អស្ចារ្យ​ម៉្លេះ! យុវតី​កម្ពុជា​ម្នាក់​ទៀតហើយ​​កំពុង​ប្រកួត​ដណ្តើម​មកុដ​

0
រាជធានី​ភ្នំពេញ ៖ សម្រាប់​ប្រទេស​កម្ពុជា​យើង​ក្នុង​ឆ្នាំ​២០១៧ បាន​បញ្ជូន​បវរកញ្ញា​ជា​ច្រើន​នាក់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ ។ យ៉ាងណាមិញ​សម្រាប់​ការ​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា Miss Earth ២០១៧ (​បវរកញ្ញា​ភព​ផែនដី​) នោះ កម្ពុជា​ក៏​មាន​បេ​ក្ខ​នារី​ដ៏​ស្រស់​សោភា​ចូលរួម​ប្រកួត​ផង​ដែរ នោះ​គឺ​កញ្ញា​អែម គុន​ថង អាយុ​១៨​ឆ្នាំ ។ យោង​តាម​គេហទំព័រ និង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Miss Earth ឲ្យ​ដឹង​ថា ការ​ប្រកួតប្រជែង​សម្រស់​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ទីកន្លែង​ដែល​មាន​កំពូល​សម្រស់​ពី​៨៧​ប្រទេស​ចូលរួម​នោះ គឺ​អនុញ្ញាត​ឲ្យ​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Twitter ចូលរួម​បោះ​ឆ្នោត​គាំទ្រ​បវរកញ្ញា​មក​ពី​បណ្តា​ប្រទេស​នានា​ដែល​កំពុង​មាន​វត្តមាន​នៃ​ការ​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​នេះ តាម​រយៈ​ការ​ចុច Like, share and Twitting ។ ការ​ប្រកួត​សម្រស់​អន្តរជាតិ Miss Earth 2017 នេះ​បាន​បើក​ឲ្យ​សាធារណជន​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា សម្រាប់​ជម្រុះ​កំពូល​១៦​ប្រទេស​ចុង​ក្រោយ (Top 16) និង​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​មានឱកាស​ដណ្ដើម​មកុដ​បវរកញ្ញា​ភព​ផែនដី​ឆ្នាំ​២០១៧ និង​ពានរង្វាន់​ថតរូប​ស្រស់​ស្អាត (The Miss Photogenic Special Award) ។ ការ Like មួយ​ស្មើនឹង​១​ពិន្ទុ និង​ការ​ Share ​មួយ​ដង​ស្មើនឹង​៥​ពិន្ទុ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ Miss Earth 2017 និង​ការ Twit មួយ​លើ​ស្មើនឹង​៥​ពិន្ទុ ។ លោក​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អាច​បោះ​ឆ្នោត​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Miss Earth 2017 និង Twitter តាម​រយៈ​គេហទំព័រ ​៖ www.missearth.tv/photogenic ៕

អ្នកណាខ្លះមិនទាន់បានសាករសជាតិមីក្រហមនៅ K.E Cafe ?

0
សម្រាប់អ្នកចូលចិត្តញ៉ាំមី ដែលមានអនាម័យ ហើយថែមទាំងមានរសជាតិឆ្ងាញ់ប្លែកៗនោះ ហើយថ្ងៃនេះ កោះសន្តិភាព TV សូមណែនាំលោកអ្នកអោយស្គាល់ មីក្រហមនៅ K.E Cafe ។
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
មីក្រហមដែលមានលក់នៅក្នង K.E Cafe and Red noodle នេះគឺគិតលើសុខភាពជាចម្បង ហើយបានផ្លាសប្តូររសជាតិនៃសរសៃមីថ្មីទូចជាងមុន ឆ្ងាញ់ជាងមុន ផលិតពីវត្ថុធាតុដើមពីមើមឆៃថាវក្រហម ដែលសម្បូរទៅដោយ Beta carotene វីតាមីន A, B, C និងជាតិរ៉ែ ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងជាតិដែក ដោយជួយរក្សាកម្រិតសម្ពាធឈាមអោយបានល្អ ព្រមទាំងជួយរក្សាសម្ផស្សអោយក្មេងជាងវ័យ បើងាកមកនិយាយពីប្រហិតដែលដាក់ក្នុងចាននេះវិញ ពិតជាពិសេសណាស់ គឺរូបមន្តវេចខ្ចប់ ដោយដៃផ្ទាល់ ជម្រើសយកតែសាច់សុទ្ធគ្មានខ្លាញ់ បូករួមនិងការផ្សំគ្រឿងពិសេសបង្កើតបានជាប្រហិតយ៉ាងឆ្ងាញ់ពិសារ បើបានដាក់ចូលមាត់ខាំបំបែកវិញនោះ គឺ​​​​រសជាតិស្នូល​ដែលបង្កប់នៅក្នុងប្រហិតធ្វើអោយមានអារម្មណ៍ថាឆ្ងាញ់ខុសពីប្រហិតដែលអ្នកធ្លាប់ញ៉ាំ​កន្លង​មក ។
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
K.E.Cafe and Lounge
ដូចដែលកន្លងមកយើងធ្លាប់បង្ហាញលោកអ្នកម្តងមកហើយអំពី ហាង K.E Cafe and Red noodle សម្រាប់បរិយាកាសនៅក្នុងហាង ស្រឡះភ្នែកល្អ ជាមួយ ការតុបតែង រចនាយ៉ាងគាប់់ចិត្ត  និងមានអាហារជាច្រើនមុខផងដែរ គ្រប់អាហាទាំងអស់ក្នុងហាង គឺផ្ដោត​សំខាន់​ទៅលើ​សុខភាព​​អ្នកពិសារ ។ មិនត្រឹមតែ​រសជាតិ​អាហា​ប្រកប​ដោយ​អនាម័យ ប៉ុណ្ណោះទេ ហាង   K.E Cafe and Red noodle មានកន្លែង​អង្គុយ​សមរម្យ និង​ចំណត​យានជំនិះ​ងាយស្រួល​សម្រាប់​ភ្ញៀវផងដែរ ។ ហាង K.E Cafe and Lounge ទូរស័ព្ទ៖ 093 876 181 | 098 2011 70 ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។ និងទីតាំងសាខាបឹងកេងកងស្ថិតនៅ :  ផ្លូវ ៣១០ ខាងក្រោយ Burger King វីដេអូ

មាន​​មនុស្ស​ម្នាក់​…ដែល​​ដឹងពី​រឿង​ជីវិត ​​​​សាន ស្រីឡៃ​ជាមួយ​​​​ប្តី​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អតីត​​បេ​ក្ខ​នារី​កូនក្រុម​The Voice Cambodia ​សាន ស្រី​ឡៃ​ ត្រូ​វ​​អតីត​​ស្វាមី​​បាញ់​​សម្លាប់ ​កាលពី​វេលា​ល្ងាច​​ថ្ងៃ​ទី​១៦ តុលា ស្ថិត​នៅ​ក្បែរ​ទូរទស្សន៍​អប្សរា ​បង្កឱ្យ​​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​ និង​មហាជន​ពេញ​ផ្ទៃ​ប្រទេស ​មាន​​ការរន្ធត់​និង​សោក​ស្តាយ​យ៉ាងខ្លាំង ។​ អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​ គេឃើញ​អ្នក​នាង​​ ពេជ្រ សោភា​ ដែល​ជា​អ្នក​ស្និទ្ធិជាមួយ​ ​សាន ស្រី​ឡៃ​ ជាង​គេ​នោះ​ ​មាន​​ភាព​សោក​ស​ង្រេគ​​ជា​ពន់ពេក​ ក្រោយ​ទទួល​​ឮណឹង​នេះ​ ។ អ្នក​នាង​ពេជ្រ សោភា​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​​នៅ​ចំពោះ​មុខ​សាក​សព ​សាន ស្រី​ឡៃ ​ដែល​តម្កល់​នៅ​វត្ត​សែន​សុខ​ រាជធានី​ភ្នំពេញ​ថា ​អ្នក​នាង​ពី​ដំបូង​មិន​ជឿ​ទេ ​ស្មាន​តែ​គេ​ថត​MV​ តែ​ដោយ​ឃើញ​គេ​បង្ហោះ​ព្រោងព្រាត ​ហើយ​ថ្មី​គិតតែ​មិន​អាច​ដល់​ឃើញ​ខាង​ប្រុស​ទើប​ដឹង​ថា ​ការណ៍​ពិត​បាន​មក​ដល់​ហើយ​ស្រឡាំងកាំង​ទន់​ដៃជើង​ សូ​ម្បី​តែ​ខ្លួនឯង​ឈឺ​ត្រៀម​ទៅ​ពេទ្យ​ក៏លែង​ទៅ​ដែរ​ ។​ សម្រាប់​ប្រវត្តិ​ សាន ស្រី​ឡៃ​ នាង​អាច​ដឹង​ច្រើន ​ព្រោះថា​នាង​ជា​កូនក្រុម​នាង​តាំងពី​ប្រឡង​ហើយ​ជីវិត​នាង​កម្សត់​ណាស់​។ ​ ពេជ្រ សោភា​ បន្ត​ទាំង​ទប់​អារម្មណ៍​មិន​បាន​ថា ​ស្រី​ឡៃ​ជា​មេ​គ្រួសារ​ជា​បង្គោលគ្រួសារ​ដ៏​​រឹង​មាំ​ម្នាក់ ​ដែល​ចិញ្ចឹម​ម្តាយ​ពិការ​ជា​ស្ត្រី​មេ​ម៉ាយ​ មើលថែរ​ប្អូនស្រី​ម្នាក់ ​និង​សំខាន់​ចិញ្ចឹម​កូនប្រុស​ពីរ​នាក់​ក្នុង​បន្ទុក​ ដល់​ពេល​ជួប​រឿង​ជន​ដៃដល់​ផ្តាច់ជីវិត​គាត់​ទៅ​ចឹ​ង​ គឺ​អស់​បាត់​ហើយ​អ្នក​នៅ​ក្នុង​បន្ទុក​គាត់​ ។​ ម្យ៉​ង​ទៀត ស្រី​ឡៃ​ ជា​ហ្វ្រេ​ន​របស់​នាង​តាំងពី​តូច​មក​នាង​រក្សា​រូបថត​ៗ ​ជាមួយ​ខ្ញុំ​នៅ​ប៉ោយ​ប៉ែ​តឱ្យ​​នាង​មើល​ពេល​ប្រឡង​ខ្ញុំ​មិន​នឹក​ស្មានថា​ នាង​ទៅ​លឿន​ ។​ រហូត​មក​ទល់​ពេល​នេះ ​សាន ស្រី​ឡៃ​ ដ្បិតថា​ ក្លាយជា​តារា​មែន ​តែ​កម្រិត​ជីវភាព​នាង​ នៅ​តែ​លំបាក​រាល់ពេល​ឡើង​ប៉ុ​ស្តិ៍​​ច្រៀង​ នាង​តែងតែ​មក​ខ្ចី​ខោអាវ​ស្បែកជើង​នាង​​យក​ទៅ​សម្តែង ​ហើយ​នាង​មិន​ដែល​បដិសេធ​នោះ​ទេ ​មាន​តែ​ឱ្យ​​ស្រី​ឡៃ​ យក​ទុក​ប្រើ​ការ​តែ​ម្តង​អាណិត​គ្នា​ បើ​ទោះ​ពេល​ខ្លះ​នាង​ខ្លាចចិត្ត​នាង​ ហើយ​សុំ​បង់​រំ​លោះ​ក៍​នាង​មិន​ទទួល​ដែរ​ ​ព្រោះតែ​កំហឹង​មួយ​ពេល​នេះ​ហើយ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជា​មេ​គ្រួសារ​ត្រូវ​ចាក​ឆ្ងាយ​ពី​កូន​ៗ​ម្តាយ​បងប្អូន​បន្សល់​នៅ​ភាព​អាឡោះអាល័យ​ជា​ពន់ពេក​។ សាន ស្រី​ឡៃ​ បាន​បន្សល់​ទុក​នៅ​ស្នាដៃ​រឿង​ភាគ​មួយ​របស់​ហង្ស​មាស​មាន​ចំណងជើង​ថា ​«​រាជ​នី​ភូមិ​គ្រឹះ​»​ ដែល​ថត​ជាមួយ​ច​ន ច័ន្ទ​ល​ក្ខិ​ណា សូ​ដា នី​តា ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋិ​ និង​តារា​ជា​ច្រើន​ទៀត ​ដោយ​រឿង​នោះ​ មិន​ទាន់​ថត​ចប់​នៅឡើយ​ទេ​ តែ​បែរជា​ជួប​រឿង​អកុសល​បែប​នេះ​ទៅ​វិញ​ បង្ក​ឲ្យ​ក្រុមការងារ​ទាំងអស់​តក់ស្លុត​ទទួលយក​មិន​បាន​។ ​សោភា​ថា ​សូម​មេត្តា​កុំ​ថាឱ្យ ស្រី​ឡៃ ដោយសារ​តែ​ចូល​សិល្បៈ ទើប​បែកបាក់​ជាមួយ​ស្វាមី ទើបបាន​កើតរឿង​អ៊ីចឹង ។ អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​ថា ភ្លើងចង្កៀង​ផ្ទះ​នរណា គឺ​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ​​។ យ៉ាងណាមិញ អតីត​គ្រូបង្វឹក​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា កូនក្រុម​របស់​អ្នក​នាង ត្រូវ​បាន​អ​តី​ស្វាមី​ប្រើ​អំពើ​ហិ​ង្សា​លើ​រូប​នាង​ជា​រៀង​រាល់ថ្ងៃ ពេល​ខ្លះ អ្នក​នាង​បានឃើញ​ស្នាម​ជាំ​លើ​រាង​កាយ សឹងតែ​ទទួលយក​មិន​បាន ហើយ​មិន​សប្បាយចិត្ត​ នៅ​ពេល​ដែល​ស្រី​ឡៃ ព្យាយាម​បិទ​បាំង​ស្នាម​ជាំ រង​គ្រោះ​ដោយសារ​អំពើ​ហិ​ង្សា​លើ​ស្ត្រី​បែប​នេះ​ ។ ពេជ្រ សោភា បាន​ចោល​ជា​សំណួរ​​ទាំង​ទឹកភ្នែក និង​រក​កល​ខ្យល់.គ បន្ដ​ផង​ថា «នាង​បាន​ប្រាប់​ខ្ញុំ​ផ្ទាល់ថា​ ស្វាមី​ស្រី​ឡៃ​ពិតជា​ប្រើ​អំពើ​ហិ​ង្សា​លើ​រូប​នាង តើ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​ឬ​អត់ ចំពោះ​អំពើ​ហិ​ង្សា​ជា​រៀងរាល់ថ្ងៃ?» ។​

ថ្ងៃនេះ អ្នកនាងកាតុ​ក៏ជួបទុក្ខធំដែរ

0
រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​​ភ្ញាក់​ផ្អើល​លើ​​ករណី​ឃាតកម្ម​ប្តីបាញ់​​សម្លាប់ប្រពន្ធ​​ (អ្នក​នាង​សាន ស្រី​ឡៃ)​ មក​​នោះ ស្រាប់​តែ​​មាន​ការ​ភ្ញាក់​ផ្អើលផងដែរ ​​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា នេះ ​​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយគេបានឃើញ​ក្នុង​គណនី​របស់​អ្នក​នាង​​សុខ ចាន់ធីតា ហៅ​កា​តុ ​​​បាន​​​បង្ហោះសារ​​ថា ប្អូនស្រី​ជីដូនមួយ​របស់​អ្នក​នាង​​បាន​លាចាក​លោកហើយ​ ដោយសារ​ជំងឺមហារីក​​សួត ។ នៅ​ក្នុង​គណនី​​​អ្នក​នាង​កា​តុ​ បាន​សរសេរ​​ថា «​សូម​ប្អូនស្រី​ ទៅ​កាន់​សុគតិភព​ឱ្យ​បាន​សុខ បង​លែង​បានឃើញ​ប្អូន​ទៀត​ហើយ​ចាប់ពីរ​ថ្ងៃនេះ​តទៅ​» ដែល​សារ​ទាំងនេះ បាន​ធ្វើ​ឱ្យ​មហាជន​ និងអ្នកគាំទ្រ​របស់​អ្នក​នាង មាន​ការ​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​។ អ្នក​នាង​​កា​តុ​បាន​​បង្ហោះ​​​ទៀត​ថា «​ប្អូនស្រី​ជីដូនមួយ​ខ្ញុំ​បាន​ទទួលមរណភាព ​សូម​ប្អូនស្រី​ទៅ​កាន់​ឋាន​សុគតិភព​អោយ​បាន​សុខ​ បង​ស្រណោះ​អូន​ណាស់​» ។ ទោះបីជា​យ៉ាងណា គ្មានអ្នកណាម្នាក់បាន​ស្គាល់ពី​អ​ត្តសញ្ញាណ​ប្អូនស្រី​ជីដូនមួយ​​របស់​អ្នក​នាង​នោះ​ទេ ​ហើយ​​ពិធី​បុណ្យសព​ ក៏ដឹង​នៅទីណាដែរ ដោយ​​បាន​ប្រារព្ធទៅ​​​យ៉ាង​ស្ងៀម​ស្ងាត់​​បំផុត ។

(videos)តោះមើលបវរ​កញ្ញាកម្ពុជា ស្លៀកឈុតហែល​ទឹកវិញម្តង… ពិតជាអស្ចារ្យ​​ណាស់​

0
ការ​​ប្រកួត​នៅក្នុង​​ព្រឹត្តិការណ៍ Miss Grand International 2017 យ៉ាង​កក្រើក​ដែលកំពុង​រៀបចំធ្វើ​​នៅ​ប្រទេស​វៀតណាមនោះ នៅ​ថ្ងៃទី​១៧ តុលា នេះ ​បាន​​​មក​ដល់វគ្គការប្រកួត​ក្នុងឈុត​ហែល​​ទឹក​ហើយ​ ។ អ្វីដែល​កត់សម្គាល់ខ្លាំងនោះ គឺត្រូវបាន​​ឃើញ​​​កញ្ញា ខ្លឹម ស្រី​គា​ (Miss Grand Cambodia) ដែ​ល​​ជា​បវរ​កញ្ញា​កម្ពុជា ​គ្រង​ឈុត «​ទេវី​​​ក្រុង​កម្ពុជា​ធិ​បតី​» បានបង្ហាញរូបរាងដ៏សិចស៊ីរបស់​នាង​ គួរឱ្យភ្ញាក់​ផ្អើល​បំផុត ​។ គួរបញ្ជាក់ថា ឈុត​តំណាង​ជាតិ​កម្ពុជា​ ដែល​មានឈ្មោះ​ថា ​«​ទេវី​ធិ​បតី​ក្រុង​កម្ពុជា​» ដែល​គ្រង​ដោយ​បវរកញ្ញា​កម្ពុជា កញ្ញា ខ្លឹម ស្រី​គា (Miss Grand Cambodia 2017)​បាន​ជាប់​ក្នុង​ចំណោម Top 15 សម្រាប់​ឈុត​តំណាង​ជាតិ​ល្អ​ផ្តាច់​គេ (Best National Costu​mes) ។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក Miss Grand International នា​រាត្រី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៧ ។

Neymar បញ្ចុះបញ្ចូល PSG ប្រជែង Bacelona យក​កីឡាករ​ម្នាក់​នេះ​ឱ្យ​បាន

0
តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ដុតដៃដុតជើង​បញ្ចុះបញ្ចូល​ក្លឹ​ប PSG ដែល​ជា​ក្លឹ​ប​ថ្មី​របស់​ខ្លួន ឲ្យ​ប្រជែង​ជាមួយនឹង Barcelona ក្នុង​ការ​ដណ្តើម​យក Coutinho ពី Liverpool ។ ប្រធាន​ក្លឹ​ប PSG បាន​ទៅ​ទាក់ទង​ជាមួយនឹង​ភ្នាក់ងារ​ផ្ទាល់​របស់ Coutinho ស្តី​ពី​ការ​ទិញ​យក​មក​ចូល​ក្នុង​ក្លឹ​ប​របស់​ខ្លួន ។ គេ​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ ១៤៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ជាមួយនឹង​តម្លៃ​នេះ អាច​ធ្វើ​ឲ្យ UEFA ពិន័យ PSG បាន​ដោយសារ​តែ​ក្លឹ​ប​នេះ​ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់រយ​លាន​ទៅ​លើ Kylian Mbappe រួច​មក​ហើយ ។ មូលហេតុ​ដែល PSG ចង់បាន Coutinho ចូល​ក្លឹ​ប គឺ​មក​ពី​ការ​បញ្ចុះបញ្ចូល​របស់ Neymar ។ ចំពោះ​ក្លឹ​ប​ចាស់​របស់ Neymar ក៏​ចង់បាន Coutinho ដែរ តែ​មើលទៅ​ហាក់បីដូចជា​អាច​បាន​មក PSG ច្រើន​ជាង ៕

អតីត​អ្នកចាំទី Manu ថា ៖ “Ronaldo មិនមែន​ជា​មនុស្ស​ដែល​ដូច​គ្រប់​គ្នា​គិត​នោះ​ទេ​”

0
តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​មិត្ត​រួម​ក្លឹ​ប​បិសាច​ក្រហម​ជាមួយនឹង Cristiano Ronaldo អ្នកចាំទី Edwin van der Sar បាន​បង្ហើប​ថា Ronaldo មិនមែន​ដូច​ជា​អ្វី​ដែល​គ្រប់​គិត​នោះ​ទេ ។ Edwin ថា​គ្រប់​គ្នា​តែងតែ​គិត​ថា Ronaldo ជា​មនុស្ស​ដែល​គិតតែ​ពី​ខ្លួនឯង​តែ​វា​មិន​ដូច្នោះ​ឡើយ ។ Ronaldo តែងតែ​ផ្តោត​លើ​ការ​ហ្វឹកហាត់​លុត​ដំ​ខ្លួន​ជា​និច្ច​ទើប​មាន​ថ្ងៃនេះ ។ លោក​បាន​បន្ត​ថា «​នៅ​ក្រៅ​វាលស្មៅ​ប្រកួត Ronaldo បាន​ហ្វឹកហាត់​ខ្លួនឯង ដើម្បី​ត្រៀម​នូវ​រាល់​ការ​ប្រយុទ្ធ ។ គេ​តែងតែ​បបួល​ខ្ញុំ​ឲ្យ​ហាត់​ជាមួយ​គេ​ហើយ​តែងតែ​ផ្តល់​កម្លាំង​ឲ្យ​ខ្ញុំ​ជា​និច្ច ។ Ronaldo គឺជា​មនុស្ស​ល្អ ដែល​មិនមែន​ត្រឹមតែ​ខ្វល់​ពី​ខ្លួនឯង​នោះ​ទេ ។ គ្រប់​គ្នា​ពិតជា​យល់​ច្រឡំ​លើ​រូបគេ​ហើយ​» ៕
Real Madrid and Portugal’s forward Cristiano Ronaldo poses with partner Georgina Rodriguez and his son Cristiano Ronaldo Jr as they arrive for The Best FIFA Football Awards 2016 ceremony, on January 9, 2017 in Zurich. / AFP / MICHAEL BUHOLZER (Photo credit should read MICHAEL BUHOLZER/AFP/Getty Images)

4 ឃ្លីបវីដេអូ​ពេលបង្ហាញ​ពី​ការ​​បាញ់អ្នកនាង សាន ស្រីឡៃ ​អតីតបេក្ខភាព The​ Voice Cambodia

រាជធានី​ភ្នំពេញ ៖ ពិតជា​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ក្រោយ​ពី​កើត​មាន​ឃាតកម្ម​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ជា​អតីត​បេក្ខភាព The Voice Cambodia ក្នុង​រដូវ​កាល​ទី​២​នោះ នា​រសៀល​ថ្ងៃ​ទី​១៦ តុលា នេះ ស្ថិត​ក្នុង​ហាង​កែ​សម្ផស្ស «Vita Longa Clinic» ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយមក​ឃាតករ​ក៏​បាន​បាញ់​សម្លាប់​ឯង​ដែរ ។ នៅ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​ដែល​ថត​បាន​ពី​សកម្មភាព​ជាក់ស្តែង ដែល​ឃាតករ​បាញ់ប្រហារ​នាង​យ៉ាង​រន្ធត់ ដោយ​គ្រាប់​ទី​១ ឃើញ​នាង​ដេក​ដួល​លើ​ដី ក្រោយមក​ឃាតករ បាន​បាញ់​ថែម​២​គ្រាប់​ចំ​ក្បាល​នាង​ថែម​ទៀត​ស្លាប់​ក្នុង​ថ្លុកឈាម ។ បន្ទាប់​មក ឃាតករ​ក៏​លើក​កាំភ្លើង​បាញ់ប្រហារ​ខ្លួនឯង​ចំ​ក្បាល​ដេក​ដួល​ជិត​តែ​ម្តង ។ គួរ​រំលឹក​ថា តោះ​មើល​វី​ដេ​អូ តើ​គួរ​ឱ្យ​រន្ធត់​យ៉ាងណា ៖រាជធានី​ភ្នំពេញ ៖ ពិតជា​ធ្វើ​ឱ្យ​ភ្ញាក់​ខ្លាំង​ណាស់ ក្រោយ​ពី​កើត​មាន​ឃាតកម្ម​បាញ់​សម្លាប់​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ជា​អតីត​បេក្ខភាព The Voice Cambodia ក្នុង​រដូវ​កាល​ទី​២​នោះ នា​រសៀល​ថ្ងៃ​ទី​១៦ តុលា នេះ ស្ថិត​ក្នុង​ហាង​កែ​សម្ផស្ស «Vita Longa Clinic» ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយមក​ឃាតករ​ក៏​បាន​បាញ់​សម្លាប់​ឯង​ដែរ ។ នៅ​ក្នុង​វី​ដេ​អូ​កាមេរ៉ា​ដែល​ថត​បាន​ពី​សកម្មភាព​ជាក់ស្តែង ដែល​ឃាតករ​បាញ់ប្រហារ​នាង​យ៉ាង​រន្ធត់ ដោយ​គ្រាប់​ទី​១ ឃើញ​នាង​ដេក​ដួល​លើ​ដី ក្រោយមក​ឃាតករ បាន​បាញ់​ថែម​២​គ្រាប់​ចំ​ក្បាល​នាង​ថែម​ទៀត​ស្លាប់​ក្នុង​ថ្លុកឈាម ។ បន្ទាប់​មក ឃាតករ​ក៏​លើក​កាំភ្លើង​បាញ់ប្រហារ​ខ្លួនឯង​ចំ​ក្បាល​ដេក​ដួល​ជិត​តែ​ម្តង ។ គួរ​រំលឹក​ថា ថាម៉េច?… នារី​ដែលស្លាប់ គឺអ្នកនាង​ សាន ស្រីឡៃ តោះ​មើល​វី​ដេ​អូ តើ​គួរ​ឱ្យ​រន្ធត់​យ៉ាងណា ៖

សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​​​បន្ត​ដឹង​ថា ករណី​បាញ់មនុស្សបណ្តាលឱ្យ​ស្លាប់មនុស្សប្រុសម្នាក់ និងស្រីម្នាក់នោះ ត្រូវ​គេ​ដឹងថា ខាង​​នារីរងគ្រោះ​ ​គឺតារាចម្រៀង សាន ស្រី​ឡៃ ជាបេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២។ រីឯខាងប្រុស គឺនៅមិនទាន់​ស្គាល់​​អត្ត​សញ្ញាណ​​​នៅឡើយ ដោយបានបាញ់សម្លាប់ខ្លួនឯងដែរ ខណៈដែល​សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ ។ ហេតុការណ៍ដ៏ភ្ញាក់​ផ្អើលនេះ គឺកើតឡើង​នៅមន្ទីរកែសម្ផស្ស ​«Vita Longa Clinic» ស្ថិតក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជំហានដំបូង នៅមិនទាន់ដឹងពី​មូលហេតុនោះទេ ខណៈគ្រប់គ្នាកំពុងសង្ស័យថា អាចផ្តើ​ម​ចេញ​ពី​រឿងស្នេហា​ត្រីកោណ ។

នាយ​កុយ លាតត្រដាង​ថា ​នាយ​ចេក​មិនមែន​ក្រ​ទេ

0
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​លាតត្រដាង​ពី​ជីវភាព​ពិត​របស់​នាយ​ចេក​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​ការ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​របស់​គាត់ ។ ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​តាំង គឹ​ម​ឡេ​ង​» បាន​រៀបរាប់​ពី​ជីវភាព​ដ៏​លំបាក​របស់​នាយ​ចេក នា​ពេល​បច្ចុប្បន្ន ។ លោក​តាំង គឹ​ម​ឡេ​ង ឱ្យ​ដឹង​ថា ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​របស់​នាយ​ចេក គឺ​ម្តង​ទទួល​បាន​តែ​២០​ដុល្លារ​ប៉ុណ្ណោះ ហើយ​គាត់​ត្រូវធ្វើ​ដំណើរ​តាំងពី​រង្វង់​មូល​កួរស្រូវ​ជាយ​រាជធានី​រហូត​ដល់​ប៉ុស្តិ៍​CTN​។ ប្រាក់​កម្រៃ​ប៉ុណ្ណឹង​គ្រាន់តែ​ចាក់​សាំង​អស់​បាត់​ទៅ​ហើយ ។ ក្រោយ​ពី​ឃើញ​ព័ត៌មាន​មួយ​នេះ​មក នាយ​កុយ លាតត្រដាង​ពី​កម្រិតជីវភាព​របស់​នាយ​ចេក ដែល​ជា​កូនក្រុម​កំប្លែង​របស់​ខ្លួន​ជា​សាធារណៈ ។ នាយ​កុយ​ចាត់​ទុក​ការ​អធិប្បាយ​របស់​លោក​តាំង គឹ​ម​ឡេ​ង ជា​ចំណុច​អវិជ្ជមាន​ជះ​ឥទ្ធិពល​អាក្រក់​មួយ​សម្រាប់​នាយ ដោយ​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ​ថា នាយ​ជា​មេក្រុម​មិន​ចេះ​មើល​កូនចៅ ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នាយ​កុយ អះអាង​ថា «​តា​ចេក មិនមែន​ក្រ​ទេ តា​ចេក​មាន​ម៉ូតូ​មាន​ឡាន​Rav4 មានផ្ទះ​ក្បឿង​ធំ​គួរសម ។ មិនតែប៉ុណ្ណោះ​នាយ​ដែល​ជា​មេក្រុម មិន​ដែល​ភ្លេច​កូនចៅ​ទេ ពេល​ដែល​មាន​គេ​ហៅ​ទៅ​សម្តែង​តាម​ខេត្ត​តែងតែ​សួរនាំ​កូនក្រុម​ថា​ចង់ទៅ​រឺ​អត់​ទៀត​ផង​។ ចំពោះ​រឿង​ដែល​គេ​ល្បី​ថា តា​ចេក សម្តែង​ម្ដង​បាន​តែ​២០​ដុល្លា​នោះ វា​ជា​រឿង​ពិត​ហើយ ប៉ុន្តែ​ត្រូវ​ដឹង​ថា​រាល់​ការ​សម្តែង​ម្ដង​តាម​ទូរទស្សន៍ គេ​ឱ្យ​តែ​៣០០​ដុល្លា​ទេ ហើយ​ត្រូវ​ចែក​គ្នា​១០​នាក់ តើ​ឱ្យ​នាយ​ត្រូវ​ចែក​ម្នាក់​ប៉ុន្មាន​ទៅ បើ​លុយ​៣០០​ដុល្លា​ត្រូវ​ចែក​គ្នា​១០​នាក់​នោះ ? ដូច្នេះ​លុយ​៣០០​ដុល្លា​ចែក​គ្នា​១០​នាក់ គឺ​មិន​អាច​ចែក ស្មើ​ៗ​គ្នា​បាន​ទេ ព្រោះ​តួ​ខ្លះ​ល្បី​ត្រូវ​ឱ្យ​គេ​ច្រើន​ជាង​បន្តិច តាម​ភាព​ល្បី​របស់​តួ​» ។ នាយ​កុយ បញ្ជាក់​ថា នាយ​ចេក ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផង​ដែរ ។ ក្រោយ​ពី​មានការ​បកស្រាយ​ពី​នាយ​កុយ រួច​មក លោក​តាន់ គឹ​ម​ឡេ​ង បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​«​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ខេត្តកណ្តាល​ចុះ​ទៅ​ជួសជុលផ្ទះ​លោកតា​ទឹក​លិច ហើយ​ខ្ញុំ​ក៏​ឈប់​ទិញ​ទឹក​កន្លែង​លោកតា​ចេក ហើយ​ខ្ញុំ​ក៏​បាន​សួរ​លោកតា​ថា លោកតា​លក់​មិនសូវ​ដាច់​ទេ​មួយ​រយៈ​នេះ ។ ហើយ​ណាមួយ ឥឡូវ​ការ​ទៅ​លេង​កំប្លែង​ក៏​ពុំ​សូវ​ជា​មាន​ទៀត ដោយ​ពី​មុន​លោកតា​ចុះ​តាម​ខេត្ត និង​សម្តែង​ច្រើន​បុ​ស្តិ៍ ។ ខ្ញុំ​សួរ​លោកតា​បន្ត​ថា​លោកតា​នៅ​លេង​ប៉ុស្តិ៍​ណា​ដែរ​សព្វ​ថ្ងៃនេះ លោកតា​ថា​នៅ​សល់​តែ​មួយ​ទេ គឺ CTN ហើយ​កម្រៃ​ដែល​បាន​គឺ​២០​ដុល្លារ លោកតា​ជិះ​ម៉ូតូ​កញ្ចាស់​ពី​ផ្ទះ​ដល់​CTN ។ ខ្ញុំ​ក៏​មិន​បាន​ទៅ​សួរ​ដេញដោល​លោកតា​មានផ្ទះ ឬ​ឡាន​អ្វី​ទេ ព្រោះ​ដោយ​ក្តី​គោរព និង​ចិត្ត​អាណិត​គាត់ ។ លោកតា​គឺ​ខ្ញុំ​បាន​បង្ហោះ​ជួយ​កាលពីមុន​ដំបូង​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង រហូត​បង​សាន ផានិត ខ​លម​ក​សួរ​ពី​ប្អូន រហូត​ទទួល​បាន​ជំនួយ​ពី​លោក​ឧកញ៉ា​ឌួ​ង ឆាយ និង​ចៅ​របស់​សម្តេច បងប្រុស​ហ៊ុន បញ្ញា​បុត្រ ។ ជា​ចុង​ក្រោយ​ខ្ញុំ​សុំ​គោរព និង​ជម្រាប បង​ៗ​សិល្បៈ​ទាំងអស់​គ្នា​ថា ខ្ញុំ​គ្មាន​ចេតនា​បង្ហោះ​នេះ​ដើម្បី​បំបាក់​លោកតា​កុយ ឬ បង​ៗ​សិល្បៈ​ណា​ម្នាក់​ទេ គោលបំណង​គឺ​ភាព​អាណិត និង​ការ​គោរព ព្រោះ​គាត់​ធ្លាប់​ធ្វើ​ឱ្យ​មហាជន​សើច​សប្បាយ​ពេល​ដែល​គាត់​លេង ម្តង​ៗ ហើយ​លោកតា​កុយ ក៏​ជាតា​រា​កំប្លែង​ម្នាក់​ដែល​ចៅ​គោរព និង​ចង់​ជួប​ដែរ ព្រោះ​លោកតា​ល្បី​ក្នុង​អំឡុង​ឆ្នាំ​៩០​ជាង​មក​ម្ល៉េះ ។ សង្ឃឹម​ការ​រៀបរាប់​មួយ​នេះ បង​ៗ​សិល្បៈ​ទាំងអស់​គ្នា​នឹង​យល់ »៕