ស្វែង​យល់​ពី​ការ​ចម្លង​មេរោគ​តាម​ផ្លូវ​សំខាន់​មួយ​ចំនួន

0
មិនថាមនុស្សចាស់ មនុស្សពេញវ័យ ឬកុមារនោះទេ ឱ្យតែកង្វះអនាម័យគឺប្រឈមនឹងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺរាករូស  ក្អួកចង្អោរ និងចុកឆ្អល់ជាដើម ដែលអាការទាំងនេះបណ្តាលមកពីការចម្លងពពួកវីរុស និងបាក់តេរីចូលទៅក្នុងខ្លួនប្រាណ ។ មេរោគទាំងនេះវាចម្លងយ៉ាងងាយតាមរយៈផ្លូវសំខាន់មួយចំនួនដូចជា ម្រាមដៃ, លាមក, ទឹក, សត្វរុយ, ដី, ធូលី និងចំណីអាហារជាដើម។ o-little-kid-washing-hands-facebook មេរោគជាច្រើនបានប្រឡាក់ជាប់នឹងបាតដៃ របស់អ្នកតាមរយៈការប៉ះពាល់ជាមួយលាមក សត្វ ដី និងវត្ថុកង្វក់ផ្សេងៗទៀត។ ប្រសិនបើអ្នកមិនបានលាងសំអាតដៃជាមួយនឹងសាប៊ូទេ អ្នកមិនអាចសំអាតមេរោគដែលនៅជាប់នឹងបាតដៃរបស់អ្នកបានទេ ។ ដៃកខ្វក់របស់អ្នកអាចនាំមេរោគផ្សេងៗចូលមកក្នុងខ្លួនប្រាណយ៉ាងងាយ តាមរយៈការបរិភោគចំណីអាហារ និងការយកដៃកខ្វក់ទៅប៉ះពាល់មាត់ ត្រមុះ និងភ្នែក ។ ដូច្នេះលោកអ្នកគួរតែលាងដៃជាមួយសាប៊ូនៅមុនពេលចាប់កាន់ចំណីអាហារបរិភោគ ក្រោយពេលបន្ទោបង់ និងក្រោយពេលលាងសំអាតគូទកូនរបស់អ្នក ជានិច្ចកាលត្រូវលាងដៃជាមួយសាប៊ូ ដោយលោកអ្នកគួរតែអនុវត្តវិធីលាងដៃតាមរបៀបខាងក្រោម៖ washing-your-hands -ចាក់ទឹកផ្សើមដៃទាំងពីរ -ដាក់សាប៊ូនៅលើបាតដៃនឹងខ្នងដៃ -ដុសសំអាតបាតដៃនិងម្រាមដៃ -ដុសសំអាតខ្នងដៃ ចង្វែកដៃ និងចុងម្រាម -លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយនឹងទឹកស្អាត -ជូតដៃជាមួយនឹងកន្សែងឬក្រមាស្អាត ។ ធ្វើបែបនេះអ្នកអាចជៀសផុតពីជំងឺរាករូស និងជំងឺផ្សេងៗជាច្រើនទៀត ពិសេសឪពុកម្តាយគ្រប់រូបគួរតែបង្រៀបកូនអំពីការសំអាតដៃតាមវិធីខាងលើទើបជាការប្រសើរ ដៃស្អាតគ្មានមេរោគ សុខភាពល្អ គ្រួសាររីករាយ ៕ តោះមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel LittleBabyBum ®

បុរសមិនគួរមើលរំលងដំឡូងទេ បើចង់​បង្កើន​អ័រម៉ូន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព

0
Testosterone គឺជាអ័រម៉ូនភេទបុរស ភ្ញោចចំណង់ផ្លូវភេទ សុខភាពឆ្អឹង និងសាច់ដុំ ផលិតមេជីវិត និងការដុះសក់ ។ អ្នកអាចបាត់បង់អ័រម៉ូន testosteroneនេះទៅតាមអាយុរបស់អ្នក ព្រមទាំងជំងឺរ៉ាំរ៉ៃ ។ ខាងក្រោមនេះគឺជាអាហារដែលជួយបង្កើនអ័រម៉ូនភេទ និងរក្សាឱ្យបានគង់វង្ស ៖ purple-yam-ftr ដំឡូង ៖ សារធាតុកាបូអីុដ្រាតមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផលិតអ័រម៉ូន Testosterone ។ ចំណែកឯដំឡូងគឺជាប្រភពដ៏ច្រើននៃសារធាតុកាបូអុីដ្រាតក្នុងការបង្កើនអ័រម៉ូន Testosterone ហើយវាក៏មានសារធាតុចិញ្ចឹមក្នុងបរិមាណដ៏ខ្ពស់ផងដែរ ។ 07 មើលពីរបៀបធ្វើរបស់វាទាំងអស់គ្នា!
ប្រភព៖ YouTube Channel Home Cooking Adventure

តុក្កតារឿង “Beauty and the Beast” ត្រូវបានយកមកថតជាភាពយន្តហើយ!!!

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ធ្លាប់តែមើលតុក្កតារឿង “Beauty and the Beast” ប៉ុន្តែពេលនេះ ត្រូវគេបានយករឿងនេះមកថតជា ខ្សែរភាពយន្តវិញម្តង។ រឿងនេះ ចាប់ផ្តើមថតក្នុងខែ ឧសភា ឆ្នាំ 2015 និងបញ្ចប់ក្នុងខែ សីហា។ ហើយ ភាពយន្តមួយនេះ នឹងមានគំរោងដាក់បញ្ចាំងក្នុងខែមិនា ឆ្នាំ 2017 ខាងមុខនេះផងដែរ។ ហើយឥលូវ រឿងនេះក៏ បានចេញនៅ Official Trailer របស់ខ្លួនររួចហើយ។ ក្នុងការចេញនៅ Trailer ក្នុង YouTube តែ 20 ម៉ោង ប៉ុណ្ណោះ គឺមានអ្នកចូលទៅមើលរហូតដល់ទៅ 1,5 សែននាក់។ បើចង់ដឹងថា Trailer រឿងនេះខុសពីតុក្កតា យ៉ាងណា? អាចមើលវីដេអូខាក្រោមបាន៖ neonvid_65237a7b1e8d2c5069a5bede58b4d631 neqgo2fteeowty_1_bBelle (Emma Watson) in Disney's BEAUTY AND THE BEAST, a live-action adaptation of the studio's animated classic directed by Bill Condon. beast-with-magic-necklace
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Chelsea ចង់បាន Frank Lampard ត្រលប់មកវិញ

0
ក្រុម Chelsea អាចនឹងផ្តល់ការងារមួយសំរាប់កីឡាករ Frank Lampard ក្នុងទឹកដី Stamford Bridge បន្ទាប់ពីគាត់ចាក់ចេញពីក្រុម New York City ក្នុងក្របឃណ្ឌកំពៅលរបស់អាមេរិច។ soccerកីឡាករខ្សែបំរើវ័យ 38ឆ្នាំ រូបនេះ នឹងចាក់ចេញពីក្របខណ្ឌ Major League Soccer បន្ទាប់ពីកុងត្រា របស់គាត់ត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ។ frank-lampard-012ហើយសំរាប់ក្រុមតោខៀវបានរៀបចំនៅតំណែងមួយសំរាប់រូបគាត់ អាចជាគ្រូបង្វឹក, ឯកអគ្គរដ្ឋទូត ឫក៏ ជា Mentoring Capacity។ 052116nycfc22bk https://www.youtube.com/watch?v=JZu4-5bu1OE

Ozil អាចនឹងបន្តកុងត្រាថ្មីជាមួយក្រុម Arsenal

0
តាមរយៈពត៌មានចុងក្រោយពី The Mirror បានបង្ហាញថា កីឡាករ Ozil អាចនឹងបន្តស្នាក់នៅជាមួយក្រុមកាំភ្លើងធំបន្តទៀត។ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានចរចារជាមួយគាត់ក្នុងការតំឡើង ប្រាក់ ប្រចាំសប្តាហ៍រហូតដល់ 200,000 ផោន។ LONDON, ENGLAND - OCTOBER 19: Mesut Oezil of Arsenal celebrates as he scores their second goal during the Barclays Premier League match between Arsenal and Norwich City at Emirates Stadium on October 19, 2013 in London, England. (Photo by Paul Gilham/Getty Images) ក្រុម Arsenal សង្ឃឹមថាកីឡាករវ័យ 28ឆ្នាំ រូបនេះនឹងបន្តកុងត្រាថ្មី ហើយនឹងស្នាក់នៅបន្តជាមួយក្រុម។ សំរាប់ក្រុម Arsenal បានរៀបចំរួចហើយក្នុងការតំឡើងប្រាក់ឈ្នួលរបស់គាត់ ដែលប្រាក់ឈ្នួលនេះ គឺខ្ពស់ជាងគេបំផុតក្នុងក្រុម។ cqjm3kdweaic9vfសំរាប់ Ozil ក្នុងពេលបច្ចុប្បន្នគឺទទួលបានប្រាក់ឈ្នួល 140,000 ផោន ក្នុងមួយសប្តាហ៏។ ហើយគាត់នៅ សល់កុងត្រា 18 ខែទៀត។

មានដឹងអត់ថាផ្លែប៉ាស្យុងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សុខភាព?

0
អត្ថប្រយោជន៍នៃផ្លែប៉ាស្យុងចំពោះសុខភាពមានច្រើនដោយសារតែសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនជាច្រើនដែលមានក្នុងផ្លែឈើនេះរួមមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids វីតាមីនA វីតាមីនC  Riboflavin Niacin ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម ស្ពាន់ ជាតិកាកសរសៃ និងជាតិប្រូតេអីុន។ លើសពីនេះ ផ្លែប៉ាស្យុងមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់សុខភាពដែលអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃផ្លែប៉ាស្យុង។ basketpassionfruit ផ្លែប៉ាស្យុងមានរសជាតិឆ្ងាញ់ ហើយវាជាប្រភពនៃសារជាតិប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន និងជាតិកាកសរសៃ។ ផ្លែប៉ាស្យុងចំនួន១០០ក្រាមមានកាឡូរីត្រឹមតែ៩៧ប៉ុណ្ណោះ។ ផ្លែឈើនេះសម្បូរទៅដោយជាតិកាកសរសៃ។ ១០០ក្រាមនៃផ្លែប៉ាស្យុងមានជាតិកាកសរសៃ ១០,៤ ក្រាម  ឬ២៧% ។ ជាតិកាកសរសៃនៅក្នុងរបបអាហារអាចជួយកម្ចាត់ជាតិកូឡេស្តេរ៉ុលពីរាងកាយ ។ វាក៏មានលក្ខណៈសម្បត្តិក្នុងការបន្ទន់លាមកបានល្អផងដែរ វាថែមទាំងជួយការពារភ្នាសរំអិលពោះវៀនធំដោយបន្ថយការប៉ះពាល់នឹងសារធាតុពុលក្នុងពោះវៀនធំ និងបណ្តេញសារធាតុពុលបង្កជំងឺមហារីកពីពោះវៀនធំ ។ chanh-day-tim-1 ផ្លែប៉ាស្យុងសម្បូរទៅដោយវីតាមីន C  100 ក្រាមនៃផ្លែប៉ាស្យុងមានវីតាមីន C ប្រហែល ៣០មីលី្លក្រាម ។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអានុភាពអាចរលាយក្នុងទឹក ។ ការបរិភោគផ្លែឈើដែលសម្បូរវីតាមីន C ជួយឱ្យរាងកាយបង្កើតនូវភាពស៊ាំនឹងភ្នាក់ងារបង្ករោគ និងជំងឺផ្តាសាយ ដូចរ៉ាឌីកាល់សេរីដែលទ្រទ្រង់ការរលាក។ ផ្លែឈើនេះក៏មានកម្រិតវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មសារជាតិ flavonoids ដែលមានដូចជា ß-carotene និង cryptoxanthin-ß  ល្អចំពោះរាងកាយ។ ការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្នបានបង្ហាញថា សមាសធាតុទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងរួមជាមួយវីតាមីន A ចាំបាច់សម្រាប់សុខភាពភ្នែក ។ វីតាមីន A ក៏ចាំបាច់ក្នុងការរក្សាភ្នាសទឹករំអិលនិងស្បែកដែលមានសុខភាពល្អ ។ ការបរិភោគផ្លែឈើធម្មជាតិសម្បូរវីតាមីន A និងសារជាតិ flavonoids អាចជួយការពារអ្នកពីជំងឺមហារីកសួតនិងមាត់ ។ ផ្លែប៉ាស្យុងស្រស់សម្បូរទៅដោយជាតិប៉ូតាស្យូម ។ ១០០ក្រាមនៃផ្លែប៉ាស្យុងមានជាតិប៉ូតាស្យូមប្រហែល ៣៤៨ មីលី្លក្រាម ។ ប៉ូតាស្យូមគឺជាធាតុផ្សំសំខាន់មួយរបស់កោសិកា និងទឹកក្នុងរាងកាយ ជួយរក្សាចង្វាក់បេះដូងរួមនឹងសម្ពាធឈាម ៕ តោះមកមើលពីការធ្វើទឹកប៉ាស្យុងរបស់វាទាំងអស់គ្នា!

រឿង Wonder Woman ចេញ Trailer ថ្មីហើយ

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
រឿង Wonder Woman ដែលជាប្រភេទរឿងតុក្កតា ហើយពេលនេះត្រូវបានយកមលផលិតជាខ្សែរភាពយន្ត វិញម្តង។ ហើយរឿងនេះ ត្រូវបានចាប់ផ្តើមថតក្នុងខែវិច្ឆិកា ឆ្នាំ 2015 នឹងបញ្ចប់ការថតក្នុងខែ ឧសភា ឆ្នាំ 2016។ ហើងនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2017 ខាងមុខ នេះ។ មុនដំបូង របស់រឿងនេះ គឹចាប់ផ្តើមពីការធ្លាក់យន្តហោះរបស់ Steve Trevor ទៅលើកោះ Themyscira។ នៅពេល នោះ Steve Trevor បានប្រាប់ Diana អំពីបញ្ហាសង្គ្រាមលោកដែលកំពុងតែចាប់ ផ្តើមឡើង។ ដោយ មូលហេតុ នេះ Diana ក៏បានចាក់ចេញពីផ្ទះរបស់ខ្លួនក្នុងគោលបំណង ដើម្បីបញ្ឈប់ សង្គ្រាមនេះ ហើយនាងក៏ក្លាយខ្លួនទៅជា Wonder Woman។ wonder-woman-gal-gadot wonder-woman wonder-woman-1 https://www.youtube.com/watch?v=1eZ1jdWxz_M Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

ធ្លាប់តែត្រូវគេចំអន់ថាមានចិញ្ចើមក្រាស់ តែឥលូវក្លាយជាតារាបង្ហាញម៉ូដ

ព័រតូរីកូ៖ ក្មេងស្រីជំទង់អាយុ១៧ឆ្នាំម្នាក់ ដែលធ្លាប់តែគេគ្រប់គ្នាធ្វើបាបដោយសារនាងមានចិញ្ចើមក្រាស់ ឥលូវនេះបានទៅចុះកុងត្រាជាប់ធ្វើជាតារាបង្ហាញម៉ូដនៅក្រុមហ៊ុនបង្ហាញម៉ូដកំពូលមួយ។
Natalia Castellar
Natalia Castellar
Natalia Casterllar បានបិទមាត់មនុស្សដែលធ្លាប់ចំអន់នាងជិត មិនឲ្យពួកគេចំអន់នាងបានទៀត បន្ទាប់ពីមានភាពលេចធ្លោបែបនេះ។ នាងបានប្រាប់ដល់ទស្សនាវដ្តី W ថា៖ “កាលពីខ្ញុំនៅតូច គេនាំគ្នានិយាយពីចិញ្ចើមខ្ញុំ។ ខ្ញុំត្រូវបានពួកគេធ្វើបាប ដោយសារតែរោមចិញ្ចើមដ៏ក្រាស់របស់ខ្ញុំ ហើយពេលនោះខ្ញុំពិតជាចង់កោរវាចោលណាស់។”
Natalia Castellar
Natalia Castellar
Natalia Castellar
Natalia Castellar
Natalia ថាឥលូវនេះ នាងមិនខ្វល់ពីសម្តីរបស់ពួកហ្នឹងទៀតទេ។ ដោយសារតែអ្វីដែលនាងមានហ្នឹងហើយ រួមទាំងចិញ្ចើមក្រាស់របស់នាង ទើបធ្វើឲ្យនាងអាចចូលប្រលូកធ្វើជាតារាបង្ហាញម៉ូដបាន នៅ NEXT Models៕ វីដេអូ Natalia Castellar
ប្រភព៖ metro.co.uk

មានដឹងអត់ ថាក្រុមណាដែលចំណាយ​ប្រាក់ខែកីឡាករច្រើនជាងគេក្នុងវិស័យកីឡា?

0
ក្រុមបិសាចក្រហម Manchester United បានក្លាយទៅជាក្រុមមួយដែលចំណាយលើប្រាក់បៀវវត្សរបស់ កីឡាករច្រើនជាងគេ ក្នុងវិស័យបាល់ទាត់ បើតាមរយៈរបាយការណ៏របស់ Global Sport Salaries Survey។ សំរាប់ប្រាក់ខែជាមធ្យមរបស់កីឡាករជំរើសទី1របស់ក្រុមបិសាចក្រហមគឺ ប្រហែល 5,77លានផោន ក្នុង 1ឆ្នាំ ឫក៏ 110,962ផោនក្នុង 1សប្តាហ៏។ ក្រុម Man Utd គឺជាប់ចំណាត់ថ្នាក់លេខ 4 ដែលចំណាយប្រាក់ខែច្រើនជាងក្នុងវិស័យកីឡា។ ហើយ 3 ក្រុមទៀត គឺមានដូចជា Cleveland Cavaliers ចំណាយ 8.7លានដុល្លា (6.9លានផោន), New York Yankees ចំណាយ 7.68លានដុល្លា និងក្រុមទី៣ ឈ្មោះ LA Clippers ចំណាយ 7.65លានដុល្លា។ cleveland-cavaliers la-clippers new-york-yankeesសំរាប់ក្នុងវិស័យបាល់ទាត់ គឺក្រុម Barcelona ជាក្រុមទី2 ដែលចំណាយរហូតដល់ 5,65លានផោន និងក្រុម Man City ជាក្រុមទី៣ ដែលចំណាយ 5.4 លានផោន។ ក្នុងនោះក្រុម Chelsea នៅចំណាត់ថ្នាក់ទី 34, Arsenal ចំណាត់ថ្នាក់ទី 47 និង Liverpool នៅចំណាត់ថ្នាក់ទី 60។ barcelona man-cityចំពោះមូលហេតុដែលធ្វើអោយក្រុម Man Utd ជាប់ជាក្រុមដែលចំណាយច្រើនជាងគេ គឺដោយសារការ នាំយក នៅកីឡាករ Pogba ដែលមានតំលៃខ្លួនថ្លៃជាងគេក្នុងលោកមកកាន់ទឹកដីរបស់ខ្លួនកាលពីដើម រដូវកាល។
 

គេរងាចង់ស្លាប់ លោកតា៧២ឆ្នាំម្នាក់នេះរត់ដោះអាវបញ្ចេញសាច់ដុំ

ចិន៖ គិតចាប់តាំងពីរដូវរងាឈានចូលមកដល់នៅទីក្រុងឆឹងទូ ប្រទេសចិន មនុស្សម្នាគ្រប់គ្នាខំរកខោអាវណាក្រាស់ៗដើម្បីស្លៀកពាក់កុំឲ្យចាញ់អាកាសធាតុ តែមានតែលោកតាអាយុ៧២ឆ្នាំម្នាក់ទេ ដែលដោះអាវរត់ហាត់ប្រាណធ្វើមិនដឹង។
72-year-old Chengdu grandpa
72-year-old Chengdu grandpa
លោកតា ចឹង ត្រូវបានគេដឹងថាមានទម្លាប់រត់ហាត់ប្រាណដោះអាវនេះអស់រយៈពេល១២ឆ្នាំរួចមកហើយ ទោះបីជាស្ថិតនៅក្រោមអាកាសធាតុយ៉ាងណាក៏ដោយ។
លោកតាពិតជាមានសុខភាពល្អមែន!
72-year-old Chengdu grandpa
72-year-old Chengdu grandpa
រូបថតជាច្រើនសន្លឹកខាងក្រោមបង្ហាញពី សកម្មភាពលោកតាសម្តែងអួតអ្នកដើរតាមផ្លូវ។ លោកតាធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរពីរាងរបស់លោកតា ព្រោះថាវាមិនងាយទេដែលអាយុចាស់ហើយ នៅតែមានសាច់ដុំកង់ៗបែបនេះ៕
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
72-year-old Chengdu grandpa
https://www.youtube.com/watch?v=DtnJlrTfNWk ប្រភព៖ shanghaiist.com