
Harry Kane នៅមិនទាន់បន្តកុងត្រាថ្មីជាមួយ Spurs នៅឡើយទេ
តាមពត៌មាន The Sun បានបញ្ជាក់ថា “កុងត្រាថ្មីរវាងក្រុម Tottenham នឹងកីឡាករខ្សែរប្រយុទ្ធ Harry Kane កំពុងស្ថិតនៅក្នុងការចរចារនៅឡើយ”។ ដោយសារមូលហេតុក្រុម Spurs មិនមានបំណងចង់ ផ្តល់ប្រាក់ ប្រចាំសប្តាហ៏ 60,000 ផោន ដល់ Harry Kane ពីព្រោះតំលៃនេះ វាខ្ពស់ជាងទឹកប្រាក់ដែលមិត្តរួមក្រុម អង់គ្លេសដទៃទៀតទទួលបាន។
សំរាប់ Harry Kane អាចនឹងក្លាយជាគោលដៅក្នុងការតាមប្រម៉ាញ់របស់ក្លឹបធំៗជាច្រើននៅ អង់គ្លេស ដូចជា Manchester United, Manchester City និងក្រុម Chelsea។

https://www.youtube.com/watch?v=SB5Gz1fbBqU



Ronaldo រកបានគ្រាប់បាល់ទី 68 របស់ខ្លួន សំរាប់ក្រុមជំរើសជាតិ
សម្រាប់ការប្រកួតរវាងក្រុម Portugal និងក្រុម Latvia កាលពីយប់មិញនេះ គឺក្រុម Portugal អាចរក បាន រហូតដល់ទៅ 4 គ្រាប់។ ក្នុងនោះ កីឡាករ Ronaldo អាចរកបាន 2 គ្រាប់ម្នាក់ឯង ហើយ Carvalho និង Bruno Alves អាចរកបានម្នាក់1គ្រាប់។ ចំណែកក្រុម Latvia គឺអាចរកបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយ កីឡាករ Zjuzins។ ក្រឡេកមកមើលគ្រាប់បាល់់ 2 គ្រាប់របស់កីឡាករ Ronadol គឺជាគ្រាប់បាល់ទី 68 ដែល គេរកអោយក្រុមជំរើសជាតិផងដែរ។
https://www.youtube.com/watch?v=7i-7nXbhMC8


Edin Dzeko ទាញខោរបស់ Kyriakos Papadopoulos
នៅក្នុងការប្រកួតស្វែងរកកៅអីសំរាប់ទៅពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ 2018 នៅប្រទេសរុស្សី រវាងក្រុម Greece និង ក្រុម Bosnia ត្រូវបានបញ្ចប់ក្នុងលទ្ធផល 1-1។ ហើយនៅក្នុងការប្រកួតនេះ កីឡាករ Edin Dzeko បានទទួលបានកាត់ក្រហមបណ្តេញចេញពីការប្រកួត ដោយសារមានការប៉ះទង្គិច ជាមួយកីឡាករ Greece ឈ្មោះ Kyriakos Papadopoulos។ ការប៉ះទង្គិចនេះ ក៏គួរអោយអស់សំណើចផង ដែរ គឺកីឡាករ Dzeko ទាញខោរបស់កីឡាករ Kyriakos Papadopoulos។
https://www.youtube.com/watch?v=1M89aUGrRK8


ត្រប់វែងមានអត្ថប្រយោជន៍ពិសេសដល់សុខភាព
ត្រប់វែងមិនត្រឹមតែជាបន្លែដែលងាយស្រួលរកទិញនៅតាមទីផ្សារនោះទេ តែវាគឺជាផ្លែឈើែដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពផងដែរ ។ ខាងក្រោមនេះជាគន្លឹះពិសេសរបស់ត្រប់វែង ៖
១-គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖ ផ្លែត្រប់មានជាតិកាកសរសៃខ្ពស់ និងជាតិកាបូអុីដ្រាតក្នុងកម្រិតទាប។ ដូច្នេះពួកវាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម និងត្រួតពិនិត្យការស្រូបយកជាតិស្ករក្នុងរាងកាយ។ លក្ខណសម្បត្តិនេះធ្វើឲ្យពួកវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ២ ។
២-មានប្រយោជន៍ចំពោះខួរក្បាល ៖ ត្រប់វែងមានសារធាតុចិញ្ចឹមពីធម្មជាតិ ដែលជួយការពារភ្នាសកោសិកាពីការខូចខាតផ្សេងៗ និងសម្របសម្រួលការបញ្ជូនព័ត៌មានពីផ្នែកមួយនៃខួរក្បាលទៅផ្នែកផ្សេងទៀតបានល្អ ហើយវាជួយរក្សាដំណើរការនៃការចងចាំ ។
៣-សម្រកទម្ងន់ ៖ ត្រប់វែងមានជាតិទឹកច្រើន និងកាឡូរីទាប។ លក្ខណៈពិសេសនេះល្អចំពោះអ្នកដែលចង់សម្រកទម្ងន់ អ្នកគួរតែបរិភោគវាទាំងស្រស់ ។
៤-លក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ៖ ត្រប់វែងមានបរិមាណវីតាមីន C គ្រប់គ្រាន់ក្នុងការប្រឆាំងនឹងមេរោគ និងបាក់តេរីយ៉ាងមានប្រសិទ្ធភាព ។
៥-បញ្ឈប់ការជក់បារី ៖ ត្រប់វែងមានជាតិនីកូទីនក្នុងបរិមាណតិចតួច ដែលអាចជួយដល់អ្នកដែលចង់បញ្ឈប់ការជក់បារី ។
មើលពីរបៀបធ្វើទាំងអស់គ្នា!
ប្រភព៖ YouTube Channel Aashpazi.com

ប្លែកមាត់ប្លែករសជាតិ! ក្តាមឆាខ្យល់ព្យុះ ប្រចាំភោជនីយដ្ឋាន សាំងហ្គាពួរ
ម្ហូបញ៉ាំប្រចាំប្រទេសនីមួយៗ តែងមានរសជាតិប្លែកៗខុសគ្នា និងរបៀបនៃការញ៉ាំក៏ខុសគ្នាដែរ តាមទំលាប់រៀងៗខ្លួន។ ជាក់ស្តែងថ្ងៃនេះដែរ យើងសូមលើកយកម្ហូបបែបសាំងហ្គាពួរ មកបង្ហាញមិត្តអ្នកអានទាំងអស់គ្នាវិញម្តង ដើម្បីជាការផ្លាស់ប្តូររសជាតិថ្មីប្លែក ជូនលោកអ្នកទស្សនាទាំងរបៀបនៃការធ្វើ និងការញ៉ាំ ថាតើម្ហូបបែបសាំងហ្គាពួរយ៉ាងណាដែរ។

ម្ហូបប្រចាំហាង សាំងហ្គាពួរ

ម្ហូបប្រចាំហាង សាំងហ្គាពួរ
ភោជនីយដ្ឋាន សាំងហ្គាពួរ ដែលមានទីតាំងនៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយភោជនីយដ្ឋាននេះមានម្ហូបពិសេសៗ ជាច្រើនដែលល្បីប្រចាំប្រទេស សាំងហ្គាពួរ ដែលមានដូចជា៖ ក្តាមឆាម្ទេស, ក្តាមខ្យល់ព្យុះ, ស៊ុបឆ្អឹងប៉ាគូតេ, ឡាក់សា, បាយមាន់សាំងហ្គាពួរ, ត្រកួនឆាម្ទេសស៊ាំប៉ា, សំបុកត្រាវគ្រឿងសមុទ្រពិសេស…ទាំងនេះសុទ្ធតែជាម្ហូបដែលប្រជាជនសាំងហ្គាពួរពេញនិយម។

ក្តាមខ្យល់ព្យុះ

ក្តាមខ្យល់ព្យុះ

សំបុកត្រាវគ្រឿងសមុទ្រពិសេស

សំបុកត្រាវគ្រឿងសមុទ្រពិសេស

បាយមាន់សាំងហ្គាពួរ

បាយមាន់សាំងហ្គាពួរ

ក្តាមឆាម្ទេស

ក្តាមឆាម្ទេស
តែថ្ងៃនេះសុំលើកយករបៀបធ្វើក្តាមឆាខ្យល់ព្យុះ, ក្តាមឆាម្ទេស និងសំបុកត្រាវគ្រឿងសមុទ្រពិសេស មកបង្ហាញហើយព្រោះអី ទាំងឈ្មោះ ទាំងរបៀបធ្វើសុទ្ធតែទាក់ទាញ គួរអោយចង់ញ៉ាំ ចង់ស្គាល់ជាងគេ ដោយម្ហូបបីមុខនេះមានចំនុចពិសេស និងរសជាតិពិសេសខុសៗគ្នា ដោយ៖ ក្តាមឆាម្ទេស មើលទៅដូចក្តាមឆាការី ចឹងតែមិនចឹងទេ វាត្រូវបានគេឆាដោយប្រើម្ទេស ហើយទឹកឆារបស់វាឆ្ងាញ់ប្លែក ពិសេសនោះគឺឆ្ងាញ់តែម្តងបើយើងជ្រលក់ជាមួយនំប៉ាវ ងាកមក ម្ហូបក្តាមឆាខ្យល់ព្យុះវិញ កាន់តែអ៊ែមដោយម្ហូបនេះ ប្រើក្តាមធំៗ ឆាជាមួយភ្លើងដ៏ក្តៅ ហ៊ុយផ្សែងដូចខ្យល់ព្យុះចឹង។
ហើយចំនែកឯម្ហូបចុងក្រោយ គឺ សំបុកត្រាវគ្រឿងសមុទ្រពិសេស មើលរូបរាងពិតជាទាក់ទាញខ្លាំង ដោយសារតែសំបុកត្រាវ នោះគឺគេប្រើសាច់ត្រាវហើយលាយជាមួយសាច់ម្សៅម៉្យាងរួចគេបំពងវា បន្ថែមដោយគ្រឿងសមុទ្រគ្រប់មុខទៀតនោះ កាន់តែធ្វើម្ហូបនេះ គួរអោយចង់ញ៉ាំមួយកំរិតទៀត។
ផែនទីហាង
ភោជនីយដ្ឋាន សាំងហ្គាពួរ
ទូរស័ព្ទ៖ 023 6666 377 / 097 92 93 531
ទីតាំង៖ នៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
វីដេអូឆាក្តាម











Brazil លុតក្រុម Argentina 3-0
យប់មិញនេះ សំរាប់ការប្រកួតតាមតំបន់ ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតពានរង្វាន់ World Cup 2018។ ជាការជួបគ្នារវាងក្រុមខ្លាំងទាំង2 គឺ Brazil នឹង Argentina។ នៅក្នុងការប្រកួតនេះផងដែរ គឺក្រុមម្ចាស់ផ្ទះ Brazil អាចរកបានរហូតទៅដល់ 3គ្រាប់។ ចំណែកក្រុម Argentina វីញ មិនអាចរកបានសូម្បីតែ 1គ្រាប់។ ចប់ការប្រកួតនេះ គឺក្រុម Brazil យកឈ្នះក្រុម Argentina 3-0។






Assassin’s Creed ដែលជាវីដេអូហ្គេម ត្រូវបានយកមកថតជារឿងហើយ..




Show Time
បុរសណាខ្លះចង់បង្កើនអ័រម៉ូនភេទឱ្យកាន់តែមានប្រសិទ្ធភាព ដោយគ្រាន់តែ…
Testosterone គឺជាអ័រម៉ូនភេទបុរស ភ្ញោចចំណង់ផ្លូវភេទ សុខភាពឆ្អឹង និងសាច់ដុំ ផលិតមេជីវិត និងការដុះសក់ ។ អ្នកអាចបាត់បង់អ័រម៉ូន testosteroneនេះទៅតាមអាយុរបស់អ្នក ព្រមទាំងជំងឺរ៉ាំរ៉ៃ ។ ខាងក្រោមនេះគឺជាអាហារដែលជួយបង្កើនអ័រម៉ូនភេទ និងរក្សាឱ្យបានគង់វង្ស ៖
-ត្រីធូណា ៖ ត្រីធូណាសម្បូរទៅដោយវីតាមីន D ការបរិភោគត្រីនេះអាចបង្កើនអ័រម៉ូន Testosterone ដោយធម្មជាតិយ៉ាងមានប្រសិទ្ធភាព ។
ចឹងមកមើលពីរបៀបធ្វើរបស់វាវិញម្តងមើល!
ប្រភព៖ YouTube Channel Tasty

Jose Mourinho ចង់បានកីឡាករ Ozil របស់ Arsenal
តារាងបាល់ទាត់របស់ក្រុមជំរើសជាតិ Germany ដែលកំពុងលេងអោយក្រុម Arsenal គឺកីឡាករ Ozil នឹងអាច ក្លាយជាគោល ដៅរបស់លោក Jose Mourinho ក្នុងពេលដោះដូរកីឡាករក្នុងកំឡុងខែមករា ខាងមុខ។ ដោយ ហេតុថា កីឡាកររូបនេះ នៅមិនទាន់បន្តកុងត្រាថ្មីជាមួយ ក្រុមកាំភ្លើងធំ Arsenal នៅឡើយទេ ពីព្រោះ គាត់ចង់ អោយក្រុម Arsenal តំឡើងប្រាក់ប្រចាំសប្តាហ៏ដល់គាត់។
កីឡាករវ័យ 28ឆ្នាំ រូបនេះ គឺទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន 140,000 ផោន។ ហើយនៅពេលបើករដូវ កាលថ្មីក្រុម Arsenal ក៏បានតម្លើងអោយគាត់ចំនួន 20,000 ផោនថែមទៀតផងដែរ។ ប៉ុន្តែចំនួននេះ ប្រហែល ជាមិនទាន់គ្រប់នៅអ្វីដែល Ozil ចង់បាននៅឡើយទេ។ សំរាប់ក្រុមបិសាចក្រហមវិញ គឺហ៊ាន ចំណាយប្រាក់ ប្រចាំសប្តាហ៍រហូតដល់ 250,000 ផោត។ តើ Ozil អាចនឹងផ្លាស់ប្តូរទៅកាន់ក្រុមបិសាច ក្រហម ឫអត់?


