តោះ សាកញ៉ាំម្ហូបអេស្ប៉ាញម្តងមើល រសជាតិយ៉ាងម៉េចដែរ!

0
នាពេលបច្ចុប្បន្នដោយសារតែមានទីផ្សារប្រកួតប្រជែងជាច្រើន យើងឃើញថា អាហារពីបណ្តាប្រទេសជិតខាងក៏មានវត្តមាននៅលើទីផ្សារនៃប្រទេសកម្ពុជាយើងគួរអោយកត់សំគាល់​ អាហារមួយចំនួនបើមើលទៅលើរូបរាងវិញយើងមិនអាចកំណត់ទៅលើរសជាតិតែមួយមុខបានទេ តួយ៉ាងដូចជាបាយពណ៌ខ្មៅនេះចឹងដែរ ថ្វីបិទតែរូបរាងនិងពណ៌សម្បុរមិនមានភាពទាក់ទាញក៏ពិតមែនតែបើនិយាយពីរសជាតិវិញខុសប្លែកពីបាយធម្មតា អ្នកដែលធ្លាប់ញាុំអាហារអេស្ប៉ាញប្រហែលជាធ្លាប់ស្គាល់ហើយ ដូចនេះអាហារមួយចំនួនក៏អាចបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌នៃបណ្តាប្រទេសនីមួយៗផងដែរ។
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
ថ្ងៃនេះដែរ​ ក្រុមការងារ KSPG.TV សូមផ្លាស់ប្តូរអារម្មណ៍លោកអ្នកមក​សាកម្ហូបអេស្ប៉ាញម្តងមើល សម្រាប់អ្នកចូលចិត្ត ឬចង់សាកសជាតិនៃអាហារអេស្ប៉ាញ លោកអ្នកអាចទៅរកញុាំបាននៅ ហាង Doors Tatas Music ។ ហាង Doors Tatas Music ក៏មានលក់នៅអាហារពេលព្រឹក ថ្ងៃត្រង់ នឹងពេលល្ងាច សម្រាប់អាហារពេលព្រឹកគឺ ៨ដុល្លាក្នុង១នាក់(៧ព្រឹក ដល់ម៉ោង ១០ព្រឹក ញាុំដោយសេរី)  សម្រាប់ថ្ងៃត្រង់គឺ ១០ដុល្លាក្នុង១នាក់(Set Lunch)មាន starters,main course,desert,coffee)  ហើយចាប់ពីម៉ោង ៣ល្ងាចដល់ម៉ោង ៨យប់គឺមាន Happy hour Beer Cocktails. ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (១១ព្រឹក ដល់ម៉ោង ២រសៀល) អាហារថ្ងៃត្រង់ ១៥ដុល្លា(Brunch)ញាុំដោយសេរី និង ២៥ដុល្លា សម្រាប់ភេសជ្ជៈ ។
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
Doors Tatas Music
ភោជនីយដ្ឋាន Doors Tatas Music ទូរស័ព្ទ៖ 023 986 114 / 012 756 295 ទីតាំង៖ ផ្លូវលេខ 47 ផ្ទះលេខ 18 កែងនិងផ្លូវលេខ 84 ជាប់ Cara hotel Website: www.doorspp.com វីដេអូ  

ដឹងតែប្លែកមាត់ ប្លែកច្រមុះហើយ មាន់ស្រែចំហុយស្លឹកឈូក នោះអី!

0
ពេលដែលនិយាយពីមាន់ស្រែចំហុយស្លឹកឈូក​បងប្អូនដែលធ្លាប់រស់នៅស្រុកស្រែចំការប្រាដកណាស់ថានិងធ្លាប់ស្គាល់ ហើយចង់ចាំអតីតកាល នៅពេលដែលលឺពីមាន់ចំហុយស្លឹកឈូក ដែលធ្វើយើងមិនអាចបំភ្លេចបាននៅក្លិនឈ្ងុយចេញពីស្លឹកឈូក ក៏ព្រោះតែមាន់ស្រែដែលដាក់ចំហុយជាមួយបាយខ្ចប់ក្នុងស្លឹកឈូកតែមួយ ធ្វើអោយរសជាតិកាន់តែឆ្ងាញ់។
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
ដើម្បីរំលឹកអនុស្សាវរីយ៍ទាំងនោះ ថ្ងៃនេះក្រុមការងារ KSPG.TV សូមណែរនាំហាងមួយកន្លែង ឈ្មោះថា DaySun មានលក់មាន់ស្រែចំហុយស្លឹកឈូក ជឿជាក់ថាលោកអ្នកនិងប្លែកអារម្មណ៍ ក្នុងបរិយាកាសជួបជុំគ្រួសារគិតដល់អតីកាលនៃការញាុំមាន់ចំហុយស្លឹកឈូក ។ ហាង DaySun អាចនិយាយបានថាជាហាងមួយដែល​មានទាំងការប្រគុំតន្រ្តីកំដរអារម្មណ៍ ហើយមានលក់នៅអាហារជាច្រើនមុខផ្សេងទៀត ជឿជាក់ថាលោកអ្នកនិងប្លែកអារម្មណ៍ជាមួយនិងការញុំាអាហារបណ្តើរ ស្តាប់សំលេងតន្រ្តីបណ្តើរ ក្នុងបរិយាកាសជួបជុំគ្រួសារមិត្តភ័ក្រ បងប្អូនយ៉ាងសប្បាយ រីករាយជាក់ជាមិនខាន។
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & RestaurantDaysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & RestaurantDaysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
លើសពីនេះទៅទៀត ហាង DaySun ក៏មានកម្មវិធីពិសេស ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៣ភ្លឺ រាល់ការញាុំ បៀរ ១ធុង ថែមជូន១ធុង និងមានការលក់បញ្ចុះតម្លៃ 20% ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៧ ។ ហាង DaySun ក៏មានលក់នៅអាហារជាច្រើនមុខផ្សេងទៀតដែរដូចជា: – មាន់ចំហុយស្លឹកឈូក ៣០០០០ រៀល – ស្ទេកខ្មែរ ៣១៦០០ រៀល – មាន់អាំងអំពិលខ្ចី ៣០០០០ រៀល – មីជូហិលដេសាន់ ១០០០០ រៀល – សៀវមៃគោក ១០០០០ រៀល – សៀវមៃទឹក ៣០០០ រៀល – គាវបំពង ៣០០០ រៀល – បបរសខកង្កែប ២៧៦០០ រៀល – មីជូហិលធូណា ២៣៦០០ រៀល – ស៊ុបចង្កាក់ ១ចង្កាក់ ១៥០០រៀល បន្លែ១ចាន ១៥០០រៀល ទឹកស៊ុបហិល – ឆាខ្វៃ ១គូ ​ ១០០០ រៀល
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & RestaurantDaysun, Tapas Bar & RestaurantDaysun, Tapas Bar & RestaurantDaysun, Tapas Bar & RestaurantDaysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant
Daysun, Tapas Bar & Restaurant ទូរស័ព្ទ​លេខ៖ 069 94 32 10 / 076 6 200 200 អាស័យដ្ឋាន ​ផ្ទះ​លេខ​38 ផ្លូវ​លេខ​432 សង្កាត់​ទួល​ទំពូង​1 ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ​ (ជាប់​គ្លីនិក​រ៉ាក់​ទួល​ទំពូង1) វីដេអូ

វីដេអូ Manchester City លត់​ Stoke City 7-2 យ៉ាង​ចាស់​ដៃយប់​មិញ

0
មានកីឡាករស៊ុតបាល់បញ្ចូលទីចំនួន 6 គ្រាប់ផ្សេងគ្នាសម្រាប់ក្រុមម្ចាស់ផ្ទះដោយ Gabriel Jesus ជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានពីរគ្រាប់ហើយការស៊ុតបញ្ចូលទីនៅនាទីទី 17 របស់គេត្រូវបានធ្វើឡើងដោយខ្សែប្រយុទ្ធ Raheem Sterling មុនពេលកីឡាករ David Silva បានស៊ុតបញ្ចូលទីនៅនាទីទី 27 ដើម្បីរក្សារ​ដំណែង​កំពូល​តារាង​ ដោយ​ចប់​តង់​ទី​មួួ​យ​នាំមុខបណ្តោះអាសន្ន ។ Stoke បានរកគ្រាប់បាល់បញ្ចូលទី 2 គ្រាប់វិញនៅនាទីទី 44 ខណៈកីឡាករ Mame Biram Diouf រកបានមុនពេលសម្រាកហើយខ្សែប្រយុទ្ធ Kyle Walker រកបាន 1 គ្រាប់ទៀត។ ប៉ុន្តែចូល​ដល់​តង់​ទី​ពីរក្រុម Manchester City វិលទៅរកការស៊ុតបញ្ចូលទីវិញខណៈដែលពួកគេស៊ុតបញ្ចូលទីគ្រាប់ទី 4 ដោយ​Gabriel Jesus នៅ​នាទី​55 និង​Fernandinho នាទី​59 និង​កីឡា​ករ​វ័យក្មេង Sane រក​គ្រាប់​បន្ថែម​នៅនាទី​ទី 61 ហើយ​មិន​ទាន់​អស់​ចិត្ត Bernardo Silva បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី 79 ។​ ហើយ​លទ្ធ​ផល​រក្សារ​ដល់​ចប់​កាប្រកួត​ 7:0 ទស្សនា​វីដេអូ​ខ្លីៗ

​បី​សាច​ក្រហម Man Utd បាន​ត្រឹម​ 0:0 ហង្សក្រហម Liverpool

0
លោក Jose Mourinho បាន​លើ​ក​ទព៍​ទៅ​​ប្រកួត​ជា​មួយ​ក្រុម​ Liverpool ដែល​គេ​អាច​ហៅ​បាន​ថា​សង្គ្រាម​ក្រហម​ តែ​នៅ​តែ​មិន​អាច​បំបែក​ពង​មាន់​បាន​ ហើយ​ម្ចាស់​ផ្ទះ​ក៍​មាន​អាច​រកគ្រាប់​បាល់​បាន​ដែរ។ ក្រុមរបស់លោក Jurgen Klopp បានស៊ុតបាល់សំដៅ​ទៅទីរបស់ បិសាចក្រហមចំនួន 19 លើកប៉ុន្តែការស៊ុតបញ្ចូលទីនោះត្រូវ​បាន​ អ្នកចាំទី De Gea របស់Man Utd ជួយ​សង្គ្រោះ​បាន​ច្រើន​ ដោយ​មិន​អោយ​មាន​គ្រាប់​បាល់​កើត​ឡើង​។​ បញ្ចប់​កាប្រកួត​លទ្ធ​ផល​រក្សា​ ស្មើរគ្នា​0 ទទូល​បាន​ម្នាក់​មួយ​ពន្ទុ​សំរាប់​សប្តាហ៍​នេះ។ តោះ​ទស្សនា​វីដេអូ​ខ្លះ​ក្នុង​កា​រប្រកួត​

ត្រីឆ្លាមអស់លក្ខណ៍ធ្លាក់ខ្លួនឈ្លក់ទឹកដូងនៅកាហ្វេដី!

0
ពេលឮថាស៊ុបត្រីឆ្លាម ប្រាកដណាស់ថាអ្នកគិតក្នុងចិត្តភ្លាមថា ច្បាស់ជាមានតម្លៃមួយដែលខ្ពស់ មិនហ៊ានចំណាយដើម្បីភ្លក្សរសជាតិ សាច់ត្រីដែលជាត្រីដ៏អំណាចនៅទឹកសមុទ្រនោះឡើយ តែម្តងនេះ ចុងភៅនៅហាងកាហ្វេដី  បែរជាមានមុខម្ហូបមួយចម្លែក ប្លែកទាំងរបៀបធ្វើ ប្លែកទាំងអត្តន័យ “ត្រីឆ្លាមអស់លក្ខណ៍ធ្លាក់ខ្លួនឈ្លក់ទឹកដូង” ជាមួយតម្លៃដ៏ពិសេសទៅវិញដែលគ្រប់គ្នាអាចសាកបាន។
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ចុងភៅហ៊ាននិយាយពាក្យបែបនេះក៏ព្រោះថា ទឹកស៊ុបរបស់គាត់ប្លែកមែន ប្លែកពីទឹកស៊ុបដទៃ ដោយជាធម្មតាទឹកស៊ុបគេធ្វើពីទឹកធម្មតា តែគាត់បែរជាយកទឹកដូងមកធ្វើជាទឹកស៊ុបជំនួសវិញ ដើម្បីបន្ថែមរសជាតិអោយសាច់ត្រីឆ្លាម និងទឹកស៊ុប មានរសជាតិប្លែក។ ហើយបូកផ្សំបន្ថែមនៅគ្រឿងផ្សំជាច្រើន និងបន្លែ គាវ ប្រហិតត្រី ពីលើទៀតនោះ កាន់តែពិសេសសម្រាប់ស៊ុបត្រីឆ្លាមមួយឈុតនេះ។
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
និយាយពីតម្លៃវិញ ស៊ុបត្រីឆ្លាមទឹកដូង មួយឈុតមានតម្លៃត្រឹមតែ ១៥ដុល្លារ និង២០ដុល្លារ ប៉ុណ្ណោះសម្រាប់ញ៉ាំលក្ខណៈមិត្តភ័ក្រ្តពីរបីនាក់ និងក្រុមគ្រួសារ តែបើទៅលក្ខណៈជប់លៀងទំហំធំៗ និងគ្នាច្រើន១០នាក់ឡើងវិញនោះហាង កាហ្វេដីក៏មានរៀបចំជាឈុតធំ ដូចក្នុងវីដេអូជូនផងដែរ ជាមួយនឹងតម្លៃ ៨០ដុល្លារ បើគិតទៅអស់តែម្នាក់៨ដុល្លារប៉ុណ្ណោះសម្រាប់គ្នា១០នាក់។
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ វីដេអូ

តារា​សម្តែង​កូរ៉េ​បាយ​មួយ​ថ្ងៃ​តែ​៣​ស្លាបព្រា​ប៉ុណ្ណោះ ព្រោះតែ

0
កូរ៉េ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ជនជាតិ​កូរ៉េ​ម្នាក់ សុខចិត្ត​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះតែ​ចង់​ស្រក​ទម្ងន់​។ តារា​សម្តែង​ស្រី Lee Tae-Im ដែល​ធ្លាប់តែ​ជា​មនុស្ស​មាន​សាច់ឈាម​ទ្រលុកទ្រលន់ តែ​ឥឡូវនេះ នាង​មាន​រាង​ស្គម​គួរ​ឲ្យ​កត់សម្គាល់​។ នាង​បាន​ចូលរួម​ក្នុង​កម្មវិធី Video Star កាលពី​ថ្ងៃ​អង្គា​រ៍ ដែល​ធ្វើ​ឲ្យ​វាគ្មិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សភាព​នាង​ពេល​បច្ចុប្បន្ន​។ នាង​បាន​សារភាព​ប្រាប់​ថា នាង​ពិតជា​បាន​ធ្វើការ​សម្រក​ទម្ងន់ ដោយ​តប​អាហារ​ពិតមែន​អស់​រយៈពេល​៦​ខែ​មកនេះ​។ នាង​ទទួលទាន​បាយ​ត្រឹមតែ​៣​ស្លាបព្រា​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ព្រោះ​នាង​មាន​អារម្មណ៍​ខ្មាស់​គេ​នៅ​ពេល​នាង​មាន​រាង​ធាត់​។ នាង​ទទួលស្គាល់​ថា ការ​តប​អាហារ​របស់​នាង​មិនមែន​ជា​ទ​ង្វើ​ល្អ​ទេ តែ​មក​ពី​នាង​ចង់​ស្រក​គីឡូ​លឿន ដើម្បី​ទទួល​បាន​ភាព​ស្អាត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។ កន្លង​មក មាន​មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ពី​ការ​តម​អាហារ​របស់​នាង ព្រោះ​នាង​មើលទៅ​ហាក់បីដូចជា​ឈឺ​អ​ញ្ចឹ​ង​។ មិត្តភក្តិ​របស់​នាង​ប្រាប់​នាង​ឲ្យ​ទទួលទាន​អាហារ​ឲ្យ​ច្រើន​បន្តិច​ទៅ​។ ក្រោយមក​នាង​ក៏​ទទួលទាន​បាយ​មួយ​ថ្ងៃ​៦​ស្លាបព្រា​វិញ​។ ដូច​ជា​យើង​ឃើញ​ក្នុង​រូបថត​ស្រាប់ នាង​កាលពីមុន​មើលទៅ​មាន​សាច់​ទ្រលុកទ្រលន់ និង​ស្រស់ស្រាយ តែ​ឥឡូវនេះ​មើល​ស្ទើរតែ​មិន​ស្គាល់​៕

គូដណ្តឹង នី មុន្នីនាថ ប្តឹង​ទារសំណងវិញ… ព្រោះចំណាយ​លើនាងច្រើន​ណាស់​

0
រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​​​តារា​សម្តែង​ អ្នក​នាង នី មុន្នីនាថ ដែល​ជា​អាណិក​ជន​នោះ គឺលោក អ៊ឹ​ង សូ​ឡា​ង បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​​ជា​ផ្លូវការ​ហើយ ដោយ​ទាមទារ​ឱ្យ​​តារា​រូប​នេះ​ ត្រូវសងជំងឺ​ចិត្ត​មក​ឱ្យ​​ខ្លួន​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​កាត់​ផ្តាច់ទំនាក់​ទំនង​គ្នានោះ ​។ លោក អ៊ឹ​ង សូ​ឡា​ង បាន​ចាត់​ទុក នី មុន្នីនាថ ថា បាន​បោក​ប្រាក់​ខ្លួន​ ក្នុង​ពេល​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា ដោយនៅ​ក្នុង​នោះ​ លោក​បាន​ទិញ​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យនាង តែ​ដល់​ពេល​ធ្លាក់​វី​សា​ទៅ​នៅ​អា​មេ​រិ​ក​ជាមួយ​គ្នា​នោះ ត្រូវ​នាង​បាន​បដិសេធ​ចោល​ទៅ​វិញ ​។ យោង​តាម​ពាក្យបណ្តឹង​របស់​លោក អ៊ឹ​ង សូ​ឡា​ង បាន​បញ្ជាក់​ទៀតថា លោក​បាន​ស្នើ​សុំ​តុលាការ​បង្គាប់​ឱ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ ។ ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ ដោយ​មេធាវី​របស់​លោក អ៊ឹ​ង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃ​ការ​ទាមទារ​ខាងលើ​ ពី​ដើមចោទ​ (​អ៊ឹ​ង សូ​ឡា​ង​)​គឺ​ដោយសារ​ការ​ ដែល​បាន​ស្គាល់គ្នា​និង​ស្រឡាញ់​គ្នា​ជាមួយ​ចុង​ចម្លើយ ​(​នី មុន្នីនាថ​) ​នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់​លាស់​​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ​ដោយ​មាន​ឪ​ពុក​ម្តាយ​ទាំង​សងខាង​យ៉ាង​ត្រឹមត្រូវ​ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ ​បាន​ទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្កា​រ​ដូច​ជា​ខ្សែ.​ក​ពេជ្រ, ចិញ្ចៀន​​ពេជ្រ និង​ក្រវិល​ពេជ្រ​ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​ ។ ក្នុង​អំឡុង​ឆ្នាំ​២០១៤ ​ដល់​២០១៧​ ភាគី​ចុង​ចម្លើយ​​បានឱ្យ​ដើមចោទ​ផ្ញើ​ប្រាក់​ឱ្យ​ចុង​ចម្លើយ​ទិញ​ដី និង​រថយន្ត ពេល​នោះ​ដោយ​គិត​ថា ចុង​ចម្លើយ​ ព្រម​នឹង​ធ្វើ​ជា​ភរិយា​ស្របច្បាប់​របស់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ ទើប​ដើមចោទ​បាន​ផ្ញើ​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ភាគី​ចុង​ចម្លើយ​ទិញ​ដី រថយន្ត និង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ។ ម្យ៉ាងទៀត​ ដោយសារ​ដើមចោទ​ជា​អាណិក​ជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែ​ជា​ចុង​ចម្លើយ​មិន​ទៅ​ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​ហេតុផល​ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ ​យ៉ាងណា​ក៏​ដោយ​ បន្ទាប់​ពី​ការ​ដាក់​ពាក្យបណ្តឹង​ពី​អតីត​គូ​ដណ្តឹង ​នា​ពេល​នេះ​តារា​សម្តែង​ខាង​បង្ហូរទឹកភ្នែក​នាង នី មុន្នីនាថ នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ។ ប៉ុន្តែ​កន្លង​មក ​ម្តាយ​របស់​ នី មុន្នីនាថ ធ្លាប់​បាន​បដិសេធ​ថា កូនស្រី​ខ្លួន មុន្នីនាថ មិន​បាន​ទៅ​បោកប្រាស់​គូ​ដណ្ដឹង​យក​លុយ​មក​ទិញ​ផ្ទះ ឡាន ដី មាស​ពេជ្រ និង​គ្រឿងអលង្ការ នោះ​ទេ​។ ចំណែកឯ​រឿង​ថា ក្រោយ​ពី​បោក​គូ​ដណ្ដឹង​​បាន​សម្រេច កូនស្រី​ខ្លួន​សុំ​ផ្ដាច់​ពាក្យ​ពី​គូ​ដណ្ដឹង ​រឹតតែ​មិន​អាច​ទៅ​រួច​ទៀត ។

មិនងាយរកអី បបរកង្កែបតម្លៃ ៧០០០រៀលហ្នឹង?

0
បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញ ហាងអាហារដ្ឋានកាន់តែមានច្រើ់នឡើងៗ ហើយអាហារក៏មានច្រើនមុខច្រើនបែបប្លែកៗដែរទៅតាមការច្នៃប្រឌិតរបស់ចុងភៅក្នុងហាងនីមួយៗ  តែសម្រាប់អាហារមួយចំនួនតម្លៃមិនជាធូរថ្លៃប៉ុន្មានទេ តួយ៉ាងដូចជា:បបរកង្កែបនេះឯង តម្លៃ៧០០០រៀលអាចនិយាយបានថាពិបាករក ហើយក៏មិនសូវមានច្រើនហាងដែរ។
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
កន្លងមកយើងធ្លាប់បានបង្ហាញលោកអ្នកម្តងហើយគឺ ភោជនីយដ្ឋាន​ «ចង្អេរ» ដែលមានលក់នំបញ្ចុក​ តៅហ៊ូ ហើយលោកអ្នកកម្មង់ភេសជ្ជៈអាចផ្តិតរូបជាអនុស្សាវរីយ៍​បានផងដែរ ឯថ្មីៗនេះ ភោជនីយដ្ឋានចង្អេរ បានបន្ថែមនៅមុខម្ហូបថ្មី គឺ បបរកង្កែបសាំងហ្គាពួរ រសជាតិឆ្ងាញ់ប្លែក តម្លៃត្រឹម ៧០០០រៀលប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ នៅហាងនេះក៏មានលក់ ខកង្កែបសាតេ ខកង្កែបខ្ញី បបរសរស្លឹកតយ បបរសស្លឹកខ្ទឹម មានទាំងចានតូច ចានធំ ជាជម្រើសដល់ភ្ញៀវ ។ អូរភ្លេច! ប្រាប់ការដេគ័រហាងវិញ​ក៏​ធំ​ទូលាយ ស្អាតទាក់ភ្នែក ធានាថតរូបសែលហ្វីស្អាតថាកប់។
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្ងេរ
ហាង ចង្អេរ ទូរស័ព្ទ​លេខ៖ ០៧១ ៧៩៤ ៧៩៧៩​ អាសយដ្ឋាន​៖ តាម​បណ្ដោយ​ផ្លូវកម្ពុជា​ក្រោម១២៨ ផ្ទះលេខ​៧៤៥ ចម្ងាយ​ពី​សាលា​សន្ធ​រ​មុខ ប្រហែល២០០​ម៉ែត្រ ជាប់​នឹង​ហាង KFC ទល់មុខ​នឹង​ហាង Pizza Company វីដេអូ

តារា​ស្រី​មួយ​ចំនួនមាន​ឋានន្តរសក្តិ

0
រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ក្រៅពី​អាជីព​ជា​តារាចម្រៀង និង​សម្តែង​នោះ តារា​ស្រី​មួយ​ចំនួន​មាន​មុខងារ​បន្ថែម​នៅ​សា្ថ​ប័ន​ប្រដាប់​អាវុធ ក្នុង​នោះ​តារា​ស្រី​ខ្លះ​មាន​សក្តិ​ខ្ពស់​ពាក់​នៅ​លើ​ស្មា​ទៀត​ផង ។ នៅ​ក្នុង​ជួរ​កង​អង្គរក្ស​មាន​អ្នកសិល្បៈ​ជានា​រី​ច្រើន​នាក់​ទាំង​ផ្នែក​សម័យ និង​បុរាណ ។ ដោយឡែក​តារា​ស្រី​ជើង​ចាស់​ដែល​ល្បីល្បាញ​ទាំង​កំប្លែង និង​អា​យ៉ៃ គឺ​អ្នកស្រី​នួន សារី ហៅ​យ៉​យ និង​យាយ​អឿ​ន ជា​មន្ត្រី​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥) នៅ​ក្នុង​នាយកដ្ឋាន​អង្គរក្ស ។ ក្រៅពី​នេះ​នៅ​មាន​អ្នកស្រី​ហ៊ឹ​ម ស៊ី​វន និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ។ ពួក​គាត់​សុទ្ធតែ​ចូល​បម្រើ​ក្នុង​នាយកដ្ឋាន​អង្គរក្ស​ជា​ច្រើន​ឆ្នាំ ជាមួយ​តារា​កំប្លែង​ប្រុស ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា នាយ​ក្រឹម​, នាយ​កុយ​, នាយ​ចាប​ចៀន និង​នាយ​វីតាមីន​សេ​ជាដើម។ តារាចម្រៀង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ត្រូវ​គេ​ដឹង​ថា មាន​តួនាទី​នៅ​ជួរ​កងទ័ព​ដែរ ដោយ​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ជាមួយនឹង​ពិធី​ការិនី​ផ្នែក​ព័ត៌មាន​អប្សរា​ណេ​ត​យ៉ុ​ង ខេ​ម​រ៉ា ដែល​បច្ចុប្បន្ន​មាន​ស័ក្តិ​៤​កន្លះ ។ ដោយឡែក​តារា ថ្មី​ៗ​មួយ​ចំនួន​ទៀត​ទើបតែ​ជាប់​ឈ្មោះ​ក្នុង​ជួរ​មន្ត្រី​ប៉ូលិស​នៃ​ក្រសួងមហាផ្ទៃ​បើ​ទោះបីជា​បច្ចុប្បន្ន​អាជីព​សិល្បៈ​របស់​ពួក​គេ​កំពុង​តែ​រីក​លូតលាស់ និង​មាន​ទី​ផ្សារ​ជា​ហូរហែ​ស្ទើរ​មិន​ដាច់​សូរ​ក៏​ដោយ ។ តារា​ជើង​ថ្មី​ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​តាម​រយៈ​ខ្សែភាពយន្ត​ភាគ​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កញ្ញា​ម៉ុ​ន ផល​ចរិយា ហៅ​​រី​យ៉ា បច្ចុប្បន្ន គឺជា​មន្ត្រី​ប៉ូលិស​នៅ​ក្នុង​ក្រសួងមហាផ្ទៃ មាន​ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ទោ ជាមួយនឹង​តារា​សម្តែង​ហង្ស ម៉ា​រ៉ា​នី ។ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ដឹង​ថា​បាន​ចូល​បម្រើ​ជា​មន្ត្រី​ប៉ូលិស ក្នុង​ពេល​ដែល​ក្រសួងមហាផ្ទៃ​បង្កើត​ស្ថានីយទូរទស្សន៍ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្តែង​ប្រុស​ស្រី ថ្មី​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ កន្លង​មក​តារា​សម្តែង​សម ម៉ា​ណា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បង្ហាញខ្លួន​ជាមួយនឹង​សម្លៀក​បំពាក់​ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ត្រី​សក្តិ​៤ ។ ប៉ុន្តែ​គេ​មិន​បានដឹង​ទេ​ថា នាង​កំពុង​បម្រើ​ការងារ​ជា​មន្ត្រី​យោធា​នៅ​នាយកដ្ឋាន ឬ​ង្គ​ភាព​ណាមួយ​ឡើយ ក្នុង​ពេល​ដែល​នាង​បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។ តារាចម្រៀង និង​សម្តែង​អ៊ុ​ន អា​លី​ហ្សា ក៏​បាន​ចូល​ម​ម្រើ​ជា​មន្ត្រី​ប៉ូលិស​ថ្នាក់​អនុសេនីយ៍ត្រី​នៅ​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ​ផង​ដែរ បន្ទាប់​ពី​នាង​ប្រឡង​ជាប់​ជា​ស្ថាពរ ។ ក្រោយ​ការ​ហ្វឹកហាត់​ជំនាញ​ផ្នែក​ការពារ​នេះ នាង​នឹង​ចេញ​មក​បំពេញ​តួនាទី​ជា​មន្ត្រី​អង្គរក្ស​ស្រី​ជា​ផ្លូវការ ។ នាង​បាន​ចូលរួម​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ បាញ់កាំភ្លើង និង​ជំនាញ​ជា​ច្រើន​ទៀត​នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ បើ​យោង​តាម​លោកនាយ​ឧត្តមសេនីយ៍​ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស ធ្លាប់​បាន​បញ្ជាក់​នា​ពេល​កន្លង​ទៅ​ថា សិល្បករ​នៅ​ក្នុង​កង​អង្គរក្ស​មាន​ចំនួន​៦០​នាក់ គឺ​បែងចែក​ទៅ​តាម​បុរាណ និង​សម័យ ។ ក្រុម​សិល្បករ​នៃ​កង​អង្គរក្ស មាន​យូរ​មក​ហើយ ។ លោក​ហ៊ីង ប៊ុ​ន​ហៀ​ង លើក​ហេតុផល​ថា​៖ «​សិល្បករ​ទាំងអស់​គាត់​បាន​ចូល​បម្រើកងទ័ព​ស្ទើរ​ពេញ​មួយ​ជីវិត​ទៅ ហើយ​ៗ​គាត់​ក៏​បាន​បម្រើ​ជាតិ​ផ្នែក​សិល្បៈ​គ្រប់​ទីកន្លែង​ដែរ ដូច្នេះ​គាត់​គួរតែ​ទទួល​បានការ​បំពាក់ស័ក្តិ​ជា​បន្តបន្ទាប់ »៕

ឌុ​ច លី​ដា ព្រមានបកអាក្រាត​ផលិតករ​ដែល​មិន​បើកប្រាក់

0
រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ឌុ​ច លី​ដា បាន​ព្រមាន​បកអាក្រាត​ជា​សាធារណៈ​ចំពោះ​ផលិតករ​ម្នាក់​ដែល មិន​ព្រម​បើក​លុយ​ឲ្យ​នាង ។ ដោយ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ផលិតករ​រូប​នោះ ឌុ​ច លី​ដា បាន​ស្នើ​ឲ្យ​ទូទាត់​ប្រាក់​៥០​ភាគរយ​ទៀត​តាម​ការ​សន្យា​នឹង​ទូទាត់​នៅ​ត្រឹម​ពាក់កណ្តាល​រឿង មុន​ពេល​ដែល​នាង​បកអាក្រាត​ជា​សាធារណៈ ។ តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ​កញ្ញា​ឌុ​ច លី​ដា បញ្ជាក់​ថា «​បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​ឲ្យ​ខ្ញុំ​៥០​ភាគរយ​ទៀត​ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ជិត​ចប់​ហើយ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ ! សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន តែ​កុំ​ព្យាយាម​កុហក​ខ្លួនឯង​ឱ្យ​សោះ បើ​ចង់​ឲ្យ​ខ្ញុំ​បន្ត​គោរព​ជា​ផលិតករ​នោះ » ។ ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​ឌុ​ច លី​ដា នេះ​ថៅកែ​ផលិតកម្ម​មហាហង្ស​លោក​អិុន សុ​ភិន ចាត់​ទុក​ថា ជា​ការ​យក​ត្រូវ​តែ​ខ្លួនឯង ហើយ​មិន​បាន​គិត​ពី​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ដាក់​ផលិតករ ។ លោក​លើក​ឡើង​ថា «​សុំ​ចាញ់ហើយ​តារា​សម្តែង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ ពួក​គាត់​មិន​ដែល​បើកភ្នែក​មើលឃើញ​កំហុស​របស់​ពួក​គាត់​ទេ ឃើញ​តែ​ខ្លួនឯង​ល្អ​រហូត គឺ​មិន​ចេះ​ខុស ។ ចុះ​ត្រង់​ពួក​គាត់​ធ្វើបាប​ពេលវេលា​ពួក​យើង​ជា​ផលិតករ តើ​គាត់​មាន​ខួរក្បាល​គិត​ទេ​ថា​ពួក​យើង​ទទួលផល​លំបាក​ខូច​បង់​ពេលវេលា លុយកាក់​យ៉ាងណា​នៅ​ពេល​ពួក​គាត់​មិន​ឱ្យ​តម្លៃ​ពេលវេលា​ដល់​ផលិតករ​ជា​អ្នក​ខំ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​» ។ ដោយឡែក​កន្លង​មក​មាន​ផលិតករ​ខ្លះ​បាន​អះអាង​ថា ឌុ​ច លី​ដា គឺជា​តារា​ពិបាក​មួយ​រូប​ដែល​ធ្លាប់​ធ្វើបាប​ផលិតករ ដោយ​ថ្ងៃ​ខ្លះ​ដល់​ពេល​ថត​ហើយ​នោះ​នាង​បែរជា​មិន​មក​ដោយ​ហេតុផល ផ្សេង​ៗ​នាំ​ឲ្យ​ផលិត​ត្រូវ​ខាតបង់​រាប់​ពាន់​ដុល្លារ ៕