⏹ គ្រឿងផ្សំម្សៅដែរត្រូវមាន៖
– ម្សៅដំណើប ៣កែវ
– ខ្ទិះដូង ២កែវ
– ស្ករស ៣ស្លាបព្រាបាយ
– អំបិល 1/2ស្លាបព្រាកាហ្វេ
– ស្លឹកខ្ទឹម
– ស្លឹកចេក
⏹ គ្រឿងផ្សំស្នូលដែលត្រូវមាន៖
– សណ្តែកលឿង 1/2កែវ
– ស្ករស ៣ស្លាបព្រាបាយ
– ខ្ទិះដូង 1/2កែវ
– អំបិល 1/2ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម
? របៀបធ្វើស្នូលនំប្រៃល្មមៗ
មុនដំបូងយកសណ្តែកលឿងមកលាងទឹកអោយស្អាត រួចត្រាំទុកចោលកន្លះម៉ោងទើបយកទៅស្ងោរដោយដាក់អំបិលចូលបន្តិច រំងាស់អោយរីកគោកទឹកល្អ ដាក់ទឹកខ្ទិះ ស្ករស ស្លឹកខ្ទឹម រំងាស់វាអោយដាច់ទឹកល្អ រួចទុកអោយត្រជាក់ ទើបយកមកពូនជាដុំតូចៗល្មម។
? របៀបលាយម្សៅដំណើប
យកម្សៅដំណើបមកលាយជាមួយទឹកត្រជាក់ធម្មតា លាយបញ្ចូលគ្នារហូតដល់ម្សៅមិនស្អិតជាប់ដៃ បន្ទាប់យកមកលុញជាដុំមូលៗ ហើយសង្កត់អោយត្រប៉ែតលើបាតដៃ រួចយកស្នូលដែរធ្វើរួចយកមកខ្ចប់ជាមួយម្សៅ យកទៅដាក់ចំហ៊ុយ(យកប្រេងឆាលាបស្លឹកចេក ដើម្បីកុំអោយនំជាប់ស្លឹកចេកពេលយកទៅចំហ៊ុយ)។
? របៀបធ្វើទឹកខ្ទិះស្រូបនំ
យកខ្ទិះ ស្ករ អំបិល លាយចូលគ្នាកូលើភ្លើង ហើយពេលខ្ទិះដូងពុះ ដាក់ស្លឹកខ្ទឹមចូលហើយជាស្រេច៕