មិនថាអ្នកឆ្អែតនោះទេ ប៉ុន្តែអ្នកក៏ត្រូវការបង្អែមសំរាប់លាងមាត់ ក្រោយអាហារផងដែរ ហើយចុះទៅរកណាទៀត នេះនែ៎ KSPG.TV បានស្គាល់ហាង បង្អែម មួយកន្លែងទើបតែបើកដំណើរ ប៉ុន្តែនិយាយពីថាមានអ្នកគាំទ្រច្រើន។
តែបើគ្រាន់តែនិយាយប្រាកដជាមិនជឿទេទាល់តែទៅសាកសិនទៅ ព្រោះថា បង្អែម ដែលយើងបង្ហាញនេះ មើលទៅដូចជាចាយ៉ ដល់ដាក់មួយម៉ាត់ទៅរសជាតិដូចចេកចៀន ប៉ុន្តែស្រួយជាងចេកចៀន ជ្រលក់ស្លឹកតយបន្តិច រសជាតិឆ្ងាញ់ថែមមួយកំរិតទៀត។ ឆ្ងាញ់អីឆ្ងាញ់យ៉ាងនេះ គ្រាន់តែឃើញស្រក់ទឹកមាត់ អ្នកកំពុងអានហ្នឹងក៏ស្រក់ទឹកមាត់ដែរមែនអត់? ?



បើនិយាយពីទីតាំងវិញក៏សមប្រកប ងាយរកណាស់គឺ នៅចំពីមុខសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្តង ហើយ បរិយាកាសស្ងប់ស្ងាត់ បុគ្គលិកក៏រួសរាយរាក់ទាក់ ការតុបបតែងហាងក៍អស់ទាស់តែម្តង ឡូយណាស់ណា បើសិនទៅដល់ មិនបានថតរូបដូចស្តាយហា យ៉ាងណាក៏ត្រូវបាន ពីរបី សន្លឹកដែរ ហាហាហា។




តោះ កុំបូរបាច់ច្រើន ទស្សនាវីដេអូតែម្តងទៅ។
ហាង បង្អែម
ទូរស័ព្ទ៖ 070 226 436
ទីតាំង៖ ទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ចាប់បើកលក់ពីម៉ោង៖ ១០ព្រឹក ដល់ម៉ោង ៩យប់