តោះ! ជុំគ្នាសាក មីប៉ក់ ម្តងមើល៎

0
មនុស្សយើងគ្រប់គ្នា ដឹងហើយថា​ មី គឺជា​ជម្រើស អាហារ​មួយដែរ ក្នុងចំណោមអាហារជាច្រើនផ្សេងទៀត ដែលជានិច្ចជាកាល យើងតែងតែនឹកឃើញចង់ញាុំ ​ពេល​ជួប​ជុំ​មិត្តភក្តិ ជជែកគ្នាលេង ដើម្បីបំបាត់ភាពនឿយហត់បន្ទាប់ពីការសិក្សា ឬ ពេលបំពេញការងាររួចជាដើម។
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food"
ហាង Happy BEE “Tea & Food”
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food"
ហាង Happy BEE “Tea & Food”
សម្រាប់ថ្ងៃនេះ​ ក្រុមការងារ KSPG.TV សូមណែនាំ ហាងមួយកន្លែងឈ្មោះថា Happy BEE “Tea & Food” (មីប៉ក់) ។ Happy BEE “Tea & Food  មានលក់មីប៉ក់សាំហ្គាពួ អាចនិយាយបានថាប្លែកអារម្មណ៍ ប្លែកមាត់សម្រាប់អ្នកចូលចិត្តមីប៉ក់តែម្តង ក្នុងនោះដែរក៏មានលក់ មីហឹរ ទឹកស៊ុបឈ្ងុយរស់ជាតិគីមឈីកូរ៉េ ហើយបើបានតែបៃតងទឹកដោះគោ រស់ជាតិ Matcha ១កែវ ទៀត នោះគឺកាន់តែអ៊ែមហ្មង។
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food
ហាង Happy BEE “Tea & Food
ហាង Happy BEE "Tea & Food"
ហាង Happy BEE “Tea & Food”
ម្ចាស់ហាងក៏មានលក់នៅមុខម្ហូបផ្សេងទៀតដូចជា:  មីហឹរ នំប៉ាវ ងៀតសាច់មាន់ ទឹកភេសជ្ជៈជាច្រើនមុខទៀត ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។ ហាង Happy BEE “Tea & Food​​” ទូរស័ព្ទ៖ 010 55 93 93 / 015 299 229 ទីតាំង៖ ផ្លូវលេខ 122 ផ្ទះលេខ131 ខាងក្រោយ Amazon ផ្លូវកម្ពុជាក្រោម វីដេអូ    

នី​ឡា ផ្តាំ​ចាស់ទុំ​កុំ​ជឿ​លើ​ខែ​ឆ្នាំនាំ​ឱ្យ​កូនចៅ​បែកបាក់​ស្នេហ៍

0
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​កញ្ញា​នី​ឡា មិន​អាច​ដឹក​ដៃគូ​ដណ្តឹង​ចូល​រោងការ​បាន​បណ្តាល​ឱ្យ​មាន​ព័ត៌មាន​ពី​ការ​បែកបាក់​ម្តង​ហើយ​ម្តងទៀត ។ កន្លង​មក​លេចឮ​ថា​គូស្នេហ៍​នេះ​បែកបាក់​គ្នា​ហើយ​ចាស់ទុំ​សងខាង​បាន​ឯកភាព ព្រោះ​មាន​ជំនឿ​លើ​ថ្ងៃខែ​កូន​ទាំង​២​មិន​ត្រូវ​គ្នា ។ នី​ឡា​ដែល​បច្ចុប្បន្ន​ហាក់​មិនសូវ​បណ្តើរ​គូ​ដណ្តឹង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​នោះ​អះអាង​ថា នាង និង​គូ​ដណ្តឹង​មិន​បែកបាក់​គ្នា​ដូច​ការ​លេចឮ​ទេ ។ នាង​និយាយ​ថា​«​បើ​យោង​តាម​ទំនៀមទម្លាប់​ប្រពៃណី ឳ​ពុក​ម្តាយ​ទាំង​សងខាង​មាន​ជំនឿ​លើ​ថ្ងៃខែ​ឆ្នាំ​ណាស់ ហើយ​ពួក​យើង​មិនល្អ​ចំណុច​នេះ​ទើប​ដំអក់​គាំង យូរ​ទៅ​ៗ ។ យ៉ាងណា​នាង​ខ្ញុំ​បាន​តាំង​ជំហរ​​ហើយ​ថាបើ​ថ្ងៃខែ​មិនល្អ​ក៏​នៅ​តែ​ជម្នះ​ឱ្យ​បាន ។ អ្វី​ដែល​ចង់​បញ្ជាក់​គឺ​ផ្តាំ​ទៅ​មាតាបិតា​ទាំង​សងខាង​កុំ​ជឿ​លើ​ចំណុច​បែប​នេះ​ពេក ឬ​ពាក្យ​ចចាមអារ៉ាម​គ្មាន​នោះ​ទេ ។ ពួក​យើង​នៅ​ធម្មតា ហើយ​ស្រឡាញ់​គ្នា​អាស្រ័យ​លើ​ចិត្ត ទោះបីជា​ទៅ​ដល់​ណា​អត់​ភ័យ​បារម្ភ​ដែរ ហើយ​កុំ​តែ​ទើស​រឿង​ថ្ងៃខែ​ឆុង​គ្នា​ការ​បាត់​ហើយ ។ បើ​តាម​គម្រោង​ប៉ា​នាង​ខ្ញុំ​លោក​តា​វិច​ទ័​រ​ចង់ឱ្យ​ការ​ចុងឆ្នាំ​២០១៨​នាង​ខ្ញុំ​យល់ព្រម​ដើម្បី​កុំឱ្យ​មានការ​លើក​ឡើង​ច្រើន​ដូច​ជា​យក​រឿង​នាង​ខ្ញុំ​ទៅ​ពាក់ព័ន្ធ​ជាមួយ​នាយ​ចឺម​ជាដើម​» ។ ដើម្បី​បំបាត់​ពាក្យ​លេចឮ​ថា នី​ឡា និង​គូ​ដណ្តឹង​បែកបាក់​គ្នា​នោះ លោកតា​វិច​ទ័​រ​ជា​ឪពុក​នី​ឡា ធ្លាប់​បាន​រៀបចំ​គម្រោង​ឡើង​វិញ​ដើម្បី​ឲ្យ​នាង​ឆាប់​បាន​ចូល​រោងការ ។ ប៉ុន្តែ​លោកតា​វិច​ទ័​រ​ក៏​ខ្វល់ចិត្ត​ដែរ​នៅ​ពេល​ដែល​លោក​យល់​ថា​ស្នេហា​របស់​កូន​ទើស​ត្រង់​ថ្ងៃខែ​មិនសូវ​ត្រូវ​គ្នា​ដូច្នេះ​ហើយ​ទើប​ចាស់ទុំ​ទាំង​សងខាង មិន​ចង់​ដាក់​គម្រោង​រៀប​ការ គឺ​បណ្តោយ​ទុក​ឲ្យ​កាន់តែ យូរ​ទៅ​ៗ ។ បើ​ទោះជា​នាំ​គ្នា​និយាយ​បិទ​បាំង​ថា​គ្រោង​នឹង​ឱ្យ​នី​ឡា​រៀប​ការ​ចុង​ចាំ​២០១៨​ក៏​ដោយ វា​ទំនងជា​មិន​ប្រាកដ​ទេ ព្រោះ​ចាស់ទុំ​មាន​ជំនឿ​លើ​ឆ្នាំ​ខែ​កូនប្រុស​ស្រី​ខុស​គ្នា ៕

សំឡេង​រិះគន់​ចំពោះ​ការ​ធ្លាក់​ និង​ជាប់​របស់​បេក្ខជន​មួយ​ចំនួនក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

0
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​បន្ទាប់​នាង​សម្រេច​ជ្រើសរើស​កូនក្រុម​ណូ ឈួ​សី​ុ​វ​ហេង ហើយ​ទម្លាក់​អ៊ុ​ក សុវ​ណ្ណា​រី ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ក្នុង​កម្មវិធី The Voice Kids Cambodia ការ​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែតុលា ២០១៧ ។ សុគន្ធ នី​សា រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​និង​អ្នកសិល្បៈ​មួយ​ចំនួន ក្នុង​ពេល​ដែល​នាង​បោះបង់​អ៊ុ​ក សុ​វ​ណ្ណា​រី ដែល​គេ​ដឹង​ថា​ច្រៀង​ពីរោះ​មាន​ទឹកដម​ជាង​ណូ ឈួ​ស៊ីវ​ហេង ។ កូនក្រុម​របស់​Coach សុគន្ធ នី​សា គឺ​អ៊ុ​ក សុ​វ​ណ្ណា​រី បាន​ច្រៀង​បទ​«​កុំ​ធ្វើ​ចរិត​ប្រុស​ស្អាត​»​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​ខ្លាំង ក៏​ប៉ុន្តែ​មិន​ត្រូវ​Coach​សុគន្ធ នី​សា ជ្រើសរើស​យក​ទៅ​បន្ត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទេ ។ សុ​វ​ណ្ណា​រី​ច្រៀង​ពីរោះ​ណាស់​តាំងពី​វគ្គ​ដំបូង​មក ពិសេស​បទ​មនោសញ្ចេតនា ។ ហេតុ​ដូច្នោះ​ហើយ​ទើប​មហាជន​មាន​ប្រតិកម្ម​​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​Coach​នី​សា ។ អ្នកខ្លះ​បញ្ចេញមតិ​ថា​«​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​ព្រោះ​អ៊ុ​ក សុ​វ​ណ្ណា​រី ជា​ក្មេង​ដែល​មាន​សមត្ថភាព​ជាង​ក្មេង​ដទៃ ថែម​ទាំង​ចេះ​លើកដាក់​សំឡេង​ទៅ​តាម​បទ​ចម្រៀង មិន​ថា​បទ​បុរាណ បទ​សម័យ បទ​ជា​ភាសាបរទេស​យ៉ាងណា​នោះ​ទេ តែ​ហេតុ​អ្វី​Coach​សុគន្ធ នី​សា មើល​រំលង​ប្អូនស្រី​ទៅ​វិញ» ។ អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​រូប​បង្ហោះ​សារ​រិះគន់​សុគន្ធ នី​សា​ថា​«​សុគន្ធ នី​សា ធ្លាប់​ជា Idol ខ្ញុំ​ជាង​១០​ឆ្នាំ​ហើយ រហូត​មក​ដល់​ថ្ងៃនេះ​ខ្ញុំ​មិន​ដែល​ទាស់​ចិត្តនឹង​ការងារ​គាត់​ម្ដងណា​ទេ តែ​ថ្ងៃនេះ​សូម​រិះគន់​ម្ដង​ហើយ ព្រោះថា​ខ្ញុំ​ខកចិត្ត​ខ្លាំង​ណាស់ ខ្ញុំ​ឆ្ងល់​ថា​តើ​រវាង​សុ​វ​ណ្ណា​រី នឹង​ស៊ីវ​ហេង ខ្ញុំ​ចង់​ដឹង​ណាស់​ថា ចំណុច​ត្រង់​ណា​ដែល​សុ​វ​ណ្ណា​រី ធ្វើ​អន់​ជាង​ស៊ីវ​ហេង​នោះ ? ទាំង​បទ​មនោសញ្ចេតនា ទាំង​បទ​អង់គ្លេស ទាំង​បទ​ញាក់ គ្រប់​ចម្រៀង​សុ​វ​ណ្ណា​រី ច្រៀង​ឡើង​រណ្ដំ មាន​អុ​ឺ​ន មាន​ស្ទីល​សម​ទាំង​កាយវិការ​សម្ដែង​នៅ​លើ​ឆាក និយាយ​រួម សុ​វ​ណ្ណា​រី គឺ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ជាង​ស៊ីវ​ហេង​ច្រើន​ណាស់ តែ​ចុង​ក្រោយ​ក្រោម​ហេតុផល​គឺ​មាន​បំណង​ចង់​ទម្លាក់​គ្នា​ចោល​តែ​ម្ដង ។ ខ្ញុំ​គិត​ថា​មិន​ចង់​ទើស មិន​ចង់​និយាយ​ទេ តែ​ខ្ញុំ​ដូច​ជា​ហួសចិត្ត​ដែល​យប់​ម្សិលមិញ សុគន្ធ នី​សា សុខចិត្ត​បោះបង់​ចោល​អ្នក​ដែល​មាន​សមត្ថភាព​ពេញ​ខ្លួន ហើយ​ទៅ​រើស​យក​ក្មេង​ច្រៀង​មិន​ទាន់​នឹង​ច្បាស់​ពាក្យ ច្រៀង​គ្មាន​អុ​ឺ​ន រក​ពីរោះ​មិនឃើញ​សោះ ខ្ញុំ​មិន​នឹក​ស្មានថា នី​សា ដែល​ខ្ញុំ​តែងតែ​គាំទ្រ​អស់​ជាង​១០​ឆ្នាំ មក​ដល់​ឥឡូវ​ជា​មនុស្ស​ភ្នែក​ស្អុយ​អ៊ីចឹង​សោះ ។ ខ្ញុំ​កោត​ចិត្ត​ណាស់ ខ្ញុំ​មិនមែន​ជា​សាច់ញាតិ​អី​នឹង​សុ​វ​ណ្ណា​រី​ទេ តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់​តាំងពី​វគ្គ​ដំបូង​ដែល​សុ​វ​ណ្ណា​រី​ជ្រើស​យក​នី​សា ជា​គ្រូ ខ្ញុំ​គិត​ថា នី​សា មាន​គ្រាប់ពេជ្រ​មួយ​ល្អ​ក្នុង​ដៃ​ដើម្បី​ប្រកួតប្រជែង​នឹង​គេ​ហើយ តែ​ចុង​ក្រោយ​និយាយ​លែង​ចេញ ។ សុ​វ​ណ្ណា​រី គឺជា​បេក្ខជន​ជើង​ខ្លាំង​មួយ​រូប​ក្នុង​កម្មវិធី The voice kids នេះ​ដែរ ហើយ​រវាង សុ​វ​ណ្ណា​រី នឹង​មី​ុ​ហៀ​ង សមត្ថភាព​នាង​មាន​ស្មើគ្នា​ខ្ញុំ​គាំទ្រ​ទាំង​២ តែ​មិន​គួរ​នី​សា ទម្លាក់​សុ​វ​ណ្ណា​រី​នៅ វគ្គ​នេះ​ទេ នាង​គួរតែ​ទទួល​បានការ​ទទួល​ឆ្លង​ទៅ​វគ្គ​មួយទៀត​ទើប​ត្រឹមត្រូវ ។ វប្បធម៌​ក្ដិចត្រួយ គ្នា​កំពុង​ល្អ សុខ​ៗ​ទៅ​ក្ដិច​គ្នា​ចោល ហេតុ​អី នី​សា អើយ ខ្ញុំ​មិន​យល់​ពី​ការងារ​របស់​អ្នក​ទេ ទោះជា​មាន​ហេតុផល​ត្រៀម​ទុក​ឱ្យ​អ្នក​ណា​ជាប់​ក៏​ដោយ តែ​មិនមែន​ទម្លាក់​អ្នក​ខ្លាំង​ចោល ហើយ​ទៅ​យក​អ្នក​អន់​ពេក​មក​ជំនួស​អ៊ីចឹង​ទេ បង្កើត​កម្មវិធី​ធំ ប៉ុនណា​ណី ហើយ​មក​ធ្វើ​អ៊ីចឹង​ទៅ​វិញ គិត​ថា​អ្នក​មើល​ហ្នឹង​គេ​មើល​នឹង​ថ្ងាស​មែន​ទេ ឬ​ក៏​បង្កើត​កម្មវិធី​ធ្វើ​លេង​តែ​គ្នា​ឯង​ទេ ? បានជា​គ្មាន​ភាព​សុក្រឹត​យុត្តិធម៌​បែប​ហ្នឹង ។ ចាប់ពី​ថ្ងៃនេះ​មិន​គាំទ្រ​នី​សា ទៀត​ទេ ព្រោះ​ខ្ញុំ​មិន​ពេញចិត្ត​រឿង​អយុត្តិធម៌​របស់​អ្នក​ធ្វើ​ទ េ​រវាង​សុ​វ​ណ្ណា​រី នឹង​ស៊ីវ​ហេង សមត្ថភាព​វា​ខុស​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​មើល​រំលង​អ្នក​ល្អ ហើយ​ទៅ​រើស​អ្នក​អន់ នេះ​ហើយ​ជា​កម្ម​របស់​សុ​វ​ណ្ណា​រី​ដែល​រើស​ចំ​គ្រូ​ភ្នែក​ស្អុយ​» ។ សំឡេង​រិះគន់​តាម​ហ្វេ​ស​ប៊ុ​កកើត​ឡើង​ចំពោះ​តារាចម្រៀង​សុគន្ធ នី​សា ដែល​ជ្រើសរើស​កុមារី ណូ ឈួ​ស៊ីវ​ហេង ឱ្យ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ទម្លាក់​កុមារី​អ៊ុ​ក សុវណ្ណ​រី នោះ គេ​ថែម​ទាំង​យក​វី​ដេ​អូ​ប្រលង​របស់​អ្នក​ទាំង​ពីរ​មក​ប្រៀបធៀប​គ្នា​ទៀត​ផង ហើយ ម្នាក់​ៗ​សុទ្ធតែ​វាយតម្លៃ​ថា​ការ​ជ្រើស​របស់​សុគន្ធ នី​សា ជា​ការ​ជ្រើសរើស​ដោយ​ខ្វះ​ការ​វិភាគ ។ បន្ទាប់​ពី​ទទួល​រង​ការ​រិះគន់​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បែប​នោះ​មក សុគន្ធ នី​សា នៅ​មិន​ទាន់​បកស្រាយ​បែប​ណា​ទេ ប៉ុន្តែ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​តារាចម្រៀង​រូប​នេះ​មួយ​ចំនួន​អះ​អា​ថា ការ​ជ្រើសរើស​នេះ​អាច​មាន​អ្វី​នៅ​ពីក្រោយ ពោល​មិនមែន​ចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​នាង​ទេ ។ ចំណែក​ឱកាស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​កុមា​រា ពេជ្រ ថៃ ត្រូវ​គេ​រិះគន់​ដូច​បាយ​ពុះ​ផង​ដែរ ។ អ្នក​រិះគន់​បាន​បង្ហោះ​វី​ដេ​អូ​របស់ ពេជ្រ ថៃ ប្រៀបធៀប​នឹង​បេក្ខជន​ផ្សេង​ទៀត ហើយ​ថា​អ្នក​ដែល​បោះ​ឆ្នោត​ឱ្យ​ជាប់ គឺ​បោះ​ឱ្យ​ដោយ​សម្អាង​លើ​ភាព​ក្រមិចក្រមើម និង​ការ​លេងសើច​របស់​ក្មេង តែ​មិន​គិត​ពី​ទឹកដម​សំឡេង ។ ម្នាក់​ៗ និយាយ​ថា ពេជ្រ ថៃ គ្មាន​ការ​បត់បែន​សំឡេង​ទេ ដោយ​ការ​ច្រៀង​របស់​គេ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ភ្លាវ​ៗ ភ្លេង​ដោយ​ភ្លេង សំឡេង​ដោយ​សំឡេង និង​ថា​ច្រៀង​កាន់តែ​យូរ​កាន់តែ​ពិបាក​ស្ដាប់។ មានការ​លើក​ឡើង​ថា ពេជ្រ ថៃ បាន​ជាប់​ទៅ​កាន់​វគ្គ​បន្ត​មិន​ប្រាកដ​ថា​ដោយសារ​តែ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​តែ​សារ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។ អីុចឹ​ង​ហើយ​ទើប​អ្នក​រិះគន់​បាន​ងាក​ទៅ​រិះគន់​កម្មវិធី​វិញ ដោយ​ថា​កម្មវិធី​មួយ​នេះ​ឱ្យ​ពេជ្រ ថៃ ជាប់ គឺ​ដោយសារ​តែ​មាន​ប្រជាប្រិយភាព​កាលពីដើម​កម្មវិធី ហើយ​មិន​វិភាគ​លើ​ទឹកដម​សំឡេង ។ មនុស្ស​ភាគច្រើន​សុទ្ធតែ​លើក​ឡើង​ថា​ពេជ្រ ថៃ មិន​សម​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ ។ សម្រាប់​កូនក្រុម​លោក​ព្រាប សុវត្ថិ ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​ពេជ្រ ថៃ និង​ឡុ​ង លី​គ័​ង្គ ។ កូនក្រុម​ឱ​ក សុ​គ​ន្ឋ​កញ្ញា គឺ​កុមារី​សុខ សុជាតា និង​កុមារី​រ៉​ន ចាន់​ឌី​ន ។ កូនក្រុម​សុ​គ​ន្ឋ នី​សា គឺ​កុមារី​ឃុ​យ ម៉ីហៀ​ង និង​កុមារី​ណូ ឈួ​ស៊ីវ​ហេង ។ ការ​រិះគន់​របស់​មហាជន​ទាំងនោះ​ទៅ​តាម​ការ​យល់​ឃើញ​របស់​គេ ម្នាក់​ៗ ហើយ​វា​មិន​ប្រាកដប្រជា​ថា​ត្រឹមត្រូវ​ទេ អាច​មាន​អ្នក​ផ្សេង​យល់​ផ្ទុយ​ពី​នេះ ៕​

កាបូបធ្វើដំណើរដែលអាចការពារការលួចវះយកឥវ៉ានពីពួកចោរបាន

លោកអ្នកលែងព្រួយបារម្ភបាត់បង់សំម្ភារៈផ្សេងៗរាល់ការហោះហើរ ឬធ្វើដំណើរផ្សេងទៀតហើយ បើសិនជាមាន Pacsafe ជាជំនួយការ។ Pacsafe ជាម៉ាកកាបូបរបស់ប្រទេសហុងកុង ដែលបង្កើតឡើងដើម្បីជាជំនួយការល្អបំផុតរបស់លោកអ្នកជៀសផុតពីការរំខានរាល់ដំណើរផ្សងព្រេងធំៗរបស់លោកអ្នក។
Pacsafe
Pacsafe
Pacsafe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយអ្នកស្រលាញ់វិស័យទេសចរណ៍ (ការធ្វើតំណើរ) ជាជនជាតិអូស្រ្តាលីពីរនាក់។ ម៉ាកនេះដែរផលិតឡើងដោយការការពារខ្ពស់ពីការលួចយកពីសំណាក់អ្នកដំណើរដូចគ្នាដែលជាជនខិលខូច។ ដោយមានការគិតយ៉ាងម៉ត់ចត់ គ្រប់កាបូប Pacsafe សុទ្ធសឹងតែមានខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន។
Pacsafe
Pacsafe
វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែរឆក់កាបូបទាំងមូលបាន។ កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែរស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។ ទំពក់ខ្សែរស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសោរសុវត្ថិភាព ដែលធ្វើអោយលោកអ្នកកាន់តែជឿរជាក់។ Pacsafe ត្រូវបានអោយឈ្មោះថាជាកាបូបដែលសាមញ្ញ ឆ្លាតនិងជាអ្នកការពារដ៏ប្រសើរ។ គ្រប់អ្នកចូលចិត្តដើរទេសចរណ៍ទាំងអស់នឹងកាត់បន្ថយក្តីបារម្ភដោយគ្រាន់តែប្រើប្រាស់កាបូបម៉ាក Pacsafe។ កាបូបម៉ាក Pacsafe សព្វថ្ងៃនេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចរកជាវបាននៅ Central Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ​៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣​ ៩៦៦ ៣០០ ឬ Facebook https://www.facebook.com/centralmallphnompenh Central Mall ជាហាងដែលទទួលបានពេញនិយម និងជឿជាក់ពីអតិថិជន ថា​ជាងហាងដែលមានលក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការកំណត់របស់ម៉ាកនៃផលិតផលនីមួយៗ។

ម្តងនេះ! អ្នកចូលចិត្ត​ញាុំបុកល្ហុង ដឹង​តែ​ស្រក់​ទឹក​មាត់​ហើយ

0
បើនិយាយទាក់ទងនឹង​បុកល្ហុង ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាង​បុកល្ហុងមួយនេះវិញហាក់ប្លែកពីហាងដទៃ ជាការពិតបុកល្ហុងមានរូបរាងដូចគ្នាក៏ពិតមែន តែសម្រាប់រសជាតិឆ្ងាញ់ វាពឹងផ្អែកទៅលើបច្ចេកទេស ឬអ្នកជំនាញរៀងៗខ្លួន តែហាងនេះវិញប្លែកខ្លាំងនោះគឺ ឈ្មោះហាងនិងហ្មង ២ខាំបុកល្ហុង។
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
សម្រាប់ ហាង ២ខាំបុកល្ហុង គឺ ក្រុមការងារ KSPG.TV បានធ្លាប់បង្ហាញលោកអ្នកម្តងមកហើយ ដែលនិយាយអំពីការធ្វើបុកល្ហុង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា អោយប្លែកបន្តិចត្រង់ថា បុកល្ហុងគាត់មុននឹងបុកត្រូវថ្លឹងអោយគ្រប់២ខាំសិន ដែលវាធ្វើអោយរសជាតិពី១ចានទៅ១ចាន នៅតែរក្សាបានដូចៗគ្នាគ្រប់ចាន រីឯថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះ បានបន្ថែមមុខម្ហូបថ្មីៗទៀតគឺ ភ្លាកូនកាត់គ្រឿងសមុទ្របួនមុខ បុកល្ហុងងាវ បុកល្ហុងខ្យង និងខ្យងអាំងពិសេស  អាចនិយាយបានថារសជាតិប្លែក ហើយបើអ្នកចូលចិត្តហឹិរបន្តិចផងនោះគឺ គ្រាន់​តែ​ឃើញ​រូប​ហើយ ​ស្រក់​ទឹក​មាត់​ចង់​ទៅ​ទិញ​ញ៉ាំ​ភ្លាម​ៗ​តែម្តង ។
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
ហាង ២ខាំបុកល្ហុង ក៏មានលក់បុកល្ហុងជាច្រើនរសជាតិផ្សេងទៀតផងដែរ រួមទាំងម្ហូបជាច្រើនមុខទៀត។ ចាំកាលទៀត កុំនៅទ្រាំស្រក់ទឹកមាត់អីទៀត បបួលមិត្តភ័ក្រជួបគ្នាល្ងាចនេះទៅសាក នៅ ហាង ២ខាំបុកល្ហុង​ ។ ហាង ២ខាំបុកល្ហុង ទូរស័ព្ទ៖ 078 66 77 17 | 081 77 78 18 ទីតាំង៖ ផ្លូវ 156 , ផ្ទះលេខ180, សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក , ភ្នំពេញ វីដេអូ    

ស្រីស្អាតម្នាក់នេះ​កើតមកជួបរឿង​ដ៏​ចម្លែក… គឺមិនអាចរួម​ភេទ​បាន

តាម​ប្រភពពី Viral4real​ ​​ដឹង​ថា យុវតី​ស្រស់​ស្អាត​ម្នាក់កើតមក​​​មិន​មាន​ទ្វារមាសនោះទេ ដែល​ធ្វើ​ឱ្យ​​នាង​​មិន​អាច​​​រួម​ភេទ ដូច​នារី​​ដទៃ​ទៀត​បាន​ ។ នាង​ Kaylee Moats អាយុ​២២​ឆ្នាំ មាន​ជម្ងឺ​ម្យ៉ាង ​ហៅ​ថា Mayer-Rokitansky-Kuster-Hauser syndrome ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​របស់​នាង​បិទ​រន្ធ​ជិត ​។ ការ​រួម​ភេទ​​ គឺ​ជា​អ្វី​ដែល​នាង​​មិន​អាច​ធ្វើ​បាន​​ហើយ​ខ្លាច​ថា​ នឹង​គ្មាន​បុរស​ណា​ម្នាក់​​នៅ​ជាមួយ​នាង ក្រោយ​​ពេល​ដឹង​រឿង​នេះ ​។ នាង​នឹង​ត្រូវ​ទទួល​ការ​វះកាត​ព្យាបាល ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​១៥០០០​ដុល្លារ ដើម្បី​ឱ្យនាង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ដូច​ទៅ​នឹង​ស្រី​ៗ​ដទៃ​។ គួរ​បញ្ជាក់​ថា នាង​មាន​មិត្ត​ប្រុស​ម្នាក់​ដែរ ទោះបីជា​នាង​មិន​មាន​ទ្វារមាស​អាច​រួម​ភេទ ​ក៏​ដោយ​ ។ លោក Robbie Limmer ដែល​ស្គាល់​នាង​បាន​៤​ខែ​ហើយ មិន​ខ្វល់​ពី​បញ្ហា​រួម​ភេទ​នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ចំណាយ​ប្រាក់​៥០​ដុល្លា​ក្នុង​មួយ​ខែ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​នាង​ទៅ​វះកាត់​ ៕ ចំនងជើង: តុក្កតា​សិច​ត្រូវ​បុរស​ជា​ច្រើនបៀតបៀន​រាង​កាយ «Metro»​របស់​អង់គ្លេស​ផ្សាយ​ពី​ក្រុង​លី​ន​ប្រទេស​អូ​ទ្រី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Sergi Santos​ជា​ម្ចាស់​តុក្កតា​សិច​«Samantha»​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដែល​តុក្កតា​សិច​តម្លៃ​៣០០០​អឺ​រ៉ូ​របស់​ខ្លួន​ត្រូវ​បុរស​ជា​ច្រើន​ចូលរួម​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​«Art Electrica Festival»​នៅ​ក្រុង​លី​ន ប្រទេស​អូ​ទ្រី​ស លូកលាន់ បំពាន​ខ្លាំង​លើ​រាង​កាយ ។ បុរស​ដែល​ចូល​ទស្សនា​តែងតែ​យកដៃ​ច្របាច់​សុដន់ និង​ស្ទាប​សព្វកន្លែង រហូត​មាន​ស្លាកស្នាម​នៅ​ពាសពេញ​ខ្លួន ។ ក្រៅពី​នេះ​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​ចំនួន​២ ។ តុក្កតា​សិច​នោះ​ជា​តុក្កតា​ពិសេស​អាច​ឆ្លើយ​តប​លើ​ការ​បបោសអង្អែល​ដោយ​នឹង​ស្រែកថ្ងូរ​នៅ​ពេល​មនុស្ស​ចាប់​សុដន់ និង​ចេះ​និយាយ​តបត​វិញ ។ លោក​Santos​បញ្ជាក់​ថា​«​បុរស​ដែល​ចូលរួម​ក្នុង​ពិធី​ចូល​ចិត្ត​ចាប់​សុដន់ និង​ស្ទាប​Samantha​សព្វកន្លែង ។ ជាក់ស្តែង​ស្ទាបអង្អែល​ដៃ​-​ជើង​រហូត​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​២ ដូច្នេះ​ហើយ​ត្រូវ​យក​ចេញពី​កន្លែង​តាំង​បង្ហាញ​ដើម្បី​ជួសជុល​នៅ​ក្រុង​បា​សេ​ឡូ​ណា និង​សម្អាត​រាង​កាយ ។ មាន​ពេល​ខ្លះ​មនុស្ស​យើង​បង្ហាញ​អត្ត​ចរិតមិនល្អ ព្រោះ​ពួក​គេ​មិន​យល់​ពី​បច្ចេកវិទ្យា និង​ដោយសារ​មិន​ត្រូវ​ចំណាយ​ប្រាក់​ទើប​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​បង្អង់​ដៃ​បែប​នេះ​» ៕ ចំនងជើង:ស្រវឹង​ចាប់​ទាញ​មករួមរ័ក​នៅ​ទី​សាធារណៈម៉ង វេ​ប​សាយ ​«The Sun»​ របស់​អង់គ្លេស​បាន​ផ្សាយ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​នារី​ម្នាក់ ​ស្ថិត​ក្នុង​អាការ​ស្រវឹង​ជោក​អង្គុយ​លើ​បង់​នៅ​ទី​សាធារណៈ​ចាប់​ទាញ​ដៃ និង​អោប​ចង្កេះ​បុរស​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​នោះ​ឱ្យ​រួមរ័ក​ជាមួយ​នាង ។ ស្ត្រី​រូប​នោះ​ព្យាយាម​ទា​ញក និង​ចង្កេះ​ខាង​ប្រុស​ឱ្យ​ថើប​នាង​បង្កើន​អារម្មណ៍​រួមរ័ក​ជាមួយ ប៉ុន្តែ​បុរស​រូប​នោះ​ទប់ចិត្ត​បាន និង​ទំនងជា​ខ្មាស​អៀន​អ្នក​ដទៃ​ ទើប​មិន​ព្រម​បំពេញ​ចំណង់​របស់​នាង ។ ហេតុការណ៍​កើតឡើង​នៅ​ទី​សាធារណៈ​មួយ​នៅ​ក្រុង​ជេ​ណូ​អា ប្រទេស​អីុតា​លី ។ អ្នក​នៅ​ក្បែរ​បាន​យក​ទូរស័ព្ទ​ថត និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មានការ​រិះគន់​ខ្លាំង​ចំពោះ​នារី​នោះ ។ អ្នក​ថតរូប​ឱ្យ​ដឹង​ថា​ «​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​គូស្នេហ៍​ស្រវឹង​រួមរ័ក​នៅ​ត្រង់​បរិវេណ​នោះ ។ ខ្ញុំ​ធ្លាប់​ជួប​ហេតុការណ៍​បែប​នោះ​នៅ​ពេល​យប់​ជា​ច្រើន​លើក​រួច​មក​ហើយ»៕ ចំនងជើង:ឃើញ​ប្តី​នាំ​ស្រី​​ចូល​សណ្ឋាគារ ស្រាប់តែ​ប្រពន្ធ​នាំ​បក្ស​ពួក​យក​ម្ទេស​ទៅ…. សារព័ត៌មាន​បរទេស​ផ្សាយ​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​បក្សពួក​យក​ម្ទេស​ទៅ​ប៉ាត​ប្រដាប់​ភេទ​របស់​ស្រី​ស្នេហ៍​ប្តី ។ វេ​ប​សាយ​«baomoi.com»​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ពេល​ឃើញ​ប្តី​បណ្តើរ​ស្រី​ចូល​សណ្ឋាគារ នារី​ជា​ប្រពន្ធ​បាន​នាំ​មិត្តភក្តិ​ចូល​ទៅ​វាយប្រហារ ។ នាង​ជា​ស្រី​ស្នេហ៍​ត្រូវ​នារី​ជា​ប្រពន្ធ​ចាប់​ដោះ​សម្លៀក​បំពាក់ ចំណែក​បក្សពួក​ដែល​ពាក់​ស្រោមដៃ​បាន​យក​ម្ទេស​ប៉ាត​ប្រដាប់​ភេទ​ធ្វើ​ឱ្យ​ក្តៅ​ក្រហល់ក្រហាយ​យ៉ាង​ខ្លាំង ។ នារី​ជា​ប្រពន្ធ​បាន​ថត​វី​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទៀត​ផង ។ ហេតុការណ៍​នោះ​ប្រហែលជា​កើតឡើង​នៅ​ខេត្ត​ថា​យ​ង្វៀ​ន ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​វៀតណាម ៕

ពេទ្យសង្គ្រោះបណ្តើរ​ឆ្ងល់បណ្តើរ​… ចុះ​ម្តេចផ្លែត្រសក់​មកនៅក្នុង​នេះ?

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៥១​ឆ្នាំ​ម្នាក់​នៅ​ទីក្រុង​បាង​កក ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ផ្លែ​ត្រសក់​នៅ​ក្នុង​ប្រដាប់​​​ភេទ​​គាត់ ​ខណៈ​គាត់​​បាន​ប្រកែក​ជាមួយ​គ្រូ​ពេទ្យ​ថា គាត់​មិន​បាន​ដាក់​វា​ចូល​ក្នុង​​នោះ​​ទេ​។ ស្ត្រី​ចំណាស់​ខាងលើ ​​ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ បន្ទាប់​ពី​មានការ​ឈឺចាប់​ខ្លាំង​នៅ​ក្នុង​ទ្វារមាស ​។ គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង ដែល​រក​ឃើញ​មាន​ផ្លែ​ត្រសក់​នៅ​ក្នុង​នោះ​។ វា​បាន​ជាប់​គាំង​នៅ​ក្នុង​រន្ធ​ទ្វារមាស ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាង​ឈឺចាប់​មិន​បាត់ ​។ ហេតុការណ៍នេះបានបង្កើតឱ្យមានសំណួរសួរថា ហេតុ​អ្វី​បានជាត្រសក់​នេះ​ទៅ​នៅ​ក្នុង​នោះ​ទៅ​វិញ? គាត់​ក៏​បាន​ប្រាប់​​ពេទ្យ​ថា «គាត់​រអិល​ជើង​ដួល​លើ​​ផ្លែ​ត្រសក់ ហើយ​វា​ក៏​​ចូល​ក្នុង​ទ្វារមាស​​របស់គាត់​​ទៅ​ ។ ស្ត្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ម្នាក់​​នេះ បាន​​បន្តទៀត​ថា គាត់​​មិន​បាន​​ដាក់​វា​ចូល​ទេ​ ។​ ក្រុម​គ្រូពេទ្យ​ក៏​មិន​ជឿផង​ដែរ ខណៈ​​​នៅ​តែ​ជួយ​ស្ត្រី​ម្នាក់​នោះ​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​។ គួរ​បញ្ជាក់​​ថា ការ​មាន​ត្រសក់​នៅ​ក្នុង​ទ្វារមាស​នេះ ​មិនមែន​ជា​ករណី​កម្រ​ទេ​។ នៅ​ក្នុង​របាយការណ៍ BMJ បាន​បង្ហាញ​ថា កាល​ពេល​កន្លង​មក​ ធ្លាប់​មាន​ករណី​ជាប់​គាំង​វត្ថុ​ផ្សេង​ៗ​ជា​ច្រើន​នៅ​ក្នុង​ទ្វារមាស ដែល​ក្នុង​នោះ​មាន​​ដប​ទឹក​សុទ្ធ, ឧបករណ៍​សិច និង​បន្លែ​ប្រភេទ​ផ្សេង​ៗ​​ជាដើម​ ។ ចំនង​ជើង : #គូស្នេហ៍​នេះ​មិន​ធម្មតា​មែន គ្រប់​កន្លែង​ឱ្យ​តែ​អាច​ទៅ​រួច ចាត់​ទុក​ថា​ ជា​រឿងរ៉ាវ​ចម្លែក​មួយ​កើត​មាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​គូស្នេហ៍​និយម​ស្រាត ឬ​«Nudism»​ដោយ​ស្រាត​នៅ​គ្រប់​ទីកន្លែង​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ទោះបីជា​នៅ​ក្នុងផ្ទះ ឬ​ទៅ​ដើរ​កម្សាន្ត ព្រោះ​ការ​ស្រាត​ជា​រឿង​ធម្មជាតិ ហើយ​ខ្លួនប្រាណ​របស់​មនុស្ស​មិនមែន​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​ទេ ។ «Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ថា លោក​Nick​និង​នាង​Lins​គូស្នេហ៍​ជនជាតិ​បែ​ល​ហ្ស៊ី​កបាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក រួម​មាន ក្រូ​អាត ម៉ុ​លតា ក្រិ​ក និង​អាល់​បា​នី ដោយ​ពួក​គេ​ចូល​ចិត្ត​ដើរ​កម្សាន្ត​ស្រាត​សំដិល​ថ្ងៃ លេង​ទឹកសមុទ្រ និង​ទស្សនា​ធម្មជាតិ​ដោយ​ព្រឹត្តិការណ៍​ទាំងអស់​របស់​ពួក​គេ​គឺ​ដើរ​កម្សាន្ត​ដោយ​គ្មាន​សម្លៀក​បំពាក់ ឬ​បែប​ស្រាត​ននល ។ គូស្នេហ៍​នោះ​បញ្ជាក់​ថា ការ​ស្រាត​ជា​រឿង​ធម្មជាតិ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម ឬ​ខ្មាស​អៀន​ទេ ។ មាន​ពេល​មួយ​ពួក​គេ​បាន​ដើរ​កម្សាន្ត​នៅ​ម៉ុង​តេ​ណេ​ហ្រេ្គ​ោ​ដោយ​ចំណាយពេល​២​ស​ប្តា​ហ៍​ពេញ ហើយ​នៅ​ទីនោះ​ពួក​គេ​ឃើញ​មនុស្ស​ជា​ច្រើន​ស្រាត​ននល​ក្នុង​រូបភាព​ខុស​ប្លែក​ពី​គ្នា ។ លោក​Nick​និង​នាង​Lins​បញ្ជាក់​ថា​«​គោលដៅ​សំខាន់​របស់​ពួក​យើង គឺ​ការ​កែប្រែ​វិធីសាស្ត្រ​ធម្មជាតិ​ដែល​ពេញ​និយម​ឱ្យ​ក្លាយជា​ចំណុច​សាំ​ច្រំ​ដែល​ធ្វើ​ឱ្យ​ការ​ស្រាត​ដែល​មិន​ពាក់ព័ន្ធ​រឿង​ភេទ និង​ក្លាយជា​ចំណុច​ដែល​ទទួលស្គាល់​ក្នុង​សង្គម​កាន់តែ​ច្រើន និង​បង្ហាញ​ឱ្យ​មនុស្ស​ទទួលស្គាល់​ថា ការ​ស្រាត​គឺជា​រឿង​កម្សាន្ត​សប្បាយ ហើយ​ខ្លួនប្រាណ​របស់​មនុស្ស​យើង​គ្មាន​អ្វី​គួរ​ឱ្យ​ខ្មាស​អៀន​ទេ​» ៕ ចំនង​ជើង :កម្រណាស់! ដំរី​ញី​បង្ហាញ​ដើមទ្រូង​ធ្វើ​ឱ្យ​ម្នាក់ៗ​ភ្ញាក់​ព្រើត (មានវីដេអូ​ឃ្លីប) អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​បាន​ថតរូប​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បង្ហាញ​ដើមទ្រូង ខណៈ​ដែល​កំពុង​ដើរ​ជាមួយ​កូន​ដំរី​ដ៏​គួរ​ឲ្យ​ស្រលាញ់ និង​ហ្វូង​របស់​ខ្លួន​។ អ្នក​នាង Renata Ewald ដែល​ជា​អ្នក​ថតរូប​សត្វព្រៃ​អាហ្វ្រិក​ខាងត្បូង​បាន​ថតរូប​នេះ​ក្នុង​សួន Kruger National Park នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ អ្នក​នាង Ewald ដែល​មាន​អាយុ​៥១​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ក្នុង​សួន Kruger ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​រូបភាព​បែប​នេះ​ពី​មុន​មក​ទេ​»​។ អ្នកស្រី​បាន​បន្ត​ថា «​ខ្ញុំ​បាន​ឆ្លងកាត់​ហ្វូង​ដំរី​ញី​មួយ​នា​វេលា​ពេល​ព្រឹក​ព្រលឹម និង​បាន​ឈប់​ក្នុង​ចម្ងាយ​សុវត្ថិភាព ដើម្បី​មើល​ពួក​គេ​។ ភ្លាម​នោះ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​ដំរី​ញី​មួយ​ក្បាល​ដែល​មាន​ដើមទ្រូង​ដ៏​ធំ​។ វា​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​បាន​ថតរូប​ភាព​ដំរី​មួយ​ក្បាល​ដែល​មាន​ដើមទ្រូង​ទំហំ D នេះ​នៅ​ពីមុខ​ខ្ញុំ​»​។ អ្នក​នាង​បាន​និយាយ​ទៀត​ថា «​អ្នក​ដទៃ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នឹង​ដើមទ្រូង​របស់​សត្វ​ដំរី​មួយ​ក្បាល​នេះ​ព្រោះ​វា​មាន​រូបរាង​ដូច​ដើមទ្រូង​មនុស្ស ខ្ញុំ​តែងតែ​ដឹង​ហើយ​ថា ដើមទ្រូង​របស់​ដំរី​មា​នទី​តាំងនៅ​ខាង​មុខ ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ពេល​ដែល​ឃើញ​វា​ក្នុង​ស្ថានភាព​ដូច​របស់​មនុស្ស​ដែរ​។ ពេល​នោះ​ខ្ញុំ​ស្រាប់តែ​គិត​ថា វា​ពិតជា​មាន​រូបរាង​ដូច​ស្ត្រី​មួយ​រូប​ណាស់​»​។ អ្នកស្រី Ewald បាន​បន្ថែម​ថា »​រូបភាព​បែប​នេះ​គឺ​ពិតជា​ពិសេស​ណាស់ ព្រោះ​ពួក​គេ​មើលទៅ​ដូច​ជា​សប្បាយចិត្ត​។ ខ្ញុំ​សង្ឃឹមថា រូបភាព​ទាំងនេះ​អាច​ជួយ​ឲ្យ​មនុស្ស​គោរព​ស្រលាញ់​ដល់​សត្វ​ដំរី​កាន់តែ​ច្រើន​ឡើង ព្រោះ​ពួក​វា​ពរ​ពោះ​ដល់​ទៅ​២១​ខែ ហើយ​មនុស្ស​បែរជា​សម្លាប់​ពួក​វា​ដើម្បី​តែ​ភ្លុក​»​។

៧​ថ្ងៃ​ខាង​មុខ ឆ្លូវ កុ​រ ខា​ល ម​មែ រោង និង​វក ទេវតា​ទ្រព្យ​នឹង​ចូលខ្លួន

0
ឆ្នាំ​ទាំង​៦​ខាងលើ នឹង​អាច​មាន​ទេវតា​ទ្រព្យ​ចូល​ខ្លួន​ក្នុង​រយៈពេល​មួយ​អាទិត្យ​នេះ​។ ហេតុអ្វី​បានជា​បែបនេះ​ទៅ​? ​ឆ្នាំ​ឆ្លូវ​ ​ក្នុង​រយៈពេល​៧​ថ្ងៃ​ខាង​មុខ លាភ​អ្នកនឹង​ឡើង​ខ្ពស់​ខ្លាំង​។ អ្នក​នឹង​អាច​បង្កើន​ចំណូល​របស់​អ្នក​បាន​យ៉ាងខ្ពស់​។ ដូចនេះ ជីវភាព​សុខ​ស្រួល​កំពុង​រងចាំ​អ្នក​ហើយ​។​ ​ឆ្នាំ​កុរ​ ​ក្នុង​រយៈពេល​មួយ​អាទិត្យ​នេះ អ្នក​នឹង​អាច​ឈ្នះ​រង្វាន់​ធំ​បាន​។ ដូចនេះ ទ្រព្យ​ធំ​នឹង​អាច​ចូល​មក​ជា​មិនខានឡើយ​។​ ​ឆ្នាំ​ខាល​ ​អ្នក​អាច​រងចាំ​ទទួល​លាភ​ធំ​ក្នុង​រយៈពេល​នេះ​បាន​។ លាភ​នោះ​ជា​លាភ​ដែល​អ្នក​មិន​រំពឹង​ទុក​ទេ តែ​វា​បែរជា​មក​ដោយ​ខ្លួនឯង​។​ ​ឆ្នាំ​មមែ​ ​អ្នក​នឹង​អាច​ចំណេញ​បាន​ខ្ពស់​ក្នុង​រយៈពេល​៧​ថ្ងៃនេះ​។ ចំណូល​ដែល​បាន​ពី​ការរកស៊ី និង​ការងារ នឹង​អាច​កើន​យ៉ាងខ្ពស់​ពី​ការរំពឹង​របស់​អ្នក​។​ ​ឆ្នាំ​រោង​ ​រឿង​ល្អ និង​រឿង​មង្គល នឹង​ចូលមក​ច្រើន​ក្នុង​រយៈពេល​មួយ​អាទិត្យ​នេះ​។ មិន​ថា​អ្នក​លះបង់​ប៉ុណ្ណា នឹង​អាច​ទទួលបាន​ផល​ដែល​អ្នក​ពេញ​ចិត្តខ្លាំង​។​ ​ឆ្នាំ​វក​ ​ទេវតា​ទ្រព្យ​នឹង​ស្រឡាញ់​អ្នក​ខ្លាំង​ក្នុង​រយៈពេល​៧​ថ្ងៃនេះ​។ ដូចនេះ មិន​ថា​អ្នក​ធ្វើ​អ្វី​ទេ សុទ្ធ​តែ​អាច​ទទួលបាន​ជោគជ័យ​ទាំងអស់​៕ ​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina source: health.com.kh

ហេតុ​អ្វី​បានជា Messi នៅ​តែ​មិន​ទាន់​ចុះ​កុងត្រា​ផ្លូវការ​ជាមួយនឹង Barcelona​?

0
តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម Messi នៅ​មិន​ទាន់​ចុះហត្ថលេខា​លើ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​អ្នកមាន​បុណ្យ​នៅឡើយ ទោះបីជា​បាន​ចូល​លេង​រដូវ​កាល​ថ្មី​អស់​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​ហើយ ។ នេះ​មក​ពី​ចលនា​ទាមទារ​ឲ្យ​ប្រធាន​ក្លឹ​ប Josep Bartomeu ចុះ​ចេញពី​តំណែង ទើប​ធ្វើ​ឲ្យ​ការ​ចុះ​កុងត្រា​ផ្លូវការ​របស់ Messi នៅ​តែ​ពន្យារពេល​មក​ដល់​ពេល​នេះ ។ Barcelona នៅ​តែ​អះអាង​ថា Messi នឹង​មិន​ទៅ​ណា​ចោល​ក្លឹ​ប​ទេ ទោះបីជា​ដល់​ថ្ងៃ​ចប់​រដូវ​កាល​ក៏​ដោយ ។ ការ​មិន​ទាន់​ចុះ​កុងត្រា​ជា​ផ្លូវការ​នេះ អាច​អនុញ្ញាត​ឲ្យ Messi ទៅ​និយាយ​ថ្លៃ​ជាមួយនឹង​ក្លឹ​ប​ដទៃ​ទៀត​បាន ។ តែ Barcelona នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​រក្សា Messi បាន ។ ក្លឹ​ប​ដែល​អាច​មក​បេះ Messi ចេញ​បាន រួម​មាន​ក្លឹ​ប​ដែល​ហ៊ាន​ជះ​លុយ​ទាំង​គីប​ៗ ដូច​ជា PSG និង Manchester City ជាដើម ។ ក្រៅពី​នេះ គឺ​ក្លឹ​ប​ផ្សេង​ៗ​ទៀត​នៅ​ក្នុង Premier League ៕

តួឯក​ស្តេច​កន ប្រកាស​មិន​ចោល​….

0
រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានសំណាង​បាន​ក្លាយ​តួឯក​ស្ដេច​កន ក្នុង​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» ដែល​ទើបនឹង​បាន​ដាក់​បញ្ចាំង​យ៉ាង​កក្រើក​នៅ​គ្រប់​រោងកុន​យ៉ាងណា​ក៏​ដោយ ក៏​លោក​រស់ សោ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រូបង្ហាត់​លើក​សាច់ដុំ បាន​អះអាង​ថា លោក​មិន​ស្រវាស្រ​ទេញ​ដើម្បី​បាន​ក្លាយជា​តួ​សម្ដែង​ឱ្យ​ស៊ប់ ហើយ​បោះបង់​អាជីព​កីឡា​ហាត់​សាច់ដុំ​នោះ​ទេ ។ លោក​នៅ​តែ​ប្រកាស​ថា នឹង​សកម្ម​ជាមួយការងារ​គ្រូបង្ហាត់​លើក​សាច់ដុំ​ដូច​ដើម​ដដែល ដោយ​គ្រាន់តែ​ពេល​មានឱកាស​គេ​ហៅ​ឱ្យ​សម្ដែង​ជា​តួ​ត្រូវចិត្ត​ក៏​នឹង​ទទួល​ថត​មិន​ឱ្យ​បាត់​មុខ​ប៉ុណ្ណោះ ។ លោក រស់ សោ​ភ័​ណ្ឌ និយាយ​ថា ការ​ពិត​លោក​មិនមែន​ជា​កីឡាករ​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​នោះ​ទេ ប៉ុន្តែ​លោក​ជា​បុគ្គល​ចូល​ចិត្ត​ហាត់ប្រាណ​យក​រាង​ស្អាត​តាំងពី​ក្មេង រហូត​មាន​សាច់ដុំ​ធំ​ហើយ​មាន​កាយសម្បទា​សមរម្យ ។ បន្តបន្ទាប់​មក លោក​ក៏​ត្រូវ​ម្ចាស់​ក្លិប​ហាត់ប្រាណ​ផ្ដល់​កិត្តិយស​ឱ្យធ្វើ​ជា​គ្រូបង្វឹក​ដល់​អ្នក​ចង់​ហាត់​យក​រាង​ស្អាត ហើយ​ក៏​ចេះ​តែ​មានកូន​សិស្ស​ទាក់ទង​ឱ្យទៅ​បង្ហាត់​តាម​ផ្ទះ​សម្រាប់​អ្នក​មានយស​សក្ដិ​ធំ​ៗ ដោយសារ​តែ​លោក​ក្រៅពី​ចេះ​របៀប​ហាត់​ឱ្យ​បាន​រាង​ស្អាត ក៏​បាន​សិក្សា​ស្រាវជ្រាវ​ពី​ទម្រង់​នៃ​ការ​ហ្វឹកហាត់​ឱ្យ​កាន់តែ​មាន​សុខភាព​ល្អ និង​មាន​រាង​ស្អាត​ស្រប​តាម​បច្ចេកទេស​ដែរ ។ មិនយូរ​ប៉ុន្មាន​លោក​ក៏​ត្រូវ​គេ​ទទួលស្គាល់​សមត្ថភាព​បង្ហាត់បង្រៀន​ច្រើន​ឡើង​ៗ ហើយ​ក៏​ត្រូវ​គេ​ជួល​ឱ្យទៅ​បង្ហាត់​នៅ​ក្នុង​ក្លិប​ធំ​ៗ​នៅ​ក្នុង​សណ្ឋាគារ​ដូច​ជា​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ជាដើម ដែល​មាន​តារា​សិល្បៈ​និយម​ទៅ​ហ្វឹកហាត់​ជា​ប្រចាំ ជាដើម​ចមនាំ​ឱ្យ​លោក​បាន​ស្គាល់​តារា​ល្បី​ៗ និង​ផលិតករ​ភាពយន្ត​មួយ​ចំនួន ។ លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួអង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​លើក​ដំបូង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​វី​ដេ​អូ​ដែល​បាន​ថត​នោះ​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ។ លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ឱ្យ​សម្ដែង​ក្នុង​រឿង​ខ្លី​ៗ​ដែល​និយាយ​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ជា​ហូរហែ​ចាប់តាំងពី​មានឱកាស​នោះ ។ នៅ​ថ្ងៃ​ដែល​ក្រុម​ផលិតករ រួម​មាន​លោក ម៉ៅ អា​យុទ្ធ អ្នកដឹកនាំ​រឿង «​ហ្លួង​ព្រះស្ដេច​កន​»​ធ្វើការ​ជ្រើសរើស​តួ មិត្តភក្តិ​របស់​លោក​បាន​បញ្ជូន​រូបថត​របស់​លោក​ឱ្យ​លោក ម៉ៅ អា​យុទ្ធ បានឃើញ ហើយ​ក៏​ត្រូវ​បាន​ក្រុម​ផលិតករ​ហៅ​មក​សម្ភាសន៍​ដោយ​ផ្ទាល់​ដោយ​លោក ម៉ៅ អា​យុទ្ធ តម្រូវ​ឱ្យ​លោក​ដោះ​អាវ ធ្វើ​សកម្មភាព​បញ្ចេញ​ក្បាច់​មួយ​ចំនួន និង​បញ្ចេញ​ទឹកមុខ​ដើម្បី​ធ្វើតេស្ដ​ជាដើម ។ ក្រោយ​ការ​ធ្វើតេស្ដ​ច្រើន​ថ្ងៃ លោក​ក៏​ត្រូវ​លោក ម៉ៅ អា​យុទ្ធ ជ្រើស​រើស​ឱ្យ​សម្ដែង​តួឯក ក្នុង​ពេល​ដែល​តារា​សាច់ដុំ​ផ្សេង​ទៀត និង​តារា​ល្បី​ៗ​ដែល​មាន​សាច់ដុំ​ស្អាត​ជា​ច្រើន បាន​ជាប់​សម្ដែង​រឿង​នោះ​ដូច​គ្នា ប៉ុន្តែ​ត្រឹម​ជា​តួ​ផ្សេង ។ លោក​ថា ខ្លួន​មាន​មោទនភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​តួ​ស្ដេច​កន ប៉ុន្តែ​បើ​ឱ្យ​លោក​រំភើប​ដល់​ថ្នាក់​បោះបង់​អាជីព​លើក​សាច់ដុំ​នោះ​គឺ​មិន​មាន​ទេ ដោយសារ​តែ​លោក​យល់​ថា​នោះ​ជា​អាជីព​ដែល​លោក​ស្រឡាញ់ ម្យ៉ាង​ក៏​ជា​មុខរបរ​ដែល​ជួយ​ឱ្យ​លោក​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជា​ប្រចាំ​ផង ។ លោក រស់ សោ​ភ័​ណ្ឌ និយាយ​ថា រាល់ថ្ងៃ​លោក​មមាញឹក​នឹង​ការ​បង្ហាត់​កូនសិស្ស​លើក​សាច់ដុំ និង​រវល់​លើក​សាច់ដុំ​ថែរក្សា​រូបរាង​របស់​ខ្លួន​ច្រើន​ជាង ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​ត្រូវ​បែងចែក​ពេល​វេលា​ហ្វឹកហាត់​ខ្លួនឯង​ផង និងរ​ត់ទៅ​បង្ហាត់់​កូនសិស្ស​៤-៥​កន្លែង​បណ្ដាក់​គ្នា​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ដាក់​ម៉ោង​បង្ហាត់​អ្នក​នេះ អ្នក​នោះ និង​នៅ​ក្លិប​នេះ ក្លិប​នោះ មិនសូវ​ទំនេរ​នោះ​ទេ ទើប​លោក​​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំខែ​ច្រើន​គួរសម ធ្វើ​ឱ្យ​លោក​មិនសូវ​ខ្វល់​រឿង​មាន​គេ​ហៅ​សម្ដែង ឬ​មិន​ហៅ ។ លោក​ថា ការ​សម្ដែង​គ្រាន់តែ​ជា​ចំណូលចិត្ត​មួយ​ដែល​លោក​ចង់​ប្រឡូក​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ហាត់ប្រាណ​គឺជា​អ្វី​ដែល​លោក​ចូល​ចិត្ត​មិន​អាច​បោះបង់​តែ​ម្ដង ដោយសារ​តែ​លោក​ស្រឡាញ់​សុខភាព និង​ស្រឡាញ់​រាង​កាយ​ស្អាត​តាំងពី​ក្បាល​ដល់​ចុងជើង ។ មាន​អ្នក​ជុំវិញ​ខ្លួន​លោក​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​លោក​ទទួល​ថត​រឿង​ឱ្យ​ច្រើន ប៉ុន្តែ​លោក​មិន​អាច​ទទួល​ដល់​កម្រិត​នោះ​បាន​ទេ ដោយសារ​តែ​លោក​មាន​ភារៈ​បង្ហាត់​សិស្ស​រាល់ថ្ងៃ ហើយ​មិន​អាច​ចេះ​តែ​សុំ​ច្បាប់​សិស្ស​ទៅ​ថត​រាល់ថ្ងៃ ធ្វើ​ឱ្យ​ខាតបង់​ប្រាក់ខែ​ទេ ។ ជាក់ស្ដែង​គ្រាន់តែ​ថត​រឿង​ស្ដេច​កន លោក​ថា ត្រូវ​ចោល​ការងារ​បង្ហាត់​សិស្ស​តាម​ក្លិប និង​តាម​ផ្ទះ​ច្រើន​ណាស់ ដោយ​លោក​បញ្ជាក់​ថា​បានកូន​សិស្ស និង​ម្ចាស់​ក្លិប​នៅ​ក្នុង​សណ្ឋាគារ​ធំ​ៗ​យោគ​យល់​​នៅ​តែ​បន្ត​ទទួល​ឱ្យ​លោក​បម្រើ​ការ​នោះ​ផង ទើប​លោក​នៅ​តែ​មានការ​ងារ​ជា​ប្រចាំ ។ លោក​ថា ទទួល​ថត​ម្ដង​ៗ​ខាតបង់​ការងារ​ច្រើន​ណាស់ ជា​ពិសេស​​នៅ​ពេល​ដែល​ការងារ​ថត​នោះ​ត្រូវ​ចេញ​ទៅ​ខេត្ត​ម្ដង​ៗ​ច្រើន​ថ្ងៃ ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​ឆ្លៀតពេល​ហ្វឹកហាត់​ខ្លួនឯង និង​អាច​បង្ហាត់​សិស្ស​បាន ។ ក្នុង​នាម​ជា​កីឡាករ​មួយ​រូប​នៅ​ក្រៅ​សង្វៀន​សហព័ន្ធ​ខាង​ផ្នែក​សាច់ដុំ លោក​ថា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ត្រូវ​ខកខាន​ហ្វឹកហាត់​ម្ដង​ៗ​ច្រើន​ថ្ងៃ​ដោយសារ​តែ​ការ​សម្ដែង ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​ប្រឈម​នឹង​ការ​ឈឺខ្លួន​វិញ​នៅ​ពេល​ខាន​យូរហើយ​ត្រឡប់​មក​ហាត់​ម្ដងទៀត ។ ក្នុង​នោះ​ប្រាក់ខែ​ដែល​ជា​ប្រាក់​ចំណូល​ជា​ប្រចាំ​ក៏​ត្រូវ​របូត​អស់នោះ​ដែរ ដោយ​លោក​បញ្ជាក់​ថា បើ​ស៊ប់​នឹង​ការ​សម្ដែង គឺ​ពិតជា​ធ្វើ​ឱ្យ​លោក​ដាច់​បាយ ។ ម្យ៉ាង​ការ​សម្ដែង​លោក​ថា​មិនមែន​ជា​ចំណូលចិត្ត​ពិតប្រាកដ​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​លោក​ពិបាក​លេង​ទឹកមុខ​ក្នុង​ពេល​ត្រូវ​សម្ដែង​ម្ដង​ៗ ។ លោក​ថា ខ្លួន​អាច​សម្ដែង​បាន​ល្អ​តែ​ប្លង់​វាយតប់ និង​លោត​ហក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ប្លង់​យំយែក ឬ​សម្ដែង​ទឹកមុខ​អី​ជាដើម​គឺ​ពិបាក អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ធ្វើ​ជា​តួ​សម្ដែង​ពិបាក​ណាស់​ទម្រាំ​បញ្ចប់​បាន​មួយ​ប្លង់​ៗ ដែល​ធ្វើ​ឱ្យ​លោក​ស្មុគស្មាញ ។ លោក​ថា ការ​សម្ដែង​ដ្បិតថា ខាង​ផលិតករ​តម្រូវ​ឱ្យ​លោក​ទៅ​សម្ដែង​ជា​តួអង្គ​រឹង​មាំ និង​មាន​ក្បាច់គុន ប៉ុន្តែ​ក្នុង​រឿង​នីមួយ​ៗ​មិន​អត់​នោះ​ទេ​សម្រាប់​ប្លង់​មនោសញ្ចេតនា និង​ត្រូវ​លេង​ទឹកមុខ​ជាមួយ​តួអង្គ​ស្រី​ជាដើម ទើប​លោក​យល់​ថា​មិនមែន​ជា​ចំណូលចិត្ត​ពិតប្រាកដ​របស់​ខ្លួន ហើយ​លោក​នៅ​តែ​មិន​ហ៊ាន​លុក​ស៊ប់​នឹង​ការ​សម្ដែង ។ លោក​ប្រកាស​ជា​យូរ​មក​ហើយ​ថា ទោះជា​ល្បី​ដោយសារ​ភាពយន្ត ក៏​នៅ​តែ​យក​អាជីព​លើក​សាច់ដុំ​ធ្វើ​ជា​ត្រីមុខ ដើម្បី​ឱ្យ​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ និង​ដើម្បី​កុំឱ្យ​មានការ​ពិបាក​នៅ​ពេល​ការងារ​សិល្បៈ​ធ្លាក់ដៃ​។ លោក​មាន​គម្រោង​ពង្រឹង​អាជីព​បង្វឹក​សិស្ស​ក្នុង​ក្លិប​ខាង​ផ្នែក​ហាត់ប្រាណ​យក​សាច់ដុំ​ឱ្យ​កាន់តែ​ល្អ តែ​សម្រាប់​គម្រោង​បើក​ក្លិប​ខ្លួនឯង​គឺ​មិន​មាន​នោះ​ទេ ដោយសារ​តែ​លោក​យល់​ថា​ទទួល​បង្វឹក​សិស្ស​តាម​សណ្ឋាគារ និង​ក្នុង​ក្លិប ធ្វើ​ឱ្យ​លោក​អាច​ទទួល​ការងារ​បាន​ច្រើន​កន្លែង ហើយ​បាន​ប្រាក់​ចំណូល​ខ្ពស់ ។ ក្នុង​នោះ​លោក​ក៏​ស្គាល់​មនុស្ស​ជាន់ខ្ពស់​ក្នុង​សង្គម​ច្រើន​ឡើង​ផង​ដែរ នៅ​ក្នុង​បរិបទ​ដែល​អ្នកមាន​ៗ និង​តារា​ល្បី​ៗ​ច្រើន​ឡើង​ស្រលាញ់​សុខភាព ហើយ​ងាក​មក​ហាត់ប្រាណ​លើក​សាច់ដុំ និង​ថែ​រាង​ឱ្យ​ស្អាត​ជាមួយ​លោក​នា​ពេល​ចុង​ក្រោយ ។ លោក​ថា លោក​មិនមែន​បង្វឹក​តែ​លើក​សាច់ដុំ​ឱ្យ​ក្លាយជា​អ្នក​លើក​សាច់ដុំ​ដែល​មាន​សាច់ដុំ​រាង​កាយ​ដូច​កង្កែប​នោះ​ទេ ប៉ុន្តែ​លោក​ផ្ដោត​ជា​សំខាន់​លើ​ការ​បង្ហាត់​របៀប​ហាត់ប្រាណ​តាម​បច្ចេកទេស​ឱ្យ​មាន​រាង​ស្អាត និង​មាន​សុខភាព​ល្អជា​ធំ ទើប​លោក​ចេះ​តែ​មាន​អ្នក​ទាក់ទង​ឱ្យទៅ​បង្ហាត់​លើក​សាច់ដុំ​មិនសូវ​ទំនេរ​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ពិសេស​គឺ​ក្នុង​ក្លិប​ដែល​មាន​តារា​ៗ និង​អ្នក​ស្រឡាញ់​រាង​កាយ​ចូល​ចិត្ត​ហាត់ប្រាណ ៕