វិធីរក្សាបន្លែ ផ្លែឈើ និងអាហារទុកបានយូរ មិនងាយខូច ញ៉ាំទៅមិនប៉ះពាល់សុខភាព ទោះទុកច្រើនថ្ងៃក៏ដោយ

អំឡុង​ពេល​ COVID-19 កំពុង​តែ​រាត​ត្បាត​ គ្រប់គ្នា​ទិញ​អាហារ បន្លែ ផ្លែ​ឈើ​ ដើម្បី​ស្តុក​ទុក​ ព្រោះត្រូវបានហាមមិនអោយ​ចេញ​ក្រៅ​។​ តែ​បើ​ចេះ​តែ​ទិញ​ទុក​ តែ​មិន​ដឹង​ពី​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ អាច​ធ្វើ​ឲ្យ​អាហារ​ទាំង​នោះ​ឆាប់​ខូច​ ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​សុខភាព​ និង​ខាត​លុយ​ថែម​ទៀត​។​ អញ្ចឹង​មក​ដឹង​វិធី​រក្សា​ទុក​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​៖​

សាច់​​​ឬ​ត្រី​ ត្រូវ​ទុក​ក្នុង​ប្រអប់​បិទ​ជិត

សាច់​ឆៅ​ ស៊ុត​ ទឹក​ដោះ​គោ​ ទុក​នៅ​កន្លែង​ចំហ​ចោល​ ប្រៀប​ដូច​ជា​បើក​ដៃ​ឲ្យ​បាក់​តេរី​រស់​នៅ​អ៊ីចឹង​។​សាច់​ឆៅ​ឬ​ឆ្អិន​ គួរ​តែ​ទុក​ក្នុង​ប្រអប់​បិទ​ជិត​ មុន​នឹង​យក​ដាក់​ក្នុង​ទូរ​ទឹកកក​។​​សាច់​ឆៅ​ និង​ឆ្អិន​​ត្រូវ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា​ ដើម្បី​រក្សា​អនាម័យ។​

​​ទុក​បន្លែ​និង​ផ្លែ​ឈើ​ នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា

គ្នា​យើង​ភាគ​ច្រើន​តែង​ធ្វើ​ខុស​ ដោយ​ដាក់​ផ្លែ​ឈើ​នៅ​កន្លែង​តែ​មួយ​ជា​មួយ​នឹង​អាហារ​ស្រស់​ផ្សេង​ទៀត​។​ បន្លែ​និង​ផ្លែ​ឈើ​ គួរ​តែ​ដាក់​ក្នុង​ថង់​ក្រដាស​ ហើយ​ដាក់​នៅ​កន្លែង​ផ្សេង​គ្នា​ បើ​ដាក់​ជិត​គ្នា​ ឬ​ក្នុង​ប្រអប់​តែ​មួយ​ នឹង​ធ្វើ​ឲ្យ​វា​ងាយ​ខូច​។​ មុន​នឹង​យក​ទៅ​ដាក់​ក្លា​សេ​ គួរ​តែ​លាង​សម្អាត​ឲ្យ​បាន​ស្អាត​ និង​ដាក់​ឲ្យ​ស្ងួត​សិន ព្រោះ​បើ​ដាក់​ទាំង​សើម​ នឹង​ឆាប់​រលួយ​។​

ទឹក​ដោះ​គោ​ត្រូវ​ដាក់​ក្នុង​ដប​ជ័រ

ទឹក​ដោះ​គោ​ដាក់​ក្នុង​ដប​ជ័រ​ គឺ​ល្អ​ជាង​ក្នុង​ប្រអប់​ក្រដាស​ ព្រោះ​បាក់តេរី​នឹង​រស់​នៅ​ជិត​គម្រប​ដប​ និង​ចម្លង​មក​យើង​នៅ​ពេល​ចាក់​យក​មក​ផឹក​។

អាហារ​សល់​ត្រូវ​រក្សា​ទុក​ដោយ​បិទ​ជិត

ទុក​ម្ហូប​ដែល​នៅ​សល់​ ក្នុង​ចាន​ ឬ​ប្រអប់​ ដោយ​គ្រប​ប្លាស្ទិក​ពី​លើ​ឲ្យ​ជិត។​ ម្ហូប​សល់​ គួរ​តែ​ដាក់​ក្នុង​ទូរ​ទឹកកក​ក្នុង​រយៈ​ពេល​ ២ ម៉ោង​ក្រោយ​ពេល​ចម្អិន​ហើយ​។​ មិន​ចាំ​បាច់​ទាល់​តែ​ម្ហូប​ត្រជាក់​ទេ​។​

អាហារ​មិន​គួរ​ទុក​ក្នុង​ទូរ​ទឹកកក​

អាហារ​នឹង​ឆាប់​ខូច​ បាត់​បង់​រសជាតិ​ ឬ​មិន​អាច​យក​ចម្អិន​បាន បន្ទាប់​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​ ដូច​ជា​ ខ្ទឹម​បារាំង​ ដំឡូង​បារាំង​ ខ្ទឹម​ស​ ប័រ​ ប៉េងប៉ោះ​ ចេក នំប៉័ង​ ផ្លែ​ឪឡឹក ទឹក​ឃ្មុំ​ ផ្លែ​ប៉ោម​ កាហ្វេ ស៊ុត​ ជាដើម​។​​

ឱកាសពិសេសមានត្រឹម1,500$ ក៏អាចក្លាយជាម្ចាស់អាជីវកម្ម សាច់ចង្កាក់ HBF ដ៏ល្បីដែលបច្ចុប្បន្នមាន 150សាខា

មានដើមទុនត្រឹម1,500$ តែមិនដឹងថាត្រូវបើកអាជីវកម្មអ្វី ពេលនេះមិនជាបញ្ហាព្រោះថា សាច់ចង្កាក់ HBF ផ្ដល់ឱកាសដល់លោកអ្នកអាចក្លាយជាម្ចាស់អាជីវកម្មសាច់អាំង សាច់ចង្កាក់ HBF បានដោយចំណាយត្រឹមតែ1,500$ តែប៉ុណ្ណោះលោកអ្នកនឹងអាចរកប្រាក់ចំណូលប្រចាំខែពី 1000$ ទៅ 1,500$ ដោយមិនមានការខាតបង់អត្ថប្រយោជន៍ដែលទិញសិទ្ធិអាជីវកម្ម។

សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF

អ្វីដែលកាន់តែពិសេសនោះ សាច់ចង្កាក់ HBF ដែលមានលាយគ្រឿងផ្សំរហូតដល់ 25មុខ ប្រលាក់ជូនបងប្អូនហើយសម្រាប់យកទៅលក់មាន9មុខដូចជា៖ សាច់ជៀម សាច់ពពែ សាច់ក្រពើ សាច់គោ សាចក្ងាន សាច់ជ្រូក សាច់មាន់ សាច់ទា សាច់ក្របី តម្លៃត្រឹមតែ 2500៛ ប៉ុណ្ណោះ ក្នុង 1ចង្កាក់។ អ្វីដែលពិសេសទៀតនោះសាច់ចង្កាក់ HBF មានគុណភាពខ្ពស់ អនាម័យ គិតលើគុណភាព និងរសជាតិជាចម្បង ដែលងាយស្រួលសម្រាប់លោកអ្នកក្នុងការប្រកបអាជីវកម្ម និងទទួលបានអតិថិជនច្រើន។

សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF

បន្ថែមពីនេះលោកអ្នក នឹងទទួលបានការបង្រៀនផ្ទាល់ពី CEO ស្ដេចមានប្រឡាក់ក្នុងការលក់សម្រាប់ការបើកអាជីវកម្មអាំងសាច់ចង្កាក់ HBF ផ្ទាល់តែម្ដង។ តោះៗនៅចាំអីទៀត ចំណាយដើមទុនតិចតួចអាចរកប្រាក់ចំណូលបានច្រើន ចាប់ផ្ដើមជាមួយសាច់ចង្កាក់ HBF ដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 089 22 99 92 / 087 29 29 79 / 061 71 29 29 / 085 29 29 79 ៕

សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF
សាច់ចង្កាក់ HBF

សាច់ចង្កាក់ HBF
លេខទូរសព្ទ៖ 089 22 99 92 / 087 29 29 79 / 061 71 29 29 / 085 29 29 79

វីដេអូ៖

ដឹកដល់មុខផ្ទះ សាច់អាំងទ្រុងគ្រឿងរសជាតិឆ្ងាញ់ពិសេស បានញ៉ាំហើយធានាថាឆ្ងាញ់ដល់លិឍមាត់??

ចេញទៅណាមិនកើត តែចង់ញ៉ាំអីអោយបានប្លែក និងឆ្ងាញ់មាត់មែនអត់? ម៉ោះៗមកនេះ កុម្ម៉ង់សាច់គោអាំងទ្រុងគ្រឿង នៅហាង សាច់អាំង ទ្រុងគ្រឿង ម្ដងមើលគឺដឹងតែប្លែកមាត់ និងទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់តែម្ដង ជាពិសេសដឹកជូនភ្លាមៗជាមួយសេវាកម្មលឿនរហ័សជូនអតិថិជន ដែលលោកអ្នកអាចធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ៖ 076 222 23 61 និង 086 660 698 ។

ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង

ហាង សាច់អាំង ទ្រុងគ្រឿង មិនមែនមានតែសាច់គោអាំងទ្រុងគ្រឿងទេណាដែលប្លែក និងឆ្ងាញ់នោះគឺមានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនទៀតដូចជា៖ កន្ធាយចំហុយខ្ទឹមស ជើងជ្រូកញាត់សាច់ ប្រហិតត្រី៣រសជាតិ ខ្យងប៉ារ៉ារំលីងអំបិលម្ទេស និងមឹកញាំសាច់ជ្រូក ហើយបន្ថែមពីនេះក៏មានគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។

ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង

តោះៗនៅចាំអីទៀត ខលកុម្ម៉ង់វឺតៗមកណាម្ហូបឆ្ងាញ់ៗជាច្រើនមុខកំពុងរង់ចាំអ្នកទាំងអស់គ្នា។ ជាពិសេសកុំភ្លេចកុម្ម៉ង់ជាមួយមុខម្ហូបសាច់គោអាំងទ្រុងគ្រឿង ដែលជាមុខម្ហូបប្រចាំហាងណា គឺធានាថាឆ្ងាញ់ដល់លិឍមាត់?៕

ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង
ហាង សាច់អាំង ទ្រុងគ្រឿង

ហាង សាច់អាំង ទ្រុងគ្រឿង
លេខទូរសព្ទ៖ 076 222 23 61 / 086 660 698
ទីតាំង៖ ផ្ទះលេខ21 ផ្លូវ348 សង្កាត់បឹងកេងកងទី3 (ជិតសារមន្ទីទួលស្លែង)

វីដេអូ

កុំខ្វល់រឿងធាត់? បាយថ្ងៃហើយធ្វើបង្អែមផ្លែឈើញ៉ាំលាងមាត់ ទំនងណាស់? ស្រួលធ្វើដូចបកចេក

0

បាយថ្ងៃហើយ បានបង្អែមផ្លែឈើលាងមាត់ ដឹងតែផ្អែមសាហាវហ្មង។ ធ្វើបាបចិត្តអ្នកធាត់បន្តិចមែន តែញ៉ាំម្តងមិនធាត់ទេ និយាយលួងចិត្តខ្លួនឯងតិចទៅ ធ្វើម៉េចបើបង្អែមទំនងមែន។​ ម៉ោះ​បើលួងចិត្តបានហើយ នេះវិធីធ្វើនៅក្រោមហ្នឹងស្រាប់ ធ្វើទុកញ៉ាំទៅ៖

គ្រឿងផ្សំ៖

  • ប៉ោម ស្រកានាគ ផ្លែទម្លាប់
  • ត្នោតខ្ចី ទុរេន ដូងខ្ទិះ ត្រាវស្ងោ
  • ផ្លែមៀន លតឈិត ម្នាស់
  • ផ្លែទំពាំងបាយជូរ ផ្លែប័រ
  • ត្រសក់ស្រូវ ផ្លែចាន់ទុំ
  • ខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ

វិធីធ្វើ៖

  • ចិត ឬ បកសំបកផ្លែឈើ យកគ្រាប់ចេញ
  • ដាក់ទឹកស្ក
  • ដាក់ខ្ទិះដូង
  • ដាក់ទឹកកក
  • អូវ៉ាន់ទីន
  • ទឹកដោះគោខាប់

តែប៉ុណ្ណឹងយើងនឹងបានបង្អែមផ្លែឈើមួយចានញ៉ាំយ៉ាងផ្អែមឆ្ងាញ់ ត្រជាក់ដល់ចិត្តបាត់។

**បញ្ជាក់:
របៀបធ្វើទឹកស្ករ៖

  • ដាក់ដាំទឹកប្រមាណ ១ លីត្រ
  • ពុះដាក់ស្កស ឬស្កត្នោត ១ គីឡូ
  • រម្ងាស់ទុកប្រមាណ ២០ នាទី(ឧស្សាហ៏កូរកុំឲខ្លោច)
  • រីងល្មមសឹមដាក់ចុះ។

របៀបធ្វើខ្ទិះដូង៖

  • យកដូងកោស មកច្របាច់ជាមួយនឹងទឹកឆ្អិន
  • ច្រោះយកតែទឹក (មិនចាំបាច់ដាំខ្ទិះម្ដងទៀតទេ)។

របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង ហើយឡើងគួរអោយចង់ញ៊ាំតែម្តងហើយនែក៎?

0

ថាអត់ទំនងមួយម៉ាត់ទៅ បើយ៉ាងៗហ្នឹងហើយ របៀបធ្វើនំប៉័ងសាច់ជ្រូកបំពង គ្រាន់តែឃើញឃ្លានភ្លាមតែម្តង សំខាន់មានរបៀបធ្វើទៀត បើមិនសាកធ្វើពិតជាស្តាយក្រោយហើយ!។

គ្រឿងផ្សំ

– នំប៉័ងសាំងវិច 10 បន្ទះ
-​​ សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ
– ពងមាន់ ១គ្រាប់
– ជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ ស្លាបព្រា
– ខ្ទឹមស ១ ស្លាបព្រា
– ម្រេចម៉ត់ ១/៤ ស្លាបព្រា
– ទឹកស៊ីអ៊ីវ ២ ស្លាបព្រា
– អំបិល ១/៤ ស្លាបព្រា
– ប្រេងឆា

វិធីធ្វើ


១. បុកជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចឲ្យម៉ត់ ហើយលាយជាមួយសាច់ជ្រូកចិញ្រ្ចាំ ពងមាន់ ស៊ីអ៊ីវ និងអំបិល ម្រេច ខ្ទឹមស ច្របល់ឲ្យសព្វ។

២. កាត់នំប៉័ងជាពីរ ដាក់សាច់ជ្រូកដែលលាយហើយ១ស្លាបព្រាល់នំប៉័ងដាក់ចំពាក់កណ្តាលពីលើ ហើយយកជ្រលក់ទឹកពងមាន់ដែលនៅសល់លាបលើនំប៉័ង។

៣. ដាក់ប្រេងក្នុងខ្ទះឲ្យក្តៅបំពងនំប៉័ងឲ្យស្រួយ និងមានពណ៌លឿងព្រឿងៗទាំងសងខាង យកចេញសម្រោះខ្លាញ់ដោយក្រដាសបឺតខ្លាញ់។

៤. រៀបដាក់ចាន ទទួលទានក្តៅៗជាមួយទឹកជ្រលក់។

អស់ស្ទះបញ្ចុះតម្លៃ 30% គ្រប់មុខម្ហូបនៅ Boiling Pot តែប៉ុណ្ណេះសប្បាយញ៉ាំតិចអី?

សូមស្វាគមន៍មកកាន់ Boiling Pot នេះគឺជាភោជនីយដ្ឋានថ្មីបែបបស្ចឹមប្រទេស និងអាស៊ី ហើយពេលនេះភោជនីយដ្ឋានក៏មានប្រម៉ូសិនដ៏ពិសេសជូនអតិថិជនដោយធ្វើការបញ្ចុះតម្លៃ30% គ្រប់មុខម្ហូបទាំងអស់។ តែប៉ុណ្ណឹងសប្បាយញ៉ាំតិចអីជាមួយម្ហូបឆ្ងាញ់ៗពិសេសនៅទីនេះ។

ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot

Boiling Pot មានម្ហូបប្រចាំហាងនោះគឺស៊ុបមាន៤ រសជាតិដូចជា៖ ស៊ុបរសជាតិឆ្អឹងជ្រូក ស៊ុបអាល់ម៉ុល ស៊ុបរសជាតិប៉េប៉ោះនិង ស៊ុបឆ្អឹងជ្រូករសជាតិហិល។ ហើយជាធម្មតា Hot Pot យើងគ្រប់គ្នាតែងឃើញគេញុំាជាក្រុមរួមគ្នា តែសម្រាប់នៅ Boiling Pot វិញគឺ ស៊ុប១ឆ្នាំងសម្រាប់ញុំាម្នាក់ៗរៀងៗខ្លួន ការធ្វើដូចច្នេះគឺដើម្បីរក្សាអនាម័យខ្ពស់សម្រាប់អ្នកអតិថិជន តែគ្រប់គ្នានៅតែអាចអង្គុយញុំាជុំគ្នាយ៉ាងសប្បាយរីករាយ។ ហើយបន្ថែមពីនេះអ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់សាច់បន្លែ និងប្រភេទទឹកស៊ុបទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot

ក្រៅពីស៊ុប Boiling Pot ក៏មានជាប្រភេទអាហារសម្រន់ជាច្រើនមុខទៀតដូចជា៖ គៀវបំពងស្នូរឈឹសពិសេស, មាន់បំពងរសជាតិជូរអែមហិលល្មម និងហិលខ្លាំងដែរមានតម្លៃត្រឹមតែ$3.99 តែប៉ុណ្ណោះ។ កុំភ្លេចណាចង់ញ៉ាំស៊ុបដ៏ឈ្ងុយឆ្ងាញ់ ប៉ូវកម្លាំង អាហារសម្រន់ដ៏មានរសជាតិ Boiling Pot គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ហើយមិនត្រឹមតែប៉ុណ្ណឹងក៏នៅមានលក់ជាប្រភេទអាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខទៀតដែលនាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន ជាពិសេសជាមួយប្រម៉ូសិនដ៏ពិសេស បញ្ចុះតម្លៃ រហូតដល់ 30%នេះតែម្ដងចំណេញតិចអី។ លោកអ្នកអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកុម្ម៉ងតាមរយៈសេវាដឹកជញ្ជូន NHAM24, E-GetS, foodpanda និង WOWNOW-FoodDelivery ៕

ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot
ភោជនីយដ្ឋាន Boiling Pot

ភោជនីយដ្ឋាន Boiling Pot
លេខទូរស័ទ្ទ៖ 093 44 28 92 / 069 66 23 86 / 077 378 996
ទីតាំង៖ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ពង រសជាតិថ្មី ចេញទទួលឆ្នាំថ្មី រសជាតិខគោឈ្ងុយឆ្ងាញ់ពិសេស មានលក់តែក្នុងខែមេសា តែប៉ុណ្ណោះ

មួយឆ្នាំអាចញ៉ាំបានម្ដង រសជាតិថ្មី រសជាតិពិសេស ប្រចាំខែមេសា ដែលគ្រប់គ្នាអាចមានឱកាសបានញ៉ាំតែក្នុងខែមេសា នេះតែប៉ុណ្ណោះជាមួយពង រសជាតិខគោ។ សម្រាប់រសជាតិថ្មីនេះ អាចនិយាយបានថាគឺដឹងតែពេញចិត្តស្ដូកតែម្ដង សម្រាប់អតិថិជនរបស់ពង ជាពិសេនោះ អ្នកដែលចូលចិត្តញ៉ាំខគោ បានញ៉ាំហើយគឺច្បាស់ជាដកចិត្តមិនរួចជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសេស ដែជាស្នាដៃសម្រិតសម្រាំងពីចុងភៅរបស់ ពង។

ហាង ពង
ហាង ពង
ហាង ពង

ចំពោះមីនុយពិសេសមួយនេះ រាល់អតិថិជនរបស់ពង និងអ្នកដែលចូលចិត្តញ៉ាំខគោ មិនអាចរំលងបានទេណាព្រោះថាវាពិសេសជាងពង រសជាតិដ៏ទៃ ក៏ដោយសារតែជារសជាតិខគោ រសជាតិបែបខ្មែរ ដែលក្នុងនោះមានជាតិផ្អែម ប្រៃតិចៗ និងមានក្លិនឈ្ងុយផ្កាច័ន្ទ ក្លិនឈើអែម ដែលធ្វើអោយយើងញ៉ាំមានរសជាតិឆ្ងាញ់ជាប់មាត់ ហើយនិងមានក្លិនឈ្ងុយប្រហើរ ញ៉ាំមិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត។ ពង ខគោ(Khmer Beef Stew) នេះផងដែរគឺមានពីរជម្រើសសម្រាប់លោកអ្នកគឺ ពងខគោនិង ខគោពិសេស ដែរទាំងពីរនេះលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។

ហាង ពង
ហាង ពង
ហាង ពង

តោះៗ ពិសេសបែបនេះនៅចាំអីទៀត ពងខគោ នេះមានលក់តែក្នុងខែមេសា នេះទេណាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ចង់ញ៉ាំកុំភ្លេចណាត់គ្នាមកញ៉ាំនៅហាងផ្ទាល់ រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈApp ដឹងជញ្ជូនមួយចំនួនបានណា ពងខគោ ដ៏ឈ្ងុយឆ្ងាញ់កំពុងរងចាំលោកអ្នក ជាពិសេសឱកាសបានញ៉ាំគឺមានត្រឹមតែ១ខែនេះតែប៉ុណ្ណោះ កុម្ម៉ង់លឿនៗមកប្រយ័ត្នមិនបានស្គាល់រសជាតិពងមួយនេះ?៕

ហាង ពង
ហាង ពង
ហាង ពង
ហាង ពង

ហាង ពង
លេខទូរសព្ទ៖ 015 453 222
ទីតាំង៖ មាន៤សាខា សាខាបឹងកេងកង សាខាអូឡាំពិក សាខាសន្ធរម៉ុក និងសាខាសៀមរាប(បើកដំណើរការឆាប់ៗនេះ)

វីដេអូ៖

លក់១២ឆ្នាំមកហើយ អ្នកណាមិនស្គាល់ នំបញ្ចុកស្រុះ ២រសជាតិ (អុីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង)

លក់ជាង១២ឆ្នាំមកហើយ បើនិយាយពីម៉ូយរាប់ភ្លេច☺️ ពិសេសអ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ប្រាកដជាធ្លាប់ស្គាល់ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង លក់នំបញ្ចុកស្រុះ ២រសជាតិ គឺ សម្លខួរក្តាម (សាច់ជ្រូក)​ សម្លខ្ជាយ / សម្លខៀវ (សាច់ត្រី) លក់ដាច់ខ្លាំងណាស់។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

ហើយក្នុងចំណោមអ្នកអានអត្ថបទនេះ តើមានអ្នកណាធ្លាប់ជាម៉ូយ អ៊ីសម្លក្តាម ផ្សារបឹងកេងកង ឬអត់? សម្រាប់អេតមីន វិញសាករួចហើយ រសជាតិឆ្ងាញ់ប្លែក តម្លៃក៏សមរម្យ និងសេវាកម្មល្អ គឺទទួលយកបាន ហើយសម្រាប់អតិថិជនរបស់គាត់គឺមានពេញៗតុ មកជាហូរហែ ហើយអ្នកដែលនឹកឃ្លានរសជាតិ បញ្ចុកស្រុះ ២រសជាតិរបស់គាត់ មិនចង់មកកន្លែងផ្ទាល់ អាចកុម្មង់យកទៅញ៊ាំនៅផ្ទះបានថែមទៀតផង សម្រាប់លេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22 ។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

សម្រាប់អ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ញឹកញាប់ បើឃ្លាននំបញ្ចុកស្រុះ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង អាចទៅរកញ៊ាំបាន គឺដើរចូលតាមច្រកទី៣ ខាងជើងផ្សារ ហើយសម្រាប់អ្នកដែលមានបំណងចង់រៀន ចេះធ្វើនំបញ្ចុកស្រុះ ២រសជាតិ ដើម្បីទៅបើកជាអាជីវកម្មផ្ទាល់ខ្លួន ក៏អាចទៅរកគាត់បានផងដែរ កុំភ្លេចណាឃ្លាននំបញ្ចុកស្រុះ មានរសជាតិឆ្ងាញ់ គឺអ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង មកផ្ទាល់ក៏បាន កុម្មង់ខ្ចប់ក៏បាន។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

នំបញ្ចុកស្រុះ ២រសជាតិ (អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង)
លេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22
ទីតាំង៖ ក្នុងផ្សារបឹងកេងកង ច្រកទី៣ ខាងជើងផ្សារ
Facebook Page

វីដេអូ

នំបាញ់អិច ចង់ចេះធ្វើអាចសាកល្បងបានជាមួយវិធីងាយៗខាងក្រោមនេះ

គ្រឿងផ្សំម្សៅដែរត្រូវមាន៖
– ម្សៅដំណើប ៣កែវ
– ខ្ទិះដូង ២កែវ
– ស្ករស ៣ស្លាបព្រាបាយ
– អំបិល 1/2ស្លាបព្រាកាហ្វេ
– ស្លឹកខ្ទឹម
– ស្លឹកចេក
គ្រឿងផ្សំស្នូលដែលត្រូវមាន៖
– សណ្តែកលឿង 1/2កែវ
– ស្ករស ៣ស្លាបព្រាបាយ
– ខ្ទិះដូង 1/2កែវ
– អំបិល 1/2ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម

នំបាញ់អិច

? របៀបធ្វើស្នូលនំប្រៃល្មមៗ
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត​ រួចត្រាំទុកចោលកន្លះ​ម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច​ រំងាស់អោយរីកគោកទឹកល្អ​ ដាក់ទឹកខ្ទិះ ស្ករស ស្លឹកខ្ទឹម រំងាស់វាអោយដាច់ទឹកល្អ រួចទុកអោយត្រជាក់ ទើបយកមកពូនជាដុំតូចៗល្មម​។

? របៀបលាយម្សៅដំណើប
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា​ លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ​ បន្ទាប់យកមកលុញជាដុំមូលៗ​ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ​ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ​ យកទៅដាក់ចំហ៊ុយ(យកប្រេងឆាលាបស្លឹកចេក ដើម្បីកុំអោយនំជាប់ស្លឹកចេកពេលយកទៅចំហ៊ុយ)។

? របៀបធ្វើទឹកខ្ទិះស្រូបនំ
យកខ្ទិះ ស្ករ អំបិល លាយចូលគ្នាកូលើភ្លើង ហើយពេលខ្ទិះដូងពុះ ដាក់ស្លឹកខ្ទឹមចូលហើយជាស្រេច៕

នំបាញ់អិច

បង្អែមបាយដំណើបខ្នុរ ឆ្ងាញ់ហើយងាយក្នុងការធ្វើទៀត??

បាយដំណើបខ្នុរ គ្រាន់តែលឺឈ្មោះនឹកដល់រសជាតិស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងតែឆ្ងាញ់មិនណយទេ បាយដំណើបក៏ឈ្ងុយ ខ្នុរក៏ផ្អែមឆ្ងាញ់ទៀតពេលដាក់ជាមួយគ្នាបង្កើនរសជាតិតិចអី។ តោះកុំរវល់អង្គុយស្រមៃតែរសជាតិ យើងមករៀនធ្វើហ្មងទៅព្រោះថាAdmin មានចុងភៅពិសេសដែលមានបង្ហាញពីគ្រឿងផ្សំ និងវិធីក្នុងការធ្វើនៅខាងក្រោមនេះ។

បង្អែមបាយដំណើបខ្នុរ

 គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្ដែកបាយបករួច ១ខាំ
  • អង្ករដំណើប ១គីឡូក្រាម
  • ខ្ទិះដូងដើម កន្លះលីត្រ
  • ខ្ទិះដូងចុង ៥ស្លាបព្រាបាយ
  • ស្ករត្នោត ២ខាំ
  • អំបិល កន្លះស្លាបព្រាកាហ្វេ

សម្រាប់វីដេអូ៖ ចុចទីនេះ

បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ