Peter Parker វ័យក្មេងឬមនុស្សពីងពាង (ឈ្មោះដើម Tom Holland) ដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលក្នុងការសម្តែងលើកដំបូងក្នុងរឿង កាពីទែនអាមេរិកៈ សង្គ្រាមស៊ីវិល ចាប់ផ្តើមបន្តដំណើរក្នុងសមាសភាពថ្មី ក្នុងនាមជាកំពូលវីរបុរសតោងសំណាញ់ពីងពាងក្នុងរឿង មនុស្សពីងពាង Spider-Man: Homecoming។
Spider ManSpider Man
ដោយរំភើបនឹងបទពិសោធន៍ក្នុងភាពយន្ត Avengers តួអង្គក្រមិចក្រមើម Peter រូបនេះក៏ត្រឡប់មកផ្ទះវិញ ជាកន្លែងដែលគេរស់នៅជាមួយម្តាយមីង May (ឈ្មោះដើម Marisa Tomei) ក្រោមក្រសែភ្នែករបស់គ្រូតម្រង់ផ្លូវ Tony Stark (ឈ្មោះដើម Robert Downey, Jr.)។
Spider ManSpider Man
Peter ព្យាយាមប្រកាន់ខ្ជាប់ទម្លាប់ប្រចាំថ្ងៃជាធម្មតារបស់ខ្លួនវិញ បន្លប់ចិត្តដោយការ គិតថាខ្លួនមិនត្រឹមជាមនុស្សពីងពាងដ៏រួសរាយម្នាក់ក្នុងសង្កាត់ទេ ប៉ុន្តែក្រោយលេចមុខឧក្រិដ្ឋជនថ្មី Vulture (ឈ្មោះដើម Michael Keaton) អ្វីៗគ្រប់យ៉ាងដែល Peter ចាត់ទុកថាមានសារៈសំខាន់បំផុត នឹងត្រូវរងការគម្រាមកំហែង។
វីដេអូ
ធ្លាប់ដែរទេ? ចង់ស្វែងរកទីតាំងសប្បាយ មានបរិយាកាសល្អ និងអាហារឆ្ងាញ់ៗដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ រឺក៏ចង់បានទីតាំងដើម្បីជប់លៀងជាមួយក្រុមការងារច្រើនអ្នក ប៉ុន្តែមិនដឹងថានឹងទៅទីណា!
Bar B Q Plaza CambodiaBar B Q Plaza CambodiaBar B Q Plaza Cambodia
នេះនែ! អស់បារម្មណ៍ហើយជាមួយនឹង Bar B Q Plaza ដែលជាភោជនីយដ្ឋានសាច់អាំង ទើបនឹងបើកថ្មីៗជាមួយនឹងរសជាតិមកពីប្រទេសថៃ។ មានសាច់ច្រើនប្រភេទយ៉ាងសម្បូរណ៍បែប សាច់ស្រស់ៗ មានគុណភាពខ្ពស់ និងមានចំណិតមូលៗជាមួយរសជាតិដែលមិនអាចបំភ្លេចបាន ញ៉ាំងឲ្យបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។
Bar B Q Plaza CambodiaBar B Q Plaza CambodiaBar B Q Plaza Cambodia
អូ! បើនិយាយពីទីតាំងវិញ មានការរៀបចំបែបរ៉ូមែនទិក សាកសមនឹងការជួបជុំគ្នាមិនថាគ្នាច្រើន រឺតិច ហើយមិនពិបាកទៅរកនៅឯណាឆ្ងាយទេ គឺនៅក្នុងផ្សារទំនើប AEON នេះឯង។ កុំភ្លេចណា! ថ្ងៃឈប់សម្រាកទៅដើរលេងនៅផ្សារទំនើប AEON ហើយឈាងចូលញ៉ាំសាច់អាំង BBQ ផង ធានាថានឹងជាប់ចិត្តជាមិនខាន។
Bar B Q Plaza CambodiaBar B Q Plaza Cambodiaហាង Bar B Q Plaza
ទូរស័ព្ទ៖ 023 880 880
ទីតាំង៖ ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២
វីដេអូ