ភោជនីយដ្ឋានគ្រឿងសមុទ្រទីអ៊ិ ជាហាងអាហារបែបចិនដ៏ទំនើបមួយដែលមានទីតាំងនៅលើផ្លូវ ១៦៩ (មហាវិថីសាធារណរដ្ឋឆែក) កែងនឹងច្រកចូលក្លឹបថោន ហើយបើកដំណើរការទទួលភ្ញៀវចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់។


ទីតាំងភោជនីយដ្ឋានគ្រឿងសមុទ្រទីអ៊ិ
គ្រាន់តែឭ និងឃើញរូបរាងហាងដ៏ទំនើបបែបនេះ សំរាប់អ្នកមានជីវភាពមធ្យមតែងតែមានការរារែកចិត្តក្នុងការចូលញ៉ាំជាក់ជាមិនខាន ព្រោះខ្លាចចំណាយអស់ច្រើន។ តែមិនចឹងនោះទេ អ្នកអាចសាកបានត្រឹមមានលុយខ្ទង់ ១០ដុល្លារជាងនោះ ម្ហូប៤មុខខាងក្រោមនេះជាជម្រើសដ៏ល្អ ដើម្បីជ្រើសរើសភ្លក្សអោយស្គាល់ពីរសជាតិ និងហាងបែបទំនើប។
ម្ហូប៤មុខដែលយើងនឹងលើកយកមកបង្ហាញនៅថ្ងៃនេះ ដឹងតែប្លែកហ្មងសំរាប់អ្នកទាំងអស់គ្នា នោះគឺ សូណាក្តាម, សូណាមឹក, សូណាឆ្អឹងជំនីគោ និងសូណាបង្គារស្រស់។






តិកនិចក្នុងការធ្វើម្ហូបនេះពិតជាប្លែក ព្រោះថាពេលដែលលើកមកដល់តុញ៉ាំ គេនឹងចំអិនវាភ្លាមៗតែម្តង ហើយវាពិតជាឈ្ងុយណាស់។ “អូយ៎ ទ្រាំមិនបានទេមើលវីដេអូសិន ឈប់អានហើយកុំអោយឃ្លានជាងនេះទៀត”…
ទូរស័ព្ទសំរាប់ទំនាក់ទំនង៖ 088 777 37 27 | 071 43 73 099
វីដេអូម្ហូបបែបសូណា
ហើយខាងក្រោមនេះសំរាប់បងប្អូនដែលមានជីវភាពធូរធាអាចសាកបាននូវម្ហូបដែលពិសេសៗប្រចាំហាង ជាច្រើនទៀតដែលមានដូចខាងក្រោម៖
