សម្រាប់យើងដែលមិនសូវចង់ចំណាយច្រើន ពេលចេញក្រៅទៅញ៉ាំអីម្តងៗ ជាពិសេសពេលល្ងាចតែម្តង ចឹងហើយថ្ងៃនេះយើងសូមលើកយកកន្លែងលក់មីមួយកន្លែងដែល ផ្តោតសំខាន់លើរសជាតិ និងតម្លៃ ស៊ីគ្នា ហើយហាងមីនេះ ម្ចាស់ហាងគាត់មិនហ៊ានថាកន្លែងគាត់ឆ្ងាញ់ទេ តែគាត់ចង់អោយអ្នកដែលចូលញ៉ាំកន្លែងគាត់ហើយ មិនអន់ចិត្ត មិនស្តាយលុយ ហើយត្រឡប់ទៅទាំងសប្បាយចិត្តនឹងការចាយរបស់ខ្លួន រួមទាំងបានឆ្អែតថែមទៀតផង។



ដូចដែលបាននិយាយខាងលើចឹង ហាងមីប្រហិតយក្ស307 ស្ថិតនៅតាមបណ្តោយផ្លូវលេខ នេះក្រុមការងារយើងបានសាកភ្លក្សរសជាតិ រួចហើយ ហើយក៏និយាយថាមួយចានឆ្អែតតែម្តង ដែលម្ហូបប្រចាំហាងនេះរួមមាន មីប្រហិតយក្ស, នំបញ្ចុកត្រីជូរហឹរ និងមីភ្លៅមាន់ ដែលក្នុងមួយចានៗត្រឹមតែ ៨០០០៛ ប៉ុណ្ណោះ។



ហាងមីប្រហិតយក្ស 307
ទូរស័ព្ទ៖ 012 30 79 88 | 097 73 49 810
ទីតាំង៖ ផ្ទះលេខ11 ផ្លូវ113 សង្កាត់បឹងកេងកង២ ខណ្ឌចំការមន
វីដេអូ