មួយឆ្នាំអាចញ៉ាំបានម្ដង រសជាតិថ្មី រសជាតិពិសេស ប្រចាំខែមេសា ដែលគ្រប់គ្នាអាចមានឱកាសបានញ៉ាំតែក្នុងខែមេសា នេះតែប៉ុណ្ណោះជាមួយពង រសជាតិខគោ។ សម្រាប់រសជាតិថ្មីនេះ អាចនិយាយបានថាគឺដឹងតែពេញចិត្តស្ដូកតែម្ដង សម្រាប់អតិថិជនរបស់ពង ជាពិសេនោះ អ្នកដែលចូលចិត្តញ៉ាំខគោ បានញ៉ាំហើយគឺច្បាស់ជាដកចិត្តមិនរួចជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសេស ដែជាស្នាដៃសម្រិតសម្រាំងពីចុងភៅរបស់ ពង។



ចំពោះមីនុយពិសេសមួយនេះ រាល់អតិថិជនរបស់ពង និងអ្នកដែលចូលចិត្តញ៉ាំខគោ មិនអាចរំលងបានទេណាព្រោះថាវាពិសេសជាងពង រសជាតិដ៏ទៃ ក៏ដោយសារតែជារសជាតិខគោ រសជាតិបែបខ្មែរ ដែលក្នុងនោះមានជាតិផ្អែម ប្រៃតិចៗ និងមានក្លិនឈ្ងុយផ្កាច័ន្ទ ក្លិនឈើអែម ដែលធ្វើអោយយើងញ៉ាំមានរសជាតិឆ្ងាញ់ជាប់មាត់ ហើយនិងមានក្លិនឈ្ងុយប្រហើរ ញ៉ាំមិនទ្រលាន់ ញ៉ាំហើយចង់ញ៉ាំទៀត។ ពង ខគោ(Khmer Beef Stew) នេះផងដែរគឺមានពីរជម្រើសសម្រាប់លោកអ្នកគឺ ពងខគោនិង ខគោពិសេស ដែរទាំងពីរនេះលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។



តោះៗ ពិសេសបែបនេះនៅចាំអីទៀត ពងខគោ នេះមានលក់តែក្នុងខែមេសា នេះទេណាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ ចង់ញ៉ាំកុំភ្លេចណាត់គ្នាមកញ៉ាំនៅហាងផ្ទាល់ រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈApp ដឹងជញ្ជូនមួយចំនួនបានណា ពងខគោ ដ៏ឈ្ងុយឆ្ងាញ់កំពុងរងចាំលោកអ្នក ជាពិសេសឱកាសបានញ៉ាំគឺមានត្រឹមតែ១ខែនេះតែប៉ុណ្ណោះ កុម្ម៉ង់លឿនៗមកប្រយ័ត្នមិនបានស្គាល់រសជាតិពងមួយនេះ?៕




ហាង ពង
លេខទូរសព្ទ៖ 015 453 222
ទីតាំង៖ មាន៤សាខា សាខាបឹងកេងកង សាខាអូឡាំពិក សាខាសន្ធរម៉ុក និងសាខាសៀមរាប(បើកដំណើរការឆាប់ៗនេះ)
វីដេអូ៖