របៀបធ្វើឆាក្តៅសាច់ជ្រូក ធានាថាឈ្ងុយពេញផ្ទះ បើមិនជឿអាចសាកបាន?

គ្រឿងផ្សំរួមមាន៖

  • សាច់ជ្រូក ៣០០ក្រាម
  • ម្ទេសដៃនាង ៣ផ្លែ
  • ខ្ទឹមសរ ២កំពឹស
  • ជីម្រះព្រៅ ១ដើម
  • ម្សៅស៊ុបមាន់ ១/២ស្លាបព្រាកាហ្វេ
  • ស្កសរ ១/២ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា ១ស្លាបព្រាបាយ
Khmer 360 មុខម្ហូប
រូបភាព៖ Khmer 360 មុខម្ហូប

របៀបធ្វើ

  • យកសាច់ជ្រូកលាងទឹកឲ្យស្អាតចិញ្ច្រាំអោយម៉ត់ រឺហាន់ចំណិតៗតាមចំណូលចិត្ត
  • ម្ទេសដៃនាងហាន់បញ្ឆិត ស្លឹកក្រូចសើចហាន់ឲ្យល្អិត ជីម្រះព្រៅ បេះយកតែស្លឹក
  • យកខ្ទះចាក់ខ្លាញ់ឲ្យក្តៅ ដាក់បំពងខ្ទឹមឲ្យឈ្ងុយ ម្ទេសទើបចាក់ សាច់ជ្រូកចូលបង់គ្រឿង ស្កសរ ទឹកត្រី ប្រេងខ្យងឆាត្រលប់ចុះត្រលប់ឡើងឲ្យស្ងួតទើបដាក់ ជីម្រះព្រៅ ចូលជាការស្រេច

អត្ថបទ៖ លោកស្រីសុខ សំណាង

Khmer 360 មុខម្ហូប
រូបភាព៖ Khmer 360 មុខម្ហូប

តោះៗមកដឹងពីអាហារ​ដែល​ជួយ​ឲ្យ​របួស និង​ស្នាម​ឆាប់​ជា​សះ​ស្បើយទាំអស់គ្នា

ការ​ត្រូវ​របួស​ជា​រឿង​ដែល​មិន​អាច​ជៀស​បាន ហើយ​វា​តែងតែ​មានរឿង​ទុក​ប្រាប់​​បន្ត​ជា​និច្ច​។ ស្នាម​របួស​ខ្លះ អាច​បន្សល់់​ទុក​រឿង​មិនល្អ​ដល់​អ្នក ដូច្នេះ​ដើម្បី​កុំ​ឲ្យ​វា​ទុក​ស្នាម​​មិនល្អ​បាន អ្នក​គួរតែ​ឆាប់​រក​វិធី​ព្យាបាល​។ របៀប​ងាយ​ៗ​ក្នុង​ការ​ជួយ​ព​ន្លឿ​ន​រយៈពេល​ដែល​ស្នាម​ជា​សះស្បើយ រួម​មានការ​ញ៉ាំអាហារ​ដែល​សម្បូរ​ដោយ ប្រូតេអុីន និង​វីតាមីន​ផ្សេង​ៗ​។

១)- ប្រូតេអុីន ៖ ប្រូតេអុីន គឺជា​អាហារ​ចំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូច បង្កើត​ខូ​ឡា​ជេន និង​ធ្វើ​ឲ្យ​សរសៃឈាម​បាន​ប្រសើរ​ឡើង​។ នៅ​ពេល​អ្នក​បរិភោគ​ជាតិ​ប្រូតេអុីន​បាន​គ្រប់​គ្រាន់​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ឲ្យ​របួស​ឆាប់​ជា​។

ប្រភព​អាហារ​ដែល​សម្បូរ​ប្រូតេអុីន មាន​ដូច​ជា សាច់ មាន់​ទា ត្រី ស៊ុត សណ្តែក និង​ផលិតផល​សណ្តែក​ដូច​ជា តៅហ៊ូ​ជាដើម​។ អ្នក​គួរ​គប្បី​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ទាក់ទង នឹង​របប​អាហារ​ដែល​អ្នក​ទទួលទាន​។

២)- វីតាមីន C ៖ នៅ​ពេល​អ្នក​ត្រូវ​របួស ជាតិ​ខូ​ឡា​ជេន​នៅ​មុខរបួស​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ត្រូវ​ញ៉ាំ​វីតាមីន C បន្ថែម​ទៀត ព្រោះ​វា​សម្បូរ​នៅ​ជាតិ​អង់​ទី​អុកស៊ីត ដែល​ជួយ​ក្នុង​ការ​ផលិត​​ខូ​ឡា​ជេន​។ វា​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​។ ផ្លែក្រូច ទឹក​ផ្លែ​ឈើ បន្លែ​បៃតង ស្ត្រ​រ​ប័​រី ប៉េងប៉ោះ និង​ម្ទេស​​ប្លោក​សុទ្ធ តែ​សម្បូរ​ដោយ​វីតាមីន C ដែល​អ្នក​អាច​រក​ញ៉ាំ​បាន​។

៣)- វីតាមីន A ៖ វីតាមីន A គឺជា​វីតាមីន​មួយទៀត​ដែល​មាន​ជាតិ​អង់​ទី​អុកស៊ីត សំខាន់​ដល់​ការ​កាត់​បន្ថយ​ការ​រលាក ហើយ​ជួយ​ការពារ​កុំ​ឲ្យ​របួស​ឆ្លង​មេរោគ​។ ក្នុង​កំឡុង​ពេល​របួស​សះ វីតាមីន A អាច​ជម្រុញ​ការ​លូតលាស់​នៃ សរសៃឈាម​ថ្មី​ៗ និង​ការ​ផលិត​ជាលិកា​ត​ភា្ជ​ប់​។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​A រួម​មាន ប​ន្លៃ​បៃតង ត្រី ស៊ុត និង​បន្លែ​ផ្លែ​ឈើ​ព​ណ៌ទឹ​ក្រូច និង​ព​ណ៌លឿង​។

៤)- ស័ង្កសី និង​ជាតិ​ដែក ៖ ស័ង្កសី ជា​សារធាតុ​រ៉ែ​សំខាន់​ដែល​ជួយ​បង្កើត​ទាំង​ប្រូតេអ៊ីន និង​ឭ​ខូ​ឡា​ជេន ខណៈ​ដែល​ជាតិ​ដែក​បញ្ជូន អុក​ស៊ី​សែន​ទៅ​ត្រង់​កន្លែង​រង​របួស​។ ស័ង្កសី​អាច​រក​បាន​នៅ​ក្នុង​សាច់ គ្រាប់​ធញ្ញជាតិ សណ្តែកដី និង​ស៊ុត ចំណែក​ជាតិ​ដែក​អាច​រកបាន​នៅ​ក្នុង​ត្រកួន សាច់ ប្រូ​កូ​លី និង​សូកូឡា​ខ្មៅ។

៥)- ការ​ថែរក្សា​របួស ៖ បើ​ទោះជា​អ្នក​បាន​បរិភោគ​ម្ហូបអាហារ​គ្រប់គ្រាន់ ដែល​ផ្តល់​សារធាតុ​ចិញ្ចឹម​ច្រើន​ជា​ជំនួយ​ដល់​ការ​ជា​សះ ស្បើយ​នៃ​របួស អ្នក​គួរ​គប្បី​ថែរក្សា​មុខរបួស​ឲ្យ​បាន​ល្អ ដោយ​រក្សា​ជាតិ​សំណើម​លើ​ស្បែក​។ អ្នក​អាច​ស្វែងរក ក្រមួន​ព្យាបាល​របួស មក​លាប​ដើម្បី​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ក្រោយ​ពីរ​បួស​ជា​សះស្បើយ បន្ថែម​ពីលើ ការ​បរិភោគ​ប្រូតេអ៊ីន និង​វីតាមីន​ផង​ដែរ​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​ខ្លះ​ថ្ងៃនេះ? តើ​អ្នក​ចាប់អារម្មណ៍​ដើម្បី​ដឹង​បន្ថែម​ទៀត​ទេ? Like និង​Follow យើង​លើ Facebook នៅ​ទី​នេះ​៕ សហការី (​កែសម្រួល​ដោយ ៖ បុប្ផា​)

គេងផ្ទះនឹកឃ្លានបុកល្ហុង ឆាប់កុម្ម៉ង់ភ្លាមមកដឹកជូនដល់មុខផ្ទះហ្មង ជាមួយស្នាដៃ MasterChef Khmer លោក អៀង ដារិទ្ធ រសជាតិពិតជាពិសេស

នៅផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាមានអារម្មណ៍នឹកឃ្លានម្ហូបឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយមើលទៅ ជាពិសេសនារីៗមិនដឹងថានឹកឃ្លានបុកល្ហុងយ៉ាងម៉េចហើយទេ។ តែមិនជាបញ្ហាសម្រាប់អ្នកដែលចង់ញ៉ាំបុកល្ហុង ក៏នៅតែអាចធ្វើការកុម្ម៉ង់ញ៉ាំបាន ពីហាង បងដារិទ្ធ បុកល្ហុងពិសេស ព្រោះថានៅទីនេះគឺនៅបន្តបើកទទួលខ្ចប់ជូនអតិថិជនជាធម្មតា ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈ App foodpanda, nham24 និង Wownow ។ អ្វីដែលពិសេសនោះគឺ គ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធដែលជាអតីតបេក្ខជន កម្មវិធីMasterChef Khmer រដូវកាលទី1ផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។

ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស

ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មាន គ្រឿងសមុទ្រក្រឡុក ស្តេក អយស្ទ័រ និងក្ដាមជ្រក់។ ចំពោះមុខម្ហូបដែរអ្នកទាំងអស់គ្នាគួរតែសាក នោះគឺបុកល្ហុងតែម្ដង ព្រោះថាវាមានលក្ខណៈពិសេសរសជាតិប្លែកពិសេសពីបុកល្ហុងនៅហាងដ៏ទៃ។ ហើយមួយវិញទៀតនោះបុកល្ហុង នៅទីនេះគឺប្រើគ្រឿងផ្សំដែរត្រូវបានលាយបញ្ចូលគ្នាភ្លាមៗ និងមានប្រើនូវគ្រឿងសមុទ្រស្រស់ធ្វើអោយរសជាតិពិសេសថ្វេរដង។

ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស

ហាង បងដារិទ្ធ បុកល្ហុងពិសេស មិនត្រឹមតែមានមុខម្ហូបប៉ុន្មានមុខនេះទេណា គឺថាមានម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ ដោយគ្រប់គ្នាអាចកុម្ម៉ង់តាមចំណូលចិត្តរបស់លោកអ្នក តាមរយៈ App foodpanda, nham24 និង Wownow កុំភ្លេចធ្វើការកុម្ម៉ង់ឥលូវនេះ៕

ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស
ហាង បងដារិទ្ធ បុកល្ហុងពិសេស

ហាង បងដារិទ្ធ បុកល្ហុងពិសេស
លេខទូរសព្ទ៖ 093 810 380 / 096 903 88 38
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១០០៣ ផ្លូវពីម៉ាក្រូ ទៅAeon2 ជាប់នឹងធានាគារភ្នំពេញពាណិជ្ជ

វីដេអូ៖

ចង់ដឹងទេថានំបញ្ចុកខ្មែរយើងមានប្រវត្តិបែបណា និងរបៀបធ្វើបែបណាខ្លះ តោះមកអានទាំងអស់គ្នា

នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។

បន្ទាប់មក គេហៅកាត់ៗថា នំបញ្ចុកមិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្ដើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។ ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖ រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។ ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។ លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែងការរាគរូសដូចមុនទៀត។ ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាម ឲ្យនំនោះឈ្មោះថា នំសរសៃស្រូវវារ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកចូលមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។ លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។ លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិតរបស់ពួកគាត់។ ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។ រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។ ពេលនេះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។ នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។ ចំណេរតមកឈ្មោះ “នំសរសៃស្រូវវារ” ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា “នំដែលស្នំបញ្ចុក” ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា “នំបញ្ចុកៗ” បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕ សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធសម្រាប់ការសិក្សាអប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើនកន្លែង ហើយរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរសិល្ប៍ជំនាន់បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។ ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារសង្គ្រាមនៅកម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយសង្គ្រាមក្នុងស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។ រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន។ (ប្រភពពី: អ្នកស្រី កែវ ច័ន្ទបូរណ៍)

  • របៀបធ្វើនំបញ្ចុក ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
  • ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
  • ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
  • ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
  • ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
  • ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
  • ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។

យើងជាខ្មែរគ្រប់រូប គួរតែដឹង ដូច្នេះសូមជួយចែករំលែក ( share ) ចំណេះដឹងមួយនេះផង ក្រោយពីអ្នកអានរួច ដើម្បីឲ្យខ្មែរគ្រប់រូបបានដឹងច្បាស់អំពីអ្វីដែលជារបស់ខ្លួនផង។

ដោយ : កូនសិស្ស និរន្តរ

ចេញពីផ្ទះមិនបាន ធ្វើញ៉ាំដោយខ្លួនឯងមាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់សឹងអី?

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។

⏺ គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖

  • ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាម
  • ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅឆា
  • ទឹកខ្ញី
  • តៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ

⏺ គ្រឿងផ្សំទឹកជ្រលក់

  • ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយ
  • ស្ករ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
  • ទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយ
  • ទឹកមួយភាគបួននៃកែវ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ
  • ស៊ីអ៊ីវខាប់ កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ

⏺ របៀបធ្វើមាន់បំពង៖

  • យកស្លាបមាន់ ស្លាបមាន់លាងទឹកអោយស្អាតរួចដាក់សំរក់ទឹក អោយស្ងួត បន្ទាប់មកយកមកច្របល់ជាមួយគ្រឿងផ្សំប្រលាក់សាច់ រួចធ្វើការផ្អាប់ទុករយៈពេល ១ម៉ោង
  • យកសាច់មកប៉ាតម្សៅបំពងជុំវិញរួចធ្វើការដាក់បំពង រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន

⏺ របៀបធ្វើទឹកជ្រលក់

  • ដាក់ខ្លាញ់លើខ្ទះចំនួនមួយស្លាបព្រាបាយ រង់ចាំខ្លាញ់ក្ដៅហុយផ្សែង
  • ដាក់បំពង ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្រ្ចាំ
  • ចាក់ច្របល់ គ្រឿងផ្សំទឹកជ្រលក់រំងាស់ដល់ពុះរួចជាការស្រេច៕

ស្រួយខ្ញោកឆ្ងាញ់ជាប់ចិត្តសាច់ជ្រូកបំពង តោះចង់ចេះធ្វើមករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។

 ⏺ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ជ្រូបីជាន់
  • អំបិល
  • ខ្លាញ់
  • ទឹកសៀងខ្មៅផ្អែម
  • ទឹកម្ទេស

 ⏺ របៀបធ្វើ៖

  • ដាក់ដាំទឹកអោយពុះ
  • ច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែក
  • ស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល ប្រហែលកន្លះម៉ោង
  • ដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសមល្មម
  • ដាក់សាច់ជ្រូកដែលស្ងោររួចហើយ ទៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅនោះ រួចបំពងអោយក្រឡោតស្បែក ឡើងក្រហម(ដាក់សាច់ភ្លាម គ្របខ្ទះភ្លាម ការពារក្រែងខ្លាញ់ផ្ទុះ ខ្ទាតត្រូវខ្លួន ត្រូវភ្នែក នាំរលាក)
  • ពេលសាច់ជ្រូកឡើងពងក្រហមហើយ សូមស្រង់ចេញ យកមកហាន់បរិភោគ ជាមួយទឹកសៀងខ្មៅផ្អែម និង ទឹកម្ទេសឆ្ងាញ់ម៉ាអ៊ែមរួចជាការស្រេច៕

ទឹកត្រឡាច តាមពិតស្រួលធ្វើចឹងសោះ តោះធ្វើញ៉ាំទាំងអស់គ្នាព្រោះថាទឹកត្រឡាច ធ្វើអោយត្រជាក់ក្នុងល្អសម្រាប់សុខភាព

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រឡាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​

គ្រឿង​ផ្សំ​៖

  • ត្រឡាច​ចាស់​ ២ ទៅ ៣ ផ្លែ
  • ស្លឹក​តយ​ ៣ ទៅ ៤ សន្លឹក
  • ស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)
  • អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ​៖​

១. កាត់​ត្រឡាច​ជា​កង់​ធំ​ៗ (មិន​ចាំ​បាច់​ចិត​សំបក) រួច​លាង​ទឹក​ឲ្យ​ស្អាត

២. បន្ទាប់​មក​ត្រូវ​យក​ទៅ​អាំង​ឲ្យ​ឡើង​ពណ៌​ក្រហម​បន្តិច​

៣. ដាក់​ស្លឹក​តយ​ ដាំ​ជា​មួយ​ទឹក​ឲ្យ​ពុះ​រហូត​ចេញ​ជាតិ​ឈ្ងុយ​ សឹម​ដាក់​ត្រឡាច​ចូល​ រម្ងាស់​ប្រហែល​ ១០ ទៅ​ ២០ នាទី​ ចាំ​ស្រង់​ត្រឡាច​ចេញ​ រួច​ដាក់​ស្ករ​ចូល​តាម​ចំណូល​ចិត្ត​ និង​ដាក់​អំបិល​ចូល​ជា​ការ​ស្រេច​។​ ពេល​ត្រជាក់​អាច​ញ៉ាំ​បាន​ហើយ​ ឬ​អាច​ច្រក​ដាក់​ដប​ យក​ទៅ​ក្លាសេ​ ឬ​អាច​ដាក់​ទឹក​កក​ចូល​ញ៉ាំ​តែ​ម្តង​កាន់​តែ​ឆ្ងាញ់​៕

អ្នកចូលចិត្តញ៉ាំនំអន្សម ធ្លាប់បានដឹងអំពីប្រវត្តនំនេះហើយរឺនៅ? តោះ មកដឹងអានអោយបានដឹងទាំងអស់គ្នា

អន្សម ជាឈ្មោះនំដែលធ្វើដោយអង្ករដំណើបខ្ជប់ ដោយស្លឹកស្រស់ (តាមធម្មតាច្រើន ប្រើស្លឹកចេក និងស្លឹកផ្អាវ) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។

អន្សម មានច្រើនប្រភេទ ដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមខ្នុរ និង អន្សមអាំង ជាដើម។ តើមានហេតុផលអ្វី បានជាប្រជាជនខ្មែរ ធ្វើនំអន្សមនេះ? យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់និងសម្ភារភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា ដូចជានំអន្សមនេះជាដើម។ ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមាដែលជាព្រះមហេសីរបស់ព្រះឥសូ។ ម្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹងនំគម ដែលជានំប្រពៃណីខ្មែរផងដែរ។ ដោយសារជំនឿ សាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នា ដូចយើងឃើញសព្វថ្ងៃនេះ។

នំអន្សម មានដើមកំណើតតាំងពីបុរមបុរាណនៅក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាណ៍ពិពាណ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាផងដែរ។ ហើយនំទាំងអស់នេះគឺខ្មែរយើងធ្វើដោយដៃ នំអន្សមពិតជាមានរស់ជាតិឆ្ងាញ់ ហើយយើងក៏អាចយកនំអន្សម មកចៀនញ៉ាំផងដែរ៕
ប្រភព៖ កុងជាង-នំខ្មែរ

ធ្លាប់បានញ៉ាំនៅសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ ប្រចាំខេត្តស្វាយរៀង លឺល្បីថាឆ្ងាញ់ប្លែក ​តោះសាកធ្វើញ៉ាំទាំងអស់គ្នា?

សម្រាប់បងប្អូនអ្នកខេត្តស្វាយរៀងផ្ទាល់តែម្តងប្រាកដជាបានស្គាល់ហេីយ​ សម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​ តែបងប្អូនមួយចំនួ​នមិនទាន់ស្គាល់ទេ​ ដោយឡែកថ្ងៃនេះ​ សូមណែនាំបងប្អូនអោយបានដឹងអំពីវិធី​ ស្លសម្លសម្លកកូរកណ្តៀង​ ឬសម្លកកូរប្រូង​

⏹ គ្រឿងផ្សំ៖

  • បេះស្លឹកកណ្តៀងក្រោមៗ​ រួចលាងសម្អាតអោយស្រស់ទឹកបន្ទាប់មកយកវាមកកាត់ជាកង់ៗ​ រួចយកទៅបុកតិចៗកុំអោយម៉ដ្ឋពេក​ បន្ទាប់មកយកច្របាច់លាងទឹក​ ៤​ទៅ៥ទឹក​ ពូតទឹកចេញអោយអស់​ កុំអោយល្វីងខ្លាំង
  • ប្រភេទសាច់យកមកស្ល​ អាចដាក់សាច់មាន់​ សាច់ជ្រូកបីជាន់​ ត្រីអណ្តែង​ កង្កែប-ល-
  • គ្រឿងមានដូចជា​ អង្ករលីញ​ និងស្លឹកគ្រៃ​បុកជាមួយគ្នា​ កុំម៉ដ្ឋពេក
  • ប្រហុក​ ចិញ្រ្ចាំអោយម៉ដ្ឋ​ កាពារមានឆ្អឹង​ អាចដាក់ច្រេីនឬតិចតាមចំណង់ចំណូលចិត្ត

⏹ របៀបស្លរ៖

  • ចាក់ប្រេងឆាចូលក្នុងឆ្នាំង​ រួចដាក់អំបិលបន្តិច​ ប៊ីចេងបន្តិច​ បន្ទាប់មកដាក់សាច់ដែលបានត្រៀមទុក​ រួចត្រលប់២​ ទៅ​៣​ត្រឡប់​ រួចដាក់អង្ករលីងចូល​ល្មម ឆាអោយឈ្ងុយ​ រួចដាក់ប្រហុកចូល​ កូរអោយពុះ​ បន្ថែម​ អំបិល​ ស្ក​ ប៊ីចេង​ ដាក់អោយចូលជាតិ​ (សម្រាប់អ្នកស្លរជាមួយត្រី​ កុំភ្លេចដួសត្រីទុក​ ជៀសវាង កុំអោយបែកសាច់ត្រី)
  • បន្ទាប់មកទៀតដាក់​ កណ្តៀងចូល​ កូអោយសប់​ និងដេីម្បីទន់បន្លែ​ រួចហេីយដាក់អង្ករលីងចូល​ កូអោយសប់ទៀត​ ដាក់ទឹកចូលបន្តិច​ ទុកអោយពុះរួចភ្លក់​ ដាក់បន្ថែមគ្រឿងទេសផ្សេងៗ​ តាមចំណង់ចំណូលចិត្ត៕​

ទំនងអីម្លេះនែក៎ ជាពិសេសកុម្ម៉ង់បឹបដឹកដល់មុខផ្ទះហ្មង គ្រឿងសមុទ្រក្រឡុក?នៅ ​Ella House មិនសាកមិនបានទេ!

ទំនងៗម៉ាទំហឹងហ្មងគ្រឿងសមុទ្រក្រឡុកនៅ ​Ella House ល្មមម៉ាឃើញហើយគេងស្រក់ទឹកមាត់?។ ណ្ហើយបើជ្រុលជាឃើញឃើញហើយឃ្លានចង់ស្រក់ទឹកមាត់ចឹងហើយ ម៉េចមិនកុម្ម៉ង់ញ៉ាំហ្មងទៅ ព្រោះថាអំឡុងពេលនេះ Ella House មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះសម្រាប់លោកអ្នកគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែធ្វើការខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 098/078/067 85 77 22 រឺក៏តាមរយៈ App foodpanda។

ហាង Ella House
ហាង Ella House
ហាង Ella House

ក្រៅពីគ្រឿងសមុទ្រក្រឡុក រសជាតិដេីមមកពីប្រទេសថៃដែជាមុខល្បីប្រចាំហាង Ella House ក៏មានមុខម្ហូបឆ្ងាញ់ៗពិសេសៗផ្សេងទៀតផងដែរដូចជាស៊ុបពងទាកូន និងឆ្អឹងជំនីជ្រូក។ តោះនៅចាំអីទៀត ឃ្លានចង់ញ៉ាំមួយមុខណា កុម្ម៉ង់វឺតៗមកណា សេវាកម្មដឹកជញ្ជូនលឿនរហ័សជូនលោកអ្នក។

ហាង Ella House
ហាង Ella House
ហាង Ella House

អ្វីដែលកាន់តែពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ប្រកបអាជីវកម្ម ​Ella House ក៏មានលក់Francheis ផងដែរ ដោយលោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ 098 666 166៕

ហាង Ella House
ហាង Ella House
ហាង Ella House
ហាង Ella House
ហាង Ella House

ហាង Ella House
លេខទូរសព្ទ៖ 098/078/067 85 77 22
ទីតាំង៖ សាខាកោះពេជ្រ, ជ្រោយចង្វារ, ទួលទំពូង, ស្ទឹងមានជ័យ, បាក់ទូក, សៀមរាប

វីដេអូ៖