ហាង សាច់អាំងមូលឈីស កូរ៉េ Saranghae BBQ & Cheese Bomb ដែលគ្រប់គ្នាធ្លាប់បានទៅសាកម្តងហើយនោះតែងតែ លាន់មាត់សរសើរ ល្បីតគ្នាមិនដាច់ពីមាត់ថា ទាំងសេវាកម្ម ទាំងរសជាតិម្ហូប ប្រចាំហាងនេះណាស់។ ហើយពេលនេះ យើងសូមថតសែលហ្វីបង្ហាញ ហាង SarangHae សាខាទី២ នៅបឹងកេងកង១ ជាមួយម្ហូបថ្មី ប្លែកៗ ហើយចំអិនភ្លាមៗ លើតុតែម្តង។





មុខម្ហូបដែលមើលទៅគួរអោយចង់ញ៉ាំ ក្តៅៗ ហ៊ុយៗ នៅលើតុកំពុងឆានេះ មានឈ្មោះថា ឆាក្តៅបែបកូរ៉េ ហើយមុខម្ហូបនេះ មានរសជាតិផ្អែម និងហឹរតិចៗ សាច់មានក្លិនឈ្ងុយ ប្រឡាក់ទឹកជ្រលក់រូបមន្តពិសេស អមជាមួយទឹកស៊ុប, បន្ថែ, ពងមាន់ និងឈីសដ៏ឆ្ងាញ់ ទៀតនោះ ធ្វើអោយឆាក្តៅមួយខ្ទះនេះ កាន់តែអ៊ែម ជាមួយរបៀបញ៉ាំយ៉ាងទាក់ទាញ។






ក្រៅពីឆាក្តៅដ៏ស៊ីអារម្មណ៍នេះ ហាង SarangHae សាខាផ្លូវ៣១០ បឹងកេងកង ក៏មានមុខម្ហូបជាច្រើនទៀតដែល គ្រាន់តែឃើញភ្លាមកូរពោះឃ្លាន ចង់សាកតែម្តងរួមមានដូចជា៖ បាយឆាប្រអប់ក្រឡុក, ស៊ុបគីមឈី, បាយឆាគីមឈីពិសេស និងបង្អែមឆ្ងាញ់ៗជាច្រើនមុខទៀត។ ហើយជាចុងក្រោយក៏សូមអរគុណដល់ភ្ញៀវទាំងអស់ដែលបានមកញ៉ាំអាហារនៅទីនេះ ហើយក៏សូមភ្ញៀវដទៃទៀតដែលមិនទាន់បានមក សូមអញ្ជើញមកភ្លក្សសាកនៅហាង Saranghae BBQ & Cheese Bomb ម្តងធានាថាមិនខុសបំណងទេ”។




ហាង SarangHae
Tel: 076 888 2888 | 093 556 556ទីតាំង៖ ធ្វើដំណើរពីផ្លូវព្រះមុន្នីវង្ស បត់ទៅផ្លូវ ៣១០ ឆ្ពោះមកជិតដល់ផ្លូវធំព្រះនរត្តម ហាងនៅខាងឆ្វេងដៃ ឬក៏ធ្វើដំណើរពីវិមានឯករាជ្យ ឆ្ពោះមកសាកលវិទ្យាល័យ បញ្ញាសាស្រ្ត បត់ត្រង់ស្តុបទី២ ចុះបន្តិចមកផ្លូវ៣១០ ហាងនៅខាងស្តាំដៃ
វីដេអូ