាកម្មល្អ ទីតាំងធំទូលាយនិងមានអាហារឆ្ងាញ់ៗដើម្បីចំណាយពេលវេលាជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ អោយមានភាពសប្បាយរីករាយហើយមែនអត់?
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ដូចនេះពិតជាពិសេសហើយសម្រាប់អ្នកដែលនៅម្តុំទួលគោក គឺBar B Q Plaza បានបង្កើតសាខាថ្មី គឺបាប៊ីឃ្យូផ្លាហ្សាទួលគោកដែលមានទាំងសេវាកម្មល្អផ្តល់ជូនតម្លៃសមរម្យ ហើយមានអាហារដ៏ឈ្ងុញឆ្ងាញ់ និងមានអនាម័យខ្ពស់។ កាន់តែពិសេសទៅទៀត ប៊ីឃ្យូផ្លាហ្សា សាខាទួលគោក មានទាំងបន្ទប់ VIP ខារ៉ាអូខេសម្រាប់ក្រុមគ្រួសារ ជួបជុំមិត្តភកិ្ក ហើយបន្ទប់មានលក្ខណៈធំទូរលាយ និងមានផាសុកភាព​។ លោកអ្នកអាចចែករំលែកសុភមង្គលជាមួយ ក្រុមគ្រួសារ និងមិត្តភកិ្កដោយបង្កើតនូវ ភាពស្និទ្ធស្នាល ភាពរីករាយ ភាពវិជ្ជមាន ។
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
បាប៊ីឃ្យូផ្លាហ្សាទួលគោក បរិយាកាសនៅក្នុងហាងមានការតុបតែងយ៉ាងល្អប្រណិត ស្រឡះភ្នែកល្អ រចនាយ៉ាងគាប់់ចិត្ត និង​ចំណត​យានជំនិះ​ងាយស្រួល​សម្រាប់​ភ្ញៀវផងដែរ។ សម្រាប់សាខាទួលគោក គឺចាប់បើកពីថ្ងៃ ច័ន្ទ-អាទិត្យ ម៉ោង: 10:00 ព្រឹក- 10:00 យប់។ អាស័យដ្ធាន: ផ្លូវ 315 និងកែងផ្លូវ 528, សង្កាត់បឹងកក់ទី1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។ ជិតផ្សារ TK Avenue ប្រហែល 250 ម៉ែត្រ។ អតិថិជនអាចកម៉្មង់មុខម្ហូបរួមមានដូចជា៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ និងបន្លែស្រស់ជាច្រើនទៀតផង។
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក
ហាង Bar B Q Plaza សាខាទួលគោក ទូរស័ព្ទ៖ 23 23 18 17 ទីតាំង៖ ផ្លូវ 315 និងកែងផ្លូវ 528, សង្កាត់បឹងកក់ទី1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។ នៅជិតផ្សារ TK Avenue ប្រហែល           250 ម៉ែត្រ។ សាខាទី១: ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២។ ទូរស័ព្ទ៖    023 880 880 វីដេអូ    

ផ្លុំចេញផ្សែងចឹង! តិចច្រឡំទឹកកកឈូសវេទមន្តអីទៅ

0
ហាងស្លាកយីហ៊ោប្រ៊េន​​​​ MotoCafe ដែលបង្កើតដោយស្នាដៃកូនខ្មែរ តែទទួលបានការគាំទ្រខ្លាំង បើកដំណើរការភ្លាមមានអតិថិជនពេញៗហាងភ្លែត មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មានទេ ហើយអាចនិយាយបានទៀតថា ជាហាងដែលមានការរៀបចំឡើងយ៉ាងប្លែកភ្នែកតែម្តង មើលសឹងមិនជឿថាជាហាងនៅប្រទេសយើង។
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
ហើយលើកនេះ ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន និងក៏ដូចជាបំពេញចិត្តអតិថិជនរបស់ខ្លួននោះ ម្ចាស់ហាងវ័យក្មេងបានបញ្ចេញបង្អែមថ្មីមួយទៀតនោះគឺ ទឹកកកឈូសវេទមន្ត ត្រជាក់ៗផ្អែមៗហ៊ុយៗយ៉ាងទាក់ទាញ ហើយអ្វីដែលមិនសរសើរមិនបានគឺទឹកស្ករត្នោតឆ្ងាញ់ម៉ាកប់ ដូចញ៉ាំទឹកកកឈូសកាលពីក្មេងចឹង។ តែខុសត្រង់ថា មានបន្ថែមរសជាតិផ្លែឈើពីលើគឺផ្លែ ធូរេនស្រស់ ធូរេនសម្ងួត និងស្ត្រប៊ឺរី ទៀតនោះកាន់តែឆ្ងាញ់។
MotoCafe
MotoCafe
MotoCafe
MotoCafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
តែបើបានញ៉ាំហើយ មិនបានថតសែលហ្វី នោះទើបជារឿងបានស្តាយក្រោយ ព្រោះអីវាជាទឹកកកឈូសដែលទាក់ទាញខ្លាំង និងពិសេសទៀតនោះ គឺហាងម៉ូតូកាហ្វេនេះ ក៏មានកន្លែងស្អាតៗដើម្បីថតរូបជាច្រើនទៀត ចឹងល្ងាចនេះមិនទាន់មានគំរោងថា ទៅញ៉ាំអីនៅណាទេ សាកគាំទ្រស្នាដៃកូនខ្មែរម្តងមើល ម៉េចវិញ? ម៉េចៗប្រាប់ Admin ផងណា…
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
Motocafe
ហាង MotoCafe Call: 061 31 66 83 / 098 31 66 83 ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ វីដេអូ

អស់តែ១ម៉ឺន បានទាំងខួរចំហ៊ុយ សៀវម៉ៃ នំបុ័ងបំពង

0
គិតៗ ទៅរាល់ថ្ងៃតាមហាងនីមួយៗ តែងតែមានមុខម្ហូបប្លែកៗមិនចេះអស់សោះ អ្នកខ្លះច្នៃនេះ អ្នកខ្លះច្នៃនោះហើយរសជាតិវិញក៏ខុសគ្នាដែរ ចុះហាង ផាឡែនវិញមានអ្វីប្លែកទៅ? អ្វីដែលក្រុុមការងារKSPG.TV ចង់យកមកបង្ហាញលោកអ្នកថ្ងៃនេះគឺ ខួរចំហ៊ុយ និង សៀវម៉ៃ នំបុ័ងបំពង។ ដែលកំពុងពេញនិយម លក់ដាច់ខ្លាំងព្រោះតែរសជាតិ ពិសេសគឺតម្លៃតែម្តង ដោយខួរចំហ៊ុយមួយចានត្រឹម ៦០០០៛ ហើយសៀវម៉ៃ ៣០០០៛ ថែមនំប័ុងបំពង១ទៀត អស់តែ១ម៉ឺនម៉ាឆ្អែត។
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ដោយសារតែតម្លៃនេះហើយបានជា ហាង ផាឡែន ល្បីហើយលក់ដាច់ខ្លាំង តែអ្វីដែលទាក់ចិត្តនោះគឺ រសជាតិសៀវម៉ៃ របស់គាត់ខុសគេ ត្រង់ថាវារក្សានូវរសជាតិដើមរបស់សៀវម៉ៃ ដោយមិនប្រើប្រាស់ទឹកស៊ុបដើម្បីចំហ៊ុយ ជំនួសមកវិញដោយ ទឹកចេញពីសាច់សៀវម៉ៃ រូបមន្តផ្ទាល់ខ្លួនប្រចាំហាងតែម្តង ពេលចំហ៊ុយភ្លើងដល់ កំរិតពេលនោះសៀវម៉ៃនឹងមានក្លិនឈ្ងុយ ហើយសាច់ទន់ឆ្ងាញ់។ បើបានជ្រលក់ញ៉ាំជាមួយនំប័ុងបំពងទៀតនោះ កាន់តែឆ្ងាញ់ ព្រោះអីនំប័ុងបំពងនៅហាងនេះ ល្បីហើយអ្នកមកញ៉ាំតែងតែហៅញ៉ាំគ្រប់ៗគ្នា សាកបានណា។
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
ផាឡែនប្រហិតបំពង3រសជាតិ
តែសម្រាប់អ្នកដែលអស់កំលាំង មិនសូវស្រួលខ្លួននោះ អ្នកអាចជ្រើសរើសជម្រើសមួយទៀតនោះគឺ ខួរចំហ៊ុយ ក្តៅៗភ្លាមដែលសែនឈ្ងុយ ញ៉ាំហើយដឹងតែស្វាងចេសហ្មង ហើយតម្លៃក៏សមរម្យទៀត ចឹងល្ងាចនេះកាន់តែ ១ម៉ឺន ទៅដាក់ម៉ាឆ្អែតហ្មងល្ងាចនេះ ជាមួយហាង ផា ឡែន នៅផ្ទះលេខ១៣ ផ្លូវ230 កោសដូង។ អូ៎ភ្លេច! តែបើជ្រុលតែទៅសាកហើយនោះ កុំភ្លេចហៅនំប័ុងខគោគាត់សាកផងព្រោះអី រសជាតិឆ្ងាញ់ញ័រប្លោកហ្មង ពិសេសប្រើសាច់សុទ្ធ សរសៃកែង ជ្រលក់ជាមួយនំប័ុងបំពងគាត់ស្រួយៗ ឆ្ងាញ់មិនបាច់និយាយ មិនមែនសរសើរបន្លើសទេណា គឺនិយាយមែន សាកមើល ម៉េចៗប្រាប់ Admin វិញផង។
ខគោផាឡែន
ខគោផាឡែន
ខគោផាឡែន
ខគោផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ហាង ផាឡែនប្រហិតបំពង3រសជាតិ ទូរស័ព្ទ៖ 086 2000 26 ទទួលដឹកជញ្ជូនដល់ផ្ទះ ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវ230 កោសដូង វីដេអូ

លោក​ខៃ ប្រ​សិ​ដ្ឋ ឱប​ថើប​ចាន់ តារា​ទី ព្រោះខាន​ជួប​ជាង​20​ឆ្នាំ

0
រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ស្កាត់​ជួប​គ្នា​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ខកខាន​ជួប​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ ការ​ស្កាត់​ជួប​គ្នា​នេះ​មិនមែន​លក្ខណៈ​គូស្នេហ៍​ទេ ពោល​គឺជា​ការ​ជួប​គ្នា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ឥត​ព្រាង​ទុក​ក្នុង​នាម​ជា​ដៃគូ​សម្តែង​ភាពយន្ត​រួម​ជំនាន់ ។ វី​ដេ​អូ​នៃ​ការ​ជួប​គ្នា​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​មាន​អ្នក​ទស្សនា​ជា​ច្រើន​ម៉ឺន​នាក់ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ឱប​ថើប​ក្នុង​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ ទាំង​អ្នក​នាង​ចាន់ តារា​ទី និង​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​រំលឹក​ពី​អនុស្សាវរីយ៍ ចាស់​ៗ​កន្លង​មក ក្នុង​នោះ​អ្នក​នាង​ចាន់ តារា​ទី រំលឹក​ពី​ការ​សម្តែង​រួម​គ្នា​ចុង​ក្រោយ​ដែល​លោក​ខៃ ប្រ​សិ​ដ្ឋ សម្តែង​ជា​តួ​ឈ្មោះ​ប៊ុ​ន ធឿ​ន ហើយ​ឡើង​យន្តហោះ​ចាកចោល​នាង ចរិយា ដែល​សម្តែង​ដោយ​រូប​នាង​ផ្ទាល់ ។ អ្នក​នាង ចាន់​តារា​ទី បញ្ជាក់​ថា ចាប់តាំងពី​ពេល​នោះ​មក នាង និង​លោក​ខៃ ប្រ​សិ​ដ្ឋ មិន​បាន​ជួប​មុខ​គ្នា​ទៀត​ទេ​ដែល​គិត​មក​ដល់​ពេល​នេះ​ប្រហែល​ជាង​២០​ឆ្នាំ​ហើយ ខណៈ​ពេល​ដែល​ការ​ជួប​នេះ​ស្ទើរតែ​គ្មាន​ឱកាស ។ លោក​ខៃ ប្រ​សិ​ដ្ឋ បង្ហាញ​ភាព​ស្និទ្ធស្នាល និង​រាក់ទាក់​ទៅ​កាន់​អ្នក​នាង​ចាន់ តារា​ទី ដោយ​លោក​ថ្លែង​ពី​ក្តី​ស្រឡាញ់ និង​នឹករលឹក​ចំពោះ​អ្នក​នាង​ចាន់ តារា​ទី ព្រមទាំង​អតីត​តារា​សម្តែង​រួម​ជំនាន់​ទាំងអស់ ។ អតីត​តារា​សម្តែង​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី សុទ្ធតែ​ជាតា​រា​ល្បី​កាលពី​ច្រើន​ឆ្នាំ​មុន ។ លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី ត្រូវ​ទស្សនិកជន​ចង​ចាំ​ថា អ្នក​ទាំង​ពីរ​សម្ដែង​ជា​តួឯក​ប្រុស​ស្រី​ដ៏​ស័ក្តិសម​បំផុត​ក្នុង​រឿង​«​ភ្នំពេញ​ស្នេហា​ខ្ញុំ​» ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ចាន់ តារា​ទី មានឱកាស​បាន​ជួប​គ្នា​នោះ គឺ​ដោយសារ​តែ​អ្នក​នាង​ចាន់ តារា​ទី ទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​គោលបំណង​រៃ​អង្គាសប្រាក់​ដើម្បី​ជួយ​កសាង​វត្ត ។ លើស​ពី​នេះ​នាង​មាន​គម្រោង​ដើរ​លេង និង​ទៅ​សួរសុខទុក្ខ​មិត្តភក្តិ ចាស់​ៗ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ ៕