អ្នកណាខ្លះចូលចិត្ត ខ្សែភាពយន្តស្នេហាបែបរ៉ូមែនទិច នេះនែ៎ ស្អែកនេះ មានការដាក់បញ្ចាំងហើយនូវភាពយន្តស្នេហាមួយបង្កើតដោយអ្នកផលិតរឿង Pee Mak នោះអី? ចាំអត់ ?
តួសម្តែង Denchi គឺជាបុគ្គលិកផ្នែកពត៌មានវិទ្យាវ័យដែលមិនមានការចាប់អារម្មណ៍ពីបុគ្គលិកដទៃក្នុងក្រុមហ៊ុន។ Nui គឺជាបុគ្គលិកផ្នែកទីផ្សារថ្មីម្នាក់ ដែលចាំឈ្មោះរបស់ Denchi។ វាធ្វើអោយ Denchi ចាប់អារម្មណ៍លើ Nui ហើយបាក់ចិត្តស្រលាញ់ Nui។
ក្នុងឱកាសដំណើរកំសាន្តទៅរមណីយដ្ឋានស្គីនៅកោះហុកកៃដូ Denchi បានបួងសួងនៅមុខជួងនាំសំណាង និងស្នេហា ដែលគេជឿថាជាកន្លែងស័ក្តិសិទ្ធក្នុងរមណីយដ្ឋាននោះ ដោយប្រាថ្នាអោយ Nui ក្លាយជាសង្សាររបស់ខ្លួនត្រឹមមួយថ្ងៃក៏គ្រប់គ្រាន់ដែរ។ ជាវាសនាក៏ថាបាន គាប់ជួនអី Nui ដួលសន្លប់បាត់ស្មារតីពេលទៅជិះស្គីតែម្នាក់ឯង ពេលដឹងខ្លួនវិញទើបដឹងថា នាងមានជម្ងឺបាត់បង់ការចងចាំបណ្តោះអាសន្នដ៏កម្រម្យ៉ាង ដែលភ្លេចរាល់អ្វីៗត្រឹមមួយថ្ងៃប៉ុណ្ណោះ។
ដោយយល់ថា នេះជាវាសនាទេវតាប្រទានតាមការបួងសួងនោះ Denchai សម្រេចចិត្តកុហកនារីក្នុងសុបិន ថាខ្លួនជាមិត្តប្រុសរបស់នាង ហើយថាពួកគេរៀបគំរោងធ្វើដំណើរជុំវិញកោះហុកកៃដូជាមួយគ្នា។ តើអ្នកហ៊ានប្រថុយគ្រប់បែបយ៉ាង ទោះដឹងថាទៅមិនរួចប៉ុណ្ណាក៏ដោយ លទ្ធផលយ៉ាងម៉េចក៏មិនខ្វល់ ឱ្យតែបាន ស្រលាញ់គ្នាត្រឹមមួយថ្ងៃឬទេ?
តោះ មើល Trailer លេងៗសិនទៅព្រោះគេដាក់បញ្ចាំងនៅថ្អៃស្អែកហើយណា៎។
Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400