តាមប្រភពព័ត៌មាន Viral4real បានឲ្យដឹងថា ស្ត្រីអាយុ៥១ឆ្នាំម្នាក់នៅទីក្រុងបាងកក ត្រូវបានគ្រូពេទ្យរកឃើញផ្លែត្រសក់នៅក្នុងប្រដាប់ភេទគាត់ ខណៈគាត់បានប្រកែកជាមួយគ្រូពេទ្យថា គាត់មិនបានដាក់វាចូលក្នុងនោះទេ។
ស្ត្រីចំណាស់ខាងលើ ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ បន្ទាប់ពីមានការឈឺចាប់ខ្លាំងនៅក្នុងទ្វារមាស ។ គ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលរកឃើញមានផ្លែត្រសក់នៅក្នុងនោះ។ វាបានជាប់គាំងនៅក្នុងរន្ធទ្វារមាស ដែលជាមូលហេតុធ្វើឲ្យនាងឈឺចាប់មិនបាត់ ។ ហេតុការណ៍នេះបានបង្កើតឱ្យមានសំណួរសួរថា ហេតុអ្វីបានជាត្រសក់នេះទៅនៅក្នុងនោះទៅវិញ?
គាត់ក៏បានប្រាប់ពេទ្យថា «គាត់រអិលជើងដួលលើផ្លែត្រសក់ ហើយវាក៏ចូលក្នុងទ្វារមាសរបស់គាត់ទៅ ។ ស្ត្រីមិនបានបញ្ចេញឈ្មោះម្នាក់នេះ បានបន្តទៀតថា គាត់មិនបានដាក់វាចូលទេ ។ ក្រុមគ្រូពេទ្យក៏មិនជឿផងដែរ ខណៈនៅតែជួយស្ត្រីម្នាក់នោះយ៉ាងអស់ពីចិត្តពីថ្លើម។
គួរបញ្ជាក់ថា ការមានត្រសក់នៅក្នុងទ្វារមាសនេះ មិនមែនជាករណីកម្រទេ។ នៅក្នុងរបាយការណ៍ BMJ បានបង្ហាញថា កាលពេលកន្លងមក ធ្លាប់មានករណីជាប់គាំងវត្ថុផ្សេងៗជាច្រើននៅក្នុងទ្វារមាស ដែលក្នុងនោះមានដបទឹកសុទ្ធ, ឧបករណ៍សិច និងបន្លែប្រភេទផ្សេងៗជាដើម ។
ចំនងជើង : #គូស្នេហ៍នេះមិនធម្មតាមែន គ្រប់កន្លែងឱ្យតែអាចទៅរួច
ចាត់ទុកថា ជារឿងរ៉ាវចម្លែកមួយកើតមានក្នុងពេលបច្ចុប្បន្ន គឺគូស្នេហ៍និយមស្រាត ឬ«Nudism»ដោយស្រាតនៅគ្រប់ទីកន្លែងដែលអាចប្រព្រឹត្តទៅបាន ទោះបីជានៅក្នុងផ្ទះ ឬទៅដើរកម្សាន្ត ព្រោះការស្រាតជារឿងធម្មជាតិ ហើយខ្លួនប្រាណរបស់មនុស្សមិនមែនជារឿងគួរឱ្យខ្មាសអៀនទេ ។
«Daily Mail»របស់អង់គ្លេសផ្សាយថា លោកNickនិងនាងLinsគូស្នេហ៍ជនជាតិបែលហ្ស៊ីកបានធ្វើដំណើរកម្សាន្តនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ក្រូអាត ម៉ុលតា ក្រិក និងអាល់បានី ដោយពួកគេចូលចិត្តដើរកម្សាន្តស្រាតសំដិលថ្ងៃ លេងទឹកសមុទ្រ និងទស្សនាធម្មជាតិដោយព្រឹត្តិការណ៍ទាំងអស់របស់ពួកគេគឺដើរកម្សាន្តដោយគ្មានសម្លៀកបំពាក់ ឬបែបស្រាតននល ។
គូស្នេហ៍នោះបញ្ជាក់ថា ការស្រាតជារឿងធម្មជាតិមិនមែនជារឿងគួរឱ្យស្អប់ខ្ពើម ឬខ្មាសអៀនទេ ។
មានពេលមួយពួកគេបានដើរកម្សាន្តនៅម៉ុងតេណេហ្រេ្គោដោយចំណាយពេល២សប្តាហ៍ពេញ ហើយនៅទីនោះពួកគេឃើញមនុស្សជាច្រើនស្រាតននលក្នុងរូបភាពខុសប្លែកពីគ្នា ។
លោកNickនិងនាងLinsបញ្ជាក់ថា«គោលដៅសំខាន់របស់ពួកយើង គឺការកែប្រែវិធីសាស្ត្រធម្មជាតិដែលពេញនិយមឱ្យក្លាយជាចំណុចសាំច្រំដែលធ្វើឱ្យការស្រាតដែលមិនពាក់ព័ន្ធរឿងភេទ និងក្លាយជាចំណុចដែលទទួលស្គាល់ក្នុងសង្គមកាន់តែច្រើន និងបង្ហាញឱ្យមនុស្សទទួលស្គាល់ថា ការស្រាតគឺជារឿងកម្សាន្តសប្បាយ ហើយខ្លួនប្រាណរបស់មនុស្សយើងគ្មានអ្វីគួរឱ្យខ្មាសអៀនទេ» ៕
ចំនងជើង :កម្រណាស់! ដំរីញីបង្ហាញដើមទ្រូងធ្វើឱ្យម្នាក់ៗភ្ញាក់ព្រើត (មានវីដេអូឃ្លីប)
អ្នកថតរូបសត្វព្រៃម្នាក់បានថតរូបសត្វដំរីញីមួយក្បាលដែលបង្ហាញដើមទ្រូង ខណៈដែលកំពុងដើរជាមួយកូនដំរីដ៏គួរឲ្យស្រលាញ់ និងហ្វូងរបស់ខ្លួន។
អ្នកនាង Renata Ewald ដែលជាអ្នកថតរូបសត្វព្រៃអាហ្វ្រិកខាងត្បូងបានថតរូបនេះក្នុងសួន Kruger National Park នៃប្រទេសអាហ្វ្រិកខាងត្បូង។
អ្នកនាង Ewald ដែលមានអាយុ៥១ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំបានចំណាយពេលជាច្រើនក្នុងសួន Kruger ហើយខ្ញុំមិនដែលឃើញរូបភាពបែបនេះពីមុនមកទេ»។
អ្នកស្រីបានបន្តថា «ខ្ញុំបានឆ្លងកាត់ហ្វូងដំរីញីមួយនាវេលាពេលព្រឹកព្រលឹម និងបានឈប់ក្នុងចម្ងាយសុវត្ថិភាព ដើម្បីមើលពួកគេ។ ភ្លាមនោះ ខ្ញុំក៏បានប្រទះឃើញដំរីញីមួយក្បាលដែលមានដើមទ្រូងដ៏ធំ។ វាពិតជាអស្ចារ្យណាស់ ហើយខ្ញុំបានថតរូបភាពដំរីមួយក្បាលដែលមានដើមទ្រូងទំហំ D នេះនៅពីមុខខ្ញុំ»។
អ្នកនាងបាននិយាយទៀតថា «អ្នកដទៃភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងដើមទ្រូងរបស់សត្វដំរីមួយក្បាលនេះព្រោះវាមានរូបរាងដូចដើមទ្រូងមនុស្ស ខ្ញុំតែងតែដឹងហើយថា ដើមទ្រូងរបស់ដំរីមានទីតាំងនៅខាងមុខ ហើយវាពិតជាអស្ចារ្យណាស់ពេលដែលឃើញវាក្នុងស្ថានភាពដូចរបស់មនុស្សដែរ។ ពេលនោះខ្ញុំស្រាប់តែគិតថា វាពិតជាមានរូបរាងដូចស្ត្រីមួយរូបណាស់»។
អ្នកស្រី Ewald បានបន្ថែមថា »រូបភាពបែបនេះគឺពិតជាពិសេសណាស់ ព្រោះពួកគេមើលទៅដូចជាសប្បាយចិត្ត។ ខ្ញុំសង្ឃឹមថា រូបភាពទាំងនេះអាចជួយឲ្យមនុស្សគោរពស្រលាញ់ដល់សត្វដំរីកាន់តែច្រើនឡើង ព្រោះពួកវាពរពោះដល់ទៅ២១ខែ ហើយមនុស្សបែរជាសម្លាប់ពួកវាដើម្បីតែភ្លុក»។