ភ្នំពេញ, ថ្ងៃទី 27 ខែសីហា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics រួមសហការជាមួយនិងក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីបង្ហាញនូវទូរទស្សន៍ស្ដើងបំផុតប្រភេទ OLED TV ជំនាន់ថ្មីឆ្នាំ 2016 ចុងក្រោយគេបង្អស់របស់ខ្លួន ។ ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាខា LG BRANDSHOP សាខា មហាវិថីព្រះមុនីរង្ស រាជធានីភ្នំពេញ ។
ទូរទស្សន៍ OLED TV ស៊េរីថ្មីចុងក្រោយនេះគឺមានការរចនារូបរាងជាទូរទស្សន៍ប្រភេទស្ដើងបំផុតដែលមានកំរាស់ត្រឹមតែ 4.6 មម ប៉ុណ្ណោះដែលមានកំរាល់ស្ដើងជាងទូរស័ព្ទដៃទៅទៀត ការរចនាបែបស្ដើងនេះធ្វើអោយរូបរាងរបស់ទូរទស្សន៏កាន់តែមានភាពស្រស់ស្អាត និង ទាក់ទាញ។ LG OLED TV 4K ស៊េរីថ្មីគឺជាប្រភេទម៉ូដែល OLED B6 ដែលមានទំហំ 55 អ៊ីញ និង 65 អ៊ីញ នេះគឺជាការអភិវឌ្ឍន៍បចេ្ចកវិទ្យាចុងក្រោយគេបង្អស់របស់ បច្ចេកវិទ្យាទូរទស្សន៍ដែលប្រមូលផ្ដុំទៅដោយមុខងារសំខាន់ៗជាច្រើន ។
ទូរទស្សន៍ស៊េរីថ្មីនេះជាប្រភេទ 4K TVUHD (3840X2160) ផ្ដល់ជូននូវកំរិតពន្លឺភ្លឺច្បាល់ទូរទស្សន៍ប្រភេទ Full HD រហូតដល់ 4ដង បូករួមជាមួយនិងបច្ចេកវិទ្យា Web OS 3.0 ដែលជាបច្ចេកវិទ្យា Smart TV ជំនាន់ទី3 របស់ LG និង ការរចនាប្រព័ន្ធសំលេងល្អឥតខ្ចោះតាមបែបសំលេង Harman Kardon ។ តាមរយៈការរួមបញ្ចូលគ្នានៃគុណភាព លំដាប់ថ្នាកកំពូលទាំងអស់នេះហើយដែលនិងធ្វើអោយទូរទស្សន៍ OLED ស៊េរីថ្មី និង ក្លាយទៅជាបទពិសោធន៏កំសាន្ដក្នុងគេហដ្ឋានយ៉ាងល្អបំផុតសំរាប់លោកអ្នក ។ ហើយអ្វីរឹតតែពិសេសនេះគឺការអភិវឌ្ឍន៍ថ្មីទៅលើបច្ចេកវិទ្យារបស់តេលេបញ្ជ Magic Remote ។
សំរាប់ក្នុងឱកាលពិសេសនេះ LG BrandShop ក៏មានកម្មវិធីពិសេលសំរាប់រាស់ការទិញទូរស្សន៍ OLED ស៊េរីថ្មីនេះ និង ការបន្ថែមជូនយ៉ាងច្រើនដូចជាឈុតឧបករណ៍ បំពងសំលេង ( BH5540T និង LH B755W) និង ឈុតបំពងសំលេង ( X- Boom CM9760 ) ដែលជាឧបករណ៍បំពងសំលេងស៊េរីថ្មីបំផុតរបស់ LG ។
ព័ត៌មានបន្ថែមសំរាប់ទំនាក់ទំនងមកកាន់លេខ 023 222 699 ។
សាខារាជធានីភ្នំពេញ
1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh
2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh