Monthly Archives: October, 2016

កុំជោរ! ឆ្កែក៏សាក់មិនអោយចាញ់ម្ចាស់វាដែរ

ប្រេស៊ីល៖ សត្វឆ្កែមួយក្បាល ដែលមានស្នាមសាក់នៅលើមុខ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ម្ចាស់របស់វាដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះថា Emerson Damasceno ត្រូវបានគេចោទប្រកាន់ថាធ្វើបាបសត្វ បន្ទាប់ពីបានបង្ហោះរូបវានោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។ វាមានស្នាមសាកធំៗនៅ លើច្រមុះ ក្បែរភ្នែក និងនៅត្រចៀក។ បន្ទាប់ពីបានទទួលពាក្យរិះគន់ពីសំណាក់មហាជនក្នុងហ្វេសប៊ុករួចមក Emerson Damasceno បានប្តូរឈ្មោះគណនេយ្យហ្វេសប៊ុកទៅជា Emerson Candido ហើយក៏បានលុបរូបឆ្កែនោះចោល និងព្រមទាំងបានប្តូររូបរបស់ខ្លួន។ Emerson បានប្រកែកយកត្រូវថា ការសាក់ដូចនេះមិនមែនសាក់ដើម្បីល្អមើលទេ។ ពោលគឺសាកដើម្បីការពារវាកុំឲ្យកើតជម្ងឺមហារីក។ មិត្តស្រីរបស់គាត់ក៏បាននិយាយកាន់ជើងថា ឆ្កែនោះមិនបានសាក់យកមែនទែនទេ។ សង្សាររបស់នាងគ្រាន់តែគូរឲ្យវាតែប៉ុណ្ណោះ៕ https://www.youtube.com/watch?v=CDWMKEuHAw0 ប្រភព៖ YouTube...

Teaser បទ “សុំត្រឹមក្បែរអូន” ពី Rawyer Accord

សំរាប់មិត្តដែលនិយមចូលចិត្ត នឹងស្តាប់បទ Original Song។ ពេលនេះ លោក Rawyer Accord បានចេញនៅ Teaser បទ Original របស់ខ្លួន ដែលមានចំណងជើងថា “សុំត្រឹមក្បែរអូន”។ ហើយចំពោះ Teaser បទនេះ ក៏កំពុងតែ ទទួលបានការគ្រាំទ្រ ពីសំណាក់ មិត្តយុវវ័យ ផងដែរ។ ចាប់តាំងពីថ្ងៃដែលបានបង្ហោះនៅ...

ចង់ថតរូបស្អាត ស្អាតបាន​តាស៎

សព្វថ្ងៃនេះការថតរូបកំពុងតែមានការពេញនិយមខ្លាំងណាស់ចំពោះយុវវ័យមិនថាប្រុសឬស្រីនោះឡើយ ។ ជាពិសេស គឺជាការថត Selfie តែម្តង សំរាប់កន្លងមក ការថតរូបនោះគឺពួកគាត់ប្រើប្រាស់ទូរស័ព្ទដៃ និងកម្មវិធីនានាដែលមាននៅក្នុងប្រព័ន្ធទូរស័ព្ទ ប៉ុន្តែ សម័យកាលកាន់តែជឿនលឿន មិនថាក្នុងប្រទេសកម្ពុជា ឬ តាមបណ្តាប្រទេសជិតខាង ការប្រើប្រាស់ឧបករណ៍ថតរូបគេងាយមកប្រើកាមេរ៉ាតែម្តង ។ ជាការពិតណាស់ដោយសារតែមនុស្សម្នាភាគច្រើនសព្វថ្ងៃនេះ ទោះបីជាទៅញាំុុអី ការធ្វើដំណើរទៅទីជិតទីឆ្ងាយតែងតែមមាញឹកនៃការថតរូប រៀងៗខ្លួន។ អ្នកខ្លះក៏នាំគ្នា Selfie អ្នកខ្លះទៀតក៏ ថតរូបផ្តោតទៅលើរបស់របរផ្សេងៗ ខ្លះទៀតក៏ថតលក្ខណះទេសភាព...

“អ្នកណា?” ពី Vincent Yun និង KZ

មិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ និងធ្លាប់ស្តាប់បទ “អ្នកណា?” រួចមកហើយ ដែលជាស្នាដៃរបស់ Vincent Yun និង KZ។ បទ “អ្នកណា?” នេះ គឺទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យយ៉ាងខ្លាំង។ ហើយពេលនេះ អ្នកទាំងពីរក៏បានចេញនៅវីដេអូបទ “អ្នកណា?” ដែលលេងភ្លេង និងច្រៀងដោយ ខ្លួនឯងផងដែរ។ ចំពោះវីដេអូនេះ ក៏អាចទាក់ទាយអ្នកមើលបានរហូតដល់ទៅជាង 4ម៉ឺននាក់ផងដែរ។ ចង់ដឹងថាវីដេអូពួកគាត់លេងភ្លេង និងច្រៀងឡូយយ៉ាងណា។...

លោកតាចាស់អាយុម្នាក់រៀនរហូតដល់អាយុ​ ៨៩ឆ្នាំ

សហរដ្ឋអាមេរិក៖ លោកតា Abner Simon ត្រូវបានគេចាប់យកទៅធ្វើទាហានកាលពីគាត់អាយុ ១៨ឆ្នាំពេលនៅរៀនថ្នាក់វិទ្យាល័យ។ គាត់ត្រូវបង្ខំចិត្តវេចប្រវេចចេញទៅច្បាំងនៅសង្គ្រាមលោកលើកទី២ជាមួយជប៉ុនដោយអាក់ខានការរៀនសូត្រអស់។ អស់រយៈពេលច្រើនឆ្នាំតាំងពីគាត់មានអាយុ ១៨ឆ្នាំ មកដល់ឥលូវគាត់អាយុ ៨៩ឆ្នាំហើយ គាត់ទើបតែបញ្ចប់ថ្នាក់វិទ្យាល័យកាលពីសប្តាហ៍មុនប៉ុណ្ណោះ។ លោកតាមានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងនៅក្នុងពិធីទទួលសញ្ញាប័ត្រ។ គាត់សប្បាយចិត្តណាស់ដែលចុងក្រោយគាត់អាចបញ្ចប់ការសិក្សារបស់គាត់បានសម្រេច។ គាត់បាននិយាយថា គាត់មិនពេញចិត្តនឹងសង្គ្រាមទេ។ ដោយសារគាត់ជាអ្នកកាន់សាសនាគ្រឹស្តម្នាក់ គាត់មិនចង់សម្លាប់ជីវិតមនុស្សទេ ទោះបីជាការមុនគាត់នៅធ្វើជាទាហានក៏ដោយ។ ហើយគាត់ក៏មិនចង់ត្រូវបានគេសម្លាប់ដែរ។ គាត់បន្តថា គាត់សប្បាយចិត្តជាងគេនៅពេលដែលមេទាហានប្រាប់ទារយកកាំភ្លើងពីគាត់ ហើយប្រាប់គាត់ឲ្យត្រឡប់មកស្រុកវិញ។ ពេលមកដល់ស្រុកវិញ សាលាដែលគាត់ធ្លាប់រៀនបានហៅគាត់ឲ្យចូលរៀនវិញ ហើយនៅថ្ងៃនេះគាត់គឺជាសិស្សតំណាងឡើងមកថ្លែងសុន្ទរកថានៅក្នុងពិធីទទួលសញ្ញាប័ត្រនៅវិទ្យាល័យ Orangefieldx៕ https://www.youtube.com/watch?v=8O1I_7kQVoE ប្រភព៖ YouTube...

ចេញហើយ!!! Official Audio បទ “Exខ្ញុំរៀបការហើយ”

កាលពីម្សិលមិញនេះបទ “Exខ្ញុំរៀបការហើយ” បានចេញ Official Audio របស់ខ្លួនហើយ។ ក្នុងនោះបទនេះ ក៏ត្រូវបានបង្ហោះក្នុង គណនេយ្យហ្វេសប៊ុកផ្ទាស់របស់ Song Song ដែលជាម្ចាស់បទចម្រៀង នឹងជាអ្នក និពន្ធបទនេះផងដែរ។ ហើយអ្វីដែលពិសេសនោះ គឺមិនដល់ 12ម៉ោងផង Official Audio បទនេះ ទទួលបានចូលស្តាប់រហូតដល់ទៅជាង 7ម៉ឺននាក់ ដែលអាចបង្ហាញពិការគ្រាំទ្ររបស់មិត្តយុវវ័យចំពោះបទនេះ។ លើស...

ការ​ស្ងាប​អាច​ជួយ​ខួរក្បាល​របស់​អ្នក​ឱ្យ​ធូរស្រាល

ការស្ងាបអាចជាវិធីធម្មជាតិនៃការគ្រប់គ្រងសីតុណ្ហភាពខួរក្បាល នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញ ។ ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានពិនិត្យពីភាពញឹកញាប់នៃការស្ងាបក្នុងចំណោមមនុស្ស៨០នាក់ នៅរដូវរងានិង៨០នាក់ផ្សេងទៀតនៅរដូវក្តៅ ហើយបានរកឃើញការប្រែប្រួលតាមរដូវកាល ។ ការរកឃើញនេះបានបង្ហាញថា មនុស្សស្ងាបតិចនៅរដូវក្តៅ នៅពេលដែលសីតុណ្ហភាពនៅខាងក្រៅជាញឹកញាប់លើសពីសីតុណ្ហភាពក្នុងរាងកាយ ហើយការសិក្សារនេះក៏បង្ហាញផងដែរថា ការស្ងាបអាចជាយន្តការធម្មជាតិជួយបញ្ចុះកំដៅក្នុងខួរក្បាល នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Princeton និងសាកលវិទ្យាល័យ Arizona ។ «ការសិក្សានេះបានបន្ថែមការគាំទ្រសម្រាប់ទស្សនៈនៃយន្តការគ្រប់គ្រងការស្ងាបបានចូលរួមនៅក្នុងការធ្វើឲ្យមានលំនឹងនៃកម្តៅសរីរវិទ្យា។ ទោះបីជាមានទ្រឹស្តីជាច្រើនបានលើកឡើងកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប៉ុន្តែមានការស្រាវជ្រាវពិសោធន៍តិចតួចណាស់ ដែលត្រូវបានគេធ្វើដើម្បីបង្ហាញមុខងារជីវសាស្ត្រនៃការស្ងាប ហើយនៅតែមិនមានការឯកភាពគ្នាក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើន» ។ នេះបើយោងតាមអ្នកដឹកនាំការស្រាវជ្រាវលោក Andrew Gallup...

ទើបបើកថ្មី ថ្វីដៃទាខ្វៃដ៏ល្បីមកពីក្រៅប្រទេស

ភោជនីយដ្ឋាន Village Roast Duck ទើបតែបើកទ្វាស្វាគមន៍ភ្ញៀវ នៅអគារ Raintree 299 ផ្លូវ ព្រះអង្គដួង (១១០) ដែលភោជនីយដ្ឋាន ម្ហូបបែបចិននេះផ្តោតសំខាន់ទៅសាច់ទាខ្វៃដ៏ល្បីប្រចាំហាងរបស់ខ្លួន ចឹងថាតើម្ហូបអ្វី? នោះគឺ សាច់ខ្វៃបីមុខ ក្នុងចានតែមួយមានជម្រើសសាច់បីប្រភេទបញ្ចូលគ្នា ដូចជា ទាខ្វៃ, សាច់សាស៊ីវ និងសាច់ជ្រូកស្រួយ។ បើតាម Cameraman និងក្រុមការងារដែលចុះទៅថត បាននិយាយថា "គ្រាន់តែឈានចូលហាងភ្លាមមានអារម្មណ៍មានផាសុកភាព មានបុគ្គលិកទទួលស្វាគមន៍យ៉ាងកក់ក្តៅ...

ថ្មីប្លែកចង់បានអីទៀត? បុកល្ហុងងាវ បង្គារ ក្តាម និងឆ្អឹងជំនីជ្រូកអាំង

ប្រជាប្រិយភាពនៃការទទួលទានអាហារជួបជុំគ្នានាពេលល្ងាច ជួបជុំគ្រួសារ បងប្អូន មិត្តភក្តិកំពុងតែកើនឡើង។ ជាហេតុធ្វើអោយតាមបណ្តាហាងអាហារនានា ចេះតែបន្តរិះរកមុខម្ហូបថ្មីៗ ប្លែកៗ ឈ្ងុយឆ្ងាញ់ រកញាុំសឹងតែមិនទាន់។ មិនខុសពីហាងដទៃ ដែលនៅកោះពេជ្រ ចេះតែមានមុខម្ហូបថ្មីៗជាបន្តបន្ទាប់ ស្របជាមួយខែដែលសំបូរទៅងាវ បង្គារ ក្តាមល្អ ឥលូវម្ចាស់ហាង Cambo Meatball កោះពេជ្រ គាត់បានបង្ហាញមុខម្ហូបថ្មីទៀតហើយ គឺមុខម្ហូបដែលឃើញហើយទ្រាំលេបទឹកមាត់មិនបាននោះអី "បុកល្ហុង"។ តែ បុកល្ហុងលើកនេះមានការច្នៃបន្ថែមដោយ ត្រូវបានគាត់អោយឈ្មោះថា "បុកល្ហុងគ្រឿងសមុទ្រស្រស់...

ចាំកាល់ រៀនធ្វើនំប័ុងស្លឹកតយញាុំលេង

គ្រឿងផ្សំ ស្លឹកតយកិនរួច ១កូនចានចង្កិះ ខ្ទិះដូង ១ចានចង្កិះ ទឹកដោះគោខាប់ ២ស្លាបព្រាកាហ្វេ ទឹកដោះគោឆៅ កន្លះចាន ស្្ករស ២ស្លាបព្រា ម្សៅឆា ១ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកកាហ្វេ នំប័ុង តាមចំណង់ចំណូលចិត្ត ប័រ តាមចំណូលចិត្ត វិធីធ្វើ https://www.youtube.com/watch?v=1d6e6w9YA34&feature=youtu.be    

ឡើងទំនង ទប់ចិត្តម៉េចបាន ចេកចៀនស្លឹកតយ

មិនថាអ្នកឆ្អែតនោះទេ ប៉ុន្តែអ្នកក៏ត្រូវការបង្អែមសំរាប់លាងមាត់ ក្រោយអាហារផងដែរ ហើយចុះទៅរកណាទៀត នេះនែ៎ KSPG.TV បានស្គាល់ហាង បង្អែម មួយកន្លែងទើបតែបើកដំណើរ ប៉ុន្តែនិយាយពីថាមានអ្នកគាំទ្រច្រើន។ តែបើគ្រាន់តែនិយាយប្រាកដជាមិនជឿទេទាល់តែទៅសាកសិនទៅ ព្រោះថា បង្អែម ដែលយើងបង្ហាញនេះ មើលទៅដូចជាចាយ៉ ដល់ដាក់មួយម៉ាត់ទៅរសជាតិដូចចេកចៀន ប៉ុន្តែស្រួយជាងចេកចៀន ជ្រលក់ស្លឹកតយបន្តិច រសជាតិឆ្ងាញ់ថែមមួយកំរិតទៀត។ ឆ្ងាញ់អីឆ្ងាញ់យ៉ាងនេះ គ្រាន់តែឃើញស្រក់ទឹកមាត់ អ្នកកំពុងអានហ្នឹងក៏ស្រក់ទឹកមាត់ដែរមែនអត់? ? បើនិយាយពីទីតាំងវិញក៏សមប្រកប ងាយរកណាស់គឺ នៅចំពីមុខសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្តង ហើយ...

ចំណាយពេលបន្តិចស្រីៗ ទស្សនាគន្លឹះងាយៗសំរាប់ខ្លួន

មនុស្សស្រីតែងតែមានសកម្មភាពមួយចំនួនដែលពិបាកជាងមនុស្សប្រុសឆ្ងាយ ដូច្នេះបើយើងអត់មានតិកនិក ឬ គន្លឹះដើម្បីជួយនោះទេ ប្រាកដជាពិបាកហើយ ។ ខាងក្រោមនេះគឺជាវីដេអូបង្ហាញ ពីសកម្មភាពមួយចំនួនដែលយើងតែងតែប្រព្រឹត្តប្រចាំថ្ងៃ តោះទស្សនាទាំងអស់គ្នា ។ https://www.youtube.com/watch?v=I2e7et_cXQY ប្រភព៖ YouTube Channel Krazyrayray

Most Read