សម្រាប់អ្នកចូលចិត្តញ៉ាំមី ដែលមានអនាម័យ ហើយថែមទាំងមានរសជាតិឆ្ងាញ់ប្លែកៗនោះ ហើយថ្ងៃនេះ កោះសន្តិភាព TV សូមណែនាំលោកអ្នកអោយស្គាល់ មីក្រហមនៅ K.E Cafe ។
មីក្រហមដែលមានលក់នៅក្នង K.E Cafe and Red noodle នេះគឺគិតលើសុខភាពជាចម្បង ហើយបានផ្លាសប្តូររសជាតិនៃសរសៃមីថ្មីទូចជាងមុន ឆ្ងាញ់ជាងមុន ផលិតពីវត្ថុធាតុដើមពីមើមឆៃថាវក្រហម ដែលសម្បូរទៅដោយ Beta carotene វីតាមីន A, B, C និងជាតិរ៉ែ ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងជាតិដែក ដោយជួយរក្សាកម្រិតសម្ពាធឈាមអោយបានល្អ ព្រមទាំងជួយរក្សាសម្ផស្សអោយក្មេងជាងវ័យ បើងាកមកនិយាយពីប្រហិតដែលដាក់ក្នុងចាននេះវិញ ពិតជាពិសេសណាស់ គឺរូបមន្តវេចខ្ចប់ ដោយដៃផ្ទាល់ ជម្រើសយកតែសាច់សុទ្ធគ្មានខ្លាញ់ បូករួមនិងការផ្សំគ្រឿងពិសេសបង្កើតបានជាប្រហិតយ៉ាងឆ្ងាញ់ពិសារ បើបានដាក់ចូលមាត់ខាំបំបែកវិញនោះ គឺរសជាតិស្នូលដែលបង្កប់នៅក្នុងប្រហិតធ្វើអោយមានអារម្មណ៍ថាឆ្ងាញ់ខុសពីប្រហិតដែលអ្នកធ្លាប់ញ៉ាំកន្លងមក ។
ដូចដែលកន្លងមកយើងធ្លាប់បង្ហាញលោកអ្នកម្តងមកហើយអំពី ហាង K.E Cafe and Red noodle សម្រាប់បរិយាកាសនៅក្នុងហាង ស្រឡះភ្នែកល្អ ជាមួយ ការតុបតែង រចនាយ៉ាងគាប់់ចិត្ត និងមានអាហារជាច្រើនមុខផងដែរ គ្រប់អាហាទាំងអស់ក្នុងហាង គឺផ្ដោតសំខាន់ទៅលើសុខភាពអ្នកពិសារ ។ មិនត្រឹមតែរសជាតិអាហាប្រកបដោយអនាម័យ ប៉ុណ្ណោះទេ ហាង K.E Cafe and Red noodle មានកន្លែងអង្គុយសមរម្យ និងចំណតយានជំនិះងាយស្រួលសម្រាប់ភ្ញៀវផងដែរ ។
ហាង K.E Cafe and Lounge
ទូរស័ព្ទ៖ 093 876 181 | 098 2011 70
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។
និងទីតាំងសាខាបឹងកេងកងស្ថិតនៅ : ផ្លូវ ៣១០ ខាងក្រោយ Burger King
វីដេអូ