
ចាក់ដោតចិត្តយុវវ័យ ឧបសគ្គស្នេហ៍ ដោយ Hak Record
នាពេលសព្វថ្ងៃនេះ តារាចំរៀងថ្មីៗដែលបានបង្កើតបទចំរៀង Original កំពុងវាយលុកទីផ្សារយ៉ាងក្តៅគគុក។ ដូច្នេះសំរាប់អ្នកផលិតមិនថាជាអ្នកចំរៀង ឬអ្នកនិពន្ធក៏កាន់តែមានកំលាំងចិត្តនិងមោទនភាពយ៉ាងក្រៃលែង ដើម្បីបង្កើនបទចំរៀងអោយកាន់តែច្រើនឡើងសំរាប់បំរើអារម្មណ៍អ្នកគាំទ្រជាច្រើន។
ខណះនេះតារាចំរៀង Hak Record ដែលមានយុវវ័យមួយចំនួនបានស្គាល់រូចមកហើយតាមរយះបទខ្លះៗរបស់គាត់ដូចជាបទ សង្សារ១០០ជំពូក ក្មេងតូច និងបទជាច្រើនទៀតផងដែរ។ បន្ថែមពីនេះគាត់ក៏បានបញ្ចេញបទចំរៀងមួយបទថ្មីទៀតមានចំណងជើងថា ឧបសគ្គស្នេហ៍ ដែលមានអ្នកគាំទ្រមួយចំនួនបានលាន់មាត់ថាពិរោះៗ ត្រូវចិត្តពួកគាត់តែម្តង។
ពិរោះដល់កំរិតណា សូមស្តាប់កំសាន្តទាំងអស់គ្នា៖
ប្រភព៖ YouTube Channel Hak Record Official

កាចម្ល៉េះ Beyonce ការសម្តែងបទចំរៀងលើកនេះ
កាលពីម្សិលមិញ កម្មវិធី MTV Video Music Awards 2016 បានប្រព្រឹត្តិទៅយ៉ាងរលូន និងគួរអោយចាប់អារម្មណ៍និងរំភើបមែនទេន។ ប៉ុន្តែដោយឡែកប្រហែលជាការរៀបចំរបស់ម្ចាស់កម្មវិធីប្រហែលជាចង់ធ្វើអោយកាន់តែអស្ចារ្យរឺមិនដឹងគឺបានធ្វើអោយ មានភាពអស់សំណើច និង ភ្ញាក់ផ្អើលមិនស្ទើរដោយសារ កំពូលតារាចំរៀង Beyonce ដែលមានវ័យ៣៤ យកដំបងវាយទៅលើកញ្ចក់កាមេរ៉ា បណ្ដាលឲ្យវាប្រេះស្រាំក្នុងការសម្ដែងគ្រប់បទទាំងអស់នៅក្នុងអាល់ប៊ុម “Lemonade” របស់ខ្លួន ។
អ្នកគាំទ្រជាច្រើនបាននិយាយលេងថា អ្នករៀបចំកម្មវិធី VMAs ត្រូវត្រៀមកាមេរ៉ាដែលមាំជាងនេះនៅឆ្នាំក្រោយ បើចង់អញ្ជើញអ្នកម្ដាយកូន១ Beyonce មកសម្ដែងទៀត បើមិនដូច្នេះទេ VMAs នឹងត្រូវបាត់បង់កាមេរ៉ាមួយទៀត។
ម៉ោះ ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=_xQWhPdQLyY
ប្រភព៖ YouTube Channel Best Vines & Funny Videos
ប្រភព៖ YouTube Channel The M Squad Show w/ Michael and Melinda


ឈ្លក់ជុំគ្រួសារ ជាមួយងាវឆាគល់ស្លឹកគ្រៃ
ងាវឆាយើងតែងតែឃើញមានលក់តាមដងវិថីនានាជាច្រើនកន្លែង ហើយយើងតែងតែលឺឈ្មោះថា ងាវឆាអំពិល, ងាវឆាម្រេះព្រៅ-ល- តែសំរាប់ថ្ងៃនេះយើងសូមលើកយកវិធីធ្វើងាវឆាដោយខ្លួនឯងនៅផ្ទះម្តងមើល ដោយខាងចុងភៅយើងបានកែខៃងាវឆាមួយចានអោយកាន់តែប្លែក ជាពិសេសគឺរសជាតិបែបហឹរ ឈ្លក់ក្លិនហឹរហ្មង ឈ្លក់សប្បាយជុំគ្រួសារពេលធ្វើ បើអ្នកចូលចិត្តហឹរច្បាស់ជាឆ្ងាញ់ណាស់កុំភ្លេចណាធ្វើញ៉ាំទាំងអស់គ្នា៖
គ្រឿងផ្សំ
ងាវ ៦ខាំ
ខ្ទឹមស ៣កំពឹស
ម្ទេស ៥-10គ្រាប់
គល់ស្លឹកគ្រៃ ៣-៥ដើម
ស្ករស ២ស្លាបព្រាកាហ្វេ
ប្រេងខ្យង ២ស្លាបព្រាបាយ
ម្សៅស៊ុបខ្នរ ១ស្លាបព្រាបាយ
ទឹកត្រី ១ស្លាបព្រាបាយ
ប្រេងឆា ២ស្លាបព្រាបាយ
ទឹកម្ទេសផ្អែម ២-៣ស្លាបព្រាបាយ
ជីនាងវង ដាក់តាមចំណង់ចំណូលចិត្ត
ទូរទស្សន៍ប្រភេទ OLED TV ស៊េរីថ្មីចុងក្រោយគេបង្អស់របស់ LG






វិធីសម្រកទម្ងន់ ពី ៣ ទៅ ៨kg ក្នុងរយៈពេលមួយខែ





តើនាយក្រឹមជាប់ ឫធ្លាក់ ក្នុងកម្មវិធី Cambodia Idol រដូវកាលទី២?
កាលពីយប់មិញនេះ គឺជាសប្តាហ៍ទីមួយសំរាប់កម្មវិធី Cambodian Idol រដូវកាលទី២ វគ្គ Judge Audition។ ហើយសំរាប់បេក្ខជន និងបក្ខនារីទាំងអស់ដែលបានចូលរួម គឺបានបង្ហាញនៅសម្ថតភាពរៀងៗខ្លួនរបស់ពួកគាត់។ ប៉ុន្តែក្នុងនោះដែរ ក៏មានបេក្ខជនម្នាក់មានលេខសម្គាល់ PP0000 ដែលជាលេខសម្គាល់ដ៏ពិសេសមួយ។ ប្រហែលជាលោកអ្នកចង់ដឹង ហើយថាបេក្ខជនមានឈ្មោះថា អ៊ូ ប៊ុនណារ៉ាត់ ហៅនាយក្រឹម។ គាត់ គឺជាតារាកំប្លែង ដ៏ល្បី មួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គាត់បានមកបកស្រាយ នៅចំរៀងមួយបទដែលមានចំណង ជើងថា “រដឺនមានស្នេហ៍” ដែលជាបទចំរៀងរបស់លោក ព្រាប សុវត្ថិ គ្រាន់តែនាយក្រឹមមកជូនរួមប្រកួត ភ្លាម គឺកូរគណៈកម្មការទាំង៤រូបរបស់យើងតាំងពីដើមរហូតដល់ចប់។



តើចង់ដឹងថានាយក្រឹមអាចឆ្លង ទៅកាន់វគ្គបន្ទាប់ ឫអត់? សូមតាមដានវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=ZktUbJOU32E




មើលមិនចង់ព្រិចភ្នែកជាមួយ កម្មវិធី MTV Video Music Awards ឆ្នាំនេះ
នាវេលានេះកម្មវិធី MTV Video Music Awards 2016 កំពុងប្រារព្ធនៅឧទ្យាន Madison Square Garden កណ្តាលទីក្រុង New York តែម្តង។ ខណះនេះ មានការចូលរួមពីសំណាក់ តារាចំរៀងល្បីៗ និងផលិតករតន្រ្តី រួមទាំង អ្នកសារពត៍មានធំៗជុំវិញពិភពលោក កំពុងតែមានវត្តមាននៅទីនោះផងដែរ។

អ្វីដែលគួរអោយកត់សំគាល់នោះគឺក្នុងកម្មវិធីនៅក្នុងឆ្នាំនេះគឺគ្មាន ពិធីករ ឬក៏ពិធិការនីនោះទេ ប៉ុន្តែបើនិយាយពីកម្មវិធីវិញរឹតតែអស្ចារ្យ និង កក្រើកជាងឆ្នាំមុនៗដោយសារឆ្នាំនេះមានការរៀបចំប្លែក ដោយគេបានរៀបចំអោយកំពូលតារាចំរៀងស៊ិចស៊ី គឺនាង Britney Spears , Alicia Key , Rita Ora អោយអង្គុយចំមុខឆាកតែម្តង។
វាកាន់តែអស្ចារ្យ ដោយសារមានតារាចំរៀងដែលកំពុងលេចធ្លោខ្លាំងកំពុងប្រជែងគ្នាដណ្តើមពានរង្វាន់ រួមមាន តារារ៉េប Kenye West ,Beyoncé, Taylor Swift , តារាចំរៀងអង់គ្លេសនាង Adele , Rihanna ជាដើម-ល- ។
តោះទស្សនាវីដេអូកម្មវិធីខ្លះៗកាលពីប៉ុន្មានមុននេះតាមរយះវីដេអូខាងក្រោម៖
ប្រភព៖ YouTube Channel MTV




នំឆ្ងាញ់ៗច្រើនណាស់ សំរាប់រដូវសែនព្រះខែខាងមុខនេះ
យើងដឹងស្រាប់ហើយថាជារៀងរាល់ឆ្នាំគេតែងតែប្រារព្ធពិធីសែនព្រះខែ គឺធ្វើឡើងសម្រាប់អបអរកសិករដែលគាត់ទើបតែប្រមូលផលពីស្រែចម្ការអស់រយៈពេលមួយឆ្នាំ នៅពេលដែលយើងធ្វើការសែនព្រះខែ ដឹងអត់ថាត្រូវការអ្វីខ្លះ?

Moon Cake

Moon Cake
ជាធម្មតានៅពេលរដូវសែនព្រះខែ ប្រាកដជាមានគ្រួសារមួយចំនួនធំដែលស្វែងរកទិញនំបង្អែមយកមកសែន ជាពិសេសនោះគឺរសជាតិ គុណភាព និងរូបរាងរបស់នំ និងជាថ្ងៃមួយដែលបានជួបជុំគ្រួសារញាំុនំព្រះខែបង្កើតភាពស្និតស្នាលក្នុងគ្រួសារ។

Moon Cake

Moon Cake
ឈប់បារម្មណ៍ទៅថ្ងៃនេះយើងខ្ញុំសូមណែនាំហាងនំមួយដែលមានកេរ្តិ៍ឈ្មោះល្បីយូរមកហើយនោះគឺ ហាងនំអប្សរា ដែលមានលក់នំគ្រប់ប្រភេទ ដើម្បីបំពេញតម្រូវលោកអ្នកក្នុងថ្ងៃសែនព្រះខែខាងមុខនេះ ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ផងដែរ។

នំស្លឹកតយ
បើចង់ដឹងថាវាមានរសជាតិយ៉ាងណា ហើយមាននំអ្វីខ្លះនោះ លោកអ្នកអាចទៅដោយផ្ទាល់បាន មានទីតាំងស្ថិតនៅម្តុំផ្សារអូឬស្សី គឺនៅលើផ្លូវ ឧកញ្ញាទេពផន ១៨២ ឬលោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 023 210 118 / 012 2222 53 / 012 88 92 43។






ចុងខែខើចលុយក៏នៅតែឆ្ងាញ់បាន ចៀនតៅហ៊ូពងទា
បើនិយាយពីឈ្មោះម្ហូបពងទាចៀន អ្នកណាៗក៏ស្គាល់ ហើយអាចធ្វើបានគ្រប់គ្នា តែបើនិយាយពីឈ្មោះ តៅហ៊ូពងទាចៀន ម្ហូបនេះវិញច្បាស់ណាស់ថា មិនទាន់សូវមានអ្នកណាស្គាល់ច្បាស់នៅឡើយទេ។ ហើយថ្ងៃនេះដែរក៏ជាថ្ងៃជិតដាច់ខែផងនោះ ម្ហូបនេះពិតជាល្អសំរាប់ការសន្សំលុយ ចឹងថ្ងៃនេះដែរយើង សូមលើកយកពីរបៀបធ្វើមកបង្ហាញតែម្តង៖
គ្រឿងផ្សំ
ប្រេងឆា ២ស្លាបព្រាកាហ្វេ
ស្ករស ២ស្លាបព្រាកាហ្វេ
ម្សៅខ្នរ ២ស្លាបព្រាកាហ្វេ
ទឹកស៊ីអីវ ២ស្លាបព្រាកាហ្វេ
ម្រេច ១ស្លាបព្រាកាហ្វេ
ទឹក ១សំបកពងទា
ស្លឹកខ្ទឹម ១មើម
ពងទា ៣គ្រាប់
តៅហ៊ូ ២ដុំ
ទឹកភ្នែកទស្សនិជនស្រក់ ព្រោះបេក្ខជន២នាក់បងប្អូនមកពីបាត់ដំបង
យប់មិញនេះជាថ្ងៃដំបូងនៃការចាប់ផ្តើមការប្រកួតប្រជែងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ វគ្គ Judge Audition សប្តាហ៍ទី១ ដោយមានបេក្ខជនបេក្ខនារីជាច្រើនអ្នក បានឡើងមកច្រៀងជំរុះក្នុងវគ្គនេះ ដែលសុទ្ធសឹងតែជាបេក្ខជនសំលេងល្អ។
២នាក់បងប្អូន ម្នាក់ឈ្មោះ នាង ប្រាក់សុគន្ធ អាយុ២១ឆ្នាំ ជាបងប្រុស របស់ នាង គន្ធា អាយុ១៦ឆ្នាំ ស្រុកកំណើតនៅខាងខេត្តបាត់ដំបង ស្រុកសំឡូត ហើយបេក្ខជនបើកឆាកដំបូងគេនេះ គឺប្លែកខុសបេក្ខជនដទៃបន្តិចត្រង់ថាគាត់ ឡើងមកប្រលង២នាក់បងប្អូនបង្កើតក្នុងពេលតែមួយតែម្តង។ សំរាប់ ប្រាក់សុគន្ធ បានលើកយកបទ “មហាឈឺ” គាត់ស្រែកជាងបទនេះបានយ៉ាងល្អ តែហាក់នៅស្ទើរបន្តិចពីការយល់ឃើញរបស់គណៈកម្មាធិការទាំង៤ តែចំណែកឯប្អូនស្រី គន្ធា វិញបានលើកយកបទ “ម៉ែ” មកបកស្រាយ គឺបកស្រាយពីជីវិតរស់នៅរបស់ខ្លួនឯងដូច្នេះដែរ ដោយរូបកញ្ញាជាក្មេងស្រីម្នាក់ដែលត្រូវរស់នៅម្នាក់ឯង ក្រោមដំបូលផ្ទះដែលគ្មានម្តាយឪពុក ដូចគេ។
និយាយពីការច្រៀងវិញ ដោយសារសាច់រឿង បានបូកផ្សំនឹងសំលេងដ៏ពិរោះរបស់គន្ធា គឺកាន់តែធ្វើអោយកញ្ញាច្រៀងបទមួយនេះ កាន់តែល្អ ល្អដល់ថ្នាក់ធ្វើអោយ គណៈកម្មាធិការទាំង៤ និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំលេងនិងសាច់រឿងបានចាក់ដល់បេះដូងអ្នកស្តាប់តែម្តង។ ចង់ដឹងថា គាត់ធ្វើបានល្អប៉ុណ្ណានោះតោះ! ទស្សនាទាំងអស់គ្នា៖