Tuesday, November 26, 2024
spot_img
More

    Latest Posts

    Neymar បញ្ចុះបញ្ចូល PSG ប្រជែង Bacelona យក​កីឡាករ​ម្នាក់​នេះ​ឱ្យ​បាន

    តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ Neymar Jr. បាន​ដុតដៃដុតជើង​បញ្ចុះបញ្ចូល​ក្លឹ​ប PSG ដែល​ជា​ក្លឹ​ប​ថ្មី​របស់​ខ្លួន ឲ្យ​ប្រជែង​ជាមួយនឹង Barcelona ក្នុង​ការ​ដណ្តើម​យក Coutinho ពី Liverpool ។


    ប្រធាន​ក្លឹ​ប PSG បាន​ទៅ​ទាក់ទង​ជាមួយនឹង​ភ្នាក់ងារ​ផ្ទាល់​របស់ Coutinho ស្តី​ពី​ការ​ទិញ​យក​មក​ចូល​ក្នុង​ក្លឹ​ប​របស់​ខ្លួន ។ គេ​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ ១៤៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ជាមួយនឹង​តម្លៃ​នេះ អាច​ធ្វើ​ឲ្យ UEFA ពិន័យ PSG បាន​ដោយសារ​តែ​ក្លឹ​ប​នេះ​ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់រយ​លាន​ទៅ​លើ Kylian Mbappe រួច​មក​ហើយ ។

    មូលហេតុ​ដែល PSG ចង់បាន Coutinho ចូល​ក្លឹ​ប គឺ​មក​ពី​ការ​បញ្ចុះបញ្ចូល​របស់ Neymar ។ ចំពោះ​ក្លឹ​ប​ចាស់​របស់ Neymar ក៏​ចង់បាន Coutinho ដែរ តែ​មើលទៅ​ហាក់បីដូចជា​អាច​បាន​មក PSG ច្រើន​ជាង ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.