មាន​​មនុស្ស​ម្នាក់​…ដែល​​ដឹងពី​រឿង​ជីវិត ​​​​សាន ស្រីឡៃ​ជាមួយ​​​​ប្តី​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​អតីត​​បេ​ក្ខ​នារី​កូនក្រុម​The Voice Cambodia ​សាន ស្រី​ឡៃ​ ត្រូ​វ​​អតីត​​ស្វាមី​​បាញ់​​សម្លាប់ ​កាលពី​វេលា​ល្ងាច​​ថ្ងៃ​ទី​១៦ តុលា ស្ថិត​នៅ​ក្បែរ​ទូរទស្សន៍​អប្សរា ​បង្កឱ្យ​​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​ និង​មហាជន​ពេញ​ផ្ទៃ​ប្រទេស ​មាន​​ការរន្ធត់​និង​សោក​ស្តាយ​យ៉ាងខ្លាំង ។​ អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​ គេឃើញ​អ្នក​នាង​​ ពេជ្រ សោភា​ ដែល​ជា​អ្នក​ស្និទ្ធិជាមួយ​ ​សាន ស្រី​ឡៃ​ ជាង​គេ​នោះ​ ​មាន​​ភាព​សោក​ស​ង្រេគ​​ជា​ពន់ពេក​ ក្រោយ​ទទួល​​ឮណឹង​នេះ​ ។

អ្នក​នាង​ពេជ្រ សោភា​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​​នៅ​ចំពោះ​មុខ​សាក​សព ​សាន ស្រី​ឡៃ ​ដែល​តម្កល់​នៅ​វត្ត​សែន​សុខ​ រាជធានី​ភ្នំពេញ​ថា ​អ្នក​នាង​ពី​ដំបូង​មិន​ជឿ​ទេ ​ស្មាន​តែ​គេ​ថត​MV​ តែ​ដោយ​ឃើញ​គេ​បង្ហោះ​ព្រោងព្រាត ​ហើយ​ថ្មី​គិតតែ​មិន​អាច​ដល់​ឃើញ​ខាង​ប្រុស​ទើប​ដឹង​ថា ​ការណ៍​ពិត​បាន​មក​ដល់​ហើយ​ស្រឡាំងកាំង​ទន់​ដៃជើង​ សូ​ម្បី​តែ​ខ្លួនឯង​ឈឺ​ត្រៀម​ទៅ​ពេទ្យ​ក៏លែង​ទៅ​ដែរ​ ។​ សម្រាប់​ប្រវត្តិ​ សាន ស្រី​ឡៃ​ នាង​អាច​ដឹង​ច្រើន ​ព្រោះថា​នាង​ជា​កូនក្រុម​នាង​តាំងពី​ប្រឡង​ហើយ​ជីវិត​នាង​កម្សត់​ណាស់​។ ​

ពេជ្រ សោភា​ បន្ត​ទាំង​ទប់​អារម្មណ៍​មិន​បាន​ថា ​ស្រី​ឡៃ​ជា​មេ​គ្រួសារ​ជា​បង្គោលគ្រួសារ​ដ៏​​រឹង​មាំ​ម្នាក់ ​ដែល​ចិញ្ចឹម​ម្តាយ​ពិការ​ជា​ស្ត្រី​មេ​ម៉ាយ​ មើលថែរ​ប្អូនស្រី​ម្នាក់ ​និង​សំខាន់​ចិញ្ចឹម​កូនប្រុស​ពីរ​នាក់​ក្នុង​បន្ទុក​ ដល់​ពេល​ជួប​រឿង​ជន​ដៃដល់​ផ្តាច់ជីវិត​គាត់​ទៅ​ចឹ​ង​ គឺ​អស់​បាត់​ហើយ​អ្នក​នៅ​ក្នុង​បន្ទុក​គាត់​ ។​ ម្យ៉​ង​ទៀត ស្រី​ឡៃ​ ជា​ហ្វ្រេ​ន​របស់​នាង​តាំងពី​តូច​មក​នាង​រក្សា​រូបថត​ៗ ​ជាមួយ​ខ្ញុំ​នៅ​ប៉ោយ​ប៉ែ​តឱ្យ​​នាង​មើល​ពេល​ប្រឡង​ខ្ញុំ​មិន​នឹក​ស្មានថា​ នាង​ទៅ​លឿន​ ។​ រហូត​មក​ទល់​ពេល​នេះ ​សាន ស្រី​ឡៃ​ ដ្បិតថា​ ក្លាយជា​តារា​មែន ​តែ​កម្រិត​ជីវភាព​នាង​ នៅ​តែ​លំបាក​រាល់ពេល​ឡើង​ប៉ុ​ស្តិ៍​​ច្រៀង​ នាង​តែងតែ​មក​ខ្ចី​ខោអាវ​ស្បែកជើង​នាង​​យក​ទៅ​សម្តែង ​ហើយ​នាង​មិន​ដែល​បដិសេធ​នោះ​ទេ ​មាន​តែ​ឱ្យ​​ស្រី​ឡៃ​ យក​ទុក​ប្រើ​ការ​តែ​ម្តង​អាណិត​គ្នា​ បើ​ទោះ​ពេល​ខ្លះ​នាង​ខ្លាចចិត្ត​នាង​ ហើយ​សុំ​បង់​រំ​លោះ​ក៍​នាង​មិន​ទទួល​ដែរ​ ​ព្រោះតែ​កំហឹង​មួយ​ពេល​នេះ​ហើយ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ជា​មេ​គ្រួសារ​ត្រូវ​ចាក​ឆ្ងាយ​ពី​កូន​ៗ​ម្តាយ​បងប្អូន​បន្សល់​នៅ​ភាព​អាឡោះអាល័យ​ជា​ពន់ពេក​។

សាន ស្រី​ឡៃ​ បាន​បន្សល់​ទុក​នៅ​ស្នាដៃ​រឿង​ភាគ​មួយ​របស់​ហង្ស​មាស​មាន​ចំណងជើង​ថា ​«​រាជ​នី​ភូមិ​គ្រឹះ​»​ ដែល​ថត​ជាមួយ​ច​ន ច័ន្ទ​ល​ក្ខិ​ណា សូ​ដា នី​តា ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋិ​ និង​តារា​ជា​ច្រើន​ទៀត ​ដោយ​រឿង​នោះ​ មិន​ទាន់​ថត​ចប់​នៅឡើយ​ទេ​ តែ​បែរជា​ជួប​រឿង​អកុសល​បែប​នេះ​ទៅ​វិញ​ បង្ក​ឲ្យ​ក្រុមការងារ​ទាំងអស់​តក់ស្លុត​ទទួលយក​មិន​បាន​។ ​សោភា​ថា ​សូម​មេត្តា​កុំ​ថាឱ្យ ស្រី​ឡៃ ដោយសារ​តែ​ចូល​សិល្បៈ ទើប​បែកបាក់​ជាមួយ​ស្វាមី ទើបបាន​កើតរឿង​អ៊ីចឹង ។ អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​ថា ភ្លើងចង្កៀង​ផ្ទះ​នរណា គឺ​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ​​។


យ៉ាងណាមិញ អតីត​គ្រូបង្វឹក​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា កូនក្រុម​របស់​អ្នក​នាង ត្រូវ​បាន​អ​តី​ស្វាមី​ប្រើ​អំពើ​ហិ​ង្សា​លើ​រូប​នាង​ជា​រៀង​រាល់ថ្ងៃ ពេល​ខ្លះ អ្នក​នាង​បានឃើញ​ស្នាម​ជាំ​លើ​រាង​កាយ សឹងតែ​ទទួលយក​មិន​បាន ហើយ​មិន​សប្បាយចិត្ត​ នៅ​ពេល​ដែល​ស្រី​ឡៃ ព្យាយាម​បិទ​បាំង​ស្នាម​ជាំ រង​គ្រោះ​ដោយសារ​អំពើ​ហិ​ង្សា​លើ​ស្ត្រី​បែប​នេះ​ ។ ពេជ្រ សោភា បាន​ចោល​ជា​សំណួរ​​ទាំង​ទឹកភ្នែក និង​រក​កល​ខ្យល់.គ បន្ដ​ផង​ថា «នាង​បាន​ប្រាប់​ខ្ញុំ​ផ្ទាល់ថា​ ស្វាមី​ស្រី​ឡៃ​ពិតជា​ប្រើ​អំពើ​ហិ​ង្សា​លើ​រូប​នាង តើ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​ឬ​អត់ ចំពោះ​អំពើ​ហិ​ង្សា​ជា​រៀងរាល់ថ្ងៃ?» ។​