សូមស្វាគមន៍មកកាន់ Boiling Pot នេះគឺជាភោជនីយដ្ឋានថ្មីបែបបស្ចឹមប្រទេស និងអាស៊ី ហើយពេលនេះភោជនីយដ្ឋានក៏មានប្រម៉ូសិនដ៏ពិសេសជូនអតិថិជនដោយធ្វើការបញ្ចុះតម្លៃ30% គ្រប់មុខម្ហូបទាំងអស់។ តែប៉ុណ្ណឹងសប្បាយញ៉ាំតិចអីជាមួយម្ហូបឆ្ងាញ់ៗពិសេសនៅទីនេះ។



Boiling Pot មានម្ហូបប្រចាំហាងនោះគឺស៊ុបមាន៤ រសជាតិដូចជា៖ ស៊ុបរសជាតិឆ្អឹងជ្រូក ស៊ុបអាល់ម៉ុល ស៊ុបរសជាតិប៉េប៉ោះនិង ស៊ុបឆ្អឹងជ្រូករសជាតិហិល។ ហើយជាធម្មតា Hot Pot យើងគ្រប់គ្នាតែងឃើញគេញុំាជាក្រុមរួមគ្នា តែសម្រាប់នៅ Boiling Pot វិញគឺ ស៊ុប១ឆ្នាំងសម្រាប់ញុំាម្នាក់ៗរៀងៗខ្លួន ការធ្វើដូចច្នេះគឺដើម្បីរក្សាអនាម័យខ្ពស់សម្រាប់អ្នកអតិថិជន តែគ្រប់គ្នានៅតែអាចអង្គុយញុំាជុំគ្នាយ៉ាងសប្បាយរីករាយ។ ហើយបន្ថែមពីនេះអ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់សាច់បន្លែ និងប្រភេទទឹកស៊ុបទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។



ក្រៅពីស៊ុប Boiling Pot ក៏មានជាប្រភេទអាហារសម្រន់ជាច្រើនមុខទៀតដូចជា៖ គៀវបំពងស្នូរឈឹសពិសេស, មាន់បំពងរសជាតិជូរអែមហិលល្មម និងហិលខ្លាំងដែរមានតម្លៃត្រឹមតែ$3.99 តែប៉ុណ្ណោះ។ កុំភ្លេចណាចង់ញ៉ាំស៊ុបដ៏ឈ្ងុយឆ្ងាញ់ ប៉ូវកម្លាំង អាហារសម្រន់ដ៏មានរសជាតិ Boiling Pot គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ហើយមិនត្រឹមតែប៉ុណ្ណឹងក៏នៅមានលក់ជាប្រភេទអាហារសម្រន់ និងភេសជ្ជៈជាច្រើនមុខទៀតដែលនាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន ជាពិសេសជាមួយប្រម៉ូសិនដ៏ពិសេស បញ្ចុះតម្លៃ រហូតដល់ 30%នេះតែម្ដងចំណេញតិចអី។ លោកអ្នកអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកុម្ម៉ងតាមរយៈសេវាដឹកជញ្ជូន NHAM24, E-GetS, foodpanda និង WOWNOW-FoodDelivery ៕









ភោជនីយដ្ឋាន Boiling Pot
លេខទូរស័ទ្ទ៖ 093 44 28 92 / 069 66 23 86 / 077 378 996
ទីតាំង៖ ផ្លូវ៣០២ សង្កាត់បឹងកេងកងទី១
ផែនទី៖ ចុចទីនេះ
វីដេអូ៖