Yearly Archives: 2017

មកដល់ហើយ មកជាមួយអ្វីដែលប្លែក Sushi ការ៉េម

យើងគ្រប់គ្នាបានដឹង បានឮ បានឃើញហើយថា Sushi ជប៉ុនធ្វើពីគ្រឿងសាច់ បន្លែពិសេសគឺជាមួយសាច់ត្រីសូម៉ុងតែម្តង តែសំរាប់ពេលនេះហាង Gelatofix បានកែប្រែមុខមាត់ Sushi មកជា Sushi Ice-Cream ធ្វើពីការ៉េមវិញម្តង។ ដោយនំប្រភេទនេះមានការរចនាម៉ូត រូបរាង ដូចស្ទើរតែ១០០% ពីរូបរាងដើម និងរសជាតិជាច្រើនប្រភេទ ដើម្បីបំពេញចិត្ត បានគ្រប់អតិថិជនទាំងអស់។ Sushi ការ៉េម ត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ដោយចុងភៅជំនាញ...

តម្លៃ បរិមាណ រសជាតិធានាថាមិនខកចិត្តសម្រាប់មីមួយចាននេះ

សម្រាប់យើងដែលមិនសូវចង់ចំណាយច្រើន ពេលចេញក្រៅទៅញ៉ាំអីម្តងៗ ជាពិសេសពេលល្ងាចតែម្តង ចឹងហើយថ្ងៃនេះយើងសូមលើកយកកន្លែងលក់មីមួយកន្លែងដែល ផ្តោតសំខាន់លើរសជាតិ និងតម្លៃ ស៊ីគ្នា ហើយហាងមីនេះ ម្ចាស់ហាងគាត់មិនហ៊ានថាកន្លែងគាត់ឆ្ងាញ់ទេ តែគាត់ចង់អោយអ្នកដែលចូលញ៉ាំកន្លែងគាត់ហើយ មិនអន់ចិត្ត មិនស្តាយលុយ ហើយត្រឡប់ទៅទាំងសប្បាយចិត្តនឹងការចាយរបស់ខ្លួន រួមទាំងបានឆ្អែតថែមទៀតផង។ ដូចដែលបាននិយាយខាងលើចឹង ហាងមីប្រហិតយក្ស307 ស្ថិតនៅតាមបណ្តោយផ្លូវលេខ នេះក្រុមការងារយើងបានសាកភ្លក្សរសជាតិ រួចហើយ ហើយក៏និយាយថាមួយចានឆ្អែតតែម្តង ដែលម្ហូបប្រចាំហាងនេះរួមមាន មីប្រហិតយក្ស, នំបញ្ចុកត្រីជូរហឹរ និងមីភ្លៅមាន់ ដែលក្នុងមួយចានៗត្រឹមតែ...

មឹក3D ប្រឡាក់ល្មៀតល្បីដល់ថ្នាក់១ថ្ងៃលក់អស់៣០០គីឡូផង

លោកអ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយមឹក3D ឬមឹកពឹងពាង ព្រោះអីវាល្បីខ្លាំងលើបណ្តាញសង្គមហ្វេសបុក គ្រាន់តែអ្នកខ្លះក៏ធ្លាប់ញាុំ ឯអ្នកខ្លះទៀតក៏មិនទាន់បានទិញញុំាប៉ុណ្ណោះ ព្រោះអីពិបាករកទីតាំងចឹង ពេលនេះយើង សូមនាំអារម្មណ៍លោកអ្នកទៅភ្លក្សមឹក 3D រសជាតិដើម បូកថែមទាំងទឹកជ្រលក់ហឹរជាប់ចិត្ត ធ្វើអោយយើើងស្រក់ទឹកមាត់ បែកញើសខ្ជៀកខ្ជៀកហ្មង! ដែលមានទីតាំងនៅផ្លូវ ឌឿងហែម ក្រោយសណ្ឋាគារណានជីង។ ដោយសារតែភាពល្បី និងទទួលស្គាល់ពីរសជាតិដ៏ប្លែករបស់មឹក 3D តូចៗគួរអោយស្រលាញ់បែបនេះហើយ ទើបធ្វើអោយការលក់ដាច់ខ្លាំង បើតាមសម្តីម្ចាស់ហាងគាត់បានប្រាប់មកក្រុមការងារយើងថា ក្នុងមួយថ្ងៃ អស់ជាង 300គីឡូ...

ប្លែកមាត់ទៀតហើយ​ ឡើងស្រួយស្រឹបហ្មង!

នាពេលបច្ចុប្បន្ន ហាងម្ហូបអាហារបានរីកដុះដាលកាន់តែច្រើន រីឯមុខម្ហូបវិញក៏មានការកែឆ្នៃទៅតាមគំនិតចុងភៅនិមួយៗផងដែរ​។ លោកអ្នកប្រហែលជាធ្លាប់ស្គាល់រួចមកហើយ គឺហាង Dim Sum Steam Food ឥឡូវនេះម្ចាស់ហាងវ័យក្មេងរូបនេះបានបន្ថែមនៅមុខម្ហូបថ្មីមួយទៀតគឺ មឹក និងបង្គារបំពងឡើងស្រួយស្រឹបហ្មង! ពិតជាប្លែកមាត់តែម្តង។ បើនិយាយពីរសជាតិវិញ ប្លែកមាត់ហ្មង ព្រោះគ្រឿងផ្សំ របស់វាគឺម្សៅមី លាយជាមួយដូង ដែលធ្វើអោយមឹក និងបង្គារ កាន់តែឆ្ងុយ ហើយស្រួយស្រឹប។ ដោយឡែកហាង Dim Sum Steam...

សែលហ្វីចំអិនម្ហូបភ្លាមៗ ក្តៅៗ ហ៊ុយៗ ដោយខ្លួនឯងពី SarangHae

ហាង សាច់អាំងមូលឈីស កូរ៉េ Saranghae BBQ & Cheese Bomb ដែលគ្រប់គ្នាធ្លាប់បានទៅសាកម្តងហើយនោះតែងតែ លាន់មាត់សរសើរ ល្បីតគ្នាមិនដាច់ពីមាត់ថា ទាំងសេវាកម្ម ទាំងរសជាតិម្ហូប ប្រចាំហាងនេះណាស់។ ហើយពេលនេះ យើងសូមថតសែលហ្វីបង្ហាញ ហាង SarangHae​​ សាខាទី២ នៅបឹងកេងកង១ ជាមួយម្ហូបថ្មី ប្លែកៗ ហើយចំអិនភ្លាមៗ លើតុតែម្តង។ មុខម្ហូបដែលមើលទៅគួរអោយចង់ញ៉ាំ...

កាបូបដែលពោរពេញទៅដោយសុវត្ថិភាព អាចការពារការលួចឆក់របស់ពួកចោរបាន

អ្នកធ្វើដំណើរគ្រប់រូបតែងមានការខកចិត្តនៅពេលដែលសម្ភារៈផ្សេងៗរបស់គាត់ត្រូវបានបាត់បង់ដោយការកាត់កាបូបរឺឆក់ដោយជនខិលខូចមួយចំនួនតាមដងផ្លូវ។ ជាពិសេសកាលដែលតែងតែយកនូវសម្ភារៈដែលមានតម្លៃថ្លៃៗតាមខ្លួនកាន់តែធ្វើអោយលោកអ្នកមានការបារម្ភកាន់តែខ្លាំង។ លោក Rob Schlipper បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល១០ឆ្នាំ លោកបានកត់សម្គាល់ថាអ្នកធ្វើតំណើរទាំងអស់មិនមានការការពារដោយការលួចកាត់កាបូបដើម្បីលួចយកសម្ភារៈមានតម្លៃរបស់ពួកគាត់ឡើយ ដូច្នេះហើយនៅក្នុងឆ្នាំ ១៩៩៨ លោកក៏បានបង្កើតផលិតផលកាបូបដែលពោរពេញទៅដោយសុវត្ថិភាព អាចការពារការលួចកាត់របស់ពួកចោរបាន នោះជាគឺម៉ាក Pacsafe.។ Pacsafe គឺជាម៉ាកនៃផលិតផលកាបូបសម្រាប់អ្នកធ្វើតំណើរទូទៅ។ គុណសម្បត្តិពិសេសរបស់ Pacsafe ដែលម៉ាកដទៃទៀតមិនមាននោះគឺការការពារពីការកាត់កាបូបរបស់ជនខិលខូច។ គ្រប់កាបូបរបស់ Pacsafe ត្រូវបានធ្វើឡើងដោយការការពារពិសេសបើទោះជាកាបូបរបស់អ្នកកាត់រហែកក៏នៅមានសំណាញ់ Exomesh នៅការពារសម្ភារៈមានតម្លៃរបស់លោកអ្នកមិនអោយចោរលួចបាន។ ម្យ៉ាងវិញទៀតខ្សែរស្ពាយរបស់ការបូប Pacsafe ក៏មានបង្កប់ខ្សែរ Exomesh...

បើឃ្លានគ្រឿងសមុទ្រស្រស់ៗមិនបាច់ទៅដល់សមុទ្រទេមាននៅម្តុំស៊ីសុវត្តិនេះឯង

បើយើងធ្វើដំណើរតាម ម្ដុំផ្លូវស៊ីសុវត្ថិ យើងនឹងឃើញមាន សម្បូរទៅដោយហាងអាហារជាច្រើន ដែលក្នុងចំណោមនោះក៏មានហាងអាហារមួយកន្លែងដែលមានលក់អាហារសមុទ្រ និងអាហារសម្រន់ជាច្រើនមុខទៀត ដែលគ្រាន់តែមើលឃើញស្រក់ទឹកមាត់បាត់ហើយ។ សំរាប់ថ្ងៃនេះ KSPG.TV មានការណែនាំថ្មីមូយសំរាប់ហាងនេះមានឈ្មោះថា ​​​​Great Papaya  ដែលមានផ្តល់ជូននូវអាហារស្រស់ៗតែម្តង មានទាំងក្តាមបង្គា បង្កង និង គ្រឿងសមុទ្រជាច្រើនដោយសារក្លិនរបស់ម្ហូបនេះធ្វើអោយលោកអ្នកឈ្លក់ ឆួលក្លិនម្ទេសនិងគ្រឿងផ្សំផ្សេងទៀត ពេលដែលចុងភៅចំអិនភ្លាមៗ ។ បើលោកអ្នកហើយចង់ភ្លក្សនូវអាហាររឿងសមុទ្រស្រស់ៗ និងអាហារសម្រន់ជាច្រើនមុខ ឆ្ងាញ់ប្លែក រសជាតិថ្មី គឺស្ថិតនៅម្តុំស៊ីសុវត្ថិសាកល្បងរសជាតិថ្មីមួយនេះ កំុបីខានណា។ ហាង...

អ្នកណាខ្លះរកមឹក3D រាងCute ផាកឡូវចំហុយឡាំងស៊ឹង

យើងប្រហែលជាធ្លាប់ឃើញហើយមែនអត់ មឹក3Dដែលល្បីពេញសង្គមហ្វេសប៊ុកនោះអី ឥឡូវវាចេញជារូបរាងថ្មីមួយទៀតហើយ គឺមឹកទឹកផាកឡូវ ។ មឹកទឹកភាកឡូវរាងCute មួយនេះ គឺជាការឆ្នៃប្រឌិតនូវរសជាតិមួយផ្សេងទៀតខុសពីមឹក3D ឬមឹកពឹងពាងដែលលោកអ្នកបានស្គាល់ វាត្រូវបានឆ្នៃថ្មី ដោយស្នាដៃចុងភៅកូនខ្មែរ ដែលផ្សំគ្រឿងបែបភាកឡូវ ធ្វើអោយមឹកកាន់តែមានរសជាតិថ្មី ។   មិនត្រឹមតែប៉ុណ្ណោះទេ ចុងភៅកូនខ្មែរម្នាក់នេះក៏មានឆ្នៃមុខម្ហូបផ្សេងទៀតដែរ ដូចជា មឹកអប់ ក្តាមចំហុយឡាំងស៊ឺង ក្រូចអប់ភាកឡូវនឹងមានមុខម្ហូបជាច្រើនមុខទៀត ដែលមានតំលៃសមរម្យ លោកអ្នកចំនាយតិចតូចជួបជុំជាមួយក្រុមគ្រួសារនឹងមិត្តភក្របានយ៉ាងសប្បាយ។ ហាង មីទាញតុងយាុំ Tel: 061​​ ​31 66...

សាហាវទៅៗហើយខ្មោចឥលូវលងដល់អនឡាញទៀត

រយៈពេល 1 ឆ្នាំបានកន្លងផុតទៅបន្ទាប់ពីអាថ៌កំបាំងនៃបណ្តាញទូរទស្សន៍ម៉ូណាកូដែលជាខ្សែភាពយន្តជាតិវីដេអូនៃការស្លាប់របស់នារីម្នាក់ត្រូវបានប្រែទៅជានៅក្នុងបណ្តាញសង្គម។ ចំណែកឈ្មោះអ្នកដែលល្បីល្បាញក្នុងបណ្តាញសង្គមក្នុងចំនោមពួកគេនោះគឺជាម្ចាស់គ្រឿងសំអាងម៉ាក Jasmine តែក្រោយមកមានអ្វីកើតឡើងចំពោះ Jasmine ? តើអ្នកចង់ដឹងថាមានរឿងអ្វីកើតឡើងទេ? ម៉ាស៊ីននេះនឹងបានចូលទៅក្នុងរឿងផ្សេងគ្នាមុនពេលភាពភ័យរន្ធត់នៃការភ្ញាក់ផ្អើលនេះ។ https://www.facebook.com/KohSantepheapTV/videos/2027925114095200/  

ប្រញាប់ឡើង! ម្ហូបថ្មីលើរថភ្លើង ចេញដំណើរហើយ

អាហារជប៉ុនជាច្រើន តំរៀបលើរថភ្លើងចេញដំណើរទៅតាមតុរបស់ភ្ញៀវដែលបានកុំម៉្មង់ ហើយសម្រាប់វេនចេញដំណើរពេលថ្ងៃត្រង់ Genki Sushi មានមុខម្ហូបថ្មីជាឈុត Bento ទើបនឹងចេញ ជាមួយតម្លៃដ៏ពិសេស ដូចជា៖ Bento Dragon Roll & Sashimi, Bento Grilled Chicken, Bento Teppan Seafood, Bento Seafood Furai...

សាច់អាំង គ្រឿងសមុទ្រតុបតែងប្លែកភ្នែកពីផ្ទះអ្នកបាត់ដំបង

ហាង មួយដែលមានច្រើនសាខារួចមកហើយ មានឈ្មោះថា ផ្ទះអ្នកបាត់ដំបង គាត់បានបង្កើត សាខាជាច្រើនបន្តបន្ទាប់ដោយសារមានការគាំទ្រខ្លាំងពីអ្នកពិសា ឥលូវមានទីតាំងកាន់តែងាយស្រួលបន្ថែម១ទៀតនៅម្តុំ ត្រឡោកបែក ដោយសាខានេះផ្តោតសំខាន់ទៅលើគ្រឿងសមុទ្រ ដូច្នេះហើយសំរាប់សាខានេះគឺ មានឈ្មោះប្លែកខុសសាខាដទៃ ដោយម្ចាស់ហាងដាក់ឈ្មោះថា "ផ្ទះអ្នកបាត់ដំបង គ្រឿងសមុទ្រ"។ ហើយអ្វីដែលពិសេសប្រចាំហាងនោះគឺឈុតសាច់អាំងម៉ូយ៉ាង, ឈុតសាច់អាំងពិសេស, ឈុតគ្រឿងសមុទ្រអាំង ជាដើម ហើយសម្រាប់ឈុតសាច់អាំង និងគ្រឿងសមុទ្រនេះ គឺថាមានគ្រប់ប្រភេទអាច កុម្មង់បានតាមចំណង់ចំណូលចិត្ដ បន្ថែមរសជាតិជាមួយទឹកជ្រលក់មានច្រើនជំរើស ប្លែកៗ រសជាតិក៏ជាប់ចិត្ត។ អូ៎...

មាន​ Date អត់កុំភ្លេចនៅហាង Facebook Kh​​ ក្នុង Art’s Container​ យើងនេះឯង

សព្វថ្ងៃនៅរាជធានីភ្នំពេញ​ បើនិយាយពីកន្លែងលំហែអារម្មណ៍មានច្រើនកន្លែងណាស់ដែលជាជំរើសសំរាប់មនុស្សម្នាក់ៗសំខាន់ថ្មីៗនេះស្ថិតនៅលើទឹកដី បឹងកក់ ខាងក្រោយហាងកាហ្វេ Amazon Cafe​​ ​ទើបតែ Grand Opening នៅផ្សាររាត្រីដែលមានឈ្មោះថា Art's Container ដែលមានបរិយាកាសបែបថ្មី ប្លែក ដែលធ្វើអោយការជួបជុំកាន់តែមានភាពសម្បូរបែប។ ដោយឡែកចំណុចកាន់តែពិសេសនោះនៅក្នុងផ្សាររាត្រី Art's Container គឺមានផ្តល់ប្រមូលម្តុំនូវហាងអាហារដែលមានអាហារដែលមានជាច្រើនបែប​ច្រើនយ៉ាង ។​​​ ប៉ុន្តែអ្វីដែលសំខាន់នោះក្រុមការងារ KSPG.TV បានស្វែងរកឃើញហាងមួយក្នុងចំនោមនោះដែលមានឈ្មោះ Facebook Kh គឺខុសប្លែកពីហាងដទៃសំរាប់មុខម្ហូបរបស់គាត់ផ្ទាល់គឺពិសេសបែបលក្ខណះជាឈុតគ្រឿងសមុទ្រ​ចម្រុះបែបច្នៃប្រឌិតក្នុងការតុបតែងលំអផ្ទាល់តែម្តង។ បើតាមរយះម្ចាស់ហាងបានប្រាប់ក្រុមការងារ​...

Most Read