ហាត់ប្រាណដើម្បីជំនួយការព្យាបាលជម្ងឺសន្លាក់ឆ្អឹង

Ads-Banner-By-Post-Angkor Beauty
ពាណិជ្ជកម្ម

ជាការពិតណាស់ប្រជាជនខ្មែរយើងសព្វថ្ងៃនេះភាគច្រើនមិនទាន់បានជ្រាបច្បាស់នោះទេ អំពីការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ និងសមស្របទៅតាមសុខភាពរបស់ខ្លួន ជាពិសេសសម្រាប់អ្នកមានជម្ងឺសន្លាក់ឆ្អឹងទ្រុឌទ្រោមនេះតែម្ដង។

វិធីលំហាត់ប្រាណ សម្រាប់អ្នកជម្ងឺសន្លាក់ឆ្អឹងនេះ មិនមែនចេះតែហាត់ទៅតាមការនឹកឃើញនេះទេ គឺត្រូវតែធ្វើលំហាត់ប្រាណទៅតាមការណែនាំរបស់ គ្រូពេទ្យឯកទេស ទើបធ្វើឱ្យសន្លាក់ឆ្អឹងរបស់លោកអ្នកមានសុខភាពល្អឡើងវិញ។ តែប្រសិនបើលោកអ្នកមិនអនុវត្ដន៍តាមការណែនាំ ឬក៏ចេះតែហាត់ឲ្យតែបាននោះ ប្រាកដជាមានបញ្ហាប៉ះពាល់ដល់សន្លាក់ឆ្អឹង ជាមិនខាន។
angkor-beauty19
angkor-beauty
វិធីហាត់ប្រាណសម្រាប់អ្នកជម្ងឺសន្លាក់ឆ្អឹង៖ – វិធីហែលទឹក៖
angkor-beauty19
angkor-beauty
នេះគឺវិធីមួយដ៏ល្អបំផុតសម្រាប់អ្នកជម្ងឺសន្លាក់ ព្រោះវិធីហែលទឹកនេះអាចធ្វើឲ្យទម្ងន់របស់អ្នកជម្ងឺនេះ មិនសង្កត់ទៅលើសរីរៈ ដូចជាជង្គង់ កជើង ឬឆ្អឹងត្រគាកនោះទេ។ – វិធីជិះកង់៖
angkor-beauty19
angkor-beauty
បើសិនជាលោកអ្នកមិនអាចធ្វើដូចវិធីខាងលើនេះបាន មានវិធីមួយទៀតគឺជិះកង់ ប៉ុន្ដែវិធីនេះមានប្រសិទ្ធភាពទាបជាងវិធីខាងលើ។ – វិធីលើកជើង៖
angkor-beauty19
angkor-beauty
ប្រសិនអ្នកជម្ងឺកំពុងឈឺ ហើយមិនអាចធ្វើលំហាត់ប្រាណបានដូចជាវិធីខាងលើ អ្នកជម្ងឺគួរតែឧស្សាហ៍លើកជើងឲ្យបានច្រើនដង ជាពិសេសគឺនៅពេលព្រឹក។ អ្នកជម្ងឺត្រូវតែបរិភោគអាហារឱ្យបានគ្រប់គ្រាន់ និង សម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន D ជាតិប្រូតេអ៊ីន នេះគឺជាវិធីជួយឱ្យសុខភាពឆ្អឹងរឹងមាំល្អ។ ក្រៅពិនោះបើសិនលោកអ្នកនាងកញ្ញាដែលកើតមានការឈឺសន្លាក់គួរតែប្រញាប់មកព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីការពារ កុំឲ្យជម្ងឺនេះវិវឌ្ឍន៍បន្ដទៅទៀត ដែលមិនអាចព្យាបាលបាន ហើយឈានទៅដល់ការវះកាត់ ដែលត្រូវចំណាយថវិកាច្រើន ហើយអាចប៉ះពាល់ទៅដល់ជីវភាពគ្រួសារ នេះគឺជារឿងមួយមិនល្អនោះទេ។
angkor-beauty19
angkor-beauty
ចំពោះលោកអ្នកដែលមិនទាន់កើតមានជម្ងឺសន្លាក់ លោកអ្នកគួរតែមានវិធានការការពារ ដើម្បីកុំឱ្យកើតមានជម្ងឺនេះ ដូចជា ប្រសិនលោកអ្នកលើសទម្ងន់ គួរតែសម្រកទម្ងន់។ ហើយ ចំពោះលោកអ្នកដែលចូលចិត្ដទទួលទានគ្រឿងស្រវឹងឬក៏បារី លោកអ្នកគួរតែកាត់បន្ថយ ជាពិសេសគួរតែបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន D ជាតិប្រូតេអ៊ីន នេះគឺជាវិធីជួយឱ្យសុខភាពឆ្អឹងរឹងមាំល្អ។ អ្វីដែល ល្អជាងនេះគឺត្រូវតែស្វែងរកគ្រូពេទ្យ អ្នកជំនាញច្បាស់លាស់ ដើម្បីធ្វើការព្យាបាល។ ទន្ទឹមនឹងនោះ លោកអ្នកអាចប្រើបន្ថែមផលិតផលអាហារបំប៉ន Arthro Max ដើម្បីជួយបណ្តុះកោសិកាឆ្អឹងខ្ចី,បង្កើនភាពមាំមួនដល់ឆ្អឹង។ Arthro Max ជួយបន្ថយនិងព្យាបាលរាល់ការឈឺនិងរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ, ធ្វើឲ្យជម្ងឺសន្លាក់ឆ្អឹងមានការថយចុះបន្តិចម្តងៗ។ angkor-beauty19  
contact-angkor-beauty

ថ្មីទៀតហើយពី Song Song “យប់ស្ងាត់”

0
ពេលនេះ Song Song ម្ចាស់បទ “Ex ខ្ញុំរៀបការហើយ” បានចេញនៅបទចម្រៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា “យប់ស្ងាត់”។ អត្ថន័យរបស់បទចំរៀងនេះ គឺបង្ហាញពីចិត្តនឹករបស់បុរសម្នាក់ ទៅកាន់មនុស្សដែលខ្លួនស្រឡាញ់។ បើចង់ដឹងថាបទនេះពិរោះយ៉ាងណា សូមស្តាប់ចំរៀងខាងក្រោម៖
Song Song
Song Song
Song Song
Song Song

ភ័យរន្ធត់ ជាមួយរឿង “Shut In” នៅរោងភាពយន្ត Legend Cinema

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
សំរាប់មិត្តយុវវ័យដែលនិយមទស្សនារឿងប្រភេទ ភ័យរន្ធត់ គឺកុំភ្លេចទស្សនារឿង “Shut In” នៅរោងភាពយន្ត របស់ Legend ទាំង 3សាខា។ សម្រាប់រឿងនេះ គឺចង់និយាយអំពី “ស្ត្រីម្នាក់ ដែលប្តីរបស់ គាត់ត្រូវបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៏ នឹងបានបណ្តាលអោយកូនរបស់គាត់ធ្លាក់ខ្លួនពិការ ថែមទៀត។ អ្នកស្រី Naomi Watts បានថែរក្សាកូនរបស់កាត់នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គាត់។ ដែលផ្ទះរបស់គាត់នេះ គឺនៅឆ្ងាយពីពិភព លោក ខាងក្រៅ។ នៅក្នុងផ្ទះនោះ គឺមានរឿងចំលែកជាច្រើនបានកើតឡើង ដែលជាហេតុធ្វើអោយនាងមាន អារម្មណ៏ថា មាននរណាកំពុង រស់នៅក្នុងផ្ទះនេះផងដែរ។ បើចង់ដឹងច្បាស់ថានរណាគេ ដែលរស់នៅក្នុងផ្ទះ ជាមួយ Naomi Wats និងកូនរបស់គាត់? សូមរង់ចាំទស្សនាទាំងអស់គ្នា៖ xshut-in-2016-584x300-jpg-pagespeed-ic-93b0dsqmkc 147120_2 thumbnail_24932 shut-in-poster
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

ហ៊ុយហ៊ុយ! នំហ៊ុយហ៊ុយកំពុងពេញនិយមខ្លាំង

0
ហ៊ុយហ៊ុយ! អីគេហ៊ុយហ៊ុយហ្នឹង? ហ៊ុយហ៊ុយនឹងមិនមែនហ៊ុយផ្សែងភ្លើង ឬផ្សែងអីនោះទេ គឺហ៊ុយធាតុត្រជាក់របស់នំម៉្យាងដែលទើបតែលេចរូបរាងឡើងនៅហាង Best Food សាខាផ្សារទំនើបអ៊ីអន។ ច្បាស់ជាចង់ដឹងហើយមែនអត់? ចឹងថ្ងៃនេះយើងនឹងបង្ហាញ ហើយរៀបរាប់នូវប្រភេទនំដ៏ចម្លែកមួយនេះអោយអ្នកកាន់តែយល់ច្បាស់ពីវា។ នំនេះ បើអ្នកបានឃេើញហើយ នឹងមានអារម្មណ៍ថា ចង់សាកជាក់ជាមិនខាន ព្រោះអី ពេលញាំុវា លោកអ្នក និងទប់សំណើចមិនបាននោះទេ គឺថា ចេញផ្សែងគ្រប់អស់ហើយ តាមមាត់ តាមច្រមុះ អូយ៎ ជាពិសេសនំឡើងត្រជាក់ ខាំទៅស្រួយស្រិបតែម្តង។ អូ៎ភ្លេច និយាយយូរហើយ ថានំហ្នឹងមានឈ្មោះអ្វី, ពេលដែលអ្នកបានលឺឈ្មោះវាក៏ចាប់អារម្មណ៍ដែរ Ok ប្រាប់ក៏បាន គឺ “នំហ៊ុយហ៊ុយ” នឹងណា។
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
ក្រៅពីនំហ៊ុយហ៊ុយ ខាងហាង Best Food ក៏មានជាម្ហូបផ្សេងៗ ទៀតផងដែរសំរាប់អោយអ្នកជ្រើសរើស ដូចជាស៊ុបបើកឆ្នាំង, ការ៉េម និងអាហារសម្រន់ជាច្រើនមុខផ្សេងទៀត។
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
Best Foods
Best Foods
Best Foods
Best Foods
Best Foods
Best Foods
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត
ម៉េចដែរពេលបានមើលរូបភាពប៉ុន្មានសន្លឹកនេះហើយ មានចង់សាកញាំុអត់ បើចង់តោះ! ទៅញាំុទាំងអស់គ្នានៅផ្សារទំនើប AEON តែមុននឹងទៅមកមើលវីដេអូខាងក្រោមសិន… ហាង Best Food ផ្សារទំនើបអ៊ីអន តម្លៃនំហ៊ុយហ៊ុយ៖ 8000៛ ទូរស័ព្ទ៖ 093 210 990 | 012 918 966 ទីតាំង៖ នៅច្រកចូលទី២ នៃផ្សារទំនើបអ៊ីអន ខាងក្រៅផ្សារក្បែរហាងការ៉េម ToTo
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
នំហ៊ុយហ៊ុយ
វីដេអូនំហ៊ុយហ៊ុយ

Sanchez មិនអាចជួយក្រុមកាំភ្លើងធំ ពេលប៉ះជាមួយបិសាចក្រហមបានទេ…

0
ខ្សែងប្រយុទ្ធឆ្នើមរបស់ក្រុម Arsenal ដែលជួបបញ្ហារបួលក្នុងពេលប្រកួតអន្តរជាតិជាមួយប្រទេស Colombia កាលពីថ្ងៃព្រហស្បតិ៍។ ពេលនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីគ្រូពេទ្យថា កីឡាករ Alexis Sanchez ត្រូវសំរាប់រយៈពេល 4 សប្តាហ៏ទៀត។ ដូច្នេះរូបគាត់មិនអាចជួយក្រុមក្នុងការប្រកួតក្របខណ្ឌ អង់គ្លេស ពេលដែល Arsenal ទទួលភ្ញៀវ Manchester United បានទេ។ alexis-sanchez-632532 alexis-sanchez-634584 LONDON, ENGLAND - NOVEMBER 26: Alexis Sanchez of Arsenal celebrates after scoring his team's second goal during the UEFA Champions League Group D match between Arsenal and Borussia Dortmund at the Emirates Stadium on November 26, 2014 in London, United Kingdom. (Photo by Jamie McDonald/Getty Images) hi-res-0ca588bb94e12ad4efc5619c3257c098_crop_north https://www.youtube.com/watch?v=BoVefF2vTaY

ពស់នៅក្នុងយន្តហោះពេលកំពុងនៅកណ្តាលអាកាស នរណាមិនភ័យ!

ម៉ិកស៊ិក៖ តាមប្រភពព័ត៌មាន AP បានឲ្យដឹងថា អ្នកដំណើរនៅជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Aeromexico មានការភ័យខ្លាចគ្រប់គ្នា ព្រោះមានពស់នៅលើយន្តហោះ ពេលកំពុងជិះនៅលើអាកាស។ នៅ ពេលដែលមានរឿងនេះកើតឡើង វាធ្វើឲ្យមហាជនគិតដល់ ភាពយន្តហូលីវូដល្បីមួយមានចំណងជើងថា “Snakes on a Plane” ឬ “ពស់នៅលើយន្តហោះ”។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ នៅពេលជើងហោះហើរខាងលើធ្វើដំណើរចេញពី Torreonនៅ ក្នុងប៉ែកខាងជើងនៃទីក្រុងម៉ិកស៊ិក។ អ្នកដំណើរបានឃើញពស់ពណ៌ខៀវមួយក្បាលប្រវែងប្រហែល ៣ហ្វីត (ប្រហែល១ម៉ែត្រ) ចេញពីពិដានកន្លែងដាក់ឥវ៉ាន់។ 1បន្ទាប់ពីដឹងថាមានពស់បែបនេះ អ្នកបើកយន្តហោះបានសុំចុះចតជាបណ្តោះអាសន្ន នៅទីក្រុងម៉ិកស៊ិកដដែល រយៈពេល ១០នាទី ហើយឲ្យអ្នកដំណើរចេញពីយន្តហោះទៅក្រៅសិន ដើម្បីឲ្យក្រុមការងារចាប់សត្វពស់ ចេញ។ ក្រុមហ៊ុនអាកាសចរណ៍ Aeromexico រាយការណ៍ថា នឹងធ្វើការស៊ើបអង្កេតរកមើលថាតើពស់ហ្នឹងចូលក្នុង យន្តហោះ បានដោយរបៀបណា ហើយនឹងចាត់វិធានការតឹងរឹងដើម្បីកុំឲ្យមានរឿងអញ្ចឹងកើតឡើងទៀត៕ https://www.youtube.com/watch?v=fcOcfV4E_4k

MV Teaser បទ “ប្រុសចិត្តខ្មៅនេះសមតែស្លាប់” ពី ដួង វីរៈសិទ្ធ

0
សម្រាប់ពេលនេះ ម្ចាស់ពានរង្វាន់ I am Singer Cambodia លោក ដួង វីរៈសិទ្ធ បានចេញនៅ MV Teaser របស់ខ្លួន ដែលមានចំណងជើងថា “ប្រុសចិត្តខ្មៅនេះសមតែស្លាប់”។ សម្រាប់វីដេអូ MV Teaser មួយបទ នេះផងដែរ គឺមាននាក់មើលរហូតដល់ទៅជិត 5 ម៉ឺននាក់។ ចង់ដឹងថា MV Teaser នេះឡូយយ៉ាងណា អាចមើលវីដេអូខាងក្រោមបាន៖ sddefault

“វិប្បដិសារី” ពី ហេង ពិទូ (re-version)

0
មិត្តយុវវ័យដែលចូលចិត្តស្តាប់បទចម្រៀងរបស់លោក ហេង ពិទូ ប្រាកដជាធ្លាប់ស្តាប់បទ “វិប្បដិសារី” រួចមក ហើយ។ ពេលនេះ តារាងចំរៀង Original Song ហេង ពិទូ បានយកបទនេះមកច្រៀងឡើងវិញ ដោយមានការ កែប្រែភ្លេង។ តើបទ “វិប្បដិសារី” ដែលយកមកច្រៀងឡើងវិញ ពិរោះយ៉ាងណា? អាចស្តាប់ខាងក្រោមនេះ៖
Heng Pitu
Heng Pitu
12647197_1147528871931620_6743711106416284232_n

ដំឡូង​ជាប្រភេទអាហារសម្បូរ​កាក​សរសៃ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ា​ង

0
ដំឡូងជាអាហារដ៏សាមញ្ញ និងមានអត្ថប្រយោជន៍សុខភាពច្រើនយ៉ាង ។ ខាងក្រោមនេះគឺជាមុខងារដ៏សំខាន់របស់ដំឡូង ៖ 154194030 ១-រាក៖ ដំឡូងគឺជាសមាសភាគសម្បូរទៅដោយថាមពលសម្រាប់អ្នកដែលមានជំងឺរាករូស ដោយសារវាងាយស្រួលក្នុងការរំលាយ និងមានជាតិកាកសរសៃច្រើន។ ទោះជាយ៉ាងណា ការបរិភោគដំឡូងច្រើនពេកអាចបណ្តាលឱ្យមានជំងឺរាករូស ដោយសារតែការទទួលជាតិម្សៅស្អិតដែលមានក្នុងដំឡូងច្រើនពេក។ ២-ថែរក្សាសុខភាពស្បែក ៖ វីតាមីន C និង B ព្រមទាំងសារធាតុរ៉ែដូចជាប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ និងស័ង្កសីក្នុងដំឡូង គឺល្អសម្រាប់សុខភាពស្បែករបស់អ្នក ។ ក្រៅពីនេះ មើមដំឡូងឆៅដែលកិនរួចលាយជាមួយទឹកឃ្មុំអាចធ្វើជាម៉ាសអប់ស្បែក និងមុខយ៉ាងមានប្រសិទ្ធភាព ។ ដំឡូងថែមទាំងអាចព្យាបាលមុននិងចំណុចខ្មៅនៅលើស្បែក។ ប្រសិនបើយើងបិទមើមដំឡូងលើកន្លែងរលាក វានឹងបង្កើនការព្យាបាលយ៉ាងលឿនផងដែរ ។ ៣-ឈឺសន្លាក់ឆ្អឹង ៖ ដំឡូងមានអត្ថប្រយោជន៍ពីរផ្នែកនៅលើស្ថានភាពនេះ ។ វីតាមីនជាច្រើនដែលមានក្នុងដំឡូងដូចជាកាល់ស្យូម និងម៉ាញ៉េស្យូមជួយបំបាត់ការឈឺសន្លាក់ឆ្អឹង ។ ទន្ទឹមនឹងនេះដែរ ទឹកដំឡូងដែលបានមកពីការស្ងោរដំឡូងអាចជួយបំបាត់ការឈឺចាប់ និងការរលាកនៃសន្លាក់ឆ្អឹង។ ទោះជាយ៉ាងណា ដោយសារតែជាតិម្សៅស្អិត និងកាបូអីុដ្រាតក្នុងបរិមាណខ្ពស់ វាទំនងជានឹងបង្កើនទម្ងន់ដែលអាចមានផលប៉ះពាល់លើអ្នកជំងឺឈឺសន្លាក់ឆ្អឹង។ ដូច្នេះអ្នកគួរតែប្រើប្រាស់ដំឡូងតាមមធ្យោបាយដែលមានផលប្រយោជន៍ផ្សេងៗ ដោយមិនបរិភោគវាដោយផ្ទាល់ ។ ៤-បង្ការជំងឺមហារីក ៖ ដំឡូងដែលមានពណ៌ក្រហម និងពណ៌ស មានកម្រិតសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoid និងវីតាមីន A ប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវនៅក្រុមហ៊ុន Agricultural Research បានបង្ហាញថា ដំឡូងមានផ្ទុកសមាសធាតុមួយដែលគេហៅថា quercetin ដែលមានលក្ខណសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងដុំសាច់ ។ ចំណែកឯវីតាមីន A និង C ដែលមានក្នុងដំឡូងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពាររាងកាយរបស់អ្នកពីផលប៉ះពាល់នៃជំងឺមហារីកបាន ។ ៥-សម្ពាធឈាមខ្ពស់៖ ដំឡូងអាចប្រើក្នុងការបន្ថយសម្ពាធឈាមដែលបង្កឡើងដោយភាពតានតឹង ។ ដំឡូងក៏អាចព្យាបាលអ្នកដែលមានបញ្ហារំលាយអាហារដោយសារតែវត្តមានវីតាមីន C និងជាតិកាកសរសៃដែលមានក្នុងដំឡូង ប៉ុន្តែអ្នកដែលមានបញ្ហាសម្ពាធឈាមខ្ពស់ដែលបង្កដោយជំងឺទឹកនោមផ្អែម គួរតែជៀសវាងការបរិភោគដំឡូង ។ វត្តមានជាតិកាកសរសៃនៅក្នុងដំឡូងមានប្រយោជន៍ក្នុងការបន្ថយកម្រិតកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃអាំងស៊ុយលីនក្នុងរាងកាយ ដែលជួយក្នុងការបន្ថយសម្ពាធឈាម ។ នេះគឺដោយសារទំនាក់ទំនងដោយផ្ទាល់រវាងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ។ អាំងស៊ុយលីនអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានតុល្យភាព ។ លើសពីនេះទៀត ជាតិប៉ូតាស្យូមដែលមានក្នុងដំឡូងអាចបន្ថយសម្ពាធឈាម ដោយសារមុខងារនៃប៉ូតាស្យូមគឺជាអ្នកពង្រីកសរសៃឈាម ៕ យើងអាចយកដំឡូវមកធ្វើជាអាហារបែបនេះ មើលហើយចង់ញាំុហ្មង បើចង់ដឹងមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel Home Cooking Adventure

ខឹងចិត្តបានកាត់ក្រហម រត់ទៅរុញអាជ្ញាកណ្តាល

0
នៅក្នុងការប្រកួតបាល់ទាត់នៅក្របខណ្ឌទី 3 របស់ប្រេស៊ីល រវាងក្រុម Boa នឹងក្រុម Guarani គឺមានការ ប៉ះទង្គិចគ្នាមួយកើតឡើង។ បន្ទាប់ពីកីឡាករខ្សែការពារ Fereira របស់ក្រុម Guarani ធ្វើអោយ ខ្សែប្រយុទ្ធ របស់ក្រុម Boa ដួល ហើយក៏ទទួលបានកាត់ក្រហមពីអាជ្ញាកណ្តាល់។ គាត់ក៏បានរត់ទៅច្រាន អាជ្ញាកណ្តាល ដែលបានបង្កជាបញ្ហាកើតឡើងផងដែរ។ វីដេអូខាងក្រោមបង្ហាញពីហេតុការណ៏នៅពេលនោះ ផងដែរ។ brazil-ref-attack_1lh29ghaffxyy1irn795kx5ytu 5821557b00024_untitled_9 https://www.youtube.com/watch?v=_pfSezsmsuw