មកព្រឹកក៏បាន ថ្ងៃក៏បាន ឆ្ងាញ់មាត់ម៉ាអ៊ែម ហ្វឺរ មីខគោ មួយកន្លែងនេះ អ្នកប្លុកផ្សារP.C ពិតជាមិនគួររំលង

0

អ្នកប្លុកផ្សារP.C ចង់ញ៉ាំហ្វឺរ ចង់ញ៉ាំមីខគោ រកកន្លែងញ៉ាំឃើញរឺនៅ? បើថានៅទេ មកនេះមកតាម Admin ស្គាល់កន្លែងមួយមានលក់ទាំងហ្វឺរ មានទាំងមីខគោ គុយទាវ បាយ មួយកំប្លេហ្មង ជាពិសេសមានទាំងសម្រាប់ពេលព្រឹក និងសម្រាប់ពេលថ្ងៃថែមទៀត គឺនៅហាង ហ្វឺរ PHO P.C ទល់មុខសាលាដំបូកខ្ពស់។

ពេលបានមកញ៉ាំហើយ ដឹងតែមិនខកបំណងហ្មង ព្រោះថារសជាតិពិតមិនធម្មតាជាមួយស្នាដៃម្ចាស់ហាង ដែលមានបទពិសោធន៍ជាចុងភៅជាង១០ឆ្នាំ បានសម្រិតសម្រាំងរូបមន្ត និងគ្រឿងផ្សំយ៉ាងពិសេសបូករួមជាមួយការស្ងោររំងាស់ស៊ុបតាមម៉ោងកំណត់យ៉ាងត្រឹមត្រូវធ្វើឲ្យគ្រប់គ្នាបានញ៉ាំហើយទទួលបានរសជាតិមួយដែលឆ្ងាញ់។ បែបនេះសម្រាប់អ្នកប្លុកផ្សារP.Cដែលចូលចិត្ត ញ៉ាំហ្វឺរ មីខគោ មកទីនេះមកញ៉ាំបានយ៉ាងរីករាយ។

គ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ចង់ញ៉ាំពេលព្រឹកក៏បាន ពេលថ្ងៃក៏បានដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល៕

ហាង ហ្វឺរ PHO P.C
លេខទូរសព្ទ៖ 016 77 33 24
ទីតាំង៖ ទល់មុខសាលាដំបូកខ្ពស់

វីដេអូ៖

ទំនងហួសថ្លែង? ពិភពម្ជូរស្រស់កំពត ទំនងទាំងម្ជូរទំនងទាំងអំបិល

0

គ្រាន់តែនឹកដល់រឿងម្ជូរម្នាក់ៗច្បាស់ជាស្រៀវជើងធ្មេញ ស្រក់ទឹកមាត់ហើយអារម្មណ៍បែបនេះមិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែ Admin ក៏ចឹងដែរជាពិសេសពេលនឹកដល់ហាងម្ជូរ ពិភពម្ជូរស្រស់កំពត, Franchise Cambodia ដ៏ល្បីនៅលើទឹកដីខេត្តកំពតហ្មង និយាយពីថាឆ្ងាញ់នោះឆ្ងាញ់ទាំងអំបិលទាំងម្ជូរ គឺដាក់មកត្រូវជាតិគ្នាសាហាវ។

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

សម្រាប់អ្នកកំពត និងអ្នកទៅលេងកំពតដែរចូលចិត្តញ៉ាំម្ជូរ Admin ថាគួរតែមក ពិភពម្ជូរស្រស់កំពត, Franchise Cambodia ព្រោះថាម្ជូរនៅទីនេះគឺមានច្រើនមុខច្រើនជម្រើសទាំងស្រស់ ត្រាំ និងក្រឡុក គឺមានរហូតដល់ជាង ៣០មុខឯណោះ ហើយម្ជូរទាំងនេះគឺថ្មីៗជារៀងរាល់ថ្ងៃតែម្ដង ធ្វើអោយរសជាតិឆ្ងាញ់ពិសេសជាងម្ជូរគេដ៏ទៃ។ បន្ថែមពីនេះមិនត្រឹមតែមានម្ជូរច្រើនមុខប៉ុណ្ណោះទេ អំបិលសម្រាប់អន្លក់ក៏មានច្រើនមុខផងដែរ គឺមានរហូតដល់ទៅជាង ២០រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសតាមចំណូលចិត្ត ហើយនិយាយពីថាមួយមុខណាក៏ពិសេសដែររសជាតិឆ្ងាញ់ចាប់មាត់ជីបៗហ្មង។

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

តែប៉ុណ្ណេះចង់ញ៉ាំម្ជូរឆ្ងាញ់ ម្ជូរដែលល្បីឆ្ងាញ់លើទឹកដីខេត្តកំពត លែងជាបញ្ហាអោយតែបានមកដល់ពិភពម្ជូរស្រស់កំពត, Franchise Cambodia ដឹងតែសប្បាយមាត់ញ៉ាំហើយ។ ចំពោះទីតាំងស្ថិតម្ជូរដ៏ល្បីនេះគឺស្ថិតនៅជាប់រង្វង់មូលទុរេនកំពត ខាងមុខសុខសាន្តម៉ាត(ផែនទី ចុចទីនេះ)។ ហើយសម្រាប់អ្នកដែល ចាប់អារម្មណ៍ចង់ទិញFranchise ហាងក៏លក់ជូនផងដែរ ដោយលោកអ្នកអាចទាក់ទងបានតាមរយៈលេខទូរសព្ទ 016 34 72 22 ៕

ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត
ហាង ពិភពម្ជូរស្រស់កំពត

ហាង ពិភពម្ជូរស្រស់កំពត
លេខទូរសព្ទ៖ 016 34 72 22
ទីតាំង៖ ស្ថិតនៅជាប់រង្វង់មូលទុរេនកំពត ខាងមុខសុខសាន្តម៉ាត
ផែនទី៖ ចុចទីនេះ

វីដេអូ៖

១កំប៉ុង ១ម៉ឺនរៀលសប្បាយមាត់ញ៉ាំ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស??

0

បានញ៉ាំច្បាស់ជាប្លែកមាត់ជាមួយ មឹកពីងពាង ដៃមឹកយក្សអាំងហិរ ពី ផ្ទះប្រហិតយក្ស មួយកំប៉ុង ១ម៉ឺនរៀលដឹងតែសប្បាយញ៉ាំពេញទំហឹងហ្មង។ និយាយពីថាសម្រាប់មួយមុខនេះបើមិនបានមកញ៉ាំដូចជាអារម្មណ៍មិនស្ងប់ទេ បើទំនងសឹងអីជាពិសេសពេលអាំងហើយស្រោចជាមួយទឹកត្រីកោះកុងប្រចាំហាងហិរៗជាតិសាហាវ?។

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ណ្ហើយ បើថាបានញ៉ាំមឹកពីងពាង ដៃមឹកយក្សអាំងហិរ គឺជក់មាត់ហ្មងញ៉ាំមិនទ្រលាន់ព្រោះថារសជាតិទឹកត្រីកោះកុងជូរហិរៗឆ្ងាញ់ ហើយសាច់មឹកក៏ឆ្ងាញ់ និងមានបន្លែញ៉ាំជាមួយធ្វើអោយរសជាតិកាន់តែពិសេស។ អាចនិយាយបានថាគ្រប់គ្នាបានញ៉ាំមួយកំប៉ុងហើយ ចង់ញ៉ាំពីរបីកំប៉ុងថែមទៀតហ្មង។ ហើយពេលបានមកដល់ ផ្ទះប្រហិតយក្ស ក៏កុំភ្លេចកម្ម៉ង់ជាមួយប្រហិតបំពងយក្សញ៉ាំ ព្រោះថាវាជាមីនុយប្រចាំហាងហើយរសជាតិក៏មិនធម្មតាដែរ?។

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ដឹងមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយ បើមិនបានមកកម្ម៉ង់ញ៉ាំដូចជាអារម្មណ៍មិនស្ងប់ណ៎? បែបនេះមានតែបបួលគ្នាមកសាក ជាពិសេស១កំប៉ុង ត្រឹមតែ ១ម៉ឺនរៀលបែបនេះទៀតញ៉ាំឲ្យណាណីហ្មង៕

ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស
ហាង ផ្ទះប្រហិតយក្ស

ហាង ផ្ទះប្រហិតយក្ស
លេខទូរសព្ទ៖ 078 616 646 / 015 616 646
ទីតាំង៖ ស្ថិតនៅផ្លូវ​លេខ​២៥៧​ កែង​ ១៣២​(សន្ធរម៉ុក)នៅមុខ​ KiWi Mart

វីដេអូ៖

ចង់ញ៉ាំស៊ុបឆ្ងាញ់ ជំនួយដល់សុខភាព និងតម្លៃសមរម្យ ស្គាល់កន្លែងដែលត្រូវទៅរឺនៅ?

0

ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង?។

IFOOD PLUS
IFOOD PLUS
IFOOD PLUS

គ្រាន់តែលឺឈ្មោះ IFOOD PLUS គ្រប់គ្នាច្បាស់ជាស្គាល់ព្រោះថាហាងមួយនេះល្បីទទួលបានការគាំទ្រខ្លាំងជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទស៊ុបដែលមានរសជាតិឆ្ងាញ់ និងមានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ ទឹកស៊ុបទាំង ៤រសជាតិ គឺត្រូវបានចម្អិនដោយបានរក្សានូវក្បូនខ្នាតបែបបុរាណខ្មែរ និងចិនជាមួយគ្នាដែលធ្វេីការរម្ងាស់ជីវជាតិទឹកស៊ុបចេញមកពីផ្លែឈើ និង គ្រឿងផ្សំធម្មជាតិបំប៉នសុខភាពសំខាន់ៗជាច្រេីនមុខ។ ជាពិសេសស៊ុបស៊ីឈុ័ន និងមីសូរបស់ iFood Plus ដែលមានដើមកំណើតពីប្រទេសចិន ត្រូវបានបង្កើតចេញមកពីបន្លែ​និងរុក្ខជាតិពិសេសៗមួយចំនួន ដែលមានដូចជា ខ្ទឹមខ្ចល់ដែលជួយសម្រួលនូវសរសៃរឈាម ពុទ្រាក្រហមដែលជួយរក្សានូវភាពក្មេងវ័យ និងគ្រឿងផ្សំធម្មជាតិមួយចំនួនទៀតដែលមានតួនាទីថែរក្សាសម្រស់អ្នកដែលពិសារផងដែរ។

IFOOD PLUS
IFOOD PLUS

បន្ថែមពីនេះ iFood Plus មិនមែនមានត្រឹមតែស៊ុបទេណា ក៏មានលក់នូវអាហារពេលព្រឹកដែលមានដូចជា ឌីមសាំឆ្ងាញ់ៗ គុយទាវ និងបាយផងដែរ។ គ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២រសៀល និងស៊ុបមានលក់ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១១យប់។ បែបនេះគ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកក៏បាន មកញ៉ាំស៊ុបក៏បានធានាថាទទួលបានរសជាតិឆ្ងាញ់ និងបរិយាកាសយ៉ាងស្រស់ស្រាយបំផុត៕

IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS
IFOOD PLUS

IFOOD PLUS
លេខទូរសព្ទ៖ 012 217 358 / 015 217 358
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១៦៩ សង្កាត់វាលវង្ស (ជិតក្រុមហ៊ុនTOYOTA និងឈៀងសាលាបាក់ទូក)
ផែនទី៖ https://goo.gl/maps/rBPRmApgPnqV4zne6

វីដេអូ៖

បានសាកនៅ???ឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ នឹងឈុតកំលោះអត់លិឍ? របស់ ហាងមឹកតេងម៉ូ TengMo

0

ប្លែកទាំងឈ្មោះ ទាំងទំនងគួរអោយចង់ញុាំតែម្តង មានគ្រប់ឈុត ឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ នឹងឈុតកំលោះអត់លិឍ? ?? ចង់ញុាំអាចមករកបានគ្រប់សាខា ហាង មឹកតេងម៉ូ TengMo

ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo

ហាង មឹកតេងម៉ូ TengMo ទើបតែបើកដំណើរការទេ តែហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន គ្រប់ទិសទី នោះគឺឈុតទាំង ៣ របស់ហាងផ្ទាល់តែម្តង ទំនងខ្លាំងណាស់ រួមផ្សំជាមួយទឹកជ្រលក់បែបហិរៗធ្វើអោយពេលដែលញុាំទៅទទួលបានរសជាតិប្លែក?។

ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo

សម្រាប់ ហាង មឹកតេងម៉ូ TengMo បច្ចុប្បន្នមាន៤ទីតាំង ហើយក៏កំពុងតែបើកដំណើរជាបន្តបន្ទាប់ផងដែរ កុំភ្លេចមករកបាននៅសាខាថ្មីបាក់ទូក ដែលមានទីតាំងនៅ ផ្លូវលេខ164កែង139ក្រោយសាលាបាក់ទូកសាលាវុណ្ណភូមិចាស់ទល់មុខហាងMool ។ មួយវិញទៀតបងប្អូនដែលមានបំណងចង់ទិញហ្វ្រេនឆាយលក់បន្ត អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ 077 71 36 84

ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo
ហាង មឹកតេងម៉ូ TengMo

ហាង មឹកតេងម៉ូ TengMo
ទីតាំង៖ ផ្លូវលេខ164កែង139ក្រោយសាលាបាក់ទូកសាលាវុណ្ណភូមិចាស់ទល់មុខហាងMool
លេខទូរសព្ទ៖ 096 8888 001

វីដេអូ៖

លើសពីឆ្ងាញ់? ការ៉េមសុខភាពយូឡេ គ្មានជាតិស្ករ កាឡូរីទាប ញ៉ាំច្រើនប៉ុណ្ណាក៏នៅតែស្អាត

0

អ្នកណាខ្លះញ៉ាំការ៉េមរាល់ដងតែងបារម្ភរឿងមានជាតិស្ករផ្អែមខ្លាំង មានកាឡូរីខ្ពស់ធ្វើឲ្យមានភាពធាត់ខូចរាងដែលខំរក្សាយ៉ាងយកចិត្តទុកដាក់។ ណ្ហើយរឿងទាំងអស់នេះលែងជាបញ្ហាឈឹក្បាលទៀតហើយ ឃើញតែចំណងជើងខាងលើក៏ដឹងថាអ្វីជាដំណោះស្រាយ មកញ៉ាំការ៉េមយូឡេ គឺថាគ្មានជាតិស្ករ កាឡូរីទាប និងល្អសម្រាប់សុខភាពថែមទៀតផង។

ហាង Yolé Cambodia
ហាង Yolé Cambodia

អ្នកទាំងអស់គ្នាដឹងអត់ Yolé ជាហាងការ៉េមយ៉ាអួរម៉ាកល្បីមានដើមកំណើតមកពីប្រទេសអេស្ប៉ាញ ហើយចំនុចពិសេសរបស់ Yolé គឺមិនមានជាតិស្ករតែមានរសជាតិឆ្ងាញ់ដែលចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិ ដោយលោកអ្នកក៏អាចដាក់បន្ថែមជាមួយផ្លែឈើស្រស់ៗរួមទាំងទឹកSauces និងនំcrunchesតាមចំណង់ចំណូលចិត្ត។ បន្ថែមពីនេះទៅទៀតគឺការ៉េមយ៉ាអួរYoleមានតែ55កាឡូរីក្នុង100មីលីលីត្រសាកសមសម្រាប់គ្រប់គ្នា។

ហាង Yolé Cambodia

Yolé មានចំណុចពិសេសបែបនេះហើយមិនបានមកញ៉ាំម៉េចបាន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំការ៉េម ការ៉េមសុខភាពយូឡេគឺជាជម្រើសទី១ សម្រាប់លោកអ្នក។ បច្ចុប្បន្ន Yolé មានពីរសាខាដោយគ្រប់គ្នាអាចមកសាខាមួយណាក៏បានសាខាទី១ នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដី
និងសាខាទី២ នៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទីមួយ រឺក៏អាចកម្ម៉ង់បានតាមរយៈApp Nham24 ៕

ហាង Yolé Cambodia
ហាង Yolé Cambodia
ហាង Yolé Cambodia
ហាង Yolé Cambodia
ហាង Yolé Cambodia

ហាង Yolé Cambodia
លេខទូរសព្ទ៖ 069 463 777 / 069 508 777
ទីតាំងទី១៖ នៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ(ជាន់ផ្ទាល់ដី)
ទីតាំងទី២៖ នៅក្នុងផ្សារទំនើបអ៉ីអនម៉លសែនសុខ(ជាន់ទីមួយ)

វីដេអូ៖

រឿងគីឡូចាំសម្រកពេលក្រោយចុះ តែម៉ោងនេះគឺ ញុាំសាច់អាំងទឹកកាពិសិនហើយ នៅភោជនីយដ្ឋាន LOREM?

0

សម្រាប់គីឡូសុំទុកមួយឡែកសិន និយាយតែរឿងញុាំបានហើយ? អោយធ្វើម៉េចបើសាច់អាំងទឹកកាពិទំនងម្លឹងៗ ថាមិនឃ្លានទេ តែក្រពះ និងមាត់នៅមិនសុខ ម្លោះហើយសាក ១ឈុត ២ឈុត សិនចាំគិតទៀត? អ្វីដែលសំខាន់ម្ហូបគេមិនខ្វះញុាំទេ តែណាស់តែខ្វះអ្នកបបួលទៅញុាំតើស!។

ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ

និយាយពី ភោជនីយដ្ឋាន LOREM នឹកដល់សាច់អាំងទឹកកាពិមុនគេ ក៏ព្រោះតែរសជាតិសាច់អាំង និងទឹកជ្រលក់ទឹកកាពិ​ល្បីប្រចាំ មានរសជាតិឆ្ងាញ់ពិសា មួយវិញទៀតសម្រាប់មុខម្ហូបវិញផ្តល់ជម្រើសច្រើនមុខ សាកសម សម្រាប់បងប្អូនដែលអញ្ជើញទៅជាលក្ខណៈគ្រួសារ ឬក្រុមការងារ អាចកុម្មង់មុខម្ហូបផ្សេងៗតាមចំណង់ចំណូលចិត្តថែមទៀតផង។

ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ

ជឿជាក់ថាជាជម្រើសល្អសម្រាប់លោកអ្នកដែលស្វែងរកការទទួលអាហារ មិនថាព្រឹក ថ្ងៃត្រង់ ឬពេលល្ងាច អាចមករកបាននៅហាង LOREM សាច់អាំងទឹកកាពិ ដែលផ្តល់ជូននៅម្ហូបច្រើនមុខ ទីធ្លាធំទូលាយ ងាយស្រួលក្នុងការញ៊ាំ ដូចនេះមិនចាំបាច់ទៅណាទៀតទេ មកហាងLOREM សាច់អាំងទឹកកាពិ មានគ្រប់ជម្រើសហើយ ចឹងៗអីរឿងគីឡូ ទុកមួយឡែកសិនហើយណា៎។

ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ
ហាង LOREM សាច់អាំងទឹកកាពិ

ហាង LOREM សាច់អាំងទឹកកាពិ
លេខទូរសព្ទ៖ 093 282 796 / 011 466 446 / 010 590 324 / 086 999 190
ទីតាំង៖ ផ្ទះ​លេខ​ 19 ផ្លូវ​ 488 សង្កាត់​ផ្សារ​ដើម​ថ្កូវ​​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​
បើកលក់ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១២យប់

វីដេអូ

មិនខ្វះចឹងហ្មង រឿងម្ហូបញុាំ មកហាង បុកល្ហុងផ្ទះបុរាណ ចង់ស៊ុប សាច់អាំង បុកល្ហុង មានជូនម៉ាកំប្លេរ

0

ថាមិនខ្វះទេ រឿងម្ហូបញុាំ មករកហាង បុកល្ហុងផ្ទះបុរាណ នៅក្បែរសាលាវ៉ានដានេះឯង បើកបំរើជូន ៣ពេលតែម្តង ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ចង់ស៊ុបក៏មាន សាច់អាំងទឹកកាពិក៏មាន បុកល្ហុងគ្រប់ឈុត ហើយបើគ្រឿងក្លែមវិញ អ្វីក៏មានដែរ។

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

សម្រាប់អ្នកដែលមានគ្នីគ្នាច្រើន ចង់ជួបជុំលក្ខណៈគ្រួសារ ឬក្រុមការងារ ជាធម្មតាទៅហើយរឿងចំណង់ចំណូលចិត្តចង់ញុាំខុសៗគ្នា អ្នកខ្លះចង់ញុាំស៊ុប អ្នកខ្លះចង់ញុាំសាច់អាំង រឺឯអ្នកខ្លះទៀតនឹកឃ្លានបុកល្ហុង ដូចនេះ អ្នកទាំងអស់គ្នាប្រាកដជាចង់បានកន្លែង ដែលសម្បូរដោយមុខម្ហូបដែលមានជម្រើសច្រើន ដើម្បីផ្តល់នូវភាពងាយស្រួល ចឹងមក ? ហាង បុកល្ហុងផ្ទះបុរាណ ត្រូវហើយ មានមុខម្ហូបច្រើនផ្តល់ជូន សម្រាប់ពេលព្រឹក ?មានលក់ នំប៉័ងសាច់ប៉ាតេ សាច់ផាកឡូវ សាច់ជ្រូកខ្វៃ បាយទាខ្វៃ បាយជ្រូកខ្វៃ បាយសាច់ជ្រូកអាំង បាយផាកឡូវ បាយសាច់មាន់ ។
អាហារត្រង់?មានលក់ បុកល្ហុង ស្លាបមាន់អាំង ម្ហូបស្រាប់ ម្ហូបកុម្មង់ ជាច្រើនមុខ ។
ពេលល្ងាច ? មានលក់ សាច់អាំងទឹកកាពិ ស៊ុបម្រះ ស៊ុបសរសៃកែងគោ នឹង ម្ហូបក្លែមជាច្រើនមុខ។

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

ដល់ម៉ោងល្ងាចល្មម មានគ្នីគ្នាហើយឬនៅ ណាត់គ្នាមកហាង បុកល្ហុងផ្ទះបុរាណ ដឹងតែមិនខ្វះទេ ហើយសម្រាប់បរិយាកាសក្នុងហាង តុងតែងស្អាត ធំទូលាយ មានទាំងជាន់ក្រោម ជាន់លើក រឺឯរសជាតិម្ហូបវិញ គឺឆ្ងាញ់ តម្លៃក៏សមរម្យថែមទៀតផង ទីតាំងនៅមិនឆ្ងាយទេ គឺនៅលើផ្លូវ 402 ក្រោយសាលាវ៉ាន់ដា ជិតផ្ទះពណ៍ផ្កាឈូក ។

ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ
ហាង បុកល្ហុងផ្ទះបុរាណ

ហាង បុកល្ហុងផ្ទះបុរាណ
លេខទូរសព្ទ៖ 085 60 61 95 / 010 60 61 95
ទីតាំង៖ ផ្លូវលេខ 402 ម្តុំក្រោយសាលាវ៉ាន់ដា សាខាម៉ៅសេតុង
បើកលក់ចាប់ពីម៉ោង 7:00 ព្រឹកដល់ 12:00 យប់

វីដេអូ៖

ធ្លាប់ស្គាល់ ធ្លាប់ញ៉ាំអត់? មីឆាប័ណ្ណធានា ល្បីតជំនាន់ ញ៉ាំមិនឆ្ងាញ់ដូរលុយវិញ

0

គ្រាន់តែលឺឈ្មោះ មីឆាប័ណ្ណធានា សម្រាប់ម៉ូយចាស់ៗច្បាស់ជានឹកឃើញដល់មីឆាដែលមានរសជាតិប្លែកពិសេសពីមីឆាដ៏ទៃដែលជាស្នាដៃលោកតាដែលជាម្ចាស់ដើមហើយ រួមជាមួយពាក្យថាមានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ។ អ្នកណាមិនល្បីអ្នកណាមិនស្គាល់ ទោះបីពេលនេះកេរ្តិ៍ឈ្មោះ មីឆាប័ណ្ណធានា ក៏នៅតែល្បីនឹងមានការគាំទ្រដែលបច្ចុប្ប​ន្នមានរហូតដល់ទៅ ៣សាខាដែលគ្រប់គ្នាអាចទៅញ៉ាំមានសាខាផ្លូវ៣៦០ សាខាខាងកើតវិមានឯករាជ្យ និងសាខាទី៣ លើផ្លូវជាតិលេខ 5A ទល់មុខរោងចក្រកូកាកូឡា។

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

មីឆាប័ណ្ណធានា ដែលបច្ចុប្បន្នមានឈ្មោះថា រីណាមីឆាប័ណ្ណធានា​ មានលក់មីឆាប្រភេទដូចជា មីជាតិ មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។ ក្រៅពីនេះហាងក៏មានបន្ថែមមីនុយថ្មីៗជាច្រើនថែមទៀតដែលគ្រប់គ្នាអាចមកហើយ អាចមានជម្រើសច្រើនក្នុងការញ៉ាំដោយគ្រប់គ្នាអាចចូលទៅមើល Page Fb មីឆាប័ណ្ណធានា ពិសារមិនឆ្ងាញ់ដូរយកលុយវិញ

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

បែបនេះម៉ូយៗដែលធ្លាប់ញ៉ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា មកញ៉ាំនៅសាខាមួយណាក៏បាន ទទួលបានរសជាតិដើមរសជាតិពិសេសដូចមុន រាល់អតិថិជនទាំងអស់អាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន៕

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

រីណាមីឆាប័ណ្ណធានា
សាខាផ្លូវ៣៦០៖ 096 3856637
សាខាខាងកើតវិមានឯករាជ្យ៖ 016 661 882 / 011 661 882
សាខាផ្លូវជាតិលេខ 5A៖ 016 866 632 / 092 866 632

វិដេអូ៖

កម្ម៉ង់មួយមុខណាក៏មិនខកបំណង រសជាតិពិតជាពិសេសៗពី 130 Gastro Pub ?

0

បន្ទាប់ពីបំពេញការងារហត់នឿយ គ្រប់គ្នាតែងតែចង់ស្វែងរកកន្លែងញ៊ាំមុខម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ ដើម្បីបង្កើនកម្លាំងបំពេញថាមពលឡើងវិញមែនអត់? មិនជាបញ្ហាឲ្យតែបានមកភោជនីយដ្ឋាន 130 Gastro Pub គឺដឹងតែមិនខកបំណងហ្មងជាមួយមុខម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសារដែលគ្រប់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈ Nham24, E-Gets, Bloc និង Muuve ដើម្បីយកទៅញ៉ាំនៅផ្ទះជុំគ្រួសារបាន។

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

ងាកមកមើលជាមួយមុខម្ហូបដ៏ពិសេសដែល Admin បានភ្លក្សគឺថារសជាតិពិតជាមិនធម្មតាមានដូចជា កន្ធាយចំហុយខ្ទឹមស, បង្កងទន្លេសាប, គ្រឿងសមុទ្រចម្រុះ និងបាយឆាស្រួយ៤៧៤ និយាយពីថាប៉ុន្មានមុខនេះគឺរសជាតិពិសេសមិនធម្មតាដែលគ្រប់គ្នាមិនគួររំលង។ បន្ថែមពីនេះក៏នៅមានមុខម្ហូបពិសេសៗប្រចាំហាងជាច្រើនមុខទៀតផងដែរ ដោយគ្រប់គ្នាអាចធ្វើការឆែកមើលនៅលើFb Page 130 Gastro Pub

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

បែបនេះកុំភ្លេចណាចង់ញ៉ាំម្ហូបឆ្ងាញ់ៗជុំគ្រួសារ មិត្តភក្តិ ក្រុមការងារ 130 Gastro Pub រងចាំទទួលលោកអ្នកជានិច្ចមកញ៉ាំនៅហាងផ្ទាល់ក៏បាន កម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បាន?៕

ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub
ភោជនីយដ្ឋាន 130 Gastro Pub

ភោជនីយដ្ឋាន 130 Gastro Pub
លេខទូរសព្ទ៖ 069 829 998 / 069 466 008 / 060 768 768
ទីតាំង៖ នៅផ្លូវ១៣០ កែងផ្លូវលេខ៥ ជិតមាត់ទន្លេ

វីដេអូ៖