ផ្ទៃមុខ គឺជាផ្នែកសំខាន់មួយនៃរាងកាយដែលយើងគួរតែយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អបំផុត ដើម្បីមានភាពជឿជាក់ជាងមុនក្នុងការទំនាក់ទំនង។ ប្រសិនបើ អ្នកទាំងអស់គ្នាមិនធ្លាប់បានលឺពីវីធីសាស្រ្តប្រើប្រាស់ស៊ុត ធ្វើជាម៉ាសបិទមុខពីមុនមកទេ នៅពេលយើងខ្ញុំសូមណែនាំវិធីថែរក្សាស្បែកមួយនេះដោយចំណាយលុយតិចតួចបំផុត ហើយគ្មានផលប៉ះពាល់ រីឯអត្ថប្រយោជន៍ក៏ល្អទៀត។
នៅក្នុងស៊ុត មានផ្ទុកសារធាតុប្រូតេអ៊ីន ជាង 89 ប្រភេទឯណោះ ដែលសុទ្ធតែជាអាហារដ៏ល្អសម្រាប់កោសិកាស្បែក។ លើសពីនេះទៀត វាក៏សម្បូរវីតាមីន A និង សារធាតុ Collagen ផងដែរ ដែលមានប្រសិទ្ធភាពខ្ពស់អាចព្យាបាលកោសិកាចាស់ៗឲ្យផ្លាស់ជាថ្មី បំបាត់ស្នាមអុជខ្មៅ និងធ្វើអោយស្បែកមុខតឹងណែន មាំមួន ស្រស់ស្អាតជាងមុន។
ពិតជាពិសេសណាស់មែនទេ? ដើម្បីយល់កាន់តែច្បាស់ពីប្រសិទ្ធភាពរបស់វា មានតែសាកល្បងម្ដងទើបដឹង ហើយចំណែកធាតុផ្សំ និងរបៀបធ្វើវិញគឺងាយស្រួលខ្លាំងណាស់ សាកល្បងទាំងអស់គ្នាណា៎!
ធាតុផ្សំ៖
– ស៊ុតមាន់មួយគ្រាប់
– ទឹកក្តៅឧណ្ហៗសម្រាប់លាងមុខ
– កន្សែងសម្រាប់ជូតមុខ
– ក្រូចឆ្មារមួយចំណិតតូច (មានក៏បាន អត់ក៏បាន ក៏ប៉ុន្តែវាល្អសម្រាប់អ្នកមានផ្ទៃមុខសំបូរជាតិខ្លាញ់)
– ក្រដាសទន់មួយសម្រាប់បិទលើស៊ុត ( មានក៏បាន អត់ក៏បាន)
របៀបធ្វើ៖
– បំបែកស៊ុត បែងចែកជា ២ ផ្នែកច្បាស់ កុំអោយលាយគ្នា
– កូរស៊ុតផ្នែកស លាយជាមួយទឹកក្រូចឆ្មារ ឲ្យឡើងពពុះ
– លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីជំហររន្ធញើស ងាយស្រួលជ្រៀបចូលក្នុងស្បែក រួចជូតសំអាតអោយស្ងួតដោយកន្សែងទន់ស្អាត។
– យកស៊ុតពណ៌សដែលយើងបានលាយ លាបសព្វលើផ្ទៃមុខ ប៉ុន្តែហាមលាបលើត្របកភ្នែក និងបបូរមាត់អោយសោះ។
ដំណាក់កាលនេះអ្នកអាចយកក្រដាសបិទពីលើក៏បាន រឺមិនបិទក៏បានអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នក។
បន្ទាប់ពីទុកឲ្យស្ងួតរយៈពេលពី 20 ទៅ 30 នាទី ហើយលាងសំអាតវាជាមួយទឹកក្តៅឧណ្ណៗទៀត រួចជូតសំអាតអោយអស់ជាតិទឹក។
ពេលនេះលាបស៊ុតផ្នែកពណ៌លឿងដែលអ្នកបានលាយ ហើយលាបសព្វពេញផ្ទៃមុខទៀត និងទុកឲ្យស្ងួតពី 20 ទៅ 30 នាទីទៀត រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។
ដំណាក់កាលចុងក្រោយ លាងជាមួយទឹកត្រជាក់ ដើម្បីបិទរន្ធញើស រួចជួតមុខឲ្យស្ងួតជាការស្រេច។
វិធីបិទម៉ាសមុខដោយប្រើស៊ុតនេះ គឺមានប្រសិទ្ធភាពល្អណាស់ វាអាចជួយអោយស្បែកមុខកាន់តែស្រស់ថ្លា តឹងណែន បំបាត់ស្នាមខ្មៅ អាចមន៍រុយ មុនខ្សាច់ ដែលបង្កប់នៅក្នុងស្បែក។ អ្នកអាចបិទម៉ាសនេះបាន ពីរ ឬ បីដងក្នុងមួយសប្តាហ៍ ហើយធានាថា អ្នកនឹងឃើញប្រសិទ្ធភាព លើកទីមួយតែម្ដង។
ទន្ទឹមនឹងនោះ អ្នកអាចប្រើគួបផ្សំជាមួយនឹងផលិតផល Kamin Skin ជាប្រភេទឡេលាបដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។ Kamin Skin ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។