ឱ្យរំលងម៉េចកើត ទំនងម្លឹងៗហ្នឹង?ងាវពុះ ខ្យងពុះ ពងទាកូនពុះ ជាតិសាហាវណាស់!

0

ក្តីសុខៗនារីៗ នៅជិតបង្កើយ ឱ្យតែបានចាក់អត់ចេះខ្ជិលទេ ទំនងបែបនេះទៀត ឱ្យរំលងម្តេចបាន ងាវពុះ ទឹកត្រីកោះកុង, ងាវពុះ ទឹកអំពិលទុំ, ខ្យងពុះ ទឹកត្រីកោះកុង, ខ្យងពុះ ទឹកអំពិលទុំ, ពងទាកូនពុះ ទឹកត្រីកោះកុង, ពងទាកូនពុះ ទឹកអំពិលទុំ និយាយពីថា ជាតិណាស់ ហិរៗ បែបឆ្ងាញ់ៗ ។

ហាង MOOL
ហាង MOOL
ហាង MOOL

និយាយពីហាង MOOL រំលងមិនបាន គ្រប់មុខតែម្តងគឺថា សុទ្ធតែរបស់ឆ្ងាញ់ៗ ទំនងគ្រប់មុខ មានគ្រប់ជម្រើស ចង់ញុាំប្រហិតមានច្រើនរសជាតិ ចង់នំបុ័ងក៏បាន ចង់ងាវ ចង់ខ្យង ពងទាកូន មានជូនម៉ាកំប្លេរ ហើយ ពិសេសបងៗនារីៗ ធានាថាត្រូវចិត្តស្តូកតែម្តង គឺទឹកជ្រលក់ កោះកុងហិរៗ ជាតិណាស់ ។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL – សាខាបាក់ទូក
លេខទូរស័ព្ទ៖ 096 86 86 092
ផែនទីៈ https://goo.gl/maps/eCisCBQ3qCVXPukd6
ទីតាំង៖ បាក់ទូក ផ្លូវ 139 កែង 164 ជិតហាងកាហ្វេអាម៉ាហ្សូនបាក់ទូក
ហាង MOOL – សន្ធរម៉ុក
លេខទូរស័ព្ទ៖ 096 286 86 28
ផែនទី: https://goo.gl/maps/Z8PcWq2KASxjmEbZ6
ទីតាំង៖ សន្ធរម៉ុក ផ្លូវ 259 ទល់មុខហាងវីនវីនបុកល្ហុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាង MOOL – សាខាវ៉ាន់ដា
លេខទូរស័ព្ទ៖ 096 86 86 368
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ជាប់ហាងម៉ូតូកាហ្វេ ផ្លូវ ៤០២ កែងផ្លូវ ១៨៥

វីដេអូ៖

Xin Fu Cha Taiwan MilkTea ផ្អែមឆ្ងាញ់ជាប់បេះដូងលើសសម្ដីបង ញ៉ាំហើយបំភ្លេចមិនបាន?

0

អ្នកចូលចិត្តញ៉ាំប្រភេទ MilkTea គ្រាន់តែលឺឈ្មោះ Xin Fu Cha Taiwan MilkTea ច្បាស់ជាមានអារម្មណ៍មិនស្រណុកក្នុងខ្លួនចង់កម្ម៉ង់ញ៉ាំភ្លាមៗហ្មង ព្រោះថារសជាតិភេសជ្ជៈមួយនេះឆ្ងាញ់ពិសេស ឆ្ងាញ់ដល់ដំណក់ចុងក្រោយ?។

Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea

សម្រាប់អ្នកដែលមិនទាន់បានសាកភ្លក្សជាមួយ MilkTea នេះគួរតែមកណាព្រោះថា Admin ក៏បានសាករួចហើយរសជាតិគឺពិតជាពិសេសពិតមែន។ ច្បាស់ជាប្លែកអារម្មណ៍ និងលាន់មាត់ថា Wowឲ្យតែបានកម្ម៉ង់ជាមួយរសជាតិទាំង ៦ប្រចាំ Xin Fu Cha Taiwan MilkTea ដែលមានដូចជា Purple Sweet’ Potato Brown Sugar, Black Milk Tea Cheese Cream, Taiwan Milk Tea, Classic Brown Sugar, Matcha Brown Sugar និង Eal-Grey Brown Sugar ។ និយាយពីថាប៉ុន្មានមុខនេះគឺសុទ្ធតែជាភេសជ្ជៈដែល ទទួលបានការគាំទ្រខ្លាំងតែម្ដង បែបនេះមិនបានភ្លក្សដូចជាមិនកើតណ៎?។

Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea

គ្រប់គ្នាអាចមកកម្ម៉ង់បាននៅទាំង ៥សាខារបស់ Xin Fu Cha Taiwan MilkTea ដែលមាននៅលេីផ្លូវ2004តែម្ដង ក្នុងការ៉ាសសាំងPtt ជាប់ទូរATM AMK, សងហ៊្វូឆានៅផ្លូវហាណូយកែងផ្លូវ 92 (មកពីអ៉ីអន 2 លើផ្លូវ 92 ហួសព្រីមៀសែនសុខនិង Global house បន្តិចនៅខាងស្ដាំដៃស្ថិតនៅក្នុងការ៉ាសសាំង PTT), សងហ៊្វូឆាចោមចៅ ក្នុងស្ថាននីយប្រេងPTT ផ្លូវជាតិលេខ3 ហួសបន្ទាយទាហានប្រហែល300ម៉ែត្រ, សងហ៊្វូឆាម្ចាស់ដេីមកួរស្រូវ ក្នុងការរ៉ាសសាំងPtt វិធុរះ ផ្លូវជាតិលេខ2, សងហ៊្វូឆា6A ចំនុចស្ពានលេខ9 ជាប់វត្តសូរិយាពោធ៌មាសជិះពីភ្នំពេញទៅនៅខាងស្ដាំដៃ ដោយគ្រប់គ្នាអាចមករកបាននៅសាខាដែលនៅជិតលោកអ្នកបំផុត។ សម្រាប់អ្នកខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែត សងហ៊្វូឆានឹងបើកដំណើរការឆាប់ៗនេះផងដែរ៕

Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea
Xin Fu Cha Taiwan MilkTea

Xin Fu Cha Taiwan MilkTea
សងហ៊្វូឆាម្ចាស់ដេីមកួរស្រូវ ក្នុងការរ៉ាសសាំងPtt វិធុរះ ផ្លូវជាតិលេខ2
លេខទូរសព្ទ៖ 093 /078 772 779
សងហ៊្វូឆាផ្លូវ2004 ក្នុងការ៉ាសសាំងPtt ជាប់ទូរATM AMK
លេខទូរសព្ទ៖ 093 / 078 772 779
សងហ៊្វូឆាផ្លូវហាណូយកែងផ្លូវ 92 (មកពីអ៉ីអន 2 លើផ្លូវ 92 ហួសព្រីមៀសែនសុខនិង Global house បន្តិចនៅខាងស្ដាំដៃស្ថិតនៅក្នុងការ៉ាសសាំង PTT)
លេខទូរសព្ទ៖ 016 655 562 / 095 45 46 42
សងហ៊្វូឆាចោមចៅ ក្នុងស្ថាននីយប្រេងPTT ផ្លូវជាតិលេខ3 ហួសបន្ទាយទាហានប្រហែល300ម៉ែត្រ
លេខទូរសព្ទ៖ 086 \ 085 875 859
សងហ៊្វូឆា6A ចំនុចស្ពានលេខ9 ជាប់វត្តសូរិយាពោធ៌មាស(ជិះពីភ្នំពេញទៅនៅខាងស្ដាំដៃ)
លេខទូរសព្ទ៖ 010 / 017 998 875

វីដេអូ៖

អស្ចារ្យ? មានចាប់ពី$1.99 អាចមកកម្ម៉ង់ភីហ្សាញ៉ាំបានយ៉ាងឆ្ងាញ់ជាមួយ Domino’s Pizza Everyday Value?

0

នៅចាំអីទៀត ពេលនេះកាន់តែពិសេសពី Domino’s Pizza លោកអ្នកមានលុយចាប់ពី$1.99 អាចមកកម្ម៉ង់ភីហ្សាខ្នាតតូចញ៉ាំបានយ៉ាងឆ្ងាញ់ជាមួយដូមីណូភីហ្សា Everyday Value?។ សម្រាប់ខ្នាតតូចតម្លៃពិសេសនេះគឺមានសម្រាប់តែមកញ៉ាំនៅហាងផ្ទាល់ រឺក៏មកខ្ចប់នៅហាងផ្ទាល់តែប៉ុណ្ណោះ។

Domino's Pizza
Domino's Pizza
Domino's Pizza

អ្វីដែលពិសេសថែមទៀតនោះ សម្រាប់ខ្នាតកណ្ដាលវិញក៏មានតម្លៃពិសេសដែរ ដោយភីហ្សា ២មានតម្លៃចាប់ពី $9.99ឡើងទៅ។ ចំពោះខ្នាតកណ្ដាលជាមួយតម្លៃដ៏ពិសេសនេះក៏មានសម្រាប់រាល់អតិថិជនទាំងអស់មកញ៉ាំហាងផ្ទាល់ និងមានសម្រាប់សេវាដឹកជញ្ជូនខ្ចប់យកទៅញ៉ាំគ្រប់ទីកន្លែង។ ហើយបើនិយាយពីរសជាតិវិញ គ្រប់គ្នាប្រាកដជាបានដឹងស្រាប់ហើយថាគ្រប់រសជាតិពី Domino’s Pizza ឆ្ងាញ់ៗពិសេសៗប៉ុណ្ណា?។

Domino's Pizza
Domino's Pizza
Domino's Pizza

ណ្ហើយ ពិសេសយ៉ាងហ្នឹងៗមិនអាចរំលងបានទេណា ទាំងតម្លៃសមរម្យទាំងរសជាតិឆ្ងាញ់បែបនេះគឺមានតែនៅ Domino’s Pizza តែមួយគត់។ ហើយមិនបាច់បារម្ភទេណា តម្លៃដ៏ពិសេសបែបនេះគឺមានជារៀងរាល់ថ្ងៃ គ្រប់គ្នាអាចមកញ៉ាំថ្ងៃណាក៏បាន ចំណាយតិច តែឆ្ងាញ់មាត់គ្រប់ពេលជាមួយជាមួយដូមីណូភីហ្សា Everyday Value?។ មួយវិញទៀតសម្រាប់ការខលកម្ម៉ង់គ្រប់គ្នាអាចធ្វើការខលកម្ម៉ងតាមរយៈលេខទូរសព្ទ 18002020 តេ Free ដឹក Free ៕

Domino's Pizza
Domino's Pizza
Domino's Pizza

Domino’s Pizza
លេខទូរសព្ទ៖ 18002020
ទីតាំង៖ មានគ្រប់សាខាទាំងអស់

វីដេអូ៖

កាន់តែជ្រលក់កាន់តែឆ្ងាញ់ Shrimp Lover ភីហ្សាសំបកបង្គាររុំឈីសលាយជាមួយសាច់ក្តាម មីនុយថ្មីពី ដឹ ភីហ្សា ខមផេនី

0

មីនុយថ្មីមកលើកណាក៏មិនឲ្យទាស់ចិត្ត លើកនេះក៏ដូចគ្នាគឺកាន់តែពិសេសជាមួយ Shrimp Lover ភីហ្សាសំបកបង្គាររុំឈីសលាយជាមួយសាច់ក្តាម ជាពិសេសមានទឹកជ្រលក់ថ្មីទឹកជ្រលក់ខកថែល ដែលត្រូវជាតិគ្នាខ្លាំងកាន់តែជ្រលក់កាន់តែឆ្ងាញ់?។

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី

មីនុយថ្មី Shrimp Lover នេះគឺមានរហូតដល់ទៅ ៥រសជាតិឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា បង្គារខក់ថែល, គ្រឿងសមុទ្រឌីឡាក់ស៍, គ្រឿងសមុទ្រត្រូពិច, តុងយ៉ាំ និងស៊ុបភើគ្រឿងសមុទ្រ។ និយាយពីថារសជាតិទាំង ៥នេះសុទ្ធតែកំពូលរសជាតិហើយមួយណាក៏ឆ្ងាញ់ពិសេសដែរ។ អ្វីដែលកាន់តែពិសេសនោះ ស៊ុបភើគ្រឿងសមុទ្រ គឺមានបង្គាររុំឈីសលាយជាមួយសាច់ក្ដាម និងគ្រីមជូរអែមដែលមានរសជាតិឆ្ងាញ់ពោរពេញដោយរសជាតិគួរឲ្យចង់ញ៉ាំ។

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី

បន្ថែមពីនេះ ដឹ ភីហ្សា ខមផេនី ក៏មានមីនុយថ្មីពីទៀតក្រៅពីភីហ្សានោះគឺ បង្គារបោះជំរុំ និងបង្គាបំពងស្រួយកូរ៉េ។ សម្រាប់រសជាតិទាំងពីរមុខនេះ រសជាតិក៏មិនធម្មតាដែរ បានញ៉ាំដឹងតែពិសេសប្លែកមាត់ហ្មង។ តោះចាំអីទៀត ថ្ងៃចុងសប្ដាហ៍នៅផ្ទះជុំគ្រួសារផង កម្ម៉ង់ញ៉ាំឲ្យបានឆ្ងាញ់មាត់ទាំងអស់គ្នា?។ លោកអ្នកអាចកុម្ម៉ង់ទទួលទានក្នុងហាង កុម្ម៉ង់ខ្ចប់ទុកជាមុនក៏បាន រឺ សេវាដឹកជូនតាមរយៈលេខទូរសព្ទ 023 880 880 រឺក៏ Mobile App: The Pizza Company KH រឺ HungryApp

ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី
ដឹ ភីហ្សា ខមផេនី

ដឹ ភីហ្សា ខមផេនី
លេខទូរសព្ទ 023 880 880
ទីតាំង៖ មានគ្រប់សាខាទាំងអស់

វីដេអូ៖

ភីហ្សាហាត់ កេរ្តិ៍ឈ្មោះល្បីខ្លាំងមានរសជាតិឆ្ងាញ់នៅបរទេសបានមកដល់កម្ពុជាហើយ??

0

កេរ្តិ៍ឈ្មោះដ៏ល្បីរបស់ ភីហ្សាហាត់ នៅបរទេសអ្នកណាមិនស្គាល់ អ្នកណាមិនសរសើរអំពីររសជាតិដ៏ឈ្ងុយឆ្ងាញ់នៃភីហ្សាមួយនេះ។ ពេលនេះ ភីហ្សាហាត់ ក៏បានមកដល់កម្ពុជាយើងហើយ ដោយគ្រប់គ្នាអាចមកសាកភ្លក្សរសជាតិ ភីហ្សាដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះបានដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥ កែងផ្លូវ៤៥៦

ភីហ្សាហាត់
ភីហ្សាហាត់
ភីហ្សាហាត់

ភីហ្សាហាត់ មានភីហ្សា ៤ប្រភេទដ៏ពិសេសសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើសមានដូចជា New Orleans & Sausage, Seafood extreme, Crazy bacon និងMeat Supreme។ សម្រាប់New Orleans & Sausage គឺមានសំបក ក្រាស់ទន់ គ្រឿងផ្សំច្រើនរហូតដល់គែម សំបកពណ៏មាសក្រម៉ៅស្រួយឆ្ងាញ់ ទន់ខាងក្នុង ស្រួយផ្នែកខាងក្រៅ​​ បូកជាមួយគ្រឿងផ្សំដ៏ច្រើនពិតជាពិសេសមែនទែន។ រីឯ Seafood extreme គឺសំបកអ៊ិចស្ត្រាសាច់ក្រកឈីសបៃត៍ នឹងមានគ្រឿងសមុទ្រលាយជាមួយម្នាស់ជូរអែមឆ្ងាញ់ប្លែក។ ចំណែកឯ Crazy bacon គឺសំបកស្តើងស្រួយ និងមានគ្រឿងផ្សំយ៉ាងច្រើនដែលធ្វើអោយគ្រប់គ្នាញ៉ាំបានយ៉ាងឆ្ងាញ់ជក់មាត់។ បើនិយាយពី Meat Supreme ជាប្រភេទភីហ្សាដែលមានសំបកឈីសខាងក្រៅដ៏ពិសេស ព្រោះសំបកភីហ្សាត្រូវបានធើ្វពីកងឈីសដុតឲ្យរលាយចូលគ្នាទៅក្នុងសំបកភីហ្សាតែមួយ។ ជាមួយសំបកដ៏ពិសេសនេះធ្វើឲ្យអ្នកញ៉ាំហើយចង់ញ៉ាំទៀតដោយគ្រាន់តែអ្នកញ៉ាំពីសំបកមុនជាមួយសាច់ជាច្រើន។

ភីហ្សាហាត់
ភីហ្សាហាត់

ក្រៅពីភីហ្សា នៅទីនេះក៏មាន ផាសស្តាកាបូណារ៉ា, ស៊ីហ្សាសាឡាដ, Chick & Cheese, ស្លាបមាន់ពីររសជាតិ និងអាហារសម្រន់ជាច្រើនមុខទៀតផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ នៅពេលដែលលោកអ្នកបានមកដល់ ភីហ្សាហាត់ ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយការរចនាដំបូលហាងបែបខ្មែរ និងក្នុងហាងប្រកបទៅដោយប្រណិតភាព មានផាសុកភាពជូនដល់អតិថិជនដែលមកញ៉ាំនៅហាងផ្ទាល់។ បន្ថែមពីនេះលោកអ្នកក៏អាចធ្វើការកម្ម៉ង់បានតាមរយៈលេខទូរសព្ទ 023 890 890 រឺ តាមរយៈ Pizzahut KH App៕

ភីហ្សាហាត់
ភីហ្សាហាត់
ភីហ្សាហាត់
ភីហ្សាហាត់
ភីហ្សាហាត់
ភីហ្សាហាត់

ភីហ្សាហាត់
លេខទូរសព្ទ៖ 023 890 890
ទីតាំង៖ ស្ថិតនៅផ្លូវ១៥៥ កែងផ្លូវ៤៥៦

វីដេអូ៖

តុងហេងបុកឥតល្ហែតែងតែញញឹម មានត្រឹម ១ម៉ឺនរៀលក៏អាចមកញ៉ាំបានយ៉ាងឆ្ងាញ់មាត់?

0

គ្រាន់តែលឺឈ្មោះ ហាង តុងហេង បុកឥតល្ហែ អ្នកណាមិនស្គាល់អ្នកណាមិនល្បី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទគ្រឿងបុកទាំងអស់នេះ ប្រាកដជាស្គាល់ច្បាស់ហ្មង។ ល្បីៗក៏ព្រោះថារសជាតិបុកត្រូវចិត្តអតិថិជន ហើយបើថាមិនត្រូវចិត្តចុងភៅដ៏ជំនាញប្រចាំហាង និងកែជូនភ្លាមៗមិនឲ្យទាស់ចិត្តហ្មង?។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ មានទាំងម្ហូប និងប្រភេទគ្រឿងបុកនេះមានរហូតដល់ទៅជាង៤០មុខឯណោះ ហើយថ្មីៗនេះក៏មាននូវមីនុយថ្មីបន្ថែមចំនួន ៥បន្ថែមទៀតមានដូចជា បុកអយស្ទ័រមីជាតិ បុករួមប្រហិតមីជាតិ គ្រឿងសមុទ្រក្រឡុកមីជាតិខ្អម បុកត្រីញៀន និងឈុតមាន់បំពង ។ ប៉ុន្មានមុខនេះមិនថាម៉ូយចាស់ម៉ូយថ្មីគួរតែសាក ព្រោះលឺថារសជាតិពិសេសមិនធម្មតាទេណា ត្រៀមតែឆ្ងាញ់មាត់ទៅ។ បើនិយាយពីមុខម្ហូបដែលល្បីប្រចាំហាងលក់ដាច់ខ្លាំងជាងគេវិញគឺជាប្រភេទគ្រឿងបុកតែម្ដង ដែលអ្នកណាៗក៏មិនដែលរំលង។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

អ្វីដែលកាន់តែពិសេសពីលើរសជាតិថែមទៀតនោះ គឺតម្លៃសមរម្យដែលគ្រប់គ្នាមានត្រឹមតែ ១ម៉ឺនរៀលក៏អាចមកញ៉ាំបានផងដែរ។ ណ្ហើយពិសេសបែបនេះមិនមកសាកភ្លក្សម៉េចបាន ពិសេសទាំងតម្លៃ ពិសេសទាំងរសជាតិ ពីហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរសព្ទ៖ 098 675 296
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

វីដេអូ៖

ឈ្ងុយៗជះក្លិនភាយៗ សាច់ចង្កាក់អាំងVolcano ជិះកាត់ហើយមិនចូលញ៉ាំមិនបាន?

0

អ្នកណាខ្លះម៉ូយប្រចាំរបស់ហាង ស៊ុបចង្កាក់Volcano ពេលនេះមានដឹងអត់ហាងបានបញ្ចេញជាមួយហ្វ្រេនឆាយថ្មីគឺ សាច់ចង្កាក់អាំងVolcano មានលក់សាច់ចង្កាក់អាំងដ៏ឈ្ងុយឆ្ងាញ់ដែលគ្រប់គ្នាមិនមកញ៉ាំ មកភ្លក្សមិនបានរសជាតិពិសេសចាប់មាត់?។

សាច់ចង្កាក់អាំងVolcano
សាច់ចង្កាក់អាំងVolcano
សាច់ចង្កាក់អាំងVolcano

អ្វីដែលពិសេសសម្រាប់សាច់អាំងដ៏ឈ្ងុយឆ្ងាញ់នេះគឺមានច្រើនរហូតដល់ទៅ ១៨មុខសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដូចជា សាច់មាន់ សាច់ជ្រូក សាច់គោ សាច់ទា សាច់ចៀម សាច់ក្រពើ សាច់ពពែ សាច់ក្ងាន គ្រឿងក្នុង ប្រហិត និងប្រភេទសាច់ជាច្រើនប្រភេទទៀត។ គ្រប់សាច់ចង្កាក់អាំងនៅទីនេះគឺមានរសជាតិឆ្ងាញ់ប្លែកពិសេស ខុសពីសាច់អាំងដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមកដោយចុងភៅជំនាញបានប្រលាក់សាច់ទាំងអស់នោះជាមួយទឹកឃ្មុំព្រៃ និងរួមបញ្ចូលជាមួយគ្រឿងផ្សំប្រចាំហាង Volcano ធ្វើអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ញ៉ាំជក់មាត់។

សាច់ចង្កាក់អាំងVolcano
សាច់ចង្កាក់អាំងVolcano
សាច់ចង្កាក់អាំងVolcano

រាល់អតិថិជនទាំងអស់ដែលចង់ភ្លក្សជាមួយ សាច់ចង្កាក់អាំងVolcano នេះអាចមករកបាននៅហាង ស៊ុបចង្កាក់Volcano។ ចំពោះអ្នកដែលចាប់អារម្មណ៍ចង់ទិញហ្វ្រេនឆាយ សាច់ចង្កាក់អាំងVolcano អាចធ្វើការទាក់ទងតាមរយៈលេខទូរសព្ទ 010 2222 26 / 090 2222 26 ដោយគ្រាន់តែចំណាយដើមទុនម្ដងអាចប្រកបអាជីវកម្មរកប្រាក់ចំណេញបានពេញមួយជីវិត៕

សាច់ចង្កាក់អាំងVolcano
សាច់ចង្កាក់អាំងVolcano

សាច់ចង្កាក់អាំងVolcano
លេខទូរសព្ទ៖ 010 2222 26 / 090 2222 26
ទីតាំង៖ កោះពេជ្យជាប់សាច់អាំងផាន់រុង

វីដេអូ៖

ថ្មី ប្លែក ឆ្ងាញ់ពិសេស មិនណែនាំមិនបាន Dear Dalar Pizza រមូរៗមុនញ៉ាំពីYellow Cab Pizza?

0

បើមិនថ្មី មិនប្លែក មិនពិសេសក៏មិនណែនាំ តែនេះថ្មី ប្លែក និងរសជាតិឆ្ងាញ់ពិសេសខ្លាំងពេក អញ្ចឹងមិនបានឲ្យអ្នកទាំងអស់គ្នាបានដឹង បានស្គាល់ និងមកញ៉ាំម៉េចបានទៅ?។

Yellow Cab Pizza
Yellow Cab Pizza
Yellow Cab Pizza

Dear Dalar Pizza រមូរៗដាក់ចូលក្នុងមាត់ខាំមួយម៉ាត់ណាក៏ឆ្ងាញ់ ខាំមួយម៉ាត់ណាក៏ជាតិ ហើយបើមិនជឿទេណាត់គ្នាមកញ៉ាំដែរមកមាននៅ Yellow Cab Pizza យើងហ្នឹងទាំងពីរសាខាហ្មង ចង់ទៅមួយណាក៏បាន សាខា Eden Garden និង IFL ហើយនិយាយពីថាដឹងតែទទួលបានអារម្មណ៍ប្លែកជាមួយរសជាតិដ៏ពិសេសថ្មីនេះតែម្ដង។ សម្រាប់អតិថិជនទាំងអស់អាចអង្គុយញ៉ាំនៅក្នុងហាងប្រកបដោយផាសុកភាព និងញ៉ាំជាមួយភីហ្សាចម្អិនភ្លាមៗក្ដៅក្ដីសុខតិចអី។ ដើម្បីសុវត្ថិភាពដល់អតិថជនដែលមកញ៉ាំ គឺហាងទទួលរាល់អតិថិជនដែលបានចាក់វ៉ាក់សាំងរួចតែប៉ុណ្ណោះ។

Yellow Cab Pizza
Yellow Cab Pizza

រាល់អតិថិជនដែលមិនចង់មកញ៉ាំនៅហាងក៏អាចធ្វើការកម្ម៉ង់តាមរយៈ App ដឹកជញ្ជូនមួយចំនួនដែលកំពុងមានប្រម៉ូសិនយ៉ាងពេញទំហឹង។ បែបនេះនៅចាំអីទៀត ចង់ឆ្ងាញ់មាត់ ទទួលបានរសជាតិពិសេសជាមួយ Dear Dalar Pizza គ្រប់គ្នាអាចមកញ៉ាំនៅហាងក៏បាន កម្ម៉ង់យកទៅញ៉ាំនៅផ្ទះ នៅកន្លែងធ្វើការក៏បាន អាចញ៉ាំឆ្ងាញ់បានគ្រប់ទីកន្លែង៕

Yellow Cab Pizza
Yellow Cab Pizza
Yellow Cab Pizza
Yellow Cab Pizza
Yellow Cab Pizza
Yellow Cab Pizza

Yellow Cab Pizza Co. Cambodia
សាខា Eden Garden
សាខា IFL ផ្លូវ១១៨ កែងផ្លូវ២៥៧

វីដេអូ៖

១ថង់ ២០០០៛ មិនថ្លៃតែឆ្ងាញ់ ល្អសម្រាប់សុខភាព ទឹកសណ្ដែកធម្មជាតិ នំប៉័ងចំហុយក្ដៅៗ ក្រោយសាលាស៊ីតិច

ពិតជាមិនអាចរំលងបាន ធានាថាប្លែកអារម្មណ៍ពេលបានមកភ្លក្សទឹកសណ្ដែកធម្មជាតិ នំប៉័ងចំហុយក្ដៅៗ នៅក្រោយសាលាស៊ីតិច ដែលទើបតែបើកលក់នេះ។ ទឹកសណ្ដែកធម្មជាតិពិតៗល្អសម្រាប់សុខភាព ជាពិសេសមាននំប៉័ងចំហុយក្ដៅៗ ដែលត្រូវជាតិគ្នាខ្លាំងនៅពេលបានញ៉ាំជាមួយទឹកសណ្ដែក និយាយទៅគឺថាពេលបានញ៉ាំដឹងតែឆ្ងាញ់មាត់ហ្មង។

ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព

អ្វីដែលសំខាន់មិនមែនមានតែទឹកសណ្ដែកមួយមុខទេ ក្រៅពីនេះក៏មានទឹកល្ពៅ ទឹកត្រាវ ទឹកស្លឹកតយសម្រាប់ញ៉ាំជាមួយនំប៉័ងចំហុយ និងក្ដឹបចាខ្វៃថែមទៀតផង។ ហើយចំពោះទឹកសណ្ដែកវិញ ក៏មាននូវTopping សម្រាប់បន្ថែមដូចជា ពុទ្រាចិន សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកលឿង សម្រង និងមានជាច្រើនមុខទៀត ដែលអ្វីទាំងអស់នេះល្អជំនួយដល់សុខភាព។ មួយវិញទៀតមិនថាទឹកសណ្ដែកស ខៀវ ទឹកល្ពៅ ទឹកត្រាវ លោកអ្នកក៏អាចដាក់បន្ថែមពងមាន់ស្រែបានផងដែរ ជួយឲ្យរសជាតិកាន់តែឆ្ងាញ់ប្លែក និងប៉ូវកម្លាំង។

ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព

ណ្ហើយចង់ដឹងថាប្លែក រសជាតិពិសេសប៉ុណ្ណាទាំងទឹកសណ្ដែក ទាំងនំប៉័ងចំហុយ មានតែបបួលដៃគូ ដៃកង់ពូកែញ៉ាំមកសាកភ្លក្សមកណា ចំណាយតិចបានឆ្ងាញ់មាត់ជាមួយរសជាតិថ្មី៕

ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព
ទឹកសណ្ដែកធម្មជាតិសុខភាព

ទឹកសណ្ដែកធម្មជាតិសុខភាព
លេខទូរសព្ទ៖ 086 92 05 05 / 078 92 05 05
ទីតាំង៖ ផ្លូវ១១៨ កែងផ្លូវ២៥៩ (ក្រោយសាលាស៊ីតិច)

វីដេអូ៖

ឆ្ងាញ់គ្រប់មុខ ស្រួយគ្រប់ដុំ ពីអាហ៊ាមាន់ស្រួយ មានតែ៣៥០០៛ ក៏អាចមកញ៉ាំបាន?

0

គ្រាន់តែលឺឈ្មោះ អាហ៊ាមាន់ស្រួយ អ្នកប្លុកទួលទំពូងប្រាកដជាមានអ្នកស្គាលច្បាស់ហ្មង ព្រោះមាន់បំពងនៅទីនេះល្បីថាខាំមួយម៉ាត់ណាក៏ស្រួយ ខាំមួយម៉ាត់ណាក៏ឆ្ងាញ់ញ៉ាំជក់មាត់។ Admin ថាអ្នកដែលចូលចិត្តញ៉ាំមាន់បំពង មិនគួររំលងកន្លែងនេះទេណា គឺថាដឹងតែសប្បាយមាត់ញ៉ាំហ្មង។

បច្ចុប្បន្ន អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងមែនទែន ដែលមានរហូតដល់ទៅ ៣សាខា និងកំពុងពង្រីកបន្ថែមទៀត។ អ្វីដែលសំខាន់ធ្វើអោយ​ អាហ៊ាមាន់ស្រួយ ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែមាន់បំពងនៅទីនេះមានរហូតដល់ជាង ១០មុខឯណោះសម្រាប់ឲ្យគ្រប់គ្នាធ្វើការជ្រើសរើស ហើយសុទ្ធតែមានរសជាតិឆ្ងាញ់។ អ្វីដែលសំខាន់ទៀតនោះរាល់សាច់មាន់ទាំងអស់ដែលយកមកប្រើប្រាស់ គឺជាមាន់ក្នុងស្រុកដែលចិញ្ចឹមដោយកសិករខ្មែរយើង ធ្វើឲ្យអតិថិជនទាំងអស់មានទំនុកចិត្តក្នុងការញ៉ាំ និងទទួលបានរសជាតិឆ្ងាញ់។

ក្រៅពីប្រភេទមាន់បំពង អាហ៊ាមាន់ស្រួយ ក៏មានលក់ប៊ឺហ្គឺ បាយភ្លៅមាន់អត់ឆ្អឹង បាយទ្រូងមាន់ និងអាហារសម្រន់ជាច្រើនមុខទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះលោកអ្នកមានត្រឹមតែ ៣៥០០៛ក៏អាចមកទិញញ៉ាំបាន។ សម្រាប់អ្នកដែលចាប់អារម្មណ៍ ចង់ទិញហ្វ្រេនឆាយ អាហ៊ាមាន់ស្រួយ ក៏មានលក់ផងដែរ និងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់៦០% សម្រាប់១០តូបដំបូង ដោយលោកអ្នកអាចទាក់ទងតាមរយៈលេខទូរសព្ទ 081 66 90 35។

ណ្ហើយគ្រាន់តែលឺថាមាន់បំពងស្រួយៗ ហើយស្រមៃថាបានញ៉ាំក៏ក្ដីសុខដែរ ចុះទម្រាំតែបានមកញ៉ាំមែនទែនទៀតមានក្ដីសុខសប្បាយមាត់ញ៉ាំប៉ុណ្ណាទៅ កុំភ្លេចណាអាចមកទិញបានទាំង ៣សាខា រឺក៏អាចធ្វើការកម្ម៉ង់តាមរយៈ Appដឹកជញ្ជូន៕

អាហ៊ាមាន់ស្រួយ
លេខទូរសព្ទ៖ 017 621 358 / 097 53 81 631
ទីតាំងទី១៖ ផ្លូវ 440 កែង នឹងផ្លូវ១៦៧សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
ទីតាំងទី២៖ ផ្លូវ187 នៅក្រោយសាលារៀនវ៉ាន់ដា
ទីតាំងទី៣៖ ជាប់និងផ្សារទួលទំពូង (លក់តែពេលយប់)

វីដេអូ៖