ឈ្លក់ជុំគ្រួសារ ជាមួយងាវឆាគល់ស្លឹកគ្រៃ

0
1661
ងាវឆាគល់ស្លឹកគ្រៃ
ងាវឆាគល់ស្លឹកគ្រៃ

ងាវឆាយើងតែងតែឃើញមានលក់តាមដងវិថីនានាជាច្រើនកន្លែង ហើយយើងតែងតែលឺឈ្មោះថា ងាវឆាអំពិល, ងាវឆាម្រេះព្រៅ-ល- តែសំរាប់ថ្ងៃនេះយើងសូមលើកយកវិធីធ្វើងាវឆាដោយខ្លួនឯងនៅផ្ទះម្តងមើល ដោយខាងចុងភៅយើងបានកែខៃងាវឆាមួយចានអោយកាន់តែប្លែក ជាពិសេសគឺរសជាតិបែបហឹរ ឈ្លក់ក្លិនហឹរហ្មង ឈ្លក់សប្បាយជុំគ្រួសារពេលធ្វើ បើអ្នកចូលចិត្តហឹរច្បាស់ជាឆ្ងាញ់ណាស់កុំភ្លេចណាធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ

ងាវ ៦ខាំ
ខ្ទឹមស ៣កំពឹស
ម្ទេស ៥-10គ្រាប់
គល់ស្លឹកគ្រៃ ៣-៥ដើម
ស្ករស ២ស្លាបព្រាកាហ្វេ
ប្រេងខ្យង ២ស្លាបព្រាបាយ
ម្សៅស៊ុបខ្នរ ១ស្លាបព្រាបាយ
ទឹកត្រី ១ស្លាបព្រាបាយ
ប្រេងឆា ២ស្លាបព្រាបាយ
ទឹកម្ទេសផ្អែម ២-៣ស្លាបព្រាបាយ
ជីនាងវង ដាក់តាមចំណង់ចំណូលចិត្ត