ស្រីស្អាតម្នាក់នេះ​កើតមកជួបរឿង​ដ៏​ចម្លែក… គឺមិនអាចរួម​ភេទ​បាន

តាម​ប្រភពពី Viral4real​ ​​ដឹង​ថា យុវតី​ស្រស់​ស្អាត​ម្នាក់កើតមក​​​មិន​មាន​ទ្វារមាសនោះទេ ដែល​ធ្វើ​ឱ្យ​​នាង​​មិន​អាច​​​រួម​ភេទ ដូច​នារី​​ដទៃ​ទៀត​បាន​ ។

នាង​ Kaylee Moats អាយុ​២២​ឆ្នាំ មាន​ជម្ងឺ​ម្យ៉ាង ​ហៅ​ថា Mayer-Rokitansky-Kuster-Hauser syndrome ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​របស់​នាង​បិទ​រន្ធ​ជិត ​។ ការ​រួម​ភេទ​​ គឺ​ជា​អ្វី​ដែល​នាង​​មិន​អាច​ធ្វើ​បាន​​ហើយ​ខ្លាច​ថា​ នឹង​គ្មាន​បុរស​ណា​ម្នាក់​​នៅ​ជាមួយ​នាង ក្រោយ​​ពេល​ដឹង​រឿង​នេះ ​។ នាង​នឹង​ត្រូវ​ទទួល​ការ​វះកាត​ព្យាបាល ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​១៥០០០​ដុល្លារ ដើម្បី​ឱ្យនាង​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ដូច​ទៅ​នឹង​ស្រី​ៗ​ដទៃ​។

គួរ​បញ្ជាក់​ថា នាង​មាន​មិត្ត​ប្រុស​ម្នាក់​ដែរ ទោះបីជា​នាង​មិន​មាន​ទ្វារមាស​អាច​រួម​ភេទ ​ក៏​ដោយ​ ។ លោក Robbie Limmer ដែល​ស្គាល់​នាង​បាន​៤​ខែ​ហើយ មិន​ខ្វល់​ពី​បញ្ហា​រួម​ភេទ​នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​ចំណាយ​ប្រាក់​៥០​ដុល្លា​ក្នុង​មួយ​ខែ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​នាង​ទៅ​វះកាត់​ ៕

ចំនងជើង: តុក្កតា​សិច​ត្រូវ​បុរស​ជា​ច្រើនបៀតបៀន​រាង​កាយ

«Metro»​របស់​អង់គ្លេស​ផ្សាយ​ពី​ក្រុង​លី​ន​ប្រទេស​អូ​ទ្រី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Sergi Santos​ជា​ម្ចាស់​តុក្កតា​សិច​«Samantha»​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដែល​តុក្កតា​សិច​តម្លៃ​៣០០០​អឺ​រ៉ូ​របស់​ខ្លួន​ត្រូវ​បុរស​ជា​ច្រើន​ចូលរួម​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​«Art Electrica Festival»​នៅ​ក្រុង​លី​ន ប្រទេស​អូ​ទ្រី​ស លូកលាន់ បំពាន​ខ្លាំង​លើ​រាង​កាយ ។

បុរស​ដែល​ចូល​ទស្សនា​តែងតែ​យកដៃ​ច្របាច់​សុដន់ និង​ស្ទាប​សព្វកន្លែង រហូត​មាន​ស្លាកស្នាម​នៅ​ពាសពេញ​ខ្លួន ។ ក្រៅពី​នេះ​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​ចំនួន​២ ។

តុក្កតា​សិច​នោះ​ជា​តុក្កតា​ពិសេស​អាច​ឆ្លើយ​តប​លើ​ការ​បបោសអង្អែល​ដោយ​នឹង​ស្រែកថ្ងូរ​នៅ​ពេល​មនុស្ស​ចាប់​សុដន់ និង​ចេះ​និយាយ​តបត​វិញ ។

លោក​Santos​បញ្ជាក់​ថា​«​បុរស​ដែល​ចូលរួម​ក្នុង​ពិធី​ចូល​ចិត្ត​ចាប់​សុដន់ និង​ស្ទាប​Samantha​សព្វកន្លែង ។ ជាក់ស្តែង​ស្ទាបអង្អែល​ដៃ​-​ជើង​រហូត​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​២ ដូច្នេះ​ហើយ​ត្រូវ​យក​ចេញពី​កន្លែង​តាំង​បង្ហាញ​ដើម្បី​ជួសជុល​នៅ​ក្រុង​បា​សេ​ឡូ​ណា និង​សម្អាត​រាង​កាយ ។

មាន​ពេល​ខ្លះ​មនុស្ស​យើង​បង្ហាញ​អត្ត​ចរិតមិនល្អ ព្រោះ​ពួក​គេ​មិន​យល់​ពី​បច្ចេកវិទ្យា និង​ដោយសារ​មិន​ត្រូវ​ចំណាយ​ប្រាក់​ទើប​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​បង្អង់​ដៃ​បែប​នេះ​» ៕


ចំនងជើង:ស្រវឹង​ចាប់​ទាញ​មករួមរ័ក​នៅ​ទី​សាធារណៈម៉ង
វេ​ប​សាយ ​«The Sun»​ របស់​អង់គ្លេស​បាន​ផ្សាយ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​នារី​ម្នាក់ ​ស្ថិត​ក្នុង​អាការ​ស្រវឹង​ជោក​អង្គុយ​លើ​បង់​នៅ​ទី​សាធារណៈ​ចាប់​ទាញ​ដៃ និង​អោប​ចង្កេះ​បុរស​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​នោះ​ឱ្យ​រួមរ័ក​ជាមួយ​នាង ។

ស្ត្រី​រូប​នោះ​ព្យាយាម​ទា​ញក និង​ចង្កេះ​ខាង​ប្រុស​ឱ្យ​ថើប​នាង​បង្កើន​អារម្មណ៍​រួមរ័ក​ជាមួយ ប៉ុន្តែ​បុរស​រូប​នោះ​ទប់ចិត្ត​បាន និង​ទំនងជា​ខ្មាស​អៀន​អ្នក​ដទៃ​ ទើប​មិន​ព្រម​បំពេញ​ចំណង់​របស់​នាង ។

ហេតុការណ៍​កើតឡើង​នៅ​ទី​សាធារណៈ​មួយ​នៅ​ក្រុង​ជេ​ណូ​អា ប្រទេស​អីុតា​លី ។ អ្នក​នៅ​ក្បែរ​បាន​យក​ទូរស័ព្ទ​ថត និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មានការ​រិះគន់​ខ្លាំង​ចំពោះ​នារី​នោះ ។

អ្នក​ថតរូប​ឱ្យ​ដឹង​ថា​ «​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​គូស្នេហ៍​ស្រវឹង​រួមរ័ក​នៅ​ត្រង់​បរិវេណ​នោះ ។ ខ្ញុំ​ធ្លាប់​ជួប​ហេតុការណ៍​បែប​នោះ​នៅ​ពេល​យប់​ជា​ច្រើន​លើក​រួច​មក​ហើយ»៕


ចំនងជើង:ឃើញ​ប្តី​នាំ​ស្រី​​ចូល​សណ្ឋាគារ ស្រាប់តែ​ប្រពន្ធ​នាំ​បក្ស​ពួក​យក​ម្ទេស​ទៅ….

សារព័ត៌មាន​បរទេស​ផ្សាយ​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​បក្សពួក​យក​ម្ទេស​ទៅ​ប៉ាត​ប្រដាប់​ភេទ​របស់​ស្រី​ស្នេហ៍​ប្តី ។

វេ​ប​សាយ​«baomoi.com»​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ពេល​ឃើញ​ប្តី​បណ្តើរ​ស្រី​ចូល​សណ្ឋាគារ នារី​ជា​ប្រពន្ធ​បាន​នាំ​មិត្តភក្តិ​ចូល​ទៅ​វាយប្រហារ ។ នាង​ជា​ស្រី​ស្នេហ៍​ត្រូវ​នារី​ជា​ប្រពន្ធ​ចាប់​ដោះ​សម្លៀក​បំពាក់ ចំណែក​បក្សពួក​ដែល​ពាក់​ស្រោមដៃ​បាន​យក​ម្ទេស​ប៉ាត​ប្រដាប់​ភេទ​ធ្វើ​ឱ្យ​ក្តៅ​ក្រហល់ក្រហាយ​យ៉ាង​ខ្លាំង ។ នារី​ជា​ប្រពន្ធ​បាន​ថត​វី​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទៀត​ផង ។
ហេតុការណ៍​នោះ​ប្រហែលជា​កើតឡើង​នៅ​ខេត្ត​ថា​យ​ង្វៀ​ន ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​វៀតណាម ៕