ក្មេងជំទង់អាយុ១៩ឆ្នាំម្នាក់ Nicky Corradin ត្រូវគ្រប់ដណ្តប់ខ្លួនពីក្បាលដល់ចុងជើងជារៀងរាល់ថ្ងៃ ព្រោះបើមិនគ្របទេ ស្បែករបស់គេនឹងជ្រុះមកទាំងដុំៗ។ Nicky កើតជម្ងឺកម្រម្យ៉ាងហៅថា Dystrophic Epidermolysis Bullosa ដែលធ្វើឲ្យស្បែករបស់គេរបកហើយផុយតាំងពីក្មេង។
សូម្បីតែប៉ះបន្តិច ស្បែករបស់ Nicky នឹងឡើងទៅជាពងទឹកហើយបង្កទៅជាមានមេរោគចូលតាមស្បែក។ ដោយសារតែមេរោគចូលនេះហើយ ទើបម្រាមដៃរបស់ Nicky ត្រូវបានរលួយអស់។
តាមអាការៈរបស់ក្មេងជំទង់កំសត់ម្នាក់នេះ គេមិនអាចដើរបានដោយខ្លួនឯងទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្តាយរបស់គេនៅតែមើលថែនិងរុំក្រណាត់ឲ្យគេជារៀងរាល់ថ្ងៃតាំងពីគេនៅជាទារក។
កាលពី Nicky កើតមកភ្លាម គ្រូពេទ្យប្រាប់ម្តាយគេថា គេប្រហែលជាមិនអាចរស់ឆ្លងផុតអាយុ១ឆ្នាំទេ។ តែឥលូវនេះ គេអាចរស់ដល់អាយុ ១៩ឆ្នាំហើយ។ មានមនុស្សជាច្រើនសួរ Nicky ពីជីវិតប្រចាំថ្ងៃ ហើយ Nicky និយាយថា គេបានយកហ្គេមកុំព្យូទ័រមកបន្លប់ភាពឈឺចាប់លើស្បែក។ វាអាចជួយគេឲ្យភ្លេចអាការៈដ៏សែនលំបាកវេទនាបាន ៥០%។
វាពិតជាលំបាកណាស់ពេលដែលរស់នៅក្នុងជីវិតបែបនេះ៕
ប្រភព៖ YouTube Channel Silvia Corradin
ប្រភព៖ YouTibe Channel Silvia Corradin