នាពេលបច្ចុប្បន្នដោយសារតែមានទីផ្សារប្រកួតប្រជែងជាច្រើន យើងឃើញថា អាហារពីបណ្តាប្រទេសជិតខាងក៏មានវត្តមាននៅលើទីផ្សារនៃប្រទេសកម្ពុជាយើងគួរអោយកត់សំគាល់ អាហារមួយចំនួនបើមើលទៅលើរូបរាងវិញយើងមិនអាចកំណត់ទៅលើរសជាតិតែមួយមុខបានទេ តួយ៉ាងដូចជាបាយពណ៌ខ្មៅនេះចឹងដែរ ថ្វីបិទតែរូបរាងនិងពណ៌សម្បុរមិនមានភាពទាក់ទាញក៏ពិតមែនតែបើនិយាយពីរសជាតិវិញខុសប្លែកពីបាយធម្មតា អ្នកដែលធ្លាប់ញាុំអាហារអេស្ប៉ាញប្រហែលជាធ្លាប់ស្គាល់ហើយ ដូចនេះអាហារមួយចំនួនក៏អាចបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌នៃបណ្តាប្រទេសនីមួយៗផងដែរ។
ថ្ងៃនេះដែរ ក្រុមការងារ KSPG.TV សូមផ្លាស់ប្តូរអារម្មណ៍លោកអ្នកមកសាកម្ហូបអេស្ប៉ាញម្តងមើល សម្រាប់អ្នកចូលចិត្ត ឬចង់សាកសជាតិនៃអាហារអេស្ប៉ាញ លោកអ្នកអាចទៅរកញុាំបាននៅ ហាង Doors Tatas Music ។
ហាង Doors Tatas Music ក៏មានលក់នៅអាហារពេលព្រឹក ថ្ងៃត្រង់ នឹងពេលល្ងាច សម្រាប់អាហារពេលព្រឹកគឺ ៨ដុល្លាក្នុង១នាក់(៧ព្រឹក ដល់ម៉ោង ១០ព្រឹក ញាុំដោយសេរី) សម្រាប់ថ្ងៃត្រង់គឺ ១០ដុល្លាក្នុង១នាក់(Set Lunch)មាន starters,main course,desert,coffee) ហើយចាប់ពីម៉ោង ៣ល្ងាចដល់ម៉ោង ៨យប់គឺមាន Happy hour Beer Cocktails. ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (១១ព្រឹក ដល់ម៉ោង ២រសៀល) អាហារថ្ងៃត្រង់ ១៥ដុល្លា(Brunch)ញាុំដោយសេរី និង ២៥ដុល្លា សម្រាប់ភេសជ្ជៈ ។
ភោជនីយដ្ឋាន Doors Tatas Music
ទូរស័ព្ទ៖ 023 986 114 / 012 756 295
ទីតាំង៖ ផ្លូវលេខ 47 ផ្ទះលេខ 18 កែងនិងផ្លូវលេខ 84 ជាប់ Cara hotel
Website: www.doorspp.com
វីដេអូ