ទឹកភ្នែកទស្សនិជនស្រក់ ព្រោះបេក្ខជន២នាក់បងប្អូនមកពីបាត់ដំបង

នាង ប្រាក់សុគន្ធ ២១ឆ្នាំ ច្រៀងបទ មហាឈឺ & នាង គន្ធា ១៦ឆ្នាំ ច្រៀងបទ ម៉ែ

0
21133
នាង ប្រាក់សុគន្ធ ២១ឆ្នាំ ច្រៀងបទ មហាឈឺ នាង គន្ធា ១៦ឆ្នាំ ច្រៀងបទ ម៉ែ
នាង ប្រាក់សុគន្ធ ២១ឆ្នាំ ច្រៀងបទ មហាឈឺ នាង គន្ធា ១៦ឆ្នាំ ច្រៀងបទ ម៉ែ

យប់មិញនេះជាថ្ងៃដំបូងនៃការចាប់ផ្តើមការប្រកួតប្រជែងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ វគ្គ Judge Audition សប្តាហ៍ទី១ ដោយមានបេក្ខជនបេក្ខនារីជាច្រើនអ្នក បានឡើងមកច្រៀងជំរុះក្នុងវគ្គនេះ ដែលសុទ្ធសឹងតែជាបេក្ខជនសំលេងល្អ។

២នាក់បងប្អូន ម្នាក់ឈ្មោះ នាង ប្រាក់សុគន្ធ អាយុ២១ឆ្នាំ ជាបងប្រុស របស់ នាង គន្ធា អាយុ១៦ឆ្នាំ ស្រុកកំណើតនៅខាងខេត្តបាត់ដំបង ស្រុកសំឡូត ហើយបេក្ខជនបើកឆាកដំបូងគេនេះ គឺប្លែកខុសបេក្ខជនដទៃបន្តិចត្រង់ថាគាត់ ឡើងមកប្រលង២នាក់បងប្អូនបង្កើតក្នុងពេលតែមួយតែម្តង។ សំរាប់ ប្រាក់សុគន្ធ បានលើកយកបទ “មហាឈឺ” គាត់ស្រែកជាងបទនេះបានយ៉ាងល្អ តែហាក់នៅស្ទើរបន្តិចពីការយល់ឃើញរបស់គណៈកម្មាធិការទាំង៤ តែចំណែកឯប្អូនស្រី គន្ធា វិញបានលើកយកបទ “ម៉ែ” មកបកស្រាយ គឺបកស្រាយពីជីវិតរស់នៅរបស់ខ្លួនឯងដូច្នេះដែរ ដោយរូបកញ្ញាជាក្មេងស្រីម្នាក់ដែលត្រូវរស់នៅម្នាក់ឯង ក្រោមដំបូលផ្ទះដែលគ្មានម្តាយឪពុក ដូចគេ។

និយាយពីការច្រៀងវិញ ដោយសារសាច់រឿង បានបូកផ្សំនឹងសំលេងដ៏ពិរោះរបស់គន្ធា គឺកាន់តែធ្វើអោយកញ្ញាច្រៀងបទមួយនេះ កាន់តែល្អ ល្អដល់ថ្នាក់ធ្វើអោយ គណៈកម្មាធិការទាំង៤ និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំលេងនិងសាច់រឿងបានចាក់ដល់បេះដូងអ្នកស្តាប់តែម្តង។ ចង់ដឹងថា គាត់ធ្វើបានល្អប៉ុណ្ណានោះតោះ! ទស្សនាទាំងអស់គ្នា៖