បើនិយាយទាក់ទងនឹងបុកល្ហុង ពិតជាមានច្រើនកន្លែងណាស់នៅទីក្រុងភ្នំពេញយើង។ ដោយឡែកហាងបុកល្ហុងមួយនេះវិញហាក់ប្លែកពីហាងដទៃ ជាការពិតបុកល្ហុងមានរូបរាងដូចគ្នាក៏ពិតមែន តែសម្រាប់រសជាតិឆ្ងាញ់ វាពឹងផ្អែកទៅលើបច្ចេកទេស ឬអ្នកជំនាញរៀងៗខ្លួន តែហាងនេះវិញប្លែកខ្លាំងនោះគឺ ឈ្មោះហាងនិងហ្មង ២ខាំបុកល្ហុង។



សម្រាប់ ហាង ២ខាំបុកល្ហុង គឺ ក្រុមការងារ KSPG.TV បានធ្លាប់បង្ហាញលោកអ្នកម្តងមកហើយ ដែលនិយាយអំពីការធ្វើបុកល្ហុង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា អោយប្លែកបន្តិចត្រង់ថា បុកល្ហុងគាត់មុននឹងបុកត្រូវថ្លឹងអោយគ្រប់២ខាំសិន ដែលវាធ្វើអោយរសជាតិពី១ចានទៅ១ចាន នៅតែរក្សាបានដូចៗគ្នាគ្រប់ចាន រីឯថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះ បានបន្ថែមមុខម្ហូបថ្មីៗទៀតគឺ ភ្លាកូនកាត់គ្រឿងសមុទ្របួនមុខ បុកល្ហុងងាវ បុកល្ហុងខ្យង និងខ្យងអាំងពិសេស អាចនិយាយបានថារសជាតិប្លែក ហើយបើអ្នកចូលចិត្តហឹិរបន្តិចផងនោះគឺ គ្រាន់តែឃើញរូបហើយ ស្រក់ទឹកមាត់ចង់ទៅទិញញ៉ាំភ្លាមៗតែម្តង ។






ហាង ២ខាំបុកល្ហុង ក៏មានលក់បុកល្ហុងជាច្រើនរសជាតិផ្សេងទៀតផងដែរ រួមទាំងម្ហូបជាច្រើនមុខទៀត។ ចាំកាលទៀត កុំនៅទ្រាំស្រក់ទឹកមាត់អីទៀត បបួលមិត្តភ័ក្រជួបគ្នាល្ងាចនេះទៅសាក នៅ ហាង ២ខាំបុកល្ហុង ។
ហាង ២ខាំបុកល្ហុង
ទូរស័ព្ទ៖ 078 66 77 17 | 081 77 78 18
ទីតាំង៖ ផ្លូវ 156 , ផ្ទះលេខ180, សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក , ភ្នំពេញ
វីដេអូ