Thursday, April 25, 2024
spot_img
More

    Latest Posts

    អស្ចារ្យ​ម៉្លេះ! យុវតី​កម្ពុជា​ម្នាក់​ទៀតហើយ​​កំពុង​ប្រកួត​ដណ្តើម​មកុដ​

    រាជធានី​ភ្នំពេញ ៖ សម្រាប់​ប្រទេស​កម្ពុជា​យើង​ក្នុង​ឆ្នាំ​២០១៧ បាន​បញ្ជូន​បវរកញ្ញា​ជា​ច្រើន​នាក់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ ។ យ៉ាងណាមិញ​សម្រាប់​ការ​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា Miss Earth ២០១៧ (​បវរកញ្ញា​ភព​ផែនដី​) នោះ កម្ពុជា​ក៏​មាន​បេ​ក្ខ​នារី​ដ៏​ស្រស់​សោភា​ចូលរួម​ប្រកួត​ផង​ដែរ នោះ​គឺ​កញ្ញា​អែម គុន​ថង អាយុ​១៨​ឆ្នាំ ។

    យោង​តាម​គេហទំព័រ និង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Miss Earth ឲ្យ​ដឹង​ថា ការ​ប្រកួតប្រជែង​សម្រស់​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ទីកន្លែង​ដែល​មាន​កំពូល​សម្រស់​ពី​៨៧​ប្រទេស​ចូលរួម​នោះ គឺ​អនុញ្ញាត​ឲ្យ​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Twitter ចូលរួម​បោះ​ឆ្នោត​គាំទ្រ​បវរកញ្ញា​មក​ពី​បណ្តា​ប្រទេស​នានា​ដែល​កំពុង​មាន​វត្តមាន​នៃ​ការ​ប្រកួត​សម្រស់​អន្តរជាតិ​មួយ​នេះ តាម​រយៈ​ការ​ចុច Like, share and Twitting ។

    ការ​ប្រកួត​សម្រស់​អន្តរជាតិ Miss Earth 2017 នេះ​បាន​បើក​ឲ្យ​សាធារណជន​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា សម្រាប់​ជម្រុះ​កំពូល​១៦​ប្រទេស​ចុង​ក្រោយ (Top 16) និង​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​មានឱកាស​ដណ្ដើម​មកុដ​បវរកញ្ញា​ភព​ផែនដី​ឆ្នាំ​២០១៧ និង​ពានរង្វាន់​ថតរូប​ស្រស់​ស្អាត (The Miss Photogenic Special Award) ។

    ការ Like មួយ​ស្មើនឹង​១​ពិន្ទុ និង​ការ​ Share ​មួយ​ដង​ស្មើនឹង​៥​ពិន្ទុ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ Miss Earth 2017 និង​ការ Twit មួយ​លើ​ស្មើនឹង​៥​ពិន្ទុ ។ លោក​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អាច​បោះ​ឆ្នោត​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Miss Earth 2017 និង Twitter តាម​រយៈ​គេហទំព័រ ​៖ www.missearth.tv/photogenic ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.