Monthly Archives: October, 2016

ជឿអត់ ថាមានឈើថ្លាឆ្លុះដូចកញ្ចក់

ស៊ុយអែត៖ វាហាក់បីដូចជាមិនគួរឲ្យជឿទេ នៅពេលយើងលឺថាមានឈើថ្លាឆ្លុះដូចកញ្ចក់។ បន្ទាប់ពីការសិក្សាស្រាវជ្រាវអស់រយៈពេលច្រើនទសវត្សរ៍រួចមក ក្រុមអ្នកវិទ្យាសាស្ត្រនៅ KTH Royal Institute of Technology នាប្រទេសស៊ុយអែត បានរកឃើញវិធីសាស្ត្រសម្រាប់ធ្វើឲ្យឈើក្លាយទៅជាថ្លា ដែលវិធីនេះអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរទាំងស្រុងទៅលើផ្នែកស្ថាបត្យកម្មនិងបច្ចេកវិទ្យាថាមពលពីព្រះអាទិត្យ។   តាមការបង្ហើបប្រាប់ពីអ្នកវិទ្យាសាស្ត្រទាំងនោះបានឲ្យដឹងថា ឈើថ្លាមានតម្លៃថោកនិងអាចយកមកកែឆ្នៃប្រើប្រាស់ឡើងវិញបាន ដែលវាអាចយកមកធ្វើជំនួសកញ្ចក់ដោយមានលទ្ធភាពអាចធ្វើកុំឲ្យអ្នកក្រៅមើលឃើញខាងក្នុងទៀតផង ព្រោះថាកម្រិតថ្លារបស់វាមិនដូចកញ្ចក់ទេ។ ណាមួយវិញទៀត គេក៏អាចយកវាទៅដាក់ជំនួសកញ្ចក់នៅលើបន្ទះសូឡាផងដែរ ព្រោះថាវាថោកជាកញ្ចក់ ហើយវាអាចកែច្នៃប្រើប្រាស់ឡើងវិញបាន។ វាមិនមែនជាឈើដែលដុះមកថ្លាស្រាប់នោះទេ។ វាគ្រាន់តែជាវិធីសាស្រ្តសម្រាប់បម្លែងឈើទូទៅឲ្យថ្លាតែប៉ុណ្ណោះ។ គេដកយកសារធាតុ Lignin ចេញពីក្នុងសាច់ឈើ ព្រោះថាសារធាតុនេះហើយដែលធ្វើឲ្យឈើមានភាពស្រអាប់មើលមិនឃើញធ្លុះ។...

មានលុយខ្ទង់ ១០ដុល្លារភ្លក្សអាហារបែបសូណាម្តងមើល៍

ភោជនីយដ្ឋានគ្រឿងសមុទ្រទីអ៊ិ ជាហាងអាហារបែបចិនដ៏ទំនើបមួយដែលមានទីតាំងនៅលើផ្លូវ ១៦៩ (មហាវិថីសាធារណរដ្ឋឆែក) កែងនឹងច្រកចូលក្លឹបថោន ហើយបើកដំណើរការទទួលភ្ញៀវចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់។ ទីតាំងភោជនីយដ្ឋានគ្រឿងសមុទ្រទីអ៊ិ គ្រាន់តែឭ និងឃើញរូបរាងហាងដ៏ទំនើបបែបនេះ សំរាប់អ្នកមានជីវភាពមធ្យមតែងតែមានការរារែកចិត្តក្នុងការចូលញ៉ាំជាក់ជាមិនខាន ព្រោះខ្លាចចំណាយអស់ច្រើន។ តែមិនចឹងនោះទេ អ្នកអាចសាកបានត្រឹមមានលុយខ្ទង់ ១០ដុល្លារជាងនោះ ម្ហូប៤មុខខាងក្រោមនេះជាជម្រើសដ៏ល្អ ដើម្បីជ្រើសរើសភ្លក្សអោយស្គាល់ពីរសជាតិ និងហាងបែបទំនើប។ ម្ហូប៤មុខដែលយើងនឹងលើកយកមកបង្ហាញនៅថ្ងៃនេះ ដឹងតែប្លែកហ្មងសំរាប់អ្នកទាំងអស់គ្នា នោះគឺ សូណាក្តាម, សូណាមឹក, សូណាឆ្អឹងជំនីគោ និងសូណាបង្គារស្រស់។ តិកនិចក្នុងការធ្វើម្ហូបនេះពិតជាប្លែក...

សាមញ្ញៗចំអិនមុខម្ហូប ឆាផ្សិតដែកគោល លមើល៎

គ្រឿងផ្សំ សាច់គោ២ ខាំ ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាកាហ្វេ ម្ទេស តាមចំណង់ចំណូលចិត្ត ស្ករត្នោត ១ស្លាបព្រាកាហ្វេ ផ្សិត ២ខាំ ស្លឹកក្រូចសើច ២-៣ សន្លឹក ម្រេច តាមចំណង់ចំណូលចិត្ត វិធីធ្វើ https://www.youtube.com/watch?v=f6FQkciOH6s&feature=youtu.be

អាកាសធាតុត្រជាក់ៗចឹង កំដៅពោះជាមួយនឹង ស៊ុបប៉ាគូតេ

សម្រាប់លោកអ្នកដែលស្វែងរកអាហារបែបគ្រឿងសមុទ្រ ឬក៏ស៊ុបដើម្បីកំដៅពោះក្នុងរដូវភ្លៀង និងហាងមានការច្នៃប្រឌិតហាក់បីដូចនៅមាត់សមុទ្រ និងបរិយាកាសទទួលទានបែបទំនើបទាន់សម័យ រ៉ូមែនទិក សូមសាកល្បងទៅហាងមួយនេះណា៎! បើនិយាយពីមុខម្ហូបវិញ គឺអស់ទាស់តែម្តងហើយ ថ្មីរហូត ប្លែករហូត រាល់មុខម្ហូបនីមួយៗ ចេញមកសុទ្ធតែមានរូបមន្តពិសេសៗជានិច្ច ដោយសារតែមានចុងភៅមានបទពិសោធន៍ ជាងមួយទស្សវត្សរ៍ទៅហើយ ។ សំរាប់ការបង្ហាញលើកនេះ មានមុខម្ហូបពិសេសមួយ មានឈ្មោះថា ស៊ុបប៉ាគូតេ អីយ៉ា ប្លែកហា មែនអត់? សូម្បីតែខ្ញុំ ក៏មិនធ្លាប់លឺដែរ ដល់ពេលពិសាបានដឹងថាឆ្ងាញ់មែនតាស៎ ទឹកស៊ុបប្លែកពីគេ...

ពុទ្ធោព្រះអើយ!​​ អាណិតណាស់ ស្បែកប៉ះជ្រុះៗបែបនេះ

ក្មេងជំទង់អាយុ១៩ឆ្នាំម្នាក់ Nicky Corradin ត្រូវគ្រប់ដណ្តប់ខ្លួនពីក្បាលដល់ចុងជើងជារៀងរាល់ថ្ងៃ ព្រោះបើមិនគ្របទេ ស្បែករបស់គេនឹងជ្រុះមកទាំងដុំៗ។ Nicky កើតជម្ងឺកម្រម្យ៉ាងហៅថា Dystrophic Epidermolysis Bullosa ដែលធ្វើឲ្យស្បែករបស់គេរបកហើយផុយតាំងពីក្មេង។   សូម្បីតែប៉ះបន្តិច ស្បែករបស់ Nicky នឹងឡើងទៅជាពងទឹកហើយបង្កទៅជាមានមេរោគចូលតាមស្បែក។ ដោយសារតែមេរោគចូលនេះហើយ ទើបម្រាមដៃរបស់ Nicky ត្រូវបានរលួយអស់។ តាមអាការៈរបស់ក្មេងជំទង់កំសត់ម្នាក់នេះ គេមិនអាចដើរបានដោយខ្លួនឯងទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្តាយរបស់គេនៅតែមើលថែនិងរុំក្រណាត់ឲ្យគេជារៀងរាល់ថ្ងៃតាំងពីគេនៅជាទារក។ កាលពី Nicky កើតមកភ្លាម...

ថែរក្សាស្បែកមុខស្រស់ស្អាតជាមួយនឹងស៊ុតមួយគ្រាប់

ផ្ទៃមុខ គឺជាផ្នែកសំខាន់មួយនៃរាងកាយដែលយើងគួរតែយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អបំផុត ដើម្បីមានភាពជឿជាក់ជាងមុនក្នុងការទំនាក់ទំនង។ ប្រសិនបើ អ្នកទាំងអស់គ្នាមិនធ្លាប់បានលឺពីវីធីសាស្រ្តប្រើប្រាស់ស៊ុត ធ្វើជាម៉ាសបិទមុខពីមុនមកទេ នៅពេលយើងខ្ញុំសូមណែនាំវិធីថែរក្សាស្បែកមួយនេះដោយចំណាយលុយតិចតួចបំផុត ហើយគ្មានផលប៉ះពាល់ រីឯអត្ថប្រយោជន៍ក៏ល្អទៀត។ នៅក្នុងស៊ុត មានផ្ទុកសារធាតុប្រូតេអ៊ីន ជាង 89 ប្រភេទឯណោះ ដែលសុទ្ធតែជាអាហារដ៏ល្អសម្រាប់កោសិកាស្បែក។ លើសពីនេះទៀត វាក៏សម្បូរវីតាមីន A និង សារធាតុ Collagen ផងដែរ ដែលមានប្រសិទ្ធភាពខ្ពស់អាចព្យាបាលកោសិកាចាស់ៗឲ្យផ្លាស់ជាថ្មី បំបាត់ស្នាមអុជខ្មៅ និងធ្វើអោយស្បែកមុខតឹងណែន មាំមួន ស្រស់ស្អាតជាងមុន។ ពិតជាពិសេសណាស់មែនទេ? ដើម្បីយល់កាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វា មានតែសាកល្បងម្ដងទើបដឹង ហើយចំណែកធាតុផ្សំ និងរបៀបធ្វើវិញគឺងាយស្រួលខ្លាំងណាស់ សាកល្បងទាំងអស់គ្នាណា៎! ធាតុផ្សំ៖ -  ...

ចម្លែក ! អាយុ ៤ឆ្នាំសោះមុខដូចតាចាស់ ៨០ឆ្នាំ

បង់ក្លាដេស៖ ដោយសារតែរូបរាងមើលទៅដូចតាចាស់ Bayezid Hossain ត្រូវបានឃាត់មិនឲ្យទៅរៀន ព្រោះក្មេងៗនៅសាលាមានការភ័យខ្លាចពេលឃើញរូបគេ។ ទោះបីជាមានអាយុទើបតែ ៤ឆ្នាំក៏ដោយ ក៏កុមារាម្នាក់នេះមានមុខមាត់និងរូបរាងដូចតាចាស់អាយុ ៨០ឆ្នាំដែរ។ កុមារាអភ័ព្វខាងលើមានជម្ងឺកម្រម្យ៉ាងហៅថា Progeria ដែលវាជាជម្ងឺធ្វើឲ្យក្មេងមានរូបរាងចាស់មុនអាយុ។ ជាទូទៅក្មេងដែលមានជម្ងឺនេះ មើលទៅដូចក្មេងធម្មតានៅពេលកើត តែនៅកំឡុងពេលអាយុ២ឆ្នាំ ក្មេងនោះនឹងវិវត្តន៍ទៅជាចាស់យ៉ាងឆាប់រហ័ស។ ម្តាយរបស់ Bayazid ដែលមានអាយុទើបតែ ១៨ឆ្នាំ បានប្រាប់ថា នាងមានសេចក្តីត្រេកអរណាស់ចំពោះភាពឆ្លាតវៃរបស់កូននាង តែនាងពិតជាឈឺចិត្តណាស់ពេលដែលឃើញកូននាងមានរូបរាងបែបនេះ។ នាងបានបន្តទៀតថា Bayazid ទើបតែចាប់ផ្តើមរៀនដើរនៅអាយុ ៣ឆ្នាំ...

អស់ទាស់ MV Stop ពី មាស​ សុខសោភា feat Tena

កំពូលតារាចំរៀង មាស សុខសោភា និងប្រុសសង្ហា ថេ ណា បានផ្គួបដៃគ្នាឆ្លងឆ្លើយគ្នាជាមូួយនឹងបទថ្មី មានចំណងជើងថា Stop ដែលគាត់សុទ្ធតែតារាចំរៀងដែលយុវវ័យគាំទ្រយ៉ាងពេញទំហឹងនាពេលសព្វថ្ងៃនេះ។ ដូច្នេះអ្នកគាំទ្រមួយចំនួនប្រហែលជាមានអារម្មណ៍រំភើបហើយ នៅពេលដែលតារាក្នុងដួងចិត្តបានបញ្ចេញនូវបទចំរៀងរួមគ្នា។ សូមស្តាប់ទាំងអស់គ្នានូវបទចំរៀងថ្មីនេះតើពិរោះដល់កំរិតណា៎ ។ https://www.youtube.com/watch?v=Fmyo1-dQqxU ប្រភព៖ YouTube Channel tena Sweetboy

ដឹងអត់ថារមណីយដ្ឋានចំការស្នេហ៍ កៀកភ្នំពេញយើងមានអ្វីខ្លះ?

ថ្ងៃនេះយើងសូមណែនាំលោកអ្នកខ្លះៗ ពី រមណីយដ្ឋានចំការស្នេហ៍ដើម្បីអោយក្រុមគ្រួសារណាដែលគាត់មានបំណងចង់កំសាន្តអារម្មណ៍នៅថ្ងៃចុងសប្តាហ៍នេះបានស្គាល់ និងអាចទៅរំសាយកង្វល់នៅទីនោះបាន។ រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។ សំរាប់ការធ្វើដំណើរមកលេងរមណីយដ្ឋាននេះ លោកអ្នកធ្វើដំណើរតាមទូកបានផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអារម្មណ៍ ពីការធ្វើដំណើរដោយរថយន្ត ឬម៉ូត្ត។ រមណីយដ្ឋាននេះអាចអោយលោកអ្នក អង្គុយញ៉ាំអីលេងជុំគ្រួសារ ដើរមើលសួនដែលគេរៀបចំបានយ៉ាងស្រស់ស្អាត, សត្វចិញ្ចឹមប្លែកៗ, អាងហែលទឹក, ផ្ទះជនជាតិភាគតិច និងជាពិសេសនោះគឺ...

ស៊ីអារម្មណ៍ ខ្សែភាពយន្តបែបរ៉ូមែនទិច សង្សារត្រឹមមួយថ្ងៃ ឬ One Day

អ្នកណាខ្លះចូលចិត្ត ខ្សែភាពយន្តស្នេហាបែបរ៉ូមែនទិច នេះនែ៎ ស្អែកនេះ មានការដាក់បញ្ចាំងហើយនូវភាពយន្តស្នេហាមួយបង្កើតដោយអ្នកផលិតរឿង Pee Mak នោះអី?  ចាំអត់ ? តួសម្តែង Denchi គឺជាបុគ្គលិកផ្នែកពត៌មានវិទ្យាវ័យដែលមិនមានការចាប់អារម្មណ៍ពីបុគ្គលិកដទៃក្នុងក្រុមហ៊ុន។ Nui គឺជាបុគ្គលិកផ្នែកទីផ្សារថ្មីម្នាក់ ដែលចាំឈ្មោះរបស់ Denchi។ វាធ្វើអោយ Denchi ចាប់អារម្មណ៍លើ Nui ហើយបាក់ចិត្តស្រលាញ់ Nui។ ក្នុងឱកាសដំណើរកំសាន្តទៅរមណីយដ្ឋានស្គីនៅកោះហុកកៃដូ Denchi បានបួងសួងនៅមុខជួងនាំសំណាង...

សាកល្បងរៀនធ្វើ Ice Mocha ជាមួយខ្ញុំ

គ្រឿងផ្សំ  ម្សៅកាកាវ ២ស្លាបព្រាកាហ្វេ ទឹកដោះគោស្រស់ កន្លះកែវ ទឹកដោះគោខាប់ ២ស្លាបព្រាកាហ្វេ កាហ្វេឆុង តាមចំណង់ចំណូលចិត្ត វិធីធ្វើ  https://www.youtube.com/watch?v=aaze9WXkmLg&feature=youtu.be  

ស្តាប់ហើយឬនៅ ប្រុុសម្នាក់នេះសំខាន់នៅពេលណា ពី​ MUSTACHE BAND

សំរាប់ក្រុម MUSTACHE BAND គឺជាក្រុមចំរៀងថ្មីមួយដែលក្នុងក្រុមគាត់សហការគ្នាមានចំនួន ៣នាក់ ជាពិសេសដោយសារគាត់មានជំនាញផ្សេងៗពីគ្នា ទើបមានការផលិតចំរៀងមូយបទនេះដែលមានចំណងជើងថា ប្រុសម្នាក់នេះសំខាន់នៅពេលណា។ រាយនាម មានដូចជាលោក Chen គាត់គឺជា អ្នកចំរៀង ចំនែក Pav គាត់ខាងផ្នែក ហ្គីតា និង Manut ខាងផ្នែក ស្គរ ជាដើម ។ ប្រុសម្នាក់នេះសំខាន់នៅពេលណា បានអង្រួនចិត្តយុវវ័យតាមបណ្តា Facebook ចែកចាយបន្តគ្នាជាហូរហែរ។...

Most Read