មើលមិនចង់ព្រិចភ្នែកជាមួយ កម្មវិធី ​MTV Video Music Awards ឆ្នាំនេះ

2016 Video Music Awards | MTV

0
1006
VMAs

នាវេលានេះកម្មវិធី MTV Video Music Awards 2016 កំពុងប្រារព្ធនៅឧទ្យាន Madison Square Garden កណ្តាលទីក្រុង New York តែម្តង។ ខណះនេះ មានការចូលរួមពីសំណាក់ តារាចំរៀងល្បីៗ និងផលិតករតន្រ្តី រួមទាំង អ្នកសារពត៍មានធំៗជុំវិញពិភពលោក កំពុងតែមានវត្តមាននៅទីនោះផងដែរ។

VMAsVMAs

អ្វីដែលគួរអោយកត់សំគាល់នោះគឺក្នុងកម្មវិធីនៅក្នុងឆ្នាំនេះគឺគ្មាន ពិធីករ ឬក៏ពិធិការនីនោះទេ ប៉ុន្តែបើនិយាយពីកម្មវិធីវិញរឹតតែអស្ចារ្យ និង កក្រើកជាងឆ្នាំមុនៗដោយសារឆ្នាំនេះមានការរៀបចំប្លែក ដោយគេបានរៀបចំអោយកំពូលតារាចំរៀងស៊ិចស៊ី គឺនាង Britney Spears , Alicia Key , Rita Ora អោយអង្គុយចំមុខឆាកតែម្តង។

VMAs

វាកាន់តែអស្ចារ្យ ដោយសារមានតារាចំរៀងដែលកំពុងលេចធ្លោខ្លាំងកំពុងប្រជែងគ្នាដណ្តើមពានរង្វាន់ រួមមាន តារារ៉េប Kenye West ,Beyoncé, Taylor Swift , តារាចំរៀងអង់គ្លេសនាង Adele , Rihanna ជាដើម-ល- ។

VMAs

តោះទស្សនាវីដេអូកម្មវិធីខ្លះៗកាលពីប៉ុន្មានមុននេះតាមរយះវីដេអូខាងក្រោម៖

ប្រភព៖ YouTube Channel MTV