ចម្លែក ! អាយុ ៤ឆ្នាំសោះមុខដូចតាចាស់ ៨០ឆ្នាំ

Cover Asia Press

0
3532
bayezid-hossain-

បង់ក្លាដេស៖ ដោយសារតែរូបរាងមើលទៅដូចតាចាស់ Bayezid Hossain ត្រូវបានឃាត់មិនឲ្យទៅរៀន ព្រោះក្មេងៗនៅសាលាមានការភ័យខ្លាចពេលឃើញរូបគេ។ ទោះបីជាមានអាយុទើបតែ ៤ឆ្នាំក៏ដោយ ក៏កុមារាម្នាក់នេះមានមុខមាត់និងរូបរាងដូចតាចាស់អាយុ ៨០ឆ្នាំដែរ។

bayezid-hossain-

កុមារាអភ័ព្វខាងលើមានជម្ងឺកម្រម្យ៉ាងហៅថា Progeria ដែលវាជាជម្ងឺធ្វើឲ្យក្មេងមានរូបរាងចាស់មុនអាយុ។ ជាទូទៅក្មេងដែលមានជម្ងឺនេះ មើលទៅដូចក្មេងធម្មតានៅពេលកើត តែនៅកំឡុងពេលអាយុ២ឆ្នាំ ក្មេងនោះនឹងវិវត្តន៍ទៅជាចាស់យ៉ាងឆាប់រហ័ស។

ម្តាយរបស់ Bayazid ដែលមានអាយុទើបតែ ១៨ឆ្នាំ បានប្រាប់ថា នាងមានសេចក្តីត្រេកអរណាស់ចំពោះភាពឆ្លាតវៃរបស់កូននាង តែនាងពិតជាឈឺចិត្តណាស់ពេលដែលឃើញកូននាងមានរូបរាងបែបនេះ។

bayezid-hossain-

នាងបានបន្តទៀតថា Bayazid ទើបតែចាប់ផ្តើមរៀនដើរនៅអាយុ ៣ឆ្នាំ តែគេដុះធ្មេញតាំងពីមានអាយុ ៣ខែ។ ថ្វីបើរូបរាងគេអញ្ចឹងមែន តែបើនិយាយពីប្រាជ្ញាស្មារតីនោះគឺមិនចាញ់មនុស្សធម្មតាទេ។

ពិតជាគួរឲ្យសោកស្តាយណាស់ចំពោះក្មេងៗដែលកើតជម្ងឺនេះ ព្រោះវាគ្មានថ្នាំព្យាបាលនៅឡើយទេ។ តែអ្នកវិទ្យាសាស្ត្របានកំពុងធ្វើការស្រាវជ្រាវរកវិធីព្យាបាល ហើយគេសង្ឃឹមថានឹងរកឃើញក្នុងពេលឆាប់ៗខាងមុខ៕

bayezid-hossain-

ប្រភព៖YouTube Channel Cover Asia Press