ដំឡូង​ជាប្រភេទអាហារសម្បូរ​កាក​សរសៃ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ា​ង

0
1362

ដំឡូងជាអាហារដ៏សាមញ្ញ និងមានអត្ថប្រយោជន៍សុខភាពច្រើនយ៉ាង ។ ខាងក្រោមនេះគឺជាមុខងារដ៏សំខាន់របស់ដំឡូង ៖

154194030

១-រាក៖ ដំឡូងគឺជាសមាសភាគសម្បូរទៅដោយថាមពលសម្រាប់អ្នកដែលមានជំងឺរាករូស ដោយសារវាងាយស្រួលក្នុងការរំលាយ និងមានជាតិកាកសរសៃច្រើន។ ទោះជាយ៉ាងណា ការបរិភោគដំឡូងច្រើនពេកអាចបណ្តាលឱ្យមានជំងឺរាករូស ដោយសារតែការទទួលជាតិម្សៅស្អិតដែលមានក្នុងដំឡូងច្រើនពេក។

២-ថែរក្សាសុខភាពស្បែក ៖ វីតាមីន C និង B ព្រមទាំងសារធាតុរ៉ែដូចជាប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ និងស័ង្កសីក្នុងដំឡូង គឺល្អសម្រាប់សុខភាពស្បែករបស់អ្នក ។ ក្រៅពីនេះ មើមដំឡូងឆៅដែលកិនរួចលាយជាមួយទឹកឃ្មុំអាចធ្វើជាម៉ាសអប់ស្បែក និងមុខយ៉ាងមានប្រសិទ្ធភាព ។ ដំឡូងថែមទាំងអាចព្យាបាលមុននិងចំណុចខ្មៅនៅលើស្បែក។ ប្រសិនបើយើងបិទមើមដំឡូងលើកន្លែងរលាក វានឹងបង្កើនការព្យាបាលយ៉ាងលឿនផងដែរ ។

៣-ឈឺសន្លាក់ឆ្អឹង ៖ ដំឡូងមានអត្ថប្រយោជន៍ពីរផ្នែកនៅលើស្ថានភាពនេះ ។ វីតាមីនជាច្រើនដែលមានក្នុងដំឡូងដូចជាកាល់ស្យូម និងម៉ាញ៉េស្យូមជួយបំបាត់ការឈឺសន្លាក់ឆ្អឹង ។ ទន្ទឹមនឹងនេះដែរ ទឹកដំឡូងដែលបានមកពីការស្ងោរដំឡូងអាចជួយបំបាត់ការឈឺចាប់ និងការរលាកនៃសន្លាក់ឆ្អឹង។ ទោះជាយ៉ាងណា ដោយសារតែជាតិម្សៅស្អិត និងកាបូអីុដ្រាតក្នុងបរិមាណខ្ពស់ វាទំនងជានឹងបង្កើនទម្ងន់ដែលអាចមានផលប៉ះពាល់លើអ្នកជំងឺឈឺសន្លាក់ឆ្អឹង។ ដូច្នេះអ្នកគួរតែប្រើប្រាស់ដំឡូងតាមមធ្យោបាយដែលមានផលប្រយោជន៍ផ្សេងៗ ដោយមិនបរិភោគវាដោយផ្ទាល់ ។

៤-បង្ការជំងឺមហារីក ៖ ដំឡូងដែលមានពណ៌ក្រហម និងពណ៌ស មានកម្រិតសារជាតិប្រឆាំងអុកស៊ីតកម្ម flavonoid និងវីតាមីន A ប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ ។ ទន្ទឹមនឹងនេះ ការស្រាវជ្រាវនៅក្រុមហ៊ុន Agricultural Research បានបង្ហាញថា ដំឡូងមានផ្ទុកសមាសធាតុមួយដែលគេហៅថា quercetin ដែលមានលក្ខណសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងដុំសាច់ ។ ចំណែកឯវីតាមីន A និង C ដែលមានក្នុងដំឡូងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពាររាងកាយរបស់អ្នកពីផលប៉ះពាល់នៃជំងឺមហារីកបាន ។

៥-សម្ពាធឈាមខ្ពស់៖ ដំឡូងអាចប្រើក្នុងការបន្ថយសម្ពាធឈាមដែលបង្កឡើងដោយភាពតានតឹង ។ ដំឡូងក៏អាចព្យាបាលអ្នកដែលមានបញ្ហារំលាយអាហារដោយសារតែវត្តមានវីតាមីន C និងជាតិកាកសរសៃដែលមានក្នុងដំឡូង ប៉ុន្តែអ្នកដែលមានបញ្ហាសម្ពាធឈាមខ្ពស់ដែលបង្កដោយជំងឺទឹកនោមផ្អែម គួរតែជៀសវាងការបរិភោគដំឡូង ។ វត្តមានជាតិកាកសរសៃនៅក្នុងដំឡូងមានប្រយោជន៍ក្នុងការបន្ថយកម្រិតកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃអាំងស៊ុយលីនក្នុងរាងកាយ ដែលជួយក្នុងការបន្ថយសម្ពាធឈាម ។ នេះគឺដោយសារទំនាក់ទំនងដោយផ្ទាល់រវាងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ។ អាំងស៊ុយលីនអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានតុល្យភាព ។ លើសពីនេះទៀត ជាតិប៉ូតាស្យូមដែលមានក្នុងដំឡូងអាចបន្ថយសម្ពាធឈាម ដោយសារមុខងារនៃប៉ូតាស្យូមគឺជាអ្នកពង្រីកសរសៃឈាម ៕

យើងអាចយកដំឡូវមកធ្វើជាអាហារបែបនេះ មើលហើយចង់ញាំុហ្មង បើចង់ដឹងមើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel Home Cooking Adventure