ហ៊ុយហ៊ុយ! អីគេហ៊ុយហ៊ុយហ្នឹង? ហ៊ុយហ៊ុយនឹងមិនមែនហ៊ុយផ្សែងភ្លើង ឬផ្សែងអីនោះទេ គឺហ៊ុយធាតុត្រជាក់របស់នំម៉្យាងដែលទើបតែលេចរូបរាងឡើងនៅហាង Best Food សាខាផ្សារទំនើបអ៊ីអន។
ច្បាស់ជាចង់ដឹងហើយមែនអត់? ចឹងថ្ងៃនេះយើងនឹងបង្ហាញ ហើយរៀបរាប់នូវប្រភេទនំដ៏ចម្លែកមួយនេះអោយអ្នកកាន់តែយល់ច្បាស់ពីវា។ នំនេះ បើអ្នកបានឃេើញហើយ នឹងមានអារម្មណ៍ថា ចង់សាកជាក់ជាមិនខាន ព្រោះអី ពេលញាំុវា លោកអ្នក និងទប់សំណើចមិនបាននោះទេ គឺថា ចេញផ្សែងគ្រប់អស់ហើយ តាមមាត់ តាមច្រមុះ អូយ៎ ជាពិសេសនំឡើងត្រជាក់ ខាំទៅស្រួយស្រិបតែម្តង។
អូ៎ភ្លេច និយាយយូរហើយ ថានំហ្នឹងមានឈ្មោះអ្វី, ពេលដែលអ្នកបានលឺឈ្មោះវាក៏ចាប់អារម្មណ៍ដែរ Ok ប្រាប់ក៏បាន គឺ “នំហ៊ុយហ៊ុយ” នឹងណា។




ក្រៅពីនំហ៊ុយហ៊ុយ ខាងហាង Best Food ក៏មានជាម្ហូបផ្សេងៗ ទៀតផងដែរសំរាប់អោយអ្នកជ្រើសរើស ដូចជាស៊ុបបើកឆ្នាំង, ការ៉េម និងអាហារសម្រន់ជាច្រើនមុខផ្សេងទៀត។





ម៉េចដែរពេលបានមើលរូបភាពប៉ុន្មានសន្លឹកនេះហើយ មានចង់សាកញាំុអត់ បើចង់តោះ! ទៅញាំុទាំងអស់គ្នានៅផ្សារទំនើប AEON តែមុននឹងទៅមកមើលវីដេអូខាងក្រោមសិន…
ហាង Best Food ផ្សារទំនើបអ៊ីអន
តម្លៃនំហ៊ុយហ៊ុយ៖ 8000៛
ទូរស័ព្ទ៖ 093 210 990 | 012 918 966
ទីតាំង៖ នៅច្រកចូលទី២ នៃផ្សារទំនើបអ៊ីអន ខាងក្រៅផ្សារក្បែរហាងការ៉េម ToTo



វីដេអូនំហ៊ុយហ៊ុយ